ហេតុអ្វីក្រុមហ៊ុនបរទេសបន្តសុំច្បាប់វិនិយោគពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា?
ថ្មីៗចុងក្រោយនេះ មានក្រុមហ៊ុនចំនួន៤ ទទួលបានសិទ្ធិវិនិយោគផ្លូវការហើយពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីបង្កើតរោងចក្រកាត់ដេរ និងកាបូប ហើយការវិនិយោគនេះទទួលបានការសាទរពីអ្នកវិនិយោគក្នុងស្រុក ដោយ ចាត់ទុកថា សេដ្ឋកិច្ចកម្ពុជាកំពុងតែមានការរីកចម្រើននិងកម្លាំងពលកម្មធូរថ្លៃ។
តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនក្រុមហ៊ុនចំនួន៤ ទទួលបានសិទ្ធិវិនិយោគនិងបង្កើត រោង ចក្រ ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងនោះមាននៅខេត្តកំពង់ស្ពឺ ខេត្តកណ្តាលនិងរាជធានីភ្នំពេញ។
លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមបានចាត់ទុកថា បច្ចុប្បន្ននេះ សេដ្ឋកិច្ចកម្ពុជាកំពុងតែមានការរីកចម្រើននិងកម្លាំងពលកម្មធូរថ្លៃ...








