តស៊ូក្នុងសមរភូមិមិនស្តាយជីវិតស្រាប់ពេលនេះធ្លាក់ខ្លួនពិការហើយរងភាពអយុត្តិធម៌ទៀត
លោក មាស សុផាត អតីតយោធិនពិការរស់នៅក្នុងខណ្ឌ ព្រែកព្នៅ រាជធានីភ្នំពេញ ដែលខំតស៊ូក្នុងសមរភូមិ ដើម្បីរំដោះជាតិ និងតស៊ូប្តួលរលំពីរបរខ្មែរក្រមទាំងមិនស្តាយជីវិតផង រហូតដល់ធ្លាក់ខ្លួនពិការទៀត ស្រាប់ពេលនេះរងនូវភាពអយុត្តិធម៌ទៀតសម្រាប់គ្រួសាលោក ដោយមិនទាន់រកឃើញនូវពន្លឺយុត្តិធម៌នៅឡើយទេ។
អតីតយោធិនពិការរូបនេះនៅតែបន្តស្នើសុំឲ្យមានការអន្តរាគមន៍ពីលោក ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជាចៅហ្វាយនាយរបស់លោក កើត សារ៉េត ហើយត្រូវជាឪពុកមារ លោក មាស សុផាត ដែលបានប្រើអំណាចទាំងបំពានលួចធ្វើប្លង់ដីរបស់លោកធ្វើជាកម្មសិទ្ធិស្របច្បាប់។
លោក មាស សុផាត បានមានប្រសាសន៍ថា «ខ្ញុំនឹងដុតសម្លាប់ខ្លួននៅលើដីខ្ញុំ ហើយព្រលឹងខ្ញុំនឹងតាមទាមទារយុត្តិធម៌ពីលោក កើត សារ៉េត ដែលប្រើអំណាចប្លន់យកដីខ្ញុំ...








