ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

ឧកញ៉ាបណ្ឌិត ឈិន កេន ផ្តាំទៅលោក បណ្ឌិត ញិល រដ្ឋា ថា ការនិយាយបែបអំនួត និងមើលងាយអ្នកមានងារ ឧកញ៉ាបណ្ឌិត នេះជាការមើលងាយដល់អ្នករៀនពិតប្រាកដ

ឧកញ៉ាបណ្ឌិត ឈិន កេន ផ្តាំទៅលោក បណ្ឌិត ញិល រដ្ឋា ថា ការនិយាយបែបអំនួត និងមើលងាយអ្នកមានងារ ឧកញ៉ាបណ្ឌិត នេះជាការមើលងាយដល់អ្នករៀនពិតប្រាកដ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្រោយពីមានផ្ទុះការវែងញែកលើបណ្តាញសង្គមរិះគន់ខ្លាំងៗ រឿងបណ្ឌិត ញិល រដ្ឋា វិភាគរឿងនយោបាយសៀម ដោយមើលស្រាលសមត្ថភាពរបស់កម្ពុជានិងប៉ះពាល់ងារបណ្ឌិតនោះ ឧកញ៉ាបណ្ឌិត ឈិន កេន អគ្គនាយកក្រុមហ៊ុន AAP Group ផ្តាំទៅលោក បណ្ឌិត ញិល រដ្ឋា និយាយបែបអំនួតមើលងាយអ្នកមានងារឧកញ៉ាបណ្ឌិត មិនអាចទទួលយកបានទេ។ ការលើកឡើងរបស់ ឧកញ៉ាបណ្ឌិត ឈិន កេន ដូច្នោះ ខណៈដែលថ្មីៗនេះលោក បណ្ឌិត ញិល រដ្ឋា បានរិះគន់លើងារឧកញ៉ាបណ្ឌិតនៅកម្ពុជាថា មិនបានរៀនពិតប្រាកដដូចអ្នកសិក្សាផង ស្រាប់តែទទួលបានងារបណ្ឌិតឬឧកញ៉ាបណ្ឌិតទៀត។ ឧកញ៉ាបណ្ឌិត ឈិន កេន បានបញ្ជាក់នៅក្នុងសំណេរលើបណ្តាញសង្គមថា ការនិយាយបែបអំនួត និងមើលងាយអ្នកមានងារ ឧកញ៉ាបណ្ឌិត នេះជាការមើលងាយដល់អ្នករៀន ពិតប្រាកដ ដែលមិនអាចទទួលយកបានទេ ពីសំណាក់អ្នកវិភាគភូមិសាស្ត្រនយោបាយម្នាក់ អ្មកនិយាយនេះប្រហែលជាមានតែទ្រឺស្តីទេ បើអោយធ្វើជំនួញខ្លូនឯងវិញក៍មិន ប្រាកដថា ជោគជ័យដែរ ។ បន្ថែមពីនេះ ឧកញ៉ាបណ្ឌិត ឈិន ក...
ឯកឧត្តមបណ្ឌិត កៅ ថាច ប្រាប់ប្រជាកសិករនៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងអំពីស្ពានចំលងដែលមានប្រសិទ្ធភាពដើម្បីតភ្ជាប់ទៅរកប្រភពហិរញ្ញវត្ថុ បច្ចេកទេសនិងទីផ្សារ របស់សមាគមបណ្តាញកសិករតេជោ

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រាប់ប្រជាកសិករនៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងអំពីស្ពានចំលងដែលមានប្រសិទ្ធភាពដើម្បីតភ្ជាប់ទៅរកប្រភពហិរញ្ញវត្ថុ បច្ចេកទេសនិងទីផ្សារ របស់សមាគមបណ្តាញកសិករតេជោ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ខេត្តកំពង់ឆ្នាំង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ ព្រមទាំងសហការីនៅរសៀលថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះជួបពិភាក្សាជាមួយបងប្អូនប្រជាកសិករនៅក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងនិងបានជម្រាបជូនព័ត៍មានអំពីអត្ថប្រយោជន៍នៃការចូលជាសមាជិកសមាគមបណ្តាញកសិករតេជោជាពិសេសការតភ្ជាប់ទៅរកប្រភពហិរញ្ញវត្ថុ បច្ចេកទេស និងទីផ្សារ។ ពិធីជួបជុំនិងសំណេះសំណាលនេះ ក៏មានការញ្ជើញចូលរួមផងដែរពី លោក ជា សុខរិទ្ធ អភិបាលរងខេត្តកំពង់ឆ្នាំង និងលោកអភិបាលស្រុកទឹកផុស, អ្នកជំនាញ វារីវប្បកម្ម, សាកវប្បកម្ម, មេភូមិ មេឃុំ, និងប្រជាកសិករមកពីឃុំទាំង ៩នៃស្រុកទឹកផុស សរុបប្រមាណ ៣០០រូប។ ឯកឧត្តមបណ្ឌិត កៅ ថាច ក្នុងនាមសមាគមបណ្តាញកសិករតេជោបានប្រសាសន៍លើកឡើងអំពីគុណតម្លៃសំខាន់ៗរបស់សមាគមបណ្តាញកសិករតេជោ ដែលបង្កើតឡើងក្នុងគោលបំណងធ្វើជាស្ពានចំល...
ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូធុរកិច្ចនៃសាធារណរដ្ឋកូរ៉េ

