ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

រ៉ូកែតមួយគ្រាប់ត្រូវបានបាញ់ធ្លាក់លើទីតាំងក្រុមហ៊ុនប្រេងបរទេសនៅអ៊ីរ៉ាក់

រ៉ូកែតមួយគ្រាប់ត្រូវបានបាញ់ធ្លាក់លើទីតាំងក្រុមហ៊ុនប្រេងបរទេសនៅអ៊ីរ៉ាក់

សង្គម និងកម្សាន្ត
អ្នកនាំពាក្យកងកម្លាំងយោធារបស់ប្រទេសអ៊ីរ៉ាក់បានប្រកាសថា គ្រាប់រ៉ូកែតមួយគ្រាប់ ត្រូវបានបាញ់ទៅធ្លាក់លើទីតាំងមួយនៅភាគខាងត្បូងនៃទីក្រុង Basra ប្រទេសអ៊ីរ៉ាក់ នៅថ្ងៃពុធ ទី១៩ ខែមិថុនានេះ បណ្តាលឲ្យមនុស្សចំនួន៣នាក់បានរងរបួស ។ អ្នកនាំពាក្យយោធាដដែលបានបន្តថា ទីតាំងដែលគ្រាប់រ៉ូកែតបានធ្លាក់នោះ គឺជាទីតាំងទីស្នាក់ការរបស់ក្រុមហ៊ុនបរទេសច្រើន រួមទាំងស្នាក់ការរបស់ក្រុមហ៊ុន ExxonMobil ដែលជាក្រុមហ៊ុនប្រេងដ៏ធំរបស់សហរដ្ឋអាមេរិកផងដែរ ។ នេះជាការវាយប្រហារបែបវិច្ឆេទកម្មម្តងទៀត ក្នុងរយៈពេលជាងមួយខែ ក្រោយពីគ្រាប់រ៉ូកែតមួយគ្រាប់ ត្រូវបានបាញ់ទៅធ្លាក់នៅជិតស្ថានទូតអាមេរិកនៅទីក្រុង បាដាត ប្រទេសអ៊ីរ៉ាក់ដដែល ហើយរហូតដល់ពេលនេះ មិនទាន់មានក្រុមណាមួយអះអាងទទួលខុសត្រូវទេ ៕...
លោក ហេង សួរថា ឆ្នាំ២០ ២០ ជាឆ្នាំដែលគ្មានពលកម្មកុមារក្នុងសិប្បកម្មផលិតឥដ្ឋនៅកម្ពុជា

លោក ហេង សួរថា ឆ្នាំ២០ ២០ ជាឆ្នាំដែលគ្មានពលកម្មកុមារក្នុងសិប្បកម្មផលិតឥដ្ឋនៅកម្ពុជា

សង្គម និងកម្សាន្ត
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាវះមានប្រសាសន៍បញ្ជាក់ថា ឆ្នាំ២០២០ ជាឆ្នាំដែលគ្មានពលកម្មកុមារក្នុងសិប្បកម្មផលិតឥដ្ឋនៅកម្ពុជា។ លោករដ្ឋលេខាធិការលើកឡើងថា ជនដែលប្រើប្រាស់ និងជនដែលនាំកុមារ (ម្ចាស់សិប្បកម្មផលិតឥដ្ឋ មេការ និងឪពុកម្តាយ) ទៅក្នុងខ្សែសង្វាក់ផលិតកម្មផលិតឥដ្ឋ អាចប្រឈមនឹងបទល្មើសព្រហ្មទណ្ឌយ៉ាងធ្ងន់ធ្ងរ។ លើសពីនេះលោកបានចាត់ទុក ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានគ្រប់រូបអាចជាភ្នាក់ងារដ៏មានប្រសិទ្ធភាពក្នុងការរួមចំណែក ការពារសិទ្ធិកុមារនឹងទប់ស្កាត់ារប្រើប្រាស់កុមារក្នុងសិប្បកម្មផលិតឡឥដ្ឋដែលប្រើប្រាស់កុមារក្នុងសិប្បកម្មផលិតឡឥដ្ឋ។ លោករដ្ឋលេខាធិការបន្ថែមទៀតថា ជនដែលដឹងអំពីនុងសិប្បកម្មផលិតឥដ្ឋ ហើយខកខានក្នុងការជូនដំណឹងដល់អាជ្ញាធរមូលដ្ឋាន និងមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈគឺអាចនឹងមានកំហុសមនសិការ យើងរួមគ្នាលុបបំបាត់ការប្រើប្រាស់ពលកម្មកុរក្នុងសិប្បកម្មផលិតឥដ្ឋ។...
អាមេរិកចោទប្រកាន់រុស្ស៊ីពីបទចុះកិច្ចសន្យាការពារជាតិជាមួយវែណេស៊ុយអេឡា

