ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

សម្តេចក្រឡាហោម ស ខេង ដឹកនាំប្រជុំពិភាក្សាលើសេចក្តីព្រាង ដើម្បីត្រៀមរៀបចំសន្និបាតរបស់ក្រសួងមហាផ្ទៃ

សម្តេចក្រឡាហោម ស ខេង ដឹកនាំប្រជុំពិភាក្សាលើសេចក្តីព្រាង ដើម្បីត្រៀមរៀបចំសន្និបាតរបស់ក្រសួងមហាផ្ទៃ

សង្គម និងកម្សាន្ត
ភ្នំពេញ៖  សម្តេចក្រឡាហោម ស​ ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានអញ្ជើញជា​អធីបតីដ៏​ខ្ពង់​ខ្ពស់​បើកកិច្ចប្រជុំពិភាក្សា លើសេចក្តីព្រាងខ្លឹមសាររបាយការណ៍អំពីលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ ដើម្បីត្រៀមរៀបចំសន្និបាតរបស់ក្រសួងមហាផ្ទៃ នាថ្ងៃទី​១៣-​១៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ដោយមានការអញ្ជើញចូលរួមដោយរដ្ឋលេខាធិការ អនុ​​​រដ្ឋ​​​​​លេ​ខាធិការ និងបណ្តាថ្នាក់ដឹកនាំជាច្រើនរូបផងដែរ។ ក្នុងឱកាសនេះ សម្តេចក្រឡាហោម បានជំរុញឲ្យថ្នាក់ដឹកនាំទាំងអស់ពិភាក្សា​ដោយយក​ចិត្តទុកដាក់លើការងារនេះឲ្យបានល្អ ជាពិសេសលើខ្លឹមសារ ពាក្យពេចន៍ ការប្រើប្រាស់​ប្រយោគ​ឲ្យបានត្រឹមត្រូវ នៅលើប្រធានបទ ដែលនឹងយកមកពិភាក្សាក្នុងសន្និបាតនេះ ដើម្បីធ្វើ​យ៉ាងណា​ឲ្យសន្និបាតរបស់​ក្រសួងនាពេលខាងមុខ ប្រព្រឹត្តទៅប្រកបដោយភាពរលូន៕...
វែណេស៊ុយអេឡា ត្រៀមខ្លួនប្រយុទ្ធជាមួយអាមេរិក

វែណេស៊ុយអេឡា ត្រៀមខ្លួនប្រយុទ្ធជាមួយអាមេរិក

សង្គម និងកម្សាន្ត
  លោកស្រី Delcy Rodriguez អនុប្រធានាធិបតីរបស់ប្រទេសវែណេស៊ុយអេឡា បានថ្លែងថា កងកម្លាំងយោធា និងប្រជាជនវែណេស៊ុយអេឡា បានប្តេជ្ញារួចហើយ ក្នុងការការពារអធិបតេយ្យភាពជាតិរហូតដល់ដំណាក់កាលចុងក្រោយ ប្រសិនបើមានការឈ្លានពានណាមួយពីខាងក្រៅ ។ លោកស្រី Delcy Rodriguez បានលើកឡើងបែបនេះនៅតាមប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសរុស្ស៊ី ដែលទំនងជាត្រូវបានលើកឡើងជាការឆ្លើយតបទៅនឹងការគម្រាមរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលចង់ធ្វើអន្តរាគមន៍យោធាលើវែណេស៊ុយអេឡានៅពេលខាងមុខ ប្រសិនបើចាំបាច់ ។ ការលើកឡើងរបស់លោកស្រី Delcy Rodriguez ក៏ទំនងជាឆ្លើតបទៅលើទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Bolton ដែលបានលើកឡើងថា អាមេរិកនឹងបញ្ជូនកងទ័ពចំនួន៥០០០នាក់ទៅកាន់ប្រទេសកូឡុំប៊ី ដែលជាប្រទេសជិតខាងវែណេស៊ុយអេឡា ដែលជាការងាយស្រួលក្នុងការធ្វើអន្តរាគមន៍លើវែណេស៊ុយអេឡា ប៉ុន្តែការអះអាងរបស់លោក ចន បូលតុន ត្រូវបានក្រសួងការពារជាតិអាមេរិ...
រុស្ស៊ី និងអាមេរិក មើលមុខគ្នាកាន់តែលែងចំ ដោយសារសន្ធិសញ្ញា INF

