ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

ក្រសួងទេសចរណ៍រៀបចំស្តង់ដាធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍

ក្រសួងទេសចរណ៍រៀបចំស្តង់ដាធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ខេត្តព្រះសីហនុ)៖ ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តព្រះសុីហនុ មន្ទីរទេសចរណ៍ខេត្តព្រះសុីហនុ បានរៀបចំផ្សព្វ ផ្សាយ និងបណ្តុះបណ្តាលស្តីអំពី "ស្តង់ដាធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍ ស្តង់ដាបដិសណ្ឋារកិច្ចល្អក្នុងវិស័យទេសចរណ៍ និងស្តង់ដាបង្គន់សាធារណៈកម្ពុជា" ។ លោក ហ៊ួត រិទ្ធី ប្រធាននាយកដ្ឋានសេវាគាំពារទីក្រុងស្អាតនិងជម្រុញការប្រលងប្រណាំងំានបញ្ជាក់ថា ក្រសួងទេសចរណ៍បានរៀបចំស្តង់ដាធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍ ដោយមានការចូលរួមពីតំណាងមន្ទីរទេសចរណ៍ទាំង៤ខេត្ត រួមទាំងអង្គភាពពាក់ព័ន្ធជុំវិញខេត្ត សណ្ឋាគារ ភោជនីយដ្ឋាន សហគមន៍ទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍យ៉ាងច្រើនកុះករ។ លោកបានបន្ថែមថា សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំ ណងធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ "ស្តង់ដាធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍លើកទី៤" "ស្តង់ដាបដិសណ្ឋារកិច្ចល្អក្នុងវិស័យទេសចរណ៍លើកទី២" និង "ស្តង់ដាបង្គន់សាធារណ: កម្ពុជាលើកទី២" ដល់ប្រតិបត្តិករទេសចរ...
ក្រុមហ៊ុនមួយនៅស្វីសបង្ហាញឆន្ទៈចង់ជួយអភិវឌ្ឍន៍វិស័យ TVETដល់កម្ពុជា

ក្រុមហ៊ុនមួយនៅស្វីសបង្ហាញឆន្ទៈចង់ជួយអភិវឌ្ឍន៍វិស័យ TVETដល់កម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ ក្រុមហ៊ុនដ៏ធំមួយរបស់ស្វីសដែលមានសាខារបស់ខ្លួននៅ៧០ប្រទេសនោះបានបង្ហាញគោលបំណងក្នុងការជួយដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងការអភិវឌ្ឍវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ព្រមទាំងវិស័យមួយចំនួនទៀតដូចជា ឧស្សាហកម្ម ទេសចរណ៍ ថាមពល រ៉ែ កសិកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជាផងដែរ។ ការបង្ហាញឆន្ទៈជួយដល់រាជរដ្ឋាភិបាលកម្ពុជាយ៉ាងដូច្នេះ ហាក់រំលេចនូវក្ដីរំពឹងទុកឈានទៅសម្រេចគោលដៅបន្ថែមទៀតក្នុង គោលនយោបាយ «ធ្វើទំនើបកម្មវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ» នៅកម្ពុជា។ គោលបំណងនេះត្រូវបានលើកឡើងក្នុងជំនួបពិភាក្សាការងាររវាង លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយលោក Anshul Sonak អគ្គនាយកក្រុមហ៊ុន Planet One Education ដែលមានទីស្នាក់ការនៅប្រទេសស្វីស និងមានសាខាប្រមាណ៧០ប្រទេសជុំវិញពិភព លោករួមទាំងកម្ពុជាផងដែរ។ លោកAnshul Sonak លើកឡើងថា...
លោក សោម សម្បត្តិ បង្រៀន​ក្រៅម៉ោង​ ដើម្បីរកថវិកាឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ

