សម្តេចតេជោ ថ្វាយព្រះពរសម្តេចម៉ែ ក្នុងព្រះរាជពិធីបុណ្យចម្រើនយព្រះជន្ម គម្រប់ ៨៣ យាងចូល ៨៤ ព្រះវស្សា
ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារតាមហ្វេសប៊ុក ថ្វាយព្រះពរសម្តេចម៉ែ នៅក្នុងព្រះរាជពិធីចម្រើនព្រះជន្ម គម្រប់ ៨៣ យាងចូល ៨៤ ព្រះវស្សា នៅព្រឹក ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ ។
សម្តេចតេជោ ហ៊ុន សែន បានសរសេរបង្ហោះក្នុងហ្វេសប៊ុកផ្លូវការថា «នៅក្នុងព្រះរាជពិធីចម្រើនព្រះជន្ម សម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត ព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ គម្រប់ខួប ៨៣ យាងចូល ៨៤ ព្រះវស្សា ទូលព្រះបង្គំជាកូន ចៅ ចៅទួត និង មន្ត្រីរាជការទូទាំងប្រទេស សូមព្រះបរមរាជានុញ្ញាត អភិវន្ទលំឱនកាយវាចាចិត្តក្រាបបង្គំ សម្តែងថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ និងមហាប្រសើរគ្រប់យ៉ាង ចំពោះសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសូមព្រះអង្គទ្រង់ប្រកបដោយ ព្រះកា...








