ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សេដ្ឋកិច្ច និងវិនិយោគ

គំរោងយក្សចិន​​វិនិយោគ១ពាន់លានដុល្លារសង់មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ​​​នៅចំកណ្តាលរាជធានីភំ្នពេញ

គំរោងយក្សចិន​​វិនិយោគ១ពាន់លានដុល្លារសង់មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ​​​នៅចំកណ្តាលរាជធានីភំ្នពេញ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
​​លោក ហេរ៉ូ សុជាតិ  ប្រធានក្រុមប្រឹក្សាភិបាលនិងទទួលបន្ទុកជាអគ្គនាយកនៃក្រុមហ៊ុន TOP4 REALTY បានមានប្រសាសន៍ថា​គំរោងយក្សរបស់ចិន​​​​​វិនិយោគ​​ក្នុងទឹកប្រាក់ប្រមាណ១ ពាន់លានដុល្លារសហរដ្ឋអាមេរិក​ សំរាប់​សាង​​​សង់មជ្ឈមមណ្ឌលពាណិជ្ជកម្មអន្តរជាតិឈ្មោះ​​​ ថ្រាយ អ៊ឹម(TCC) ដែល​​មានទីតាំងស្ថិត​​នៅចំកណ្តាលក្រុងភំ្នពេញ។ លោកមានប្រសាសន៍ទៀតថា«តាមរយៈគម្រោង​ផ្លូវមួយ​ខ្សែក្រវ៉ាត់មួយ និងស្របតាម​​​គោលនយោ​​​បាយ​របស់​រាជរដ្ឋាភិបាលចិន និងរាជរដ្ឋាភិបាល​​កម្ពុជា ដែល​​គម្រោង​ដ៏ធំមួយ ឈ្មោះ​​ ​​​ថ្រាយ អ៊ឹម(TCC)មានទុកវិនិយោគ១ពាន់​លាន​ដុល្លារអាមេរិក​​ កំពុងតែ​​អភិវឌ្ឍន៍លើផ្ទៃដី​​​ ១០ ហិកតាស្ថិតចំកណ្តាលក្រុងភ្នំពេញក្នុងសង្កាត់​បឹងសាឡាង ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ»​។​​ ​​គម្រោង​ខាងលើ​នេះ មានការឧបត្ថម្ភ ពីរារដ្ឋាភិបាលចិនក្នុងម្នាក់២ ម៉ឺនដុល្លារអាមេរិកដែលបានទិញតូប​​នេះ​ ហើយ​​​​​​​មានសង់​​​ផ្សារទំនើប ​ផ្សារបោះដុំ ​​មជ្ឍមណ្...
ក្លឹបពាណិជ្ជករកម្ពុជានៅតែមានសុទ្