រុស្ស៊ី និងអាមេរិក មើលមុខគ្នាកាន់តែលែងចំ ដោយសារសន្ធិសញ្ញា INF

សង្គម និងកម្សាន្ត
  មេដឹកនាំរបស់ប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក មើលមុខគ្នាកាន់តែលែងត្រង់ ដោយសារសន្ធិសញ្ញា INF មេដឹកនាំរបស់ប្រទេសទាំងពីរ បានសងសឹកគ្នាទៅវិញទៅមក ដោយការប្រកាសផ្អាកការ អនុវត្តន៍សន្ធិសញ្ញាអាវុធនុយក្លេអ៊ែរកម្លាំងមធ្យម (Intermediate-Range Nuclear Forces Treaty) ហៅកាត់ថា INF ។ មេដឹកនាំសហរដ្ឋអាមេរិកបានប្រកាសផ្អាកការអនុវត្តនសន្ធិសញ្ញា INF ជាមួយរុស្ស៊ីរយៈពេល១៨០ថ្ងៃ ដើម្បីទុកពេលឲ្យរុស្ស៊ីកែខ្លួន តែរុស្ស៊ីបានប្រកាសផ្អាកសន្ធិសញ្ញានេះ គ្មានកាលកំណត់ទេ ដើម្បីទុកពេលអោយអាមេរិកកែខ្លួនដែរ ។ ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងប្រទេសរុស្ស៊ី បានកើនឡើងកាន់តែខ្លាំងនៅដើមខែកុម្ភៈនេះ ក្រោយ ពីមេដឹកនាំប្រទេសទាំងពីរ បានប្រកាសដកខ្លួនចេញពី សន្ធិសញ្ញាអាវុធនុយក្លេអ៊ែរកម្លាំងមធ្យម (Intermediate-Range Nuclear Forces Treaty) ហៅកាត់ថា INF ។ មេដឹកនាំរបស់សហរដ្ឋអាមេរិកបានប្រកាសដកខ្លួនចេញពីសន្ធិសញ្ញា INF ជាមួយរុស្ស៊ី កាលពីថ្...

សម្តេចតេជោៈសុខសប្បាយជាទេ បងប្អូនជនរួមជាតិ

សង្គម និងកម្សាន្ត
សម្តេចតេជោ: សុខសប្បាយជាទេ បងប្អូនជនរួមជាតិ ទន្ទឹមនឹងថ្ងៃឈប់សម្រាកចុងសប្តាហ៍ ចំពោះបងប្អូនខែ្មរ-ចិនវិញ គឺជាពេលវេលាដ៏សំខាន់នៃការជួបជុំរង់ចាំមកដល់នៃថ្ងៃបុណ្យចូលឆ្នាំចិន ទី៤ កុម្ភះ ស្អែកនេះ។ ពលរដ្ឋខ្មែរទូទាំងប្រទេស រួមទាំងពុទ្ឋសាសនា, ខ្មែរឥស្លាម, ខ្មែរគ្រីស្ទសាសនា, និងខ្មែរចិន គឺយើងរស់នៅសុខសប្បាយជាមួយគ្នា ដោយគ្មានការរើសអើង ឬព្រួយបារម្ភអ្វីឡើយ។ ពេលខ្លះយើងក៏ចូលរួមនៅក្នុងពិធីបុណ្យតូចធំជាមួយគ្នាទៀតផង។ ទាំងនេះ គឺដោយសារប្រទេសមានសុខសន្តិភាពជាមួយនឹងការគ្រប់គ្រងល្អ ដែលធ្វើអោយបរិយាកាសសង្គមទាំងមូលល្អ។ ប្រទេសមានសង្រ្គាម គឺពលរដ្ឋបាត់បង់ឱកាស ហើយគ្មានពេលវេលាបានជួបជុំក្រុមគ្រួសារប្រារព្ឋពិធីបុណ្យតូចធំអ្វីឡើយ។ សូមជូនពរបងប្អូនបានសម្រាក និងសប្បាយរីករាយជួបជុំក្រុមគ្រួសារថ្ងៃចុងសប្តាហ៍ និងសំណាងល្អក្នុងថ្ងៃចូលឆ្នាំចិនស្អែកនេះ។...
សង្គ្រាមនៅយេមែនមិនអាចចប់ទេ បើភាគីជម្លោះនៅតែបន្តប្តឹងផ្តល់គ្នា

