ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សេដ្ឋកិច្ច និងវិនិយោគ

គសមាគមអ្នកវាយតម្លៃអចលនវត្ថុកម្ពុជាថា៖ ការវិនិយោគដីឡូត៍ល្អជាងយកលុយទៅដាក់ធនាគារ

គសមាគមអ្នកវាយតម្លៃអចលនវត្ថុកម្ពុជាថា៖ ការវិនិយោគដីឡូត៍ល្អជាងយកលុយទៅដាក់ធនាគារ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ លោក ម៉ាន់ ច័ន្ទឌី អនុប្រធានសមាគមអ្នកវាយ តម្លៃអចលនវត្ថុកម្ពុជា ថ្លែងក្នុងវេទិការស្តីពីស្ថានភាពវិស័យអចលនទ្រព្យបច្ចុប្បន្ន និងទៅថ្ងៃអនាគត នៅថ្ងៃទី១៩ខែ កញ្ញានេះ ឆ្នាំ២០១៩ ។ លោក ម៉ាន់ ច័ន្ទឌី បានឲ្យដឹងថា ការវិនិយោគដីឡូត៍ល្អជាង យកលុយទៅដាក់ធនាគារដើម្បីបាន ការប្រាក់ ។ ប៉ុន្តែវិស័យដីឡូត៍មិនត្រូឹមតែកម្ពុជាទេគឺនៅសាហ្គាតា ឬប្រទេសផ្សេងក៏មានការវិវត្តន៍ល្អដែរ ដូច្នេះសុំកុំមើលរំលង ហើយមុនទិញមើលឲ្យបានច្បាស់ជាងមុនសិន។ លោកបានលើកឡើងទៀតថា កន្លងទៅធ្លាប់មានលក់ដីខ្យល់ ដូចនេះ គួរប្រុងប្រយ័ត្នខ្ពស់ផងដែរ ហើយសុំលើកទឹកចិត្តវិនិយោគលើវិស័យដីធ្លីនេះ ដើម្បីបានផលចំណេញ។ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃអចនវត្ថុកម្ពុជា បានឲ្យដឹងថា កម្ពុជាជាប្រទេសមួយដូចកូនក្រមុំ ធៀបនិងប្រទេសក្នុងតំបន់ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែនបានធ្វើវិស័យអចនវត្ថុមានការរីកចម្រើនខេត្ត ៥ មាន កំពត កោះកុង ព្រះសីហនុ សៀមរាប និងបាត...
គណៈកម្មការមូលបត្រកម្ពុជា-ថៃ បង្កើតការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិឆ្លងដែន

គណៈកម្មការមូលបត្រកម្ពុជា-ថៃ បង្កើតការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិឆ្លងដែន

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
  ភ្នំពេញ៖  គណៈកម្មការមូលបត្រកម្ពុជា-ថៃ នឹងបោះផ្សាយលក់មូលបត្រកម្មសិទ្ធិឆ្លងដែន និងផលិតផលឌីប៉ូស៊ីតធើរីរីស៊ីប (Depositary Receipt) ដែលជាប្រភេទមួយនៃមូលបត្រតំណាងឱ្យមូលបត្រដើមដែលបានចុះបញ្ជីលក់ ។ លោក ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា បានដឹកនាំគណៈប្រតិភូទៅចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយគណៈកម្មការមូលបត្រថៃ ទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ នេះ។ គោលបំណងបង្កើននូវកិច្ចសហប្រតិបត្តិការ រវាងនិយ័តករទាំងពីរពាក់ព័ន្ធនឹងការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិឆ្លងដែន និងផលិតផលឌីប៉ូស៊ីតធើរីរីស៊ីប ដែលជាប្រភេទមួយនៃមូលបត្រតំណាងឱ្យមូលបត្រដើមដែលបានចុះបញ្ជីលក់ និងកំពុងជួញដូរនៅទីផ្សារមូលបត្រប្រតិស្រុតបរទេស បន្ថែមលើ MOU ស្តីពី “កិច្ចសហប្រតិបត្តិការ ការប្រឹក្សា និងការផ្លាស់ប្តូរព័ត៌មាន” ដែលបានចុះហត្ថលេខាក្នុងឆ្នាំ២០១៤។ សូមបញ្ជាក់ថា ការចុះហត្ថលេខានេះ មានការអញ្ជើញចូលរួមដោ...
​​​​អ្នក​ជំនាញ​ផ្នែកអចលនទ្រព្យថា៖​ ​​«វិស័យអ​ច​ល​នទ្រព្យនៅតែមានភាពរឹងមាំ​​​នឹងគ្មាន​ហា​និភ័យ»

