វិស័យឯកជនគាំទ្រចំពោះការបង្កើតឲ្យមានផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ ធ្វើឲ្យការដឹកជញ្ជូនអាចកាត់បន្ថយលើការចំណាយថវិការ
ភ្នំពេញ៖ លោកឧកញ៉ាលឹម ហេង អនុប្រធានសភាពាណិជ្ជមក្មម្ពុជា បានមានប្រសាសន៍ឲ្យដឹងថា ការបង្កើតផ្លូវឲ្យកាន់តែច្រើន ខាងវិស័យដឹកជញ្ជូនកាន់ចុះ ហើយវាជារឿងមួយដែលយើងទាំងអស់គ្នាសប្បាយរីករាយ ។ ហើយសង្ឈឹមថា បណ្តាផ្លូវមួយចំនួនតូចៗអាចពង្រីកធំបានទៀតធ្វើ ឲ្យការដឹកជញ្ជូនអាចកាត់បន្ថយលើការចំណាយថវិការ។
លោកឧកញ៉ាបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៩តទៅ លោករំពឹងថា គ្រប់រាចនាសម្ព័ន្ធផ្លូវថ្នល់ ភ្លើងនិងទឹក ដែលរាជរដ្ឋាភិបាលធ្លាប់បានលើកឡើងថា វិស័យទាំងនោះហើយជាយុត្តិសាស្ត្រទាក់ទាញអ្នកវិនិយោគ មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ។ ទាំងនេះហើយដែលយើងទាមទារឲ្យមានពីព្រោះជាការចាំបាញ ជាពិសេសទៅទៀត គឺធនធានមនុស្ស ។
លោកឧកញ៉ាលឹម ហេង រំពឹងគិតថា នេះហើយជារឿងដ៏ល្អ ។ ហើយសភាពាណិជ្ជកម្មកម្ពុជា គ្រោងនឹងដាក់សំណើរមួយចំនួនទៅប្រមុខរាជរដ្ឋាភិបាលដើម្បីជួយដោះស្រាយ ជាពិសេសកំណែទម្រង់ផ្ទៃក្នុងសេដ្ឋកិច្ចរបស់យើងឲ្យបានល្អប្រសើរឡើងបន្ថែមទៀត ។
លោកឧកញ៉ាលឹម ហេង...








