ក្រុមហ៊ុននាំចេញនិងរោងម៉ាស៊ីនកិនស្រូវចំនួន១៣ក្រុមហ៊ុនចូលរួមមហាព្រឹត្តការណ៍ពិព័ណ៌នៅប្រទេសចិន
លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវកម្ពុជាបានដឹកនាំ គណៈប្រតិភូ ដែលជាសមាជិកក្រុមហ៊ុននាំចេញនិងរោងម៉ាស៊ីន កិនស្រូវចំនួន១៣ក្រុមហ៊ុនចូលរួមមហាព្រឹត្តការណ៍ពិពណ៌នាំចេញនាំចូលប្រទេសចិនលើកទីពីរនាទីក្រុងសៀងហៃសាធរណៈរដ្ឋប្រជាមានិតចិន។
សហព័ន្ធស្រូវអង្ករកម្ពុជា ក្រោមការជួយសំរបសំរួលរបស់ក្រសួងពាណិជ្ជកម្មកម្ពុជាបាននាំយកនូវគំរូផលិតផលជាអង្ករមកតាំងបង្ហាញនឹងផ្សព្វផ្សាយ។
ការផ្សព្វផ្សាយលើកនេះគឺសហព័ន្ធស្រូវអង្ករកម្ពុជាបានយក ម៉ាកវិញ្ញត្តិកម្ម"ម្លិះអង្គរ" ដែលបានចុះបញ្ជីការពារនៅអង្កការសហប្រ ជាជាតិផ្នែកកម្មសិទ្ធបញ្ញាWIPOនិងប្រទេសចិនមកបង្ហាញ។
" ម្លិះអង្គរ" ជាម៉ាកវិញ្ញត្តិកម្ម លើក្រុមប្រភេទ របស់អង្ករក្រអូបកម្ពុជា ដែលមានពូជផ្ការំដួល ផ្ការំដេង ផ្ការមៀត និងសូមាលី ដើដើម្បីជាសក្ខីភាពនៃកិច្ចសហប្រតិបត្តិការកមជាចិនសំរាប់ឆ្នាំ ២០ ២០។
ក្រុមហ៊ុននាំចេញអង្កររបស់កម្ពុជាចំនួន៣និងស្វាយចន្ទីចំនួន១ ត្រូវបានជ្រើសជាតំណាងអោយអ្ន...