​​​​អ្នក​ជំនាញ​ផ្នែកអចលនទ្រព្យថា៖​ ​​«វិស័យអ​ច​ល​នទ្រព្យនៅតែមានភាពរឹងមាំ​​​នឹងគ្មាន​ហា​និភ័យ»

សង្គម និងកម្សាន្ត, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ ​​លោកបណ្ឌិត គីម ហ៊ាង អ្នក​ជំនាញ​ផ្នែកអចលនទ្រព្យ​ ​​និងជានាយកក្រុមហ៊ុន​​ Khmer Real Estate បាន​ទទួល​​ស្គាល់​​​​​ថា  ​​​នៅឆ្នាំ២០១៩ នេះ មាន​គំនិត​ខ្វែងគ្នាច្រើន​​អំពីតម្លៃអចលនទ្រព្យ​​​ ដោយសារតែតម្លៃអលនទ្រព្យ​​បាន​​​ឡើងខ្ពស់ ហើយ​​ការលក់ដូរ​មានការប្រុងប្រយ័ត្ន​​​​​​​​​​​ អ្នក​ផលិតផ្ទាល់ក៏​​​​មានការប្រុងប្រយ័ត្នច្រើន​​ជាងមុនដែរ​​​​ ប៉ុន្តែ​សម្រាប់​​​​​អ្នក​រកស៊ីបែប​​ប្រយោល​​​​​​វិញ​​​​​​​​​តែង​​​​តែគិតពី​ហានិភ័យច្រើន​​​​​​​​​​។​​​ លោកបណ្ដិត​​​ គីម ហ៊ាង​ មានប្រសាសន៍​​ថា ​​ សម្រាប់​​​​​​​​វិស័យ​អលនទ្រព្យ​​​មិន​មាន​​​​ហានិភ័យ​អ្វីកើតឡើងនោះទេ ​​​​​រយៈ​ពេល ៥ឆ្នាំខាងមុខទៀត​​​ ​​​​។ ​​​​​កន្លងមក​មានក្រុមហ៊ុន​ជា​​ច្រើន​បាន​មក​វិនិយោគ​នូវ​គម្រោង​​ធំៗ​​មួយចំនួន​នៅ​កម្ពុជា​​និងតាមបណ្តាខេត្ត​សំខាន់ៗជាពិសេស ​​ខេត្ត​​​​ព្រះសី​ហនុ ​​​ក្រុងបាវិត ​​និង​​​ខេត្តសៀម​​​រាប​​​​​។ ​ ​​លោកបណ្ឌិតបន្តទៀតថ...
អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ ចុះសិក្សាលើប្រព័ន្ធបច្ចេកវិទ្យាទំនើបនៃផលិតកម្មកសិកម្មបន្លែសុវត្ថិភាព និងវារីវប្បកម្មនៅថៃ

អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ ចុះសិក្សាលើប្រព័ន្ធបច្ចេកវិទ្យាទំនើបនៃផលិតកម្មកសិកម្មបន្លែសុវត្ថិភាព និងវារីវប្បកម្មនៅថៃ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ប្រទេសថៃ៖ លោកកៅ ថាច អគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងសហការី រួមជាមួយ លោក គង់ វណ្ណៈ ព្រឹទ្ធបុរសមហាវិទ្យាល័យកសិកម្ម និងកែច្នៃអាហារ នៃសាកលវិទ្យាល័យមានជ័យ ខេត្តបន្ទាយមានជ័យ បានអញ្ជើញទៅបំពេញទស្សនៈកិច្ចសិក្សាលើប្រព័ន្ធបច្ចេកវិទ្យាទំនើបនៃផលិតកម្មកសិកម្មបន្លែសុវត្ថិភាព និងវារីវប្បកម្ម នៅកសិដ្ឋានមួយចំនួននៅប្រទេសថៃ។ ចាប់ថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នំា២០១៩ កៅ ថាច និងសហការី បានចុះពិនិត្យមើលអំពីបច្ចេកទេសដ៏ទំនើបនៃវិធីចិញ្ចឹមត្រីទីឡាប់យ៉ា ត្រីអណ្តែង ត្រីរ៉ស់ និងបង្កងជាដើម នៅនាយកដ្ឋានចំណីអាហារ វារីវប្បកម្ម និងធនធានជីវចម្រុះ (Department of Food, Agriculture, and BioResources) នៃវិទ្យាស្ថានបច្ចេកវិទ្យាអាស៊ាន (Asian Institute of Technology) ផងដែរ។ លោក កៅ ថាច បានបញ្ជាក់ថា ការបំពេញទស្សនៈកិច្ចសិក្សានៅប្រទេសថៃនេះ បានផ្តល់នូវបទពិសោធន៍ និងគំរូអាជីវកម្មល្អៗសម្រាប់ជាមូលដ្ឋានដល់ធនាគារអភិវឌ្ឍន៍ជនបទ ដើម្បីធ្វ...
ក្រសួងសេដ្ឋកិច្ចថា៖ ការផ្តល់ឥណទានដោយធនាគារពាណិជ្ជ មានទំហំទឹកប្រាក់កើនឡើងជាង៥៤ម៉ឺនប៊ីលានរៀល