សង្គ្រាមនៅយេមែនមិនអាចចប់ទេ បើភាគីជម្លោះនៅតែបន្តប្តឹងផ្តល់គ្នា

សង្គម និងកម្សាន្ត
  កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ប្រមុខដឹកនាំរដ្ឋាភិបាលរបស់ប្រទេសយេមែន និងកងកម្លាំងចម្រុះសម្ព័ន្ធអារ៉ាប់ ដឹកនាំដោយប្រទេសអារ៉ាប៊ី សាអូឌីត បានផ្ញើលិខិតមួយច្បាប់ទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយស្នើសុំស្ថាប័នមួយនេះ ឲ្យដាក់សម្ពាធបន្ថែមទៀតលើពួកឧទ្ទាម ហ៊ូទី នៅប្រទេសយេមែន ដែលបានបំពានលើបទឈប់បាញ់ ។ អ្នកជំនាញខាងកិច្ចការអន្តរជាតិបានលើកឡើងថា សង្គ្រាមកាប់សម្លាប់គ្នានៅប្រទេសយេមែន គឺជាសង្គ្រាម តំណាង ដោយសារសង្គ្រាមនេះបានកើតឡើងដោយសារភាគីជម្លោះមានខ្នងបង្អែករៀងៗខ្លួន គឺខាង រដ្ឋាភិបាលមានកងកម្លាំងចម្រុះសម្ព័ន្ធអារ៉ាប់ ដឹកនាំឲ្យប្រទេសអារ៉ាប៊ី សាអូឌីត ជាខ្នងបង្អែក និង ពួកឧទ្ទាមហ៊ូទី មានប្រទេសអ៊ីរ៉ង់ជាខ្នងបង្អែក ។ អ្នកជំនាញបានបន្តថា សង្គ្រាមនៅយេមែនពិតប្រាកដ គឺជាសង្គ្រាមរវាងអុីរ៉ង់ និងអារ៉ាប៊ី សាអូឌី ប៉ុន្តែគ្រាន់តែប្រទេសទាំងពីរនេះ យករដ្ឋាភិបាល និងពួកឧទ្ទាមយេមែនជាតំណាង ៕...
ខ្ទឹមសមានផ្ទុកសារធាតុគីមីប្រមាណ ២៥តោន ត្រូវបានដុតកំទេចចោលនៅខេត្តព្រះសីហនុ

ខ្ទឹមសមានផ្ទុកសារធាតុគីមីប្រមាណ ២៥តោន ត្រូវបានដុតកំទេចចោលនៅខេត្តព្រះសីហនុ

សង្គម និងកម្សាន្ត
  ខេត្តព្រះសីហនុ៖ ខ្ទឹមស នាំចូលពីប្រទេសជិតខាងប្រមាណ ២៥តោន ត្រូវបានមន្រ្តីកាំកុងត្រូល សាខាខេត្តព្រះសីហនុ រកឃើញថា មានផ្ទុកសារធាតុគីមីហាមឃាត់ ប្រភេទថ្នាំពុលកសិកម្ម Disulfoton សម្រាប់ការពារសត្វល្អិតបំផ្លាញដំណាំ និងគ្រាប់ធញ្ញជាតិ ត្រូវបានមន្រ្តីអគ្គនាយកដ្ឋានកាំកុងត្រូល ដុតកំទេចចោល។ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ នៅទីលានចាក់សំរាមខេត្តព្រះសីហនុ ស្ថិតក្នុងភូមិអូរកំបុត ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ក្រោមអធិបតីភាព លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក យន្ត មីន អភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុ លោកម៉ក់ ពេជ្ជរិទ្ធប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកាំកុងត្រូល ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីនៃអគ្គនាយកដ្ឋានកាំកុងត្រូល អាជ្ញាធរដែនដី និងតំណាងស្ថាប័នពាក់ព័ន្ធចូលរួមផងដែរ ។ សូមបញ្ជាក់ជូនថា ខ្ទឹមសទាំង ...
រដ្ឋមន្ត្រី​ការពារជាតិ​កម្ពុជា​-​ថៃ នឹង​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) លើក​ទី​១៤ នៅ​ថ្ងៃទី​១៣-១៤ ខែកុម្ភៈខាងមុខនេះ នៅ​រាជធានី​ភ្នំពេញ​