លោក សោម សម្បត្តិ បង្រៀន​ក្រៅម៉ោង​ ដើម្បីរកថវិកាឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោក សោម សម្បត្តិ ស្ថាបនិក និងជានាយកប្រតិបត្តិ ក្រុមហ៊ុនខាំ-ផែន (ថ្នាំពណ៌ជាតិ)នៅ​​ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩នេះ បានចូលរួមធ្វើបទបង្ហាញ អំពីការឆ្ពោះទៅកាន់ភាពជោគជ័យក្នុងជីវិត និងអាជីវកម្ម (MEGA SUCCESS) ដល់សហគ្រិន​វ័យក្មេងនៅកម្ពុជា​​ ដើម្បីប្រមូលថវិកាជួយឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ។​​ លោ​កបានមានប្រសាសន៍បញ្ជាក់ថា ​​សិក្ខាសិលានេះ គឺ​​ក្នុងគោល​បំណងចូលឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ដើម្បីលើកកម្ពស់វិស័យធនធានមនុស្សនិងសុខាភិបាលនៅកម្ពុជា នៅសណ្ឋា​​គារ LBN Asian Hotel ខេត្ត​កំពង់ចាម ហើយ​កម្មពិធីនេះនិងបន្តទៅថ្ងៃស្អែកចំនួន០១ថ្ងៃទៀតគឺថ្ងៃទី២៨ខែកក្តដានេះ​​​។​​ បច្ចុប្បន្ន​លោក​ ​សោម សម្បត្តិ​ គឺ​ជា​នាយក​ប្រតិបត្តិ​របស់​ក្រុម​ហ៊ុន​ថ្នាំ​ពណ៌​ជាតិ​ Cam-Paint ដែល​ជា​ក្រុមហ៊ុន​ផលិត​ថ្នាំ​ពណ៌​នៅ​ក្នុង​ស្រុក​ហើយក្រុមហ៊ុន​នេះ​អាច​ដណ្ដើម​បាន​​ចំណែក​​​ទីផ្សារ​ក្នុង​ស្រុក​​ប្រមាណ​​ ១៥% ​ ​​​​​​​ធៀ...
ក្រសួងកសិកម្ម ៖ដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទូរស័ព្ទរាយការណ៍អំពីជំងឺប៉េស្តជ្រូកអាហ្រ្វិក

ក្រសួងកសិកម្ម ៖ដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទូរស័ព្ទរាយការណ៍អំពីជំងឺប៉េស្តជ្រូកអាហ្រ្វិក

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩​ បានចេញសេចក្តីជូនដំណឹងស្តីពីការ«ដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទូរស័ព្ទរាយការណ៍អំពីជំងឺប៉េស្តជ្រូកអាហ្រ្វិក»។ សូមអាននៅខ្លឹមសារដូចខាងក្រោម៖    
រដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យមើល ប្រព័ន្ធធារាសាស្រ្តអាងស្ទឹងជីនិត និងប្រព័ន្ធធារាសាស្រ្តតាំងក្រសាំង ខេត្តកំពង់ធំ

រដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យមើល ប្រព័ន្ធធារាសាស្រ្តអាងស្ទឹងជីនិត និងប្រព័ន្ធធារាសាស្រ្តតាំងក្រសាំង ខេត្តកំពង់ធំ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងមន្រ្តីជំនាញ នាព្រឹកថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ២០១៩ បានចុះទៅពិនិត្យជាក់ស្តែងស្ថានភាពទឹក នៅប្រព័ន្ធធារាសាស្រ្តអាងស្ទឹងជីនិត និងប្រព័ន្ធធារាសាស្រ្តតាំងក្រសាំង ស្ថិតនៅក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ ។ ក្នុងពេលចុះពិនិត្យជាក់ស្តែង ឃើញថា ស្ថានភាពទឹកនៅតាមប្រព័ន្ធធារាសាស្រ្តខាងលើ មានលក្ខណៈប្រសើរ  សម្រាប់ការប្រើប្រាស់ និងការងារបង្កបង្កើនផល របស់ប្រជាកសិករ ដែលពឹងអាស្រ័យលើប្រភពទឹកក្នុងទីតាំងទាំងពីរនេះ ។ លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បានជម្រាបជូនលោករដ្ឋមន្រ្តីថា ប្រជាពលរដ្ឋរស់នៅក្នុងនិងក្បែរតំបន់ខាងលើ មានការសប្បាយចិត្តចំពោះស្ថានភាពទឹកបែបនេះសម្រាប់តម្រូវការក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ។ លោករដ្ឋមន្រ្តី បានណែនាំដល់មន្ទីរ ត្រូវបន្តតាមដាន និងក្តាប់ស្ថានភាពទឹកក្នុងខេត្តឲ្យបានច្បាស់លាស់ ដើម្បីមានវិធ...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបប្រធានមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបប្រធានមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រទី២៦ ខែកក្កដា ឆ្នាំ២០១៩ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក Gilbert Houngbo ប្រធានអង្គការអង្គការ IFAD ។ លោក Gilbert Houngbo បានគោរពសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ដែលបានផ្ដល់ឱកាសឲ្យប្រតិភូរបស់លោកបានចូលជួបសម្តែងការគួរសម និងដើម្បីស្វែងយល់អំពីស្ថានភាពវិស័យកសិកម្មនៅកម្ពុជាផងដែរ។ លោក Gilbert លោកធ្លាប់បានមកប្រទេសកម្ពុជាកាលពីប៉ុន្មានឆ្នាំមុន ប៉ុន្តែពេលនេះ គឺបានឃើញកម្ពុជាមានការរីកចម្រើនខុសគ្នាប្លែកខ្លាំងមែនទែន ដែលធ្វើឱ្យលោកមានចំណាប់អារម្មណ៍និងគោរពនូវវីរភាពដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន យ៉ាងខ្លាំងជាទីបំផុត។ ក្នុងឱកាសនេះដែរ លោក Gilbert បានគោរពស្នើសុំ សម្ដេចតេជោ ដើម្បីស្វែងយល់អំពីស្ថានភាពនៃវិស័យកសិកម្មនៅកម្ពុជា ព្រោះស្អែកនេះលោកនឹងអញ្ជើញទៅខេត្តកណ្ដ...
ព្រះមហាក្សត្រយាងចុះសាកសួរសុខទុក្ខ និងចែកអំណោយនៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ

ព្រះមហាក្សត្រយាងចុះសាកសួរសុខទុក្ខ និងចែកអំណោយនៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កំពង់ស្ពឺ៖ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩នេះ បានយាងចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ នៅក្នុងភូមិតានក​ ឃុំភក្កី​ ស្រុក​បរសេដ្ឋ​ ខេត្ត​កំពង់​ស្ពឺ។ នៅក្នុងឱកាសចុះជួបសាកសួរសុខទុក្ខនេះព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានព្រះរាជទានអំណោយជូនប្រជាកសិករក្រីក្រ ចំនួន ៤៤៤គ្រួសារ, សិស្សានុសិស្ស​ និងលោ​កគ្រូ​-អ្នក​គ្រូ ចំនួន ៣៧៩​នាក់​​ ៕     ...
តែងតាំងលោក ងិន ពេជ ជាព្រះរាជអាជ្ញាខេត្តរតនគិរីស្តីទី ជំនួសលោក ជា ពេជ្រ

តែងតាំងលោក ងិន ពេជ ជាព្រះរាជអាជ្ញាខេត្តរតនគិរីស្តីទី ជំនួសលោក ជា ពេជ្រ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោកអង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩នេះ បានសម្រេច តែងតាំងលោក ងិន ពេជ ព្រះរាជអាជ្ញរងអមសាលាដំបូងរាជធានីភ្នំពេញ ឲ្យទៅទទួលតំណែងជា ព្រះរាជអាជ្ញាស្តីទី នៃអយ្យការអមសាលាដំបូងខេត្តរតនគិរី ជំនួសលោក ជា ពេជ្រ ដែលត្រូវបានដកដំណែង បន្ទាប់ពីមានរឿងអាស្រូវស្នេហ៍ត្រីកោណ។ យោងតាមលិខិតបង្គាប់ការលេខ ០១៣ កយ.បក/១៩ របស់ក្រសួងយុត្តិធម៌ បានសម្រេចតែងតាំងលោក ងិន ពេជ ជាព្រះរាជអាជ្ញាស្តីទី នៃអយ្យការអមសាលាដំបូងខេត្តរតនគិរី រហូតដល់មានការតែងតាំងព្រះរាជអាជ្ញាជាផ្លូវការ៕  ...
ខ្ញុំនឹងយកប្រាក់ចំណេញ ៥%របស់ខ្ញុំចែករំលែកដល់ ជនក្រីក្រខ្វះខាត និង កុមារ