អាមេរិកចោទប្រកាន់រុស្ស៊ីពីបទចុះកិច្ចសន្យាការពារជាតិជាមួយវែណេស៊ុយអេឡា

សង្គម និងកម្សាន្ត
  ទីប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក លោក John Bolton បានសរសេរតាមប្រព័ន្ធ Twitter កាលពីថ្ងៃអង្គារ ទី១៨ ខែមិថុនានេះថា រុស្ស៊ីជាប់ពាក់ព័ន្ធនឹងកិច្ចសន្យាការពារជាតិវែណេស៊ុយអេឡាក្នុងតម្លៃទឹកប្រាក់២០៩លានដុល្លារ ។ ក្រោយពីមានការចោទប្រកាន់នេះ អគ្គរដ្ឋទូតរបស់ប្រទេសរុស្ស៊ីប្រចាំនៅប្រទេសវែណេស៊ុយអេឡា លោក Vladimir Zaemsky បានប្រកាសថា រុស្ស៊ីមិនបានចុះហត្ថលេខាលើកិច្ចសន្យាការពារជាតិជាមួយវែណេស៊ុយអេឡាទេ ។ អាមេរិកបានជំរុញដដែលៗឲ្យរុស្ស៊ីដកខ្លួនចេញពីវែណេស៊ុយអេឡា ខណៈដែលអាមេរិកខ្លួនឯង បានទំនុកបម្រុងគ្រប់យ៉ាងដល់មេដឹកនាំរបស់គណបក្សប្រឆាំងវែណេស៊ុយអេឡា ក្នុងការធ្វើសកម្មភាពប្រឆាំងរដ្ឋាភិបាល ៕...
ឯកឧត្តមឧកញ៉ា ឡូវ ហ៊ឹង និងលោកជំទាវ  ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម

ឯកឧត្តមឧកញ៉ា ឡូវ ហ៊ឹង និងលោកជំទាវ ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម

សង្គម និងកម្សាន្ត
នៅក្នុងព្រះរាជពិធីចម្រើនព្រះជន្ម សម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត ព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ គម្រប់ខួប៨៣ យាងចូល៨៤ ព្រះវស្សា ទូលព្រះបង្គំជាកូន ចៅ ចៅទួត និង មន្ត្រីរាជការទូទាំងប្រទេស សូមព្រះបរមរាជានុញ្ញាត អភិវន្ទលំឱនកាយវាចាចិត្តក្រាបបង្គំ សម្តែងថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ និងមហាប្រសើរគ្រប់យ៉ាង ចំពោះសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសូមព្រះអង្គទ្រង់ប្រកបដោយ ព្រះកាយពលរឹងមាំខ្លាំងក្លា បញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា និងចាកផុតពីព្រះរោគាព្យាធិនានា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំបំផុតសម្រាប់ប្រជារាស្រ្តទូទាំងប្រទេស៕...
ប្រជាជនឥណ្ឌានឹងកើនឡើងលើសចិននៅឆ្នាំ២០៥០

ប្រជាជនឥណ្ឌានឹងកើនឡើងលើសចិននៅឆ្នាំ២០៥០

សង្គម និងកម្សាន្ត
ក្រុមការងារទទួលបន្ទុកផ្នែកប្រជាជន សេដ្ឋកិច្ច និងកិច្ចការសង្គមរបស់អង្គការសហប្រជាជាតិ DESA បានឲ្យដឹងថា នៅឆ្នាំ២០៥០ខាងមុខនេះ កំណើននៃប្រជាជនឥណ្ឌា នឹងកើនឡើងលើសប្រជាជនចិនទៅទៀត ទោះបីជាឥណ្ឌាមានចំនួនប្រជាជនតិចជាងចិនបន្តិចមែននៅពេលបច្ចុប្បន្ននេះក៏ដោយ ។ DESA បានបន្ថែមថា ចំនួនមនុស្សនៅលើផែនដី នឹងកើនឡើងដល់ជិត១០ពាន់លាននាក់នៅឆ្នាំ២០៥០ខាងមុខនេះ ដែលកើនឡើងក្នុងរង្វង់២ពាន់លាននាក់បន្ថែមទៀត ។ របាយការណ៍អង្គការសហប្រជាជាតិបានបន្តថា កំណើនមនុស្សនៅលើភពផែនដីនឹងកើនឡើងដល់ជិត២ពាន់លាននាក់ក្នុងរយៈពេល៣ទសវត្សរ៍ខាងមុខ ដោយកំណើនខ្ពស់ជាងគេគឺនៅប្រទេសឥណ្ឌា និងចិន ៕...
ក្រុមហ៊ុន Airbus ប្រកាសលក់យន្តហោះគ្មានមនុស្សបើកបរ