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូធុរកិច្ចនៃសាធារណរដ្ឋកូរ៉េ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃចន្ទ ទី២០ខែកក្កដាឆ្នាំ២០២៦នៅវិមានសន្តិភាពរាជធានីភ្នំពេញ បានអញ្ជើញចូលរួមក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូធុរកិច្ចនៃសាធារណរដ្ឋកូរ៉េ។ #MLVT #HENGSour...
ឯកឧត្តមបណ្ឌិត កៅ ថាច៖ កសិករគួរកែប្រែផ្នត់គំនិតនៃការធ្វើកសិកម្មដោយអនុវត្តដាំដុះបែបឆ្លាតវៃ និងត្រូវចេះរកថ្លៃដើមផលិតឱ្យឃើញក្នុង១ឯកតា ទើបធ្វើស្រែមិនខាតរួចបានចំណេញច្រើន

ឯកឧត្តមបណ្ឌិត កៅ ថាច៖ កសិករគួរកែប្រែផ្នត់គំនិតនៃការធ្វើកសិកម្មដោយអនុវត្តដាំដុះបែបឆ្លាតវៃ និងត្រូវចេះរកថ្លៃដើមផលិតឱ្យឃើញក្នុង១ឯកតា ទើបធ្វើស្រែមិនខាតរួចបានចំណេញច្រើន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ខេត្តកំពង់ឆ្នាំង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោព្រមទាំងសហការី នៅព្រឹកថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២៦នេះ បានរំលឹកជូនកសិករថា ក្នុងបរិបទថ្មីនេះ កសិករគួរកែប្រែផ្នត់គំនិតនៃការធ្វើកសិកម្មដោយអនុវត្តដាំដុះឆ្លាតវៃ​ និងត្រូវនេះរកថ្លៃដើមផលិតឱ្យឃើញក្នុង១ឯកតា ទើបធ្វើស្រែមិនខាតនិងបានចំណេញ។ ការបញ្ជាក់របស់ ឯកឧត្តមបណ្ឌិត កៅ ថាច ដូច្នោះ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខដោយផ្ទាល់ជាមួយបងប្អូនប្រជាកសិករនៅក្នុងស្រុកបរិបូរណ៍ខេត្តកំពង់ឆ្នាំង ដែលមានការញ្ជើញចូលរួមផងដែរ ពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង, លោកចេង ច័ន្ទដូណា អភិបាលស្រុកបរិបូរណ៍ អ្នកជំនាញ វារីវប្បកម្ម, សាកវប្បកម្ម, មេភូមិ មេឃុំ, និងប្រជាកសិករមកពីឃុំទាំង ១១នៃស្រុក...
ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការីអញ្ជើញចុះពិនិត្យមើលខ្សែសង្វាក់ផលិតកម្មជីធម្មជាតិសញ្ញាសេះក្រហមនៅស្រុកបាកាន ខេត្តពោធិ៍សាត់ ដែលកំពុងផលិតជីធម្មជាតិបម្រើឱ្យវិស័យកសិកម្ម

ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការីអញ្ជើញចុះពិនិត្យមើលខ្សែសង្វាក់ផលិតកម្មជីធម្មជាតិសញ្ញាសេះក្រហមនៅស្រុកបាកាន ខេត្តពោធិ៍សាត់ ដែលកំពុងផលិតជីធម្មជាតិបម្រើឱ្យវិស័យកសិកម្ម