ក្រសួងសេដ្ឋកិច្ចថា៖ ការផ្តល់ឥណទានដោយធនាគារពាណិជ្ជ មានទំហំទឹកប្រាក់កើនឡើងជាង៥៤ម៉ឺនប៊ីលានរៀល

សង្គម និងកម្សាន្ត, សេដ្ឋកិច្ច និងវិនិយោគ
  ភ្នំពេញ៖ អគ្គនាយកដ្ឋានគោលនយោបាយ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា  ធនាគារពាណិជ្ជបានផ្តល់ឥណទានប្រមាណជិត ១០ម៉ឺនប៊ីលានរៀល ក្នុងរយៈពេល ៦ខែ ដើមឆ្នាំ២០១៩ នេះ ការផ្តល់ឥណទានដោយធនាគារពាណិជ្ជ មានទំហំទឹកប្រាក់កើនឡើងប្រមាណជាង ៥៤ម៉ឺនប៊ីលានរៀល ។ ប្រាក់ឥណទាន ដែលផ្តល់ដោយធនាគារពាណិជ្ជ ក្នុងនោះ គ្រឹះ ស្ថានហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងទៀត មានទំហំទឹកប្រាក់ជិត ២ម៉ឺនប៊ីលានរៀល ។ ដោយឡែកគ្រឹះស្ថានមិនមែនបម្រើសេវាហិរញ្ញវត្ថុដូចជា ផ្នែកកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ឧស្សាហកម្មរ៉ែ កម្មាន្តសាល ការផ្គត់ផ្គង់សេវាសាធារណៈ សំណង់ ការជួញដូរ-ដុំរាយ សណ្ឋាគារនិងភោជនីយដ្ឋានការដឹកជញ្ជូននិងស្តុកបណ្តោះអាសន្ន ។ បណ្តាញព័ត៌មាននិងទូរគមនាគមន៍ អាជីវកម្មជួល ការជួញដូរអចលទ្រព្យ និងសេវាកម្មមិនមែនហិរញ្ញវត្ថុផ្សេងៗទៀត មានទំហំកើនឡើងជាង ៤១ម៉ឺនប៊ីលានរៀល ។ ចំណែកតម្រូវហិរញ្ញវត្ថុផ្ទាល់ខ្ល...
កម្ពុជាទទួលបានគម្រោងវិនិយោគ មានទុនប្រមាណជាង ៤ពាន់លានដុល្លារអាមេរិក

កម្ពុជាទទួលបានគម្រោងវិនិយោគ មានទុនប្រមាណជាង ៤ពាន់លានដុល្លារអាមេរិក

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
  ភ្នំពេញ៖  អគ្គលេខាធិការរង នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា រយៈពេល ៨ខែ ឆ្នាំ២០១៩ នេះ គណៈកម្មាធិការវិនិយោគកម្ពុជា សម្រេចផ្តល់ជូនដល់ក្រុមហ៊ុនវិនិយោគថ្មី ដែលវិនិយោគលើវិស័យផ្សេងៗគ្នា មានទុនសរុបប្រមាណជាង ៤ពាន់លានដុល្លារអាមេរិក ក្នុងនោះចិនឈរលំដាប់លេខ១ ក្នុងគម្រោងវិនិយោគពីបរទេស។ លោក នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរង នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងនៅក្នុងការជំរុញវិនិយោគ កម្ពុជា-ចិន (ខេត្តសាន់ស៊ី) កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ នេះ។ លោកអគ្គលេខាធិការរងបានបញ្ជាក់ថា ដោយកម្ពុជាជាប្រទេសមានស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងជាប្រទេសដែលមានរាជរដ្ឋាភិបាលជាអ្នកជំរុញគាំទ្រ និងផ្តល់ការចូលរួមការអភិឌ្ឍសេដ្ឋកិច្ច នៃវិស័យឯកជន ជាពិសេសច្បាប់វិនិយោគកម្ពុជាមានកិច្ចការពារ និងមានកិច្ចព្រមព្រៀងទ្វេរភាគីជាមួយប្រទេសជាមិត្តបន្ថែមទៀត ការធានាដល់វិនិយោគរបស់ក្រុមហ៊ុននីមួយៗមានភាពជឿជាក់ ...
កម្ពុជា-វៀតណាម ស្វែងរកវឌ្ឍនភាពថ្មីៗ សំដៅអភិវឌ្ឍវិស័យធនាគាររវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំ

កម្ពុជា-វៀតណាម ស្វែងរកវឌ្ឍនភាពថ្មីៗ សំដៅអភិវឌ្ឍវិស័យធនាគាររវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
  ភ្នំពេញ៖ មន្រ្តីធនាគារជាតិនៃកម្ពុជា បានថ្លែងថា វិស័យធនាគារ រវាងកម្ពុជា-វៀតណាម នឹងផ្តល់ប្រយោជន៍យ៉ាងសំខាន់ ក្នុងការពង្រីក និងពង្រឹងសាមគ្គីភាពស្វែងរកគន្លឹះវឌ្ឍនភាពថ្មីៗ សំដៅអភិវឌ្ឍន៍វិស័យធនាគាររបស់ប្រទេសទាំងពីរឲ្យកាន់តែរឹងមាំ ក្នុង កិច្ចប្រជុំទ្វេរភាគី រវាងធនាគារជាតិនៃកម្ពុជា និងធនាគាររដ្ឋវៀតណាម នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ នេះ។ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជាថា ការអញ្ជើញបំពេញទស្សនកិច្ចរបស់ប្រតិភូវៀតណាមនៅពេលនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការពង្រីកសហប្រតិបត្តិការ និងរឹតចំណងមិត្តភាពទ្វេរភាគីនៃធនាគារកណ្តាលទាំងពីរ ក៏ដូចប្រទេសយើងទាំងពីរ ក្នុងនាមប្រទេសភូមិផងរបងតែមួយ ក្នុងនោះតាមរយៈទស្សនកិច្ចនេះ ថ្នាក់ដឹកនាំ និងមន្រ្តីធនាគារនៃប្រទេសទាំងពីរ បានបង្កើតនូវភាពស្និតស្នាល និងបានស្វែងយល់លើអភិវឌ្ឍន៍រីកចម្រើន រួមជាមួយវប្បធម៌ប្រវត្តិសាស្រ្តនានាផងដែរ។ លោក បានបន្តទៀតថា វិស័យសេដ្ឋ...
ទំហំទឹកប្រាក់កើនឡើងជាង ៦ពាន់លានដុល្លារអាមេរិក លើការវិនិយោគវិស័យសំណង់

ទំហំទឹកប្រាក់កើនឡើងជាង ៦ពាន់លានដុល្លារអាមេរិក លើការវិនិយោគវិស័យសំណង់

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
  ភ្នំពេញ៖  ការវិនិយោគលើវិស័យសំណង់ នៅកម្ពុជាមានតម្លៃសរុបប្រមាណជិត ៦ លានដុល្លារអាមេរិក នៅលើគម្រោងវិនិយោគថ្មីប្រមាណជាង ៣ ពាន់គម្រោង នៅលើផ្ទៃដីប្រមាណជាង ១២,២ លានមែ៉ត្រការ៉េ ។ តាមរបាយការណ៍បង្ហាញដោយនាយកដ្ឋានស្ថិតិ និងវិភាគសេដ្ឋកិច្ច នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន បង្ហាញឲ្យដឹងថា គម្រោងវិនិយោគលើវិស័យសំណង់ គិតត្រឹម ខែសីហា ឆ្នាំ២០១៩ នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុញ្ញាតលើសំណើសុំសាងសង់សរុបទូទាំងប្រទេស មានចំនួនប្រមាណ ៣១៧៥ គម្រោង ក្នុងនោះមានតម្លៃនៃទំហំវិនិយោគនៅលើវិស័យនេះសរុប ៥៩៨៦ លានដុល្លារអាមេរិក ដោយវិនិយោគនៅលើផ្ទៃក្រឡាប្រមាណជាង ១២,២ លានមែ៉ត្រការ៉េ ។ ជុំវិញការអភិវឌ្ឍវិស័យសំណង់នេះ ក្នុងសំណើរសំុសាងសង់តាមប្រភេទនីមួយៗរួមមាន សំណង់សាធារណៈមានប្រមាណ ៥៦ គម្រោង ការប្រើប្រាស់ថវិការរាជរដ្ឋាភិបាលមាន ១៨ គម្រោណ ។​​ ថវិការវិស័យឯកជន ៣៦ គម្រោងការសាងសង់លំនៅឋាន និងភូមិគ្រឹះជាង ២ ពាន...
អ្នកវិនិយោគក្នុងស្រុក នឹងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ថ្មីមួយទៀតនៅតំបន់ខាងជើងរាជធានីភ្នំពេញ

