ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

អាស៊ានត្រៀមខ្លួនជួយក្នុងសង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាមេរិក

អាស៊ានត្រៀមខ្លួនជួយក្នុងសង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាមេរិក

សង្គម និងកម្សាន្ត
លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីរបស់ប្រទេសថៃបានថ្លែងថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន បានត្រៀមខ្លួនរួចហើយ ដើម្បីជួយជ្រោមជ្រែងក្នុងសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសចិន និងសហរដ្ឋអាមេរិក  ។ លោក ប្រាយុទ្ធ ចាន់អូចា បានប្រកាសបែបនេះ នៅក្នុងកិច្ចប្រជុំអាស៊ាន កាលពីថ្ងៃអាទិត្យ ទី២៣ ខែមិថុនានេះ នៅទីក្រុង បាកក ប្រទេសថៃ ដែលថៃ ជាម្ចាស់ផ្ទះ ។ សូមបញ្ជាក់ថា កិច្ចចរចារវាងប្រទេសចិន និងសហរដ្ឋអាមេរិក បានជាប់គាំងចាប់តាំងពីខែមុន ក្រោយពីភាគីទាំងពីរបានជួបចរចាជាច្រើនលើក ក្នុងបំណងបង្កើតកិច្ចព្រមព្រៀងថ្មីផ្នែកពាណិជ្ជកម្ម ៕...
អាមេរិកនឹងដាក់ទណ្ឌកម្មថ្មីលើអ៊ីរ៉ង់ ដែលចូលជាធរមាននៅថ្ងៃចន្ទ

អាមេរិកនឹងដាក់ទណ្ឌកម្មថ្មីលើអ៊ីរ៉ង់ ដែលចូលជាធរមាននៅថ្ងៃចន្ទ

សង្គម និងកម្សាន្ត
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃសៅរ៍ ទី២២ ខែមិថុនានេះថា អាមេរិកនឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ចថ្មីលើប្រទេសអ៊ីរ៉ង់ ដែលទណ្ឌកម្មថ្មីនេះ នឹងចូលជាធរមាននៅថ្ងៃចន្ទ ទី២៤ ខែមិថុនានេះ ។ ទន្ទឹមនឹងការប្រកាសដាក់ទណ្ឌកម្មថ្មីលើអ៊ីរ៉ង់ ប្រធានាធិបតីអាមេរិករូបនេះ ក៏បានបង្ហើបដែរថា លោកចង់ឲ្យអ៊ីរ៉ង់ចូលតុចរចា ដើម្បីបន្ធូរបន្ថយភាពតានតឹង និងការប្រឈមមុខគ្នាខាងយោធារវាង អាមេរិក និងអ៊ីរ៉ង់ ។ សូមបញ្ជាក់ថា បន្ថយភាពតានតឹង និងការប្រឈមមុខគ្នាខាងយោធារវាង អាមេរិក និងអ៊ីរ៉ង់ បានកើតឡើងក្រោយពីកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានបាញ់ទម្លាក់យានដ្រូនអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន ដែលធ្វើឲ្យប្រទេសទាំងពីរស្ទើរតែផ្ទុះសង្គ្រាមជាមួយគ្នា ៕...
 សម្តេចតេជោសម្រេចផ្តល់ថវិកាជួយគ្រួសារអ្នកស្លាប់៤០លានរៀល អ្នករបួសមួយគ្រួសារ៥លានរៀលនិងជួយព្យាបាលដោយឥតគិតថ្លៃ

 សម្តេចតេជោសម្រេចផ្តល់ថវិកាជួយគ្រួសារអ្នកស្លាប់៤០លានរៀល អ្នករបួសមួយគ្រួសារ៥លានរៀលនិងជួយព្យាបាលដោយឥតគិតថ្លៃ

សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្តេចតេជោនាករដ្ឋមន្ត្រី សម្រេចផ្តល់ថវិកាជួយជនរងគ្រោះបាក់អគារនៅខេត្តព្រះសីហនុដោយក្នុងមួយគ្រួសារអ្នកស្លាប់ផ្តល់៤០លានរៀល អ្នករបួសក្នុងមួយគ្រួសារផ្តល់៥លានរៀលនិងជួយព្យាបាលដោយឥតគិតថ្លៃ។ បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់។សោដនាដកម្មបាក់អាគារនៅខេត្តព្រះសីហនុ​គឺជារឿងឈឺចាប់របស់ជាតិយើងពិសេសក្រុមគ្រួសារនៃអ្នកដែលបានបាត់បង់ជិវិតដែលជាភរិយាឬស្វាមីឬកូនឬឪពុកម្តាយ។ល។ ដើម្បីចូលរួមមរណៈទុក្ខនិងជួយដល់ជីវភាពក្រុមគ្រួសារក្នុងនាមរាជរដ្ឋាភិបាលខ្ញុំសម្រេចបញ្ចេញ ថវិការជាតិជួយដល់ក្រុមគ្រួសារអ្នកស្លាប់ក្នុងមួយនាក់៤០លានរៀល(សែសឹបលានរៀល)ឬ ១មុឺនដុល្លា(10.000$)។ សម្រាប់អ្នកត្រូវរបួសទាំងអស់ត្រូវទទួលបានការព្យាបាលដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋនិងទទួលបានជំនួយក្នុងមួយនាក់ចំនួន៥លានរៀល(ប្រាំលានរៀល)។ ឯកឧត្តមប៊ិន ឈិនឧបនាយរដ្ឋមន្ត្រីប្រចាំការនិងជារដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្ត្រីទទួល​ចាត់ចែងថវិការនេះជូនបងប្អូន។ យប់នេ...
នាយផ្នែករដ្ឋបាលព្រៃឈើ ស្រុកជាំក្សាន្តបើករថយន្តបុក យុវជន៣នាក់ស្លាប់

នាយផ្នែករដ្ឋបាលព្រៃឈើ ស្រុកជាំក្សាន្តបើករថយន្តបុក យុវជន៣នាក់ស្លាប់

សង្គម និងកម្សាន្ត
ព្រះ​វិហារ ៖​ នាយផ្នែករដ្ឋបាលព្រៃឈើ ស្រុកជាំក្សាន្ត  បើករថយន្តបុកយុវជន៣នាក់ បណ្តាលឲ្យស្លាប់២នាក់នៅកន្លែងកេីតហេតុ​ និងម្នាក់ទៀត ស្លាប់ក្រោយពីបញ្ជូនមកដល់មន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារ។ ​ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ បានកើតឡើង នៅម៉ោងជាង៣រសៀល ថ្ងៃទី២២​ ខែមិថុនា​ ឆ្នាំ២០១៩​ នៅមុខហាងខារ៉ាអូខេ «ផ្កាយមាស» លើកំណាត់ផ្លូវជាតិលេខ ៦៩បេស្ថិតនៅក្នុង ភូមិស្រអែមខាងត្បួង ឃុំកន្ទួត ស្រុកជាំក្សាន្ត។ យោងតាមរបាយការណ៍ការិយាល័យនគរបាល ចរាចរផ្លូវគោកខេត្តព្រះវិហារបានឲ្យដឹងថា មានរថយន្ត១គ្រឿង ម៉ាក Ford Ranger ពណ៌ស ពាក់ស្លាក លេខភ្នំពេញ ២AY-៩៥៩៥ បើកបរដោយជនមិនស្គាល់អត្តសញាណ ក្នុងទិសដៅពីកើតទៅលិច បើកបរក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ រថយន្តបានរេចង្កួត ទៅបុកម៉ូតូ១គ្រឿង ប្រភេទឌ្រីម C១២៥ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាក់លេខ ព្រះវិហារ ១C៧៥៥៥ ជិះឌុបគ្នា៣នាក់ ក្នុងទិសដៅផ្ទុយគ្នាបុក យ៉ាងពេញទំហឹង បណ្តាលឲ្យជនរងគ្...
ឈ្មោះកម្មករដែលស្លាប់ និងរបួសក្នុងឧបទ្ទវហេតុរលំបាក់អាគារនៅខេត្តព្រះ សីហនុ

ឈ្មោះកម្មករដែលស្លាប់ និងរបួសក្នុងឧបទ្ទវហេតុរលំបាក់អាគារនៅខេត្តព្រះ សីហនុ

សង្គម និងកម្សាន្ត
សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា អគារកំពស់៧ជាន់ ដែលកំពុងសង់ថ្មីមួយកន្លែងនៅជិតកន្លែងលាងរថយន្តអារុណរះក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ បានបាក់រលំនៅវេលាម៉ោងជិត៥ព្រឹកថ្ងៃទី២២​ ខែមិថុនា​ ឆ្នាំ២០១៩នេះ។ រហូតមកដល់ម៉ោង១០ និង៣០នាទី ព្រឹកថ្ងៃនេះមានមនុស្សស្លាប់ចំនួន៤នាក់ និងរបួស១៨នាក់ហើយ ។ កន្លែងលាងរថយន្តអារុណរះក៏ទទួលរងផលប៉ះពាល់ខូចខាតរថយន្តនិងទ្រព្យសម្បត្តិមួយចំនួនពីការបាក់រលំអាគារនេះដែរ។ សេចក្តីរាយការណ៍ពីកន្លែងកើតហេតុបានឲ្យដឹងទថា​ភ្លាមៗនេះសមត្ថកិច្ចបានឃាត់ខ្លួនស្រ្តីជនជាតិចិនម្នាក់​ដែលទទួលមើលការខុសត្រូវសំណង់នេះយកទៅសាកសួរ ។ ករណីនេះសមត្ថកិច្ចនិងក្រុមសង្គ្រោះកំពុងអន្តរាគមន៍​ ៕  ...
រុស្ស៊ីផ្អាកការហោះហើរយន្តហោះដឹកអ្នកដំណើរទៅកាន់ហ្សកហ្ស៊ី