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ខេត្តពោធិ៍សាត់៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការីនៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះពិនិត្យផ្ទាល់នូវសង្វាក់ផលិតកម្មផលិតជីកំប៉ុសរបស់ក្រុមហ៊ុន សញ្ញាសេះក្រហម ដែលមានទីតាំងស្ថិតនៅភូមិចំការអូ ឃុំអូតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ ការអញ្ជើញចុះពិនិតយរបស់ ឯកឧត្តមបណ្ឌិត កៅ ថាច គឺអមដំណើរដោយ ឯកឧត្តម បាន លឹម និងឯកឧត្តម ប៉ិច សានី អគ្គនាយករង ព្រមទាំងសហការី ដែលក្នុងគោលដៅសំខាន់ដើម្បីស្វែងយល់ពីវឌ្ឍនភាព និងការផលិតជីធម្មជាតិបម្រើឱ្យវិស័យកសិកម្ម។ លើសពីនេះ ក្នុងដំណើរចុះពិនិត្យក្រុមហ៊ុន សញ្ញាសេះក្រហមនេះក៏បានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ដល់អ្នកវិនិយោគ ក្នុងសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុនកែច្នៃកកនុងស្រុក ដើម្បីជួយលើកកម្ពស់សេដ្ឋកិច្ចសហគមន៍ តាមរយៈការប្រមូលទិញវត្ថុធាតុដើមដូចជា លាមកគោ និងលាមកមាន់ ផ្ទាល់ពីបងប្អូនប្រជាកសិករនៅ...
លោក នេត បញ្ញា អគ្គលេខាធិការសមាគមបណ្តាញកសិករតេជោ តំណាងដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត កៅ ថាច ចូលជួបសម្តែងការគួរសម ជាមួយ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី

លោក នេត បញ្ញា អគ្គលេខាធិការសមាគមបណ្តាញកសិករតេជោ តំណាងដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត កៅ ថាច ចូលជួបសម្តែងការគួរសម ជាមួយ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(មណ្ឌលគិរី)៖ លោក នេត បញ្ញា អគ្គលេខាធិការសមាគមបណ្តាញកសិករតេជោ តំណាងដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត កៅ ថាច ប្រធានសមាគមបណ្តាញកសិករតេជោនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦នេះបានដឹកនាំប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញខ្សែច្រវាក់តម្លៃកសិកម្មក្នុងខេត្ត។ រួមដំណើរក្នុងជំនួបនោះមាន លោក ជិន ជ័យាបុត្រ ប្រធានក្រុមការងារចំពោះកិច្ចក្នុងវិស័យកាហ្វេ នៃសមាគម និងជាប្រធានក្រុមហ៊ុនគិរីកាហ្វេ ព្រមទាំង លោក មិត្ត ប៊ុន សមាជិកសមាគម ក្រោមការសម្របសម្រួលពី លោក សៀក មុន្នី អភិបាលស្រុកអូរាំង និង លោក ប៊ូ សុភត្តិ លេខាធិការសភាពាណិជ្ជកម្មខេត្តមណ្ឌលគិរី។ ក្នុងឱកាសដ៏មានអត្ថន័យនេះ ឯកឧត្តម គង់ គឹមនី អភិបាលខេត្ត បានបង្ហាញនូវការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសក្តានុពលកសិកម្ម តំបន់ខ្ពង់រាប ជាពិសេសវិស័យកាហ្វេ។ ឯកឧត្តមអភិបាលខេត្ត បានសម្តែងកា...
ឯកឧត្តម បណ្ឌិត កៅ ថាច អញ្ជើញចូលរួមក្នុងវេទិកាពិភាក្សាជាមួយយុវជនគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវាត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចធិបតី

ឯកឧត្តម បណ្ឌិត កៅ ថាច អញ្ជើញចូលរួមក្នុងវេទិកាពិភាក្សាជាមួយយុវជនគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវាត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចធិបតី

សង្គម និងកម្សាន្ត
ខេត្តប៉ៃលិន៖ ឯកឧត្តម បណ្ឌិត កៅ ថាច ក្នុុងនាម ផ្នែកសហគ្រិនវ័យក្មេង នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅព្រឹកថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួមវេទិកាពិភាក្សាជាមួយយុវជនរបស់គណបក្សប្រជាជនកម្ពុជាប្រចាំខេត្តប៉ៃលិន ដែលមានយុវជនចូលរួមចំនួន ១២២១នាក់។ វេទិកានេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការ នៃគណៈ អចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងពិធីនេះដែរ ក៏មានការចូលរួមពីសំណាក់ឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានផ្នែកក្រៅប្រទេស និងលោកជំទាវបណ...
ដំណើរទស្សនកិច្ច ក្រុមហ៊ុន CNLL Logistics (Cambodia) Co., Ltd. រួមដំណើរដោយ ក្រុមហ៊ុនអតិថិជន KEEN មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ដំណើរទស្សនកិច្ច ក្រុមហ៊ុន CNLL Logistics (Cambodia) Co., Ltd. រួមដំណើរដោយ ក្រុមហ៊ុនអតិថិជន KEEN មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

