ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

មេដឹកនាំកំពូលអ៊ីរ៉ង់ ប្រកែកមិនចរចាជាមួយសហរដ្ឋអាមេរិកទេ

មេដឹកនាំកំពូលអ៊ីរ៉ង់ ប្រកែកមិនចរចាជាមួយសហរដ្ឋអាមេរិកទេ

សង្គម និងកម្សាន្ត
លោក Ayatollah Ali Khamenei មេដឹកនាំកំពូលរបស់ប្រទេសអ៊ីរ៉ង់ បានប្រកាសប្រកែកសាជាថ្មី កាលពីថ្ងៃពុធ ទី២៩ ខែឧសភានេះ ដោយមិនចរចាជាមួយសហរដ្ឋអាមេរិកទេ ទោះបីជាអ៊ីរ៉ង់ និងអាមេរិកប្រឈមមុខដាក់គ្នាខាងយោធាក៏ដោយ ។ សេចក្តីប្រកាសបដិសេធរបស់លោក Ayatollah Ali Khamenei ត្រូវបានធ្វើឡើងក្រោយពីប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani បានបង្ហើបពីលទ្ធភាពដែលអាចជួបចរចាជាមួយសហរដ្ឋអាមេរិក បើអាមេរិកដកទណ្ឌកម្មចេញពីអ៊ីរ៉ង់ ។ លោក Ayatollah Ali Khamenei បានបញ្ជាក់ថា ការចរចាជាមួយអាមេរិក មិនអាចផ្តល់ផលចំណេញដល់អ៊ីរ៉ង់បានទេ តែផ្ទុយទៅវិញ ការចរចាជាមួយអាមេរិកនឹងធ្វើអោយអ៊ីរ៉ង់ឈឺចាប់នៅពេលខាងមុខ ៕...
នៅឆ្នាំ២០២០ក្រសួងសេដ្ឋកិច្ចឲ្យរដ្ឋបាលខេត្តចំនួន ៦ នឹងត្រូវអនុវត្តន៍ថវិការកម្មវិធីដោយខ្លួនឯង

នៅឆ្នាំ២០២០ក្រសួងសេដ្ឋកិច្ចឲ្យរដ្ឋបាលខេត្តចំនួន ៦ នឹងត្រូវអនុវត្តន៍ថវិការកម្មវិធីដោយខ្លួនឯង

សង្គម និងកម្សាន្ត
​ ភ្នំពេញ៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើក ឡើងនៅក្នុងកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០១៨ នៃកម្មវិធីកែទម្រង់ការគ្រប់ហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ នៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០១៩ នេះថា  ដើម្បីធានាឱ្យការអនុវត្តន៍ការងារសវនកម្ម តាមបណ្តាអង្គភាពរងសវនកម្ម ប្រកបដោយប្រសិទ្ធភាព នៅក្នុងបរិបទនៃការកែទម្រង់នានារបស់រាជរដ្ឋាភិបាល គឺត្រូវបានបង្កើនល្បឿន និងពង្រីកវិសាលភាពគ្របដណ្តប់ កាន់តែ ទូលាយ ជាពិសេសការផ្តល់ភាពកាន់តែងាយស្រួលនៅតាមរដ្ឋបាលខេត្តនិមួយៗ នឹងបានដឹងពីកញ្ចប់ថវិការពិតៗ របស់ខ្លួន ដើម្បីយកទៅអនុវត្តន៍គម្រោងផ្សេងៗឲ្យមានប្រសិទ្ធភាព ។ ដើម្បីឈានទៅគ្របដណ្តប់ដល់ក្រសួង-ស្ថាប័ន ជាពិសេសរដ្ឋបាលថ្នាក់ក្រោមជាតិ នៅក្នុងឆ្នាំ២០២០ខាងមុខនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងដាក់ឲ្យអនុវត្តន៍ថវិការកម្មវិធីរដ្ឋបាលខេត្តចំនួន៦ បន្ថែមទៀត គ...
សហរដ្ឋអាមេរិកស្វែងរកការគាំទ្រពីបណ្តាប្រទេសនៅតំបន់អាស៊ី ដើម្បីទប់ឥទ្ធិពលចិន និងរុស្ស៊ី

សហរដ្ឋអាមេរិកស្វែងរកការគាំទ្រពីបណ្តាប្រទេសនៅតំបន់អាស៊ី ដើម្បីទប់ឥទ្ធិពលចិន និងរុស្ស៊ី