ក្រុមហ៊ុន Airbus ប្រកាសលក់យន្តហោះគ្មានមនុស្សបើកបរ

សង្គម និងកម្សាន្ត
ក្រុមហ៊ុន Airbus បានប្រកាសនៅថ្ងៃអង្គារនេះ ក្នុងការលក់យន្តហោះស្វ័យហោះហើរ (យន្តហោះគ្មានមនុស្សបើកបរ) ដែលជាយន្តហោះដឹកអ្នកដំណើរ ទៅតាមការចង់បានរបស់អតិថិជននៅជុំវិញពិភពលោក ។ ផលិតកររបស់ក្រុមហ៊ុន Airbus បាននិយាយថា នៅពេលនេះ បច្ចេកវិទ្យាសម្រាប់ផលិតយន្តហោះស្វ័យហោះហើរ ត្រូវបានត្រៀមរួចរាល់ហើយ និងរង់ចាំតែការបញ្ជាទិញពីអតិថិជនតែប៉ុណ្ណោះ ។ ផលិតករដដែលបានបន្តថា ឧបសគ្គចំបងនៃផលិតកម្មយន្តហោះស្វ័យហោះហើរនេះ គឺការបង្កើតបទបញ្ជាផ្ទៃក្នុង ឫការបង្កើតច្បាប់សម្រាប់យន្តហោះប្រភេទនេះ នៅលើដែនអាកាសជាលក្ខខណៈអន្តរជាតិ ៕  ...
ឃុំខ្លួនជនជាតិស្បែកខ្មៅ និងស្រីស្នេហ៍​ ឆបោកលុយតាមប្រព័ន្ធ Facebook

ឃុំខ្លួនជនជាតិស្បែកខ្មៅ និងស្រីស្នេហ៍​ ឆបោកលុយតាមប្រព័ន្ធ Facebook

សង្គម និងកម្សាន្ត
  ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញកាលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ សម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួន បុរសស្បែកខ្មៅម្នាក់ និងស្ត្រីខ្មែរជាសង្សារ ដាក់ពន្ធនាគារជាបណ្តោះ អាសន្ន ពាក់ព័ន្ធករីណ ឆបោក តាមបណ្តាញសង្គម Facebook ។  លោក សេង ហៀង ព្រះរាជ្ញារង អមសលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់លើឈ្មោះ NWOSU MARTINS ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិ អាហ្វ្រិកខាងត្បូង និងសង្សារឈ្មោះ កាន ឡានីន ហៅ ស្រីអូន អាយុ ៣៥ ឆ្នាំ ជនជាតិខ្មែរ ពីបទ ឆបោក យោងតាមមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ។ សូមរម្លឹកថា ជនសង្ស័យទាំងពីរ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ ពាក់ព័ន្ធការប្រើប្រាស់ គណនី Facebook ក្លែងក្លាយ ឈ្មោះ Amander Mour, ឈ្មោះ Jerry Snow, ឈ្មោះ Mark Jonathan និងឈ្មោះ Mike Phillip ផ្ញើសារទំនាក់ទំនងទៅ ជនរងគ្រោះឲ្យទុកចិត្ត និង សន្យាផ្ញើលុយឲ្យជនរងគ្រោះ...
អ៊ីរ៉ង់ នឹងបិទច្រកសមុទ្រ Strait of Hormuz ដោយចំហរ មិនលួចលាក់ទេ