សង្គម និងកម្សាន្ត
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ១០ ព្រឹក ថ្ងៃចន្ទទី១៣ ខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំធំ កសស លោក ថៃ ម៉េងលី នាយក នៃនាយកដ្ឋានប្រតិបត្តិការទីលានកុងតឺន័រ និងលោក ងួន រតនា នាយក នៃនាយកដ្ឋានអាជីវកម្ម តំណាង ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងក្រុមការងារ កសស បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ច ក្រុមហ៊ុន CNLL Logistics (Cambodia) Co., Ltd. ដឹកនាំដោយ អ្នកស្រី ងួន ឡេង ប្រធានគ្រប់គ្រង ក្រុមហ៊ុន CNLL Logistics (Cambodia) Co., Ltd. រួមដំណើរដោយ ក្រុមហ៊ុនអតិថិជន KEEN ក្នុងគោលបំណងសិក្សាស្វែងយល់ពី សក្តានុពល ប្រតិបត្តិការ វឌ្ឍនភាព និងការអភិវឌ្ឍរបស់ កសស។ Sihanoukville Autonomous Port (PAS) : At 10 AM on Monday, 13th July 2026, at the venue of PAS Conference Room, Mr. Thay Mengly, Director of Container Terminal Operation Department,...
ឯកឧត្តម តាន់ ផាន់ណារ៉ា និងលោកជំទាវ ចុះសួរសុខទុក្ខនិងចែកអំណោយដល់ប្រជាពលរដ្ឋ

ឯកឧត្តម តាន់ ផាន់ណារ៉ា និងលោកជំទាវ ចុះសួរសុខទុក្ខនិងចែកអំណោយដល់ប្រជាពលរដ្ឋ

សង្គម និងកម្សាន្ត
ខេត្តបន្ទាយយមានជ័យ៖ ឯកឧត្តម តាន់ ផាន់ណារ៉ា អនុប្រធានទី១ក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ និងលោកជំទាវ ព្រមទាំងសមាជិកក្រុមការងារបានចុះសួរសុខទុក្ខនិងចែកអំណោយដល់ប្រជាពលរដ្ឋនាថ្ងៃទី១៩ខែកក្កដាឆ្នាំ២០១៦នេះ។ ក្នុងឱកាសនោះ ឯកឧត្តមអនុប្រធានទី១ក្រុមការងារជាមួុយនិងសមាជិកសមាជិកាដោយក្នុងនោះក៏បានចែកជូននូវគ្រឿងឧបភោគបរិភោគមួយចំនួនផងដែរដល់ប្រជាពលរដ្ឋដែលជាសមាជិកក្រុមការងារកំពុងតែខ្វះខាតនិងរងគ្រោះដោយភាពរាំងស្ងួតនិងទឹកជំនាន់។...
ឯកឧត្តមបណ្ឌិត កៅ ថាច កោតសរសើរចំពោះគុណភាពដីដ៏ល្អ នៅក្នុងផ្ទះសំណាញ់ នៃកសិដ្ឋានចំការកំពង់ល្ពៅ នៅស្រុករតនមណ្ឌល

ឯកឧត្តមបណ្ឌិត កៅ ថាច កោតសរសើរចំពោះគុណភាពដីដ៏ល្អ នៅក្នុងផ្ទះសំណាញ់ នៃកសិដ្ឋានចំការកំពង់ល្ពៅ នៅស្រុករតនមណ្ឌល

សង្គម និងកម្សាន្ត
បាត់ដំបង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) អមដំណើរដោយឯកឧត្តមបាន លឹម និងឯកឧត្តម ប៉ិច សានី អគ្គនាយករងធនាគារ ARDB ព្រមទាំងសហការី នៅរសៀលថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យខ្សែច្រវាក់ផលិតកម្មដោយផ្ទាល់នៅ កសិដ្ឋានចំការកំពង់ល្ពៅ ដែលជាការបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ លើការអភិវឌ្ឍវិស័យកសិកម្មបែបទំនើប និងការធានាសន្តិសុខស្បៀងក្នុងស្រុក។ កសិដ្ឋានចំការកំពង់ល្ពៅ ស្ថិតនៅភូមិរស្មីសង្ហា ឃុំរស្មីសង្ហា ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលមានសហគមន៍ដាំបន្លែចម្រុះ និងត្រសក់ផ្អែម ជាមួយផ្ទះសំណាញ់ជាង១០០ខ្នង សម្រាប់ផ្គត់ផ្គង់លើទីផ្សារ។ នៅក្នុងឱកាសចុះពិនិត្យនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានសម្ដែងនូវការកោតសរសើរចំពោះគុណភាពដី ថាមានជីវជាតិ ដែលធ្វើឲ្យការដាំដុះនៅក្នុងផ្ទះសំណាញ់ ត្រូវធ្វើឡើងយ៉ាងត្រឹមត្រូវតាមបច្ចេកទេស ឆ្លើយតបយ៉ាងចំៗ...