សង្គម និងកម្សាន្ត
ប្រព័ន្ធផ្សព្វផ្សាយ Reuters News បានចុះផ្សាយថា រដ្ឋមន្ត្រីស្តីទីនៃក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិក លោក Patrick Shanahan បានចាប់ដំណើរទស្សនកិច្ចមកកាន់តំបន់អាស៊ី កាលពីថ្ងៃអង្គារ ទី២៨ ខែឧសភានេះ ។ ក្រុមអ្នកជំនាញខាងកិច្ចអន្តរជាតិបាននិយាយថា ដំណើរទស្សនកិច្ចរបស់លោក Patrick Shanahan គឺមានគោលដៅស្វែងរកការគាំទ្រពីបណ្តាប្រទេសនៅតំបន់អាស៊ី ក្នុងយុទ្ធសាស្ត្រទប់ទល់ជាមួយឥទ្ធិពលរបស់ប្រទេសចិន និងរុស្ស៊ី ។ ដំណើរទស្សនកិច្ចរបស់លោក Patrick Shanahan មកកាន់តំបន់អាស៊ី ក៏ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកផងដែរ ក្នុងការបញ្ចុះបញ្ចូលមេដឹកនាំនៃប្រទេសក្នុងតំបន់អាស៊ី ឲ្យគាំទ្រអាមេរិកក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់ ៕...
អាមេរិកផ្អាកការហ្វឹកហ្វឺនអាកាសយានិកទួរគីពីការប្រើប្រាស់យន្តហោះចម្បាំង F-35

អាមេរិកផ្អាកការហ្វឹកហ្វឺនអាកាសយានិកទួរគីពីការប្រើប្រាស់យន្តហោះចម្បាំង F-35

សង្គម និងកម្សាន្ត
មន្ត្រីពីររូបនៅមន្ទីរបញ្ចកោណសហរដ្ឋអាមេរិក បាននិយាយថា អាមេរិកបានសម្រេចផ្អាកការហ្វឹកហ្វឺនដល់អាកាសយានិករបស់ប្រទេសទួរគី ក្នុងការប្រើប្រាស់យន្តហោះចម្បាំង F-35 ខណៈដែលអាមេរិកមិនទាន់សម្រេចចិត្តច្បាស់លាស់ ក្នុងការលក់យន្តហោះប្រភេទនេះ ឲ្យទៅប្រទេសទួរគី ។ នៅពេលបច្ចុប្បន្ននេះ អាកាសយានិករបស់ប្រទេសទួរគីចំនួន៤នាក់ និងក្រុមកាងារចំនួន៤៧នាក់ កំពុងត្រូវបានបង្វឹកពីរបៀបបើកបរ និងប្រើប្រាស់យន្តហោះចម្បាំង F-35 នៅមូលដ្ឋានទ័ព Luke Air Force Base នៅអាមេរិក ។ មូលហេតុដែលនាំឲ្យអាមេរិកសម្រេចផ្អាកការហ្វឹកហ្វឺនអាកាសយានិកទួរគី គឺដោយសារទួរគីនៅតែបន្តកិច្ចសន្យាទិញមីស៊ីល S-400 ពីប្រទេសរុស្ស៊ី ខណៈដែលអាមេរិកហាមមិនឲ្យទួរគីទិញមីស៊ីលពីរុស្ស៊ី ៕...
រយៈពេលជាង៤ខែឆ្នាំនេះ ចិនផ្តល់ជំនួយថ្នាំពេទ្យ៤២៥តោនដល់ប្រទេសវែណេស៊ុយអេឡា