ខ្ញុំនឹងយកប្រាក់ចំណេញ ៥%របស់ខ្ញុំចែករំលែកដល់ ជនក្រីក្រខ្វះខាត និង កុមារ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោកភារម្យ វិចិត្រដារ៉ា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ អ៊ី ស៊ី ស៊ី​(ECC) និងជាប្រធានក្លឹបពាណិជ្ជករកម្ពុជា រួមនិងសហការី បានយកទឹកប្រាក់៥២០ដុល្លារអាមេរិក និង២៤០០០០ រៀល ជូនដល់ក្មេងប្រុសម្នាក់ដែលមានជំងឺមហារីក កំពុងសម្រាកព្យាលបាល នៅមន្ទីរពេទ្យខេត្តកំពង់ចាម ។ តាមផេកហ្វេសប៊ុក របស់លោកភារម្យ វិចិត្រដារ៉ា បានបញ្ជាក់ថា «ខ្ញុំនិងយកប្រាក់ចំណេញ ៥%របស់ខ្ញុំចែករំលែកដល់ ជនក្រីក្រខ្វះខាត និង កុមារ »។ អរគុណ សប្បុរសជន ដែលបានរួចចំណែក តាមរយះ ខ្ញុំ ភិរម្យវិចិត្រដារ៉ា ដល់ក្រុមគ្រួសារ ក្មួយប្រុសឈ្មោះហ៊ត់ អាយុ១៦ឆ្នាំ ដែលកើជំងឺមហារីក ពិតជាខ្វះខាតសូម្បី តែលុយជិះម៉ូតូឌុបមកពេទ្យក៏គ្មានដែរ ខ្ញុំពិតជាសង្វែកពន់ពេក ។ នៅពេលទទួលអំណោយ ទឹកភ្នែកម្តាយបានស្រក់ពេលឃើញ ជំនួយ ទឹកប្រាក់ ៥២០ដុល្លារអាមេរិក និង ២៤០០០០រៀល រួមជាមួយទឹកត្រី ទឹក ស៊ីអុីវ មី ត្រីខ អង្ករ បាន មក ពី សប្បុរសជន ៕...
៥ខែដើមឆ្នាំ២០១៩កម្ពុជាទទួលបានទេសចរអន្តរជាតិជិត៣ លាននាក់កើន១១.៤%៦

៥ខែដើមឆ្នាំ២០១៩កម្ពុជាទទួលបានទេសចរអន្តរជាតិជិត៣ លាននាក់កើន១១.៤%៦

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ តាមរាយការណ៍របស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា រយៈពេល៥ខែ ឆ្នាំ២០១៩ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ២,៨៨៨,៤៦១នាក់ កើនឡើង ១១.៤% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៨ ប៉ុន្តែភ្ញៀវទេសចរអន្តរជាតិចូលតាមអាកាសយានដ្ឋានអន្តរជាតិសៀមរាបមានការធ្លាក់ចុះខ្លះ។ ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិដែលមកទស្សនាកម្ពុជាទាំងនោះ រួមមាន ចូលតាមផ្លូវអាកាសចំនួន,០១៨,៩៣៥នាក់ កើនឡើង ១៦.៩% ក្នុងនោះចូលតាមច្រកភ្នំពេញចំនួន ៩២៣, ៧៧១នាក់ កើនឡើង១៧.៦% តាមច្រកសៀមរាបចំនួន៨៤៦, ២៦៧នាក់ ថយចុះ ៤.៥% និងតាមច្រកកងកេងចំនួន ២៤៨, ៨៩៧នាក់ កើនឡើង ៣៤៤.៩%។ ភ្ញៀវមកតាមផ្លូវគោកចំនួន ៧៨៥,៧៧៤នាក់ ថយចុះ ១.១% ចូលតាមផ្លូវទឹកចំនួន៣,៧៥២នាក់ កើនឡើង ១៥.៤%។របាយការណ៍ក៏បានបញ្ជាក់អំពីស្ថិតិទេសចរអន្តរជាតិក្នុងខែឧសភា ឆ្នាំ២០១៩ មានចំនួន ៤៧២,៨៥២នាក់ កើនឡើង ១២.៨% បើធៀបនឹងខែឧសភា ឆ្នាំ២០១៨៕ សលើ...