អ្នកវិនិយោគក្នុងស្រុក នឹងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ថ្មីមួយទៀតនៅតំបន់ខាងជើងរាជធានីភ្នំពេញ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
  ភ្នំពេញ៖ បច្ចុប្បន្ននេះតំបន់នៅជាយក្រុងបានក្លាយជាតំបន់ ដែលមានសក្តានុពលលើវិស័យលំ នៅដ្ឋានកម្រិតមធ្យម និងកម្រិតខ្ពស់ ស្របពេលដែលកំណើនប្រជាជនរស់នៅកាន់តែច្រើន រួមទាំងផ្សារទំនើបនានាផងដែរ។ បើគិតត្រឹមដើមឆ្នាំ២០២០ខាងមុខនេះ ខណ្ឌសែនសុខ នឹងមានមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ថ្មីមួយទៀតនឹងចាប់ដំណើរការ ជំរុញឱ្យតំបន់ភាគខាងជើងរាជធានី ភ្នំពេញកាន់តែមានសក្ដានុពលខ្លាំងថែមទៀត។ ជាមួយនឹងការរីកចម្រើន និងកំណើននៃលំហូរប្រជាជន ចូលមកកាន់រាជធានីភ្នំពេញកើនឡើងជាប្រចាំ ពីមួយឆ្នាំទៅមួយឆ្នាំ បានធ្វើឲ្យអ្នកអភិវឌ្ឍន៍លំនៅដ្ឋានឆ្ពោះទៅកាន់តំបន់នេះកាន់តែច្រើន ដែលមាន បុរីនិងខុនដូជាច្រើនកំពុងសាងសង់នៅតំបន់នេះ នៅត្រឹមដើមឆ្នាំ២០២០ខាងមុខនេះ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ថ្មីមួយទៀត ដែលមានឈ្មោះថា B2B Park មានទីតាំង ស្ថិតនៅ បណ្តោយផ្លូវហាណូយ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ នឹងចាប់ផ្តើមដំណើរការ ដើម្បីបំពេញ តាមតម្រូវ ការរបស់អតិថិជន។ ...
រដ្ឋមន្ត្រី​ជា សុផារ៉ា ជួបពិភាក្សាជាមួយអ្នកវិនិយោគល្បីៗនៅកម្ពុជា​ពាក់ព័ន្ធ​នឹង​វិស័យ​សំណង់

រដ្ឋមន្ត្រី​ជា សុផារ៉ា ជួបពិភាក្សាជាមួយអ្នកវិនិយោគល្បីៗនៅកម្ពុជា​ពាក់ព័ន្ធ​នឹង​វិស័យ​សំណង់

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
​ ​ភ្នំពេញ​៖ លោកជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ជួបពិភាក្សា​ជាមួយ​អ្នកឧកញ៉ា គិត ម៉េង ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា (CCC) និង​លោក​ឧកញ៉ា លី ហួរ ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា (HDAC) និង​ជា​សហប្រធាន​ផ្នែក​វិស័យ​ឯកជន នៃ​ក្រុមការងារ​ទី​១៣ ផ្នែក​សំណង់ និង​អចលនទ្រព្យនៅព្រឹក​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៩​។ សូមបញ្ជាក់ថា ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាលកម្ពុជា ​តែងតែ​យកចិត្តទុកដាក់​គាំទ្រ​ដល់​អ្នក​វិនិយោគិន ជាពិសេស​វិស័យ​ឯកជន ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទទួលស្គាល់ថា កម្ពុ​ជាមាន​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​គួរ​ជាទី​មោ​ទភាព​បំផុត​ លោក ជា សុផារ៉ា រដ្ឋមន្ត្រី ក្រសួង​រៀបចំ​ដែនដី​នគ​រូប​នី​ជ​កម្ម និង​សំណង់ ប...