រាជរដ្ឋាភិបាលកម្ពុជាគ្រោងខ្ចីប្រាក់ពីដៃគូអភិវឌ្ឍន៍ក្នុងកម្រិត១ ៤០០លានSDR(ជាទ្រព្យបំរុងអន្តរជាតិ)
រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ទំហំនៃការខ្ចប្រាក់ពីដៃគូរអភិវឌ្ឍន៍សម្រាប់ឆ្នាំ២០២០ ក្នុងកម្រិត ១៤០០ លាន SDR( ជាទ្រព្យបំរុងអន្តរជាតិ) គោលដៅទ្រងទ្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ចរយៈពេលមធ្យមនិងវែង ដើម្បីម្បម្មកម្ពស់ភាពប្រកួតប្រជែង ព្រមទាំង ផលិតភាពសេដ្ឋកិច្ច ។
នៅក្នុងឆ្នាំ២០២០ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ទំហំនៃការខ្ចីប្រាក់ពីដៃគូអភិវឌ្ឍន៍ ក្នុងកម្រិត ១ ៤០០ SDR ដោយ សំអាងទៅលើទិដ្ឋភាពសំខាន់ៗដូចជា កំណើនតម្រូវការ ទុនវិនិយោគកាន់តែគំហុក ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធនិងសេវាសាធារណៈ ទាំងទំហំ និងបរិមាណ និងគុណភាពសម្រាប់ជម្រុញ ហក់ឡើងនៃសេដ្ឋកិច្ចក្នុងដំណាក់កាលថ្មី។
ក្នុងគម្រោងដែលនឹងចុះកិច្ចព្រមព្រៀងឥណទានសម្បទានក្នុងឆ្នាំ២០២០ជាគម្រោងវិនិយោគ ក្នុងវិស័យសាធារណៈ សម្រាប់វិស័យអទិភាពក្នុងនោះប្រាក់កម្ចីសុទ្ធសឹងជាឥណទានដែលមានកម្រិតសម្បទានខ្ពស់ស្ថិរភាពបំណុលសាធារណៈកម្ពុជាបច្ចុប្បន្ន ក្នុងរយៈពេលវែង និងមធ្យមនៅតែមានចីរ...








