កម្ពុជាប្រារព្ធទិវាជាតិ TVET Day លើកទី២ ដោយរំពឹងថានឹងមានអ្នកចូលរួមជាង៣ ម៉ឺននាក់
(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងប្រារព្ធទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ឬហៅថា TVET Day ជាលើកទី២ នៅអគារពិព័រណ៍ពាណិជ្ជកម្មកោះពេជ្រ រាជធានីភ្នំពេញ រយៈពេល២ ថ្ងៃចាប់ពីថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០១៩ ជាមួយការរំពឹងទុកថានឹងមានអ្នកចូលរួមពីវិស័យរដ្ឋ ឯកជន សិស្សនិស្សិត និងយុវជនប្រមាណជាង ៣ម៉ឺននាក់។
នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី ទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី២ នៅទីស្ដីការក្រសួងការងារ នាថ្ងៃទី៣១ ខែឧសភា លោក បណ្ឌិត ពេជ សោភ័ន រដ្ឋលេខាប្រចាំការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា ទិវាជាតិ TVET Day លើកទី២ ឆ្នាំ២០១៩នេះ នឹងត្រូវធ្វើឡើងក្រោមប្រធានបទ «TVET អាចធ្វើបាន»។
គោលបំណងនៃការរៀបចំទិវាជាតិ TVET Day នេះ គឺដើម្បីរួមចំណែកលើកកម្ពស់វឌ្ឍនភាពសង្គម-សេដ្ឋកិច្ចកម្ពុជា រួមមាន៖
* កត្តាជីវភាពប្រជាពលរដ្ឋ៖ TVET គឺជាមធ្យោបាយដ៏សំខាន់ក្នុងការកាត...