រដ្ឋមន្ត្រី​ការពារជាតិ​កម្ពុជា​-​ថៃ នឹង​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) លើក​ទី​១៤ នៅ​ថ្ងៃទី​១៣-១៤ ខែកុម្ភៈខាងមុខនេះ នៅ​រាជធានី​ភ្នំពេញ​

សង្គម និងកម្សាន្ត
ភ្នំពេញ​៖ កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) លើក​ទី​១៤ ដឹកនាំ​ដោយ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ប្រា​វីដ វុង​ស៊ូ​វុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ថៃ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣-១៤ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ កា​ដែន​ស៊ី​ធី រាជធានី​ភ្នំពេញ​។​ ​មុន​ចូលដល់​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ នឹងមាន​កិច្ចប្រជុំ​របស់​ក្រុម​លេខា​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBCs) ប្រារព្ធ​ធ្វើ​ចាប់ពី​ថ្ងៃទី​១១ ដល់​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៩ ដឹកនាំ​ដោយ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ នាង ផាត រដ្ឋលេខាធិការ​ក្រសួងការពារជាតិ​។ ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ នាង ផាត រដ្ឋលេខាធិការ​ប្រចាំការ ក្រសួងការពារជាតិ បាន​លើក​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ត្រៀម​រៀបចំ​កិច្ចប្រជុំ​(GBC) បាន​បន្ត​ឲ្យ​ដឹង​ទៀតថា ក្រៅពី​ចូលរួម​កិច្ចប្រជុំ គណៈប...
ប្រធានាធិបតីវែណេស៊ុយអេឡា បន្ទន់ឥរិយាបថបន្តិច ដើម្បីបន្ធូរបន្ថយភាពតានតឹង

ប្រធានាធិបតីវែណេស៊ុយអេឡា បន្ទន់ឥរិយាបថបន្តិច ដើម្បីបន្ធូរបន្ថយភាពតានតឹង

សង្គម និងកម្សាន្ត
  ប្រធានាធិបតីរបស់ប្រទេសវែណេស៊ុយអេឡា លោក Nicolas Maduro បានបន្ទន់ឥរិយាបថបន្តិចហើយនៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែមករា ឆ្នាំ២០១៩នេះ ក្រោយពីប្រធានាធិបតីរូបនេះ ទទួលរងគំនាបកាន់តែខ្លាំង ។ ប្រភពបានឲ្យដឹងថា លោក Nicolas Maduro កំពុងទទួលរងគំនាប២យ៉ាង គឺគំនាបខាងនយោបាយពីសហគមន៍អន្តរជាតិ និងគំនាបពីក្រុមប្រឆាំងក្នុងស្រុក ដែលអាចធ្វើឲ្យរង្គោះរង្គើតំណែងរបស់លោក ។ អ្នកជំនាញខាងកិច្ចការអន្តរជាតិរបស់ប្រទេសអៀរឡង់ខាងជើង លោក Finian Cuningham បានលើកឡើងថា ស្ថានភាពនយោបាយនៅក្នុងប្រទេសវែណេស៊ុយអេឡានៅពេលបច្ចុប្បន្ននេះមានសណ្ឋានមិនខុសគ្នាប៉ុន្មានទេ ពីវិបត្តិសង្គ្រាមស៊ីវិល នៅប្រទេសស៊ីរី ហើយវែណេស៊ុយអេឡានឹងធ្លាក់ចូលក្នុងភ្លើងសង្គ្រាម ប្រសិនបើមេដឹកនាំនៃប្រទេសនេះ មិនអាចដោះស្រាយវិបត្តិនយោបាយបាននៅពេលខាងមុខ ៕...
រថភ្លើង បុកឡានបែនដឹកថ្ម បណ្តាលឱ្យក្រឡាប់

