
ស្នងការនគរបាលរាជធានីភ្នំពេញបង្ហាញមុខជនសង្ស័យ ៧នាក់ ព័ន្ធនឹងករណីប្លន់ ជាង១០ករណី និងឆក់ទ្រព្យសម្បត្តិ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ លោកវរៈសេនីយ៍ឯក ប៊ុន សន្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ បានបង្ហាញមុខក្រុមជនសង្ស័យចំនួន ៧នាក់ ដែលពាក់ព័ន្ធនឹងករណីប្លន់យកម៉ូតូ និងឆក់ទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋកាលពីពេលថ្មីៗនេះ។
លោកវរៈសេនីយ៍ឯក ប៊ុន សន្យា បានប្រាប់ ឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពី ឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ទោ សុង លី ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួលពីលោក ប្លង់ សុផល ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
លោក ប៊ុន សន្យា បានប្រាប់ថា នៅថ្ងៃទី១០ និងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ បានសហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ និងកម្លាំ...