អ៊ីរ៉ង់ នឹងបិទច្រកសមុទ្រ Strait of Hormuz ដោយចំហរ មិនលួចលាក់ទេ

សង្គម និងកម្សាន្ត
លោកឧត្តមសេនីយ៍ Mohammad Baqeri មេបញ្ជាការកងកម្លាំងឆ្មាំបដិវត្តន៍របស់ប្រទេសអ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃចន្ទ ទី១៧ ខែមិថុនានេះថា ប្រសិនបើអ៊ីរ៉ង់ចង់បិទច្រកសមុទ្រ Strait of Hormuz គឺត្រូវធ្វើដោយចំហរ មិនបាច់លាក់លៀមនោះទេ ។ លោក Mohammad Baqeri ក៏បានប្រកាសច្រានចោលផងដែរ នូវការចោទប្រកាន់អ៊ីរ៉ង់ពីបទនៅពីក្រោយការវាយប្រហារវិច្ឆេទកម្មលើនាវាដឹកប្រេងចំនួនពីរគ្រឿង កាលពី សប្តាហ៍មុន ។ មេទ័ពរូបនេះ បានបញ្ជាក់ថា អ៊ីរ៉ង់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការបិទច្រកសមុទ្រ Strait of Hormuz ហើយការបិទច្រកសមុទ្រនេះ គឺអ៊ីរ៉ង់នឹងប្រកាសបិទដោយចំហរ មិន អាចលួចវាយប្រហារនាវាដឹកប្រេងដូចអាមេរិកចោទប្រកាន់នោះទេ ៕...
ក្រសួងធនធានទឹក និងឧតុនិយមថា៖ ចាប់ពីចុងខែមិថុនានេះ ដល់ចុងខែកក្កដា កម្ពុជានឹងភ្លៀងធ្លាក់ច្រើន

ក្រសួងធនធានទឹក និងឧតុនិយមថា៖ ចាប់ពីចុងខែមិថុនានេះ ដល់ចុងខែកក្កដា កម្ពុជានឹងភ្លៀងធ្លាក់ច្រើន

សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩នេះ បានជូនដំណឹងថា ចាប់ពីចុងខែមិថុនានេះ រហូតដល់ចុងខែកក្កដា ប្រទេសកម្ពុជានឹងទទួលរងសម្ពាធទាប ជាពិសេសឥទ្ធិពលខ្យល់មូសុងវស្សាពីទិសនិរតី អាចនាំមកនូវទឹកភ្លៀងច្រើននៅពេញប្រទេស។  ក្រសួងធនធានទឹក បានបញ្ជាកទៀតថា ចាប់ពីចុងខែកក្កដា ដល់ដើមសីហា អាចមានកូនរដូវប្រាំង មុននឹងឈានចូលដល់រដូវភ្លៀងជោគជាំ ដែលអាចធ្វើឲ្យតំបន់មួយចំនួន ជាពិសេសតំបន់នៅជាប់មាត់សមុទ្រ អាចមានទឹកជំនន់ទឹកភ្លៀងផងដែរ៕...
សមត្ថកិច្ចនិងតុលាការ ចុះឆែកឆេរផ្ទះឈ្មួញឈើមួយកន្លែង នៅក្រុងក្រចេះ រឹបអូសរថយន្តដឹកឈើបាន៨គ្រឿង

សមត្ថកិច្ចនិងតុលាការ ចុះឆែកឆេរផ្ទះឈ្មួញឈើមួយកន្លែង នៅក្រុងក្រចេះ រឹបអូសរថយន្តដឹកឈើបាន៨គ្រឿង

សង្គម និងកម្សាន្ត
ក្រចេះ៖ កម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ សហការជាមួយមន្ត្រីជំនាញរដ្ឋបាលព្រៃឈើសង្កាត់ថ្មគ្រែ ក្រោមការសម្របសម្រួលពីលោក ជា សុភ័ក្រ្ត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ បានឡោមពទ្ឋ័ឆែកឆេរផ្ទះរបស់មេឈ្មួញមួយកន្លែង នៅក្នុងក្រុងក្រចេះ ខេត្តក្រចេះ រឹបអូសបានរថយន្តដឹកឈើប្រណីតចំនួន៨គ្រឿង។ ការបង្ក្រាបនេះធ្វើឡើង កាលពីវេលាម៉ោង៥ ល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចភូមិកាប៉ូ សង្កាត់អូរឫស្សី ក្រុងក្រចេះ បន្ទាប់ពីសមត្ថកិច្ចទទួលបានព័ត៌មានថា មានរថយន្តរបស់មេឈ្មួញឈើបានចូលទៅលាក់ទុកនៅក្នុងផ្ទះរបស់ខ្លួន កាលពីពេលថ្មីៗនេះ ហើយត្រូវបានបែកការណ៍ដល់កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត ទើបចាត់វិធានការបង្ក្រាប និងរូបអូសប្រគល់ឲ្យទៅមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ដើម្បីរក្សាទុកតែម្តង។ ប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តដឹកឈើទាំង៨នេះបានដឹកឈើនាំចេញពីខេត្តស្ទឹងត្រែង ឆ្ពោះទៅស្រុកស្នួល ប៉ុន្តែត្រូវបានខកខាន មិនទៅដល់គោលដៅ ទើបបើកចូលក្...