រុស្ស៊ីផ្អាកការហោះហើរយន្តហោះដឹកអ្នកដំណើរទៅកាន់ហ្សកហ្ស៊ី

សង្គម និងកម្សាន្ត
ប្រធានាធិបតីរបស់ប្រទេសរុស្ស៊ី លោក វ៉ា្លឌីមៀរ ពូទីន បានបញ្ជាឲ្យក្រុមហ៊ុនទេសចរណ៍ទាំងអស់ផ្អាកការហោះហើរត្រង់ទៅកាន់ប្រទេសហ្សកហ្ស៊ី ខណៈដែលប្រទេសទាំងពីរមានភាពតានតឹងខាងនយោបាយជាមួយគ្នា ។ ភាពតានតឹងរវាងប្រទេសទាំងពីរ បានកើតឡើងដោយសារក្រុមបះបោរនៅហ្សកហ្ស៊ី បានចេញធ្វើបាតុកម្មប្រឆាំងនឹងសមាជិកសភារបស់ប្រទេសរុស្ស៊ី ដែលបានធ្វើដំហើរទស្សនកិច្ចទៅកាន់ប្រទេសហ្សកហ្ស៊ី ដែលជាការប្រឆាំងពេញមុខចំពោះរុស្ស៊ី ។ លោក ពូទីន ក៏បានបញ្ជាផងដែរ ឲ្យទីភ្នាក់ងារទេសចរណ៍ទាំងអស់របស់រុស្ស៊ី ផ្អាកការដឹកជញ្ជូនភ្ញៀវទេសចរពីរុស្ស៊ីទៅកាន់ហ្សកហ្ស៊ី ៕...
បើវាយប្រហារលើអ៊ីរ៉ង់ អាមេរិកនឹងក្លាយជាឋាននរកលើពិភពលោក

បើវាយប្រហារលើអ៊ីរ៉ង់ អាមេរិកនឹងក្លាយជាឋាននរកលើពិភពលោក

សង្គម និងកម្សាន្ត
ប្រព័ន្ធផ្សព្វផ្សាយ RT បានចុះផ្សាយ កាលពីថ្ងៃសុក្រ ទី២១ ខែមិថុនានេះថា សហរដ្ឋអាមេរិក នឹងក្លាយជាឋាននរកនៅលើពិភពលោក ប្រសិនបើមេដឹកនាំនៃប្រទេសនេះហ៊ានវាយប្រហារ លើអ៊ីរ៉ង់ ដែលនេះបើតាមការព្រមានពី លោក George Galloway សមាជិកព្រឹទ្ធសភាអាមេរិក ទទួលបន្ទុកកិច្ចការក្នុងសង្គ្រាមនៅប្រទេសអ៊ីរ៉ាក់ ។ លោក George Galloway បានព្រមានបន្ថែមថា អ៊ីរ៉ង់មិនដូចអ៊ីរ៉ាក់កាលពីឆ្នាំ២០០៣ទេ ដែលកាលនោះ អ៊ីរ៉ាក់គ្មានសមត្ថភាពវាយបកលើអាមេរិកវិញទេ ប៉ុន្តែនៅពេលនេះ អ៊ីរ៉ង់មាន សមត្ថភាពគ្រប់គ្រាន់ក្នុងការវាយបកលើអាមេរិក និងអាចបង្កក្តីវិនាសដល់អាមេរិកទៀតផង ។ លោក George Galloway បានបញ្ជាក់ថា បើទោះបីជាអ៊ីរ៉ង់មិនអាចប្រយុទ្ធទល់មុខគ្នា ជាមួយអាមេរិកក៏ដោយ ក៏អ៊ីរ៉ង់អាចវាយឆ្មក់គ្រប់មូលដ្ឋានយោធា ឫនាវាចម្បាំងអាមេរិកគ្រប់ ពេលបានដែរ ដែលអាមេរិកមិនអាចឈរជើងបាននៅតំបន់មជ្ឈិមបូព៌ាទេ ៕...
បាក់អាគារកំពស់៧ជាន់​ នៅខេត្តព្រះសីហនុមានមនុស្សស្លាប់៤នាក់ និងរបួស១៨នាក់

