សម្តេចតេជោ ចេញសារលិខិតបញ្ជាក់ពីសក្តានុពលនៃពិធីបុណ្យទន្លេ លើកទី៥ នៅខេត្តកំពង់ឆ្នាំង
ភ្នំពេញ៖ ចាប់ពីថ្ងៃទី១៥-១៧ ខែមីនា ឆ្នាំ២០១៩។ធ្វើឡើង នៅខេត្តកំពង់ឆ្នាំង ក្រោមប្រធានបទ «ទន្លេ ផ្សារភ្ជាប់សន្តិភាព ប្រជាជន និងទេសចរណ៍»។ នេះជាពិធីបុណ្យទន្លេ លើកទី៥ នៅកម្ពុជា ។
ក្នុងឱកាសបុណ្យទន្លេនេះ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានចេញសារលិខិត ២ ទំព័រ ដោយសម្តេច បានកត់សម្គាល់ថា រាជរដ្ឋាភិបាល បន្តប្រារព្ធពិធីបុណ្យទន្លេ ជារៀងរាល់ឆ្នាំ នៅតាមបណ្តាខេត្ត ជាប់ដងទន្លេ ដែលសបញ្ជាក់ឲ្យឃើញថា រាជរដ្ឋាភិបាល បាន និងកំពុងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ពិសេសការអភិវឌ្ឍផលិតផលទេសចរណ៍តាមដងទន្លេ រួមចំណែកធ្វើឲ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ ប្រកបដោយគុណភាពទាំងក្នុងតំបន់ និងឆាកអន្តរជាតិ។
ក្នុងសារលិខិត សម្តេចតេជោ ហ៊ុន សែន លើកឡើងថា ភាពសម្បូរបែបនៃសក្កានុពលទេសចរណ៍តាមដងទន្លេ បាន និងកំពុងរួមចំណែកធ្វើឲ្យកម្ពុជា ក្លាយជាគោលដៅទ...








