សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតី ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
ភ្នំពេញ៖នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ។
សូមជម្រាបជូនថា ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឆ្នាំ២០១៩នេះ ត្រូវបានរៀបចំធ្វើឡើង នៅសាលមហោស្រពកោះពេជ្រ រាជរធានីភ្នំពេញ។ ក្នុងឱកាសនេះ ក៏មានការដុតកំទិចចោលនូវសារធាតុញៀនចំនួនជាង២តោនផងដែរ ៕
...