បាក់អាគារកំពស់៧ជាន់​ នៅខេត្តព្រះសីហនុមានមនុស្សស្លាប់៤នាក់ និងរបួស១៨នាក់

សង្គម និងកម្សាន្ត
  ព្រះសីហនុ៖​ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា អគារកំពស់៧ជាន់ ដែលកំពុងសង់ថ្មីមួយកន្លែងនៅជិតកន្លែងលាងរថយន្តអារុណរះក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ បានបាក់រលំនៅវេលាម៉ោងជិត៥ព្រឹកថ្ងៃទី២២​ ខែមិថុនា​ ឆ្នាំ២០១៩នេះ។   រហូតមកដល់ម៉ោង១០ និង៣០នាទី ព្រឹកថ្ងៃនេះមានមនុស្សស្លាប់ចំនួន៤នាក់ និងរបួស១៨នាក់ហើយ ។ កន្លែងលាងរថយន្តអារុណរះក៏ទទួលរងផលប៉ះពាល់ខូចខាតរថយន្តនិងទ្រព្យសម្បត្តិមួយចំនួនពីការបាក់រលំអាគារនេះដែរ។ សេចក្តីរាយការណ៍ពីកន្លែងកើតហេតុបានឲ្យដឹងទៀតថា​ភ្លាមៗនេះសមត្ថកិច្ចបានឃាត់ខ្លួនស្រ្តីជនជាតិចិនម្នាក់​ដែលទទួលមើលការខុសត្រូវសំណង់នេះយកទៅសាកសួរ ។ ករណីនេះសមត្ថកិច្ចនិងក្រុមសង្គ្រោះកំពុងអន្តរាគមន៍​ ៕...
ក្មេងប្រុស ស្រីតូចៗបួននាក់ លង់ទឹកស្រះស្លាប់ជាមួយគ្នា ក្នុងពេលតែមួយ​​

ក្មេងប្រុស ស្រីតូចៗបួននាក់ លង់ទឹកស្រះស្លាប់ជាមួយគ្នា ក្នុងពេលតែមួយ​​

សង្គម និងកម្សាន្ត
តាកែវ ៖ ក្មេងប្រុស ស្រីតូចៗបួននាក់ បានលង់ទឹកស្លាប់រួមគ្នា នៅក្នុងទឹកស្រះមួយនៅវាលស្រែ  មានចង្ងាយពីផ្ទះប្រមាណ២០០ម៉ែត្រ ក្បែរភូមិត្រពាំងក្រឡាញ់ ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ នៅវេលាម៉ោង៤រសៀល ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩។ អាណាព្យាបាល បានផ្អើលឆោរឡោរនាំគ្នាដើររកក្មេងទាំង៤នាក់នេះ ហើ់យសង្ស័យលង់ទឹក ទើបប្រជាពលរដ្ឋរស់នៅក្បែរនោះ នាំគ្នាចុះរាវរកនៅក្នុងស្រះ ក៏ប្រទះឃើញក្មេងៗទាំងនេះ លង់លិចទៅបាតស្រះទាំង៤នាក់។ មន្ត្រីនគរស្រុកបាទី បានឲ្យដឹងថា ក្មេងលង់ទឹកស្លាប់ទាំង៤នាក់នេះ ត្រូវជាបងប្អូនជីដូនមួយនឹងគ្នា ដែលគេមុនពេលកើតហេតុ ពួកគេបាននាំគ្នាដើរលេងនៅតាមវាលស្រែក្បែរនោះ ហើយនាំគ្នាចុះលេងទឹកស្រះ ដែលជម្រៅជ្រៅបណ្តាលឲ្យលង់ស្លាប់ទាំងអស់គ្នាតែម្តងទៅ។ មន្ត្រីនគរបាលបានបញ្ជាក់ថា ក្មេងស្លាប់ទាំង៤នាក់មានឈ្មោះ ឈ្មោះ ហៀង សុខឃីម ភេទស្រី អាយុ៥ឆ្នាំ, ឈ្មោះ ហៀង វីត ភេទប្រុស អាយុ៣ឆ្នាំ, ឈ្មោះ នៅ ស្រីឡេង ភេទស្រី អាយុ៣ឆ្នាំ និងឈ្មោះ ន...