រយៈពេលជាង៤ខែឆ្នាំនេះ ចិនផ្តល់ជំនួយថ្នាំពេទ្យ៤២៥តោនដល់ប្រទេសវែណេស៊ុយអេឡា

សង្គម និងកម្សាន្ត
ប្រព័ន្ធផ្សព្វផ្សាយ AP បានផ្សាយថា ក្នុងរយៈពេលជាង៤ខែនៃឆ្នាំ២០១៩នេះ ប្រទេសចិនបានផ្តល់ជំនួយថ្នាំពេទ្យប្រមាណជាង៤២៥តោនដល់ប្រទេសវែណេស៊ុយអេឡា ខណៈដែលវែណេស៊ុយអេឡាមានវិបត្តិនយោយបាយ ។ កាលពីថ្ងៃចន្ទ ទី២៧ ខែឧសភានេះ យន្តហោះដឹកជំនួយរបស់ប្រទេសចិន បានហោះហើរទៅដល់ប្រទេសវេណេស៊ុយអេឡា ដោយនាំយកជំនួយថ្នាំពេទ្យទម្ងន់៥៨តោន ទៅជួយដល់ប្រជាពលរដ្ឋវេណេស៊ុយអេឡា តាមរយៈរដ្ឋាភិបាលរបស់ប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលវេណេស៊ុយអេឡា លោក កាឡូស អាល់វ៉ារ៉ាដាន បានឲ្យដឹងថា ជំនួយថ្នាំពេទ្យរបស់ចិនមានតម្លៃខ្លាំងណាស់សម្រាប់ប្រជាពលរដ្ឋវេណេស៊ុយអេឡា ខណៈប្រទេសនេះកំពុងខ្វះខាតថ្នាំពេទ្យ ៕...
ក្រសួងបរិស្ថានថា៖ គ្មានជនណាម្នាក់មានសិទ្ធិ ទិញឬលក់ដូរដី ក្នុងឧទ្យានជាតិព្រះសីហនុរាម និងតំបន់ទឹកសាបក្បាលឆាយបានឡើយ

ក្រសួងបរិស្ថានថា៖ គ្មានជនណាម្នាក់មានសិទ្ធិ ទិញឬលក់ដូរដី ក្នុងឧទ្យានជាតិព្រះសីហនុរាម និងតំបន់ទឹកសាបក្បាលឆាយបានឡើយ

សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានឲ្យដឹងថា «គ្មានជនណាម្នាក់មានសិទ្ធិកាន់កាប់ដីធ្លី ទិញឬលក់ដូរដីធ្លីនៅក្នុងឧទ្យានជាតិព្រះសីហនុរាម និងតំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយនៅក្នុងខេត្តព្រះសីហនុបានឡើយ»។ លោក នេត្រ ភក្ត្រា ឲ្យដឹងទៀតថា ដើម្បីឱ្យសាធារណជនបានជ្រាបនិង ស្នើសុំបងប្អូនប្រជាពលរដ្ឋដែលមិនបានយល់ដឹងច្បាស់ពីច្បាប់ សូមឈប់ចាញ់បោកជនខិលខូចបន្តទៀត។ លោករដ្ឋលេខាធិការ  ក៏បានស្នើឱ្យជនខិលខូចបញ្ឈប់ជាបន្ទាន់ចំពោះសកម្មភាពខុសច្បាប់ទាំងឡាយ នៅការចូលរុនរាន ទន្ទ្រាន កាប់ ឆ្ការកាន់កាប់ដីព្រៃរបស់រដ្ឋដោយខុសច្បាប់ និងបញ្ឈប់ការយកប័ណ្ណកម្មសិទ្ធិដែលត្រូវបាននិរាករណ៍ដោយរាជរដ្ឋាភិបាលកម្ពុជាកាលពីឆ្នាំ ១៩៩៩ មកទាមទារកាន់កាប់ដីធ្លីឡើងវិញនៅតំបន់ក្បាលឆាយ។ នេះជាការព្រមានទុកជាមុនថាជនទាំងឡាយណាដែលបន្តល្មើសច្បាប់ នឹងត្រូវ ប្រឈមមុខច្បាប់ជាធរមាន។ លោករដ្ឋលេខាធិការក្រសួងបរិស្ថានបានប...
កម្ពុជា-ជប៉ុននឹងចុះកិច្ចព្រមព្រៀងស្តីពីការផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងអភិវឌ្ឍ

កម្ពុជា-ជប៉ុននឹងចុះកិច្ចព្រមព្រៀងស្តីពីការផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងអភិវឌ្ឍ