រថភ្លើង បុកឡានបែនដឹកថ្ម បណ្តាលឱ្យក្រឡាប់

សង្គម និងកម្សាន្ត
បន្ទាយ​មាន​ជ័យ៖​ រថភ្លើង​ដែល​ចរាចរណ៍​ពី​ខេត្តបន្ទាយមានជ័យ​មកខេត្តបាត់ដំបងបានបុករថយន្តដឹកថ្មបណ្តាលក្រឡាប់រថយន្តក្រឡាន់ សំណាងគ្មានអ្នករងរបួស។ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងវេលាម៉ោង៣០នាទី ថ្ងៃ​ទី​៣១​ ខែមករា​ ឆ្នាំ​២០១៩​ ស្ថិត​នៅ​ក្នុងភូមិ​ភ្នំ​ធំ​ត្បូង​ ឃុំ​អូរ​ប្រាសាទ​ ស្រុក​មង្គល​បូ​រី​។​ ​​ លោកអនុសេនីយ៍ឯកឡា​ រៀម​ នាយ​ផ្នែក​នគរបាលកនគរបាលចរាចរណ៍ស្រុកមង្គលបូរីបានឲ្យ ដឹងថា មុនពេលកើតហេតុរថយន្តដឹកថ្ម ធុនធំម៉ាក់HOWOដែលពាក់ស្លាក់លេខAT3.0798​ បានដឹកថ្មចេញពីភ្នំធំផ្នែកខាងត្បូងភ្នំធំហើយបើក​ចេញ​ទិស​ដៅ​ពី​លិច​មក​កើត​ឆ្លង​ផ្លូវដែក​ដែល​មិន​បាន​ប្រុង​ប្រយ័ត្ន​ត្យ័ត្នត្រូវរថភ្លើងដែលអូសទូចំនួន២ទូរ ដឹក​អ្នកដំណើរ​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ទិស​ដៅ​ពី​ខេត្តបន្ទាយមានជ័យ​ ទៅ​ខេត្តបាត់ដំបង​ បុក​រថយន្ត​ដឹក​ថ្ម​បណ្តាលឱ្យក្រឡាប់ផ្ងាជើងទៅចិញ្ចើផ្លូវ​។​ ​លោក​បាន​បញ្ជាក់​ថា​៖​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​រថភ្លើង​បុ...
 មន្ត្រីនគរបាលខេត្តកែបម្នាក់ បាញ់ស្លាប់ខ្លួនឯង

 មន្ត្រីនគរបាលខេត្តកែបម្នាក់ បាញ់ស្លាប់ខ្លួនឯង

សង្គម និងកម្សាន្ត
​កែប៖​ មន្ត្រី​នគរបាល​ខេត្ត​កែប​ម្នាក់​ មានជំងឺប្រចាំកាយបាន​បាញ់​សម្លាប់​ខ្លួនឯង​ ស្លាប់​កាលពី​យប់​ថ្ងៃ​ទី​៣០​ ខែមករា​ ឆ្នាំ​២០១៩​ នៅ​ភូមិ​ថ្មី​ សង្កាត់​ព្រៃធំ​ ក្រុងកែប​។​ ​យោង​តាម​របាយការណ៍​ស្នងការ​នគរបាល​ខេត្ត​បានឱ្យ​ដឹង​ថា​ជន​រង​គ្រោះ​ឈ្មោះ​ ឌៀប​ មាន​ ភេទ​ប្រុស​ ជា​មន្ត្រី​នគរបាល​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប​ ប្រចាំការ​នៅ​ព្រះរាជ​ដំណាក់​ខេត្ត​កែប​។​ ​ ​យោង​តាម​សាក្សី​(​មន្ត្រី​នគរបាល​ប្រចាំការ​ជាមួយ​គ្នា​)​និង​ការ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​របស់​នគរបាល​ជំនាញ​ បានបញ្ជាក់​ថា ជនរងគ្រោះពិតជាធ្វើអត្តឃាតដោយបាញ់សម្លាខ្លួនឯពិតប្រកដ​មែន​។​ ក្ក្រោយពីក្រោយពីធ្វើកោសល្យវិច្ច័យសពរួចមក សមត្ថកិច្ច បាន​ប្រគល់​ឱ្យ​សាច់ញាតិ​ និង​ជួយ​ចាត់ចែង​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ។ ​ ​តាម​ការ​បញ្ជាក់​ពី​គ្រួសារ​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា​ ឈ្មោះឌៀប មាន បានផឹកស្រា និង​មាន​ជំងឺ​ប្រចាំ​កាយ​ ៕...