សង្គម និងកម្សាន្ត
សម្តេចតេជោនាយករដ្ឋមន្ត្រីនឹងមានជំនួបទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ ហើយនាយករដ្ឋមន្ត្រីទាំងពីរ នឹងអញ្ជើញជាសាក្សីក្នុងការចុះហត្ថលេខាលើលិខិតផ្លាស់ប្តូរសារព្រមព្រៀង ស្តីពីការផ្តល់ជំនួយឥតសំណងរបស់ជប៉ុន សម្រាប់គម្រោងអភិវឌ្ឍន៍ប្រទេសកម្ពុជាចំនួន២រួមមាន ការអនុវត្តកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម (សាងសង់ស្ថានីយកុងតឺណឺ ដែលមានទឹកប្រាក់ ២០០លានយ៉េនជប៉ុននិងការអនុវត្តគម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស ដែលមានទឹកប្រាក់ ៣៣៩លានយ៉េនជប៉ុន។ សម្តេចតេជោ ហ៊ុន សែន បាន​​ដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចការនិងអញ្ជើញចូលរួមក្នុងសន្និសីទអន្តរជាតិលើកទី២៥ ស្តីពីអនាគតរបស់អាស៊ី និងព្រឹត្តិការណ៍ជាច្រើនទៀត នៅទីក្រុងតូក្យូ​ប្រទេសជប៉ុន​ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩។ នៅក្នុងសន្និសីទអន្តរជាតិលើកទី២៥នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងថ្លែងសុន្ទរកថាគន្លឹះមួយលើមូលបទ«ការស្វែងរកសណ្តាប់ធ្នា...
អភិបាល​ខេត្តកំពតថា​៖ ដី​ក្នុង​សមុទ្រដែល​គេ​បោះបង្គោល​នោះ ជា​ដីមាន​ប័ណ្ណកម្មសិទ្ធិ​ស្របច្បាប់ តាំងពី​ឆ្នាំ​២០០៨

អភិបាល​ខេត្តកំពតថា​៖ ដី​ក្នុង​សមុទ្រដែល​គេ​បោះបង្គោល​នោះ ជា​ដីមាន​ប័ណ្ណកម្មសិទ្ធិ​ស្របច្បាប់ តាំងពី​ឆ្នាំ​២០០៨

សង្គម និងកម្សាន្ត
កំពត៖  លោក ជាវ តា​យ អភិបាល​ខេត្តកំពត បានប្រកាសថា ដី​ក្នុង​សមុទ្រ នៅ​ភូមិ​បឹង​តា​ព្រាម សង្កាត់​ត្រើយ​កោះ ក្រុង​កំពត ​ខាងកើត​ភ្នំ​ដូង ក្នុង​សមុទ្រ​ខេត្តកំពត ដែល​គេ​បោះបង្គោល​ក្នុង​ទឹក ដើម្បី​កំណត់​ព្រំដី​នោះ គឺជា​ដី និង​ទឹក ដែលមាន​ប័ណ្ណកម្មសិទ្ធិ​ស្របច្បាប់ តាំងពី​ឆ្នាំ​២០០៨ មក​ម្លេះ​។ ដី​សមុទ្រ​នោះ ជា​ប្រភេទ​អ៊ូ​បង្គា​របស់​ប្រជាពលរដ្ឋ ១២​គ្រួសារ​ថ្មីៗ​នេះ ត្រូវបាន​គេ​បោះបង្គោល ក្នុង​ទឹកសមុទ្រ ដើម្បី​កំណត់ព្រំដែន ក៏ត្រូវ​បាន​គេ​ថត​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​។​ ថ្លែងក្នុង​សន្និសីទកាសែត កាលពី​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៩ លោក ជាវ តា​យ អភិបាល​ខេត្តកំពត បានប្រកាសថា ផ្អែក​តាម​របាយការណ៍​របស់​រដ្ឋបាល​ក្រុង​កំពត និង​មន្ត្រី​ជំនាញ ដែល​បាន​ចុះ​សិក្សា​ស្រាវជ្រាវ ​គ្រប់ផ្នែក​ពាក់ព័ន្ធ បង្ហាញថា ដី​សមុទ្រ ទំហំ ៤៥,៦១៤ ហិកតានោះជា​កម្មសិទ្ធិ​របស់​ប្រជាពលរដ្ឋ ១២​គ្រួសារ ដែលជា​អ៊ូ​ប...
ក្រុមហ៊ុនបុរីប៉េង ហួត កំពុងរងការចោទប្រកាន់ថា បានរំលោភយកបឹងធម្មជាតិ”វាលសំណាប” នៅស្រុកល្វាឯម

ក្រុមហ៊ុនបុរីប៉េង ហួត កំពុងរងការចោទប្រកាន់ថា បានរំលោភយកបឹងធម្មជាតិ”វាលសំណាប” នៅស្រុកល្វាឯម

សង្គម និងកម្សាន្ត
កណ្តាល៖ ក្រុមហ៊ុនសាងសង់សំណង់បុរី ប៉េង ហ៊ួត ជាក្រុមហ៊ុនដ៏ល្បីនៅក្នុងស្រុក កំពុងទន្ទ្រាន រំលោភយកដីបឹងវាលសំណាប ប្រមាណ ៧គីឡូម៉ែត្រការ៉េ មកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដើម្បីសាងសង់សំណង់ រំលោភលើ អនុក្រឹត្យ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។ កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៦ ដោយបានកំណត់ ផ្ទៃបឹងវាលសំណាប ទំហំ៤ ៨១៥ហិកតា ស្ថិតក្នុងខេត្តកណ្ដាល ជាសម្បត្តិសាធារណៈរបស់រដ្ឋ ខណៈដែលបច្ចុប្បន្ន សកម្មភាពឈូសឆាយ ទន្រ្ទានដីបឹងនេះ បានចាប់ផ្តើម កាយដីទប់ជាទំនប់ ដោយគ្រឿងចក្រជាច្រើនគ្រឿង និងដំណើរការប្រមាណជា ១៥% លើផ្ទៃដីដែលបានគ្រោងទុក ។ ការទប់ទំនប់ បឹងវាលសំណាប របស់ក្រុមហ៊ុនសាងសង់សំណង់បុរី ប៉េង ហួត ទៅលើដីបឹងដ៏ធំ ស្ថិតក្នុងខេត្តកណ្តាល គឺជាការលុបបឹងដ៏មានសក្តានុពល ឬអាចនិយាយបានថា ជាបឹងទន្លេសាបទីពីរ ដែលជួយរំដោះទឹកជំនន់ ក្នុងរដូវវស្សា ហើយការទន្ទ្រានលុបបឹងនេះ នឹងអាចបង្កឲ្យមានផល់ប៉ះពាល់ ដូចជាជំនន់លិចលង់ ដល់រាជធានីភ្នំពេញផងដែរ ។ ប...
លិខិតមិត្តអ្នកអាន៖ ប្រធានមន្ទីរកសិកម្មខេត្តកោះកុងខ្សែរប៉ុនណា បានក្រសួងមិនហ៊ានដកចេញ ?

លិខិតមិត្តអ្នកអាន៖ ប្រធានមន្ទីរកសិកម្មខេត្តកោះកុងខ្សែរប៉ុនណា បានក្រសួងមិនហ៊ានដកចេញ ?

សង្គម និងកម្សាន្ត
លោក អ៊ី ម៉េងលាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកោះកុង ដែលរងការរិះគន់ថា បានប្រើប្រាស់អំណាចតួនាទីជាប្រធានយកដីរដ្ឋលក់ និងប្រព្រឹត្តិនូវទង្វើអសកម្មមួយចំនួនរហូតដល់ថ្នាក់ក្រសួងបានចេញលិខិតព្រមានចំនួនពីរលើកមកហើយ។ ប៉ុន្តែប្រធាន មន្ទីរកសិកម្មខេត្តកោះកុងរូបនេះមិនបានអនុវត្តន៍តាមអ្វីដែលក្រសួង បានណែនាំនោះឡើយ។ សកម្មភាពរបស់លោក អ៊ី ម៉េងលាង ហាក់មិនខ្លាចរអារឡើយចំពោះចំណាត់ការរបស់ឯកឧត្តម វេង សាខន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានបញ្ជាឲ្យលោក អ៊ី ម៉េងលាង ធ្វើ។ ត្រង់ចំណុចនេះ មានការចោទសួរថា តើលោក អ៊ី ម៉េងលាង មានខ្សែរ(អ្នកកាង) ជាអ្នកណាបានហ៊ានធ្វើបែបនេះបើទោះបីជាក្រសួងបានធ្វើលិខិតព្រមានម្តងជាពីររួចមកហើយជុំវិញការងារអនុវត្តន៍របស់ លោកដែលបានធ្វើកន្លងមកដែលបានធ្វើផ្ទុយទៅនឹងច្បាប់ និងបទបញ្ជាថ្នាក់លើ។ មហាជនទូទៅ ជាពិសេសប្រជាពលរដ្ឋរស់នៅខេត្តកោះកុងតែម្តងកំពុងរងចាំមើលថា ភាពអសកម្មរបស់ប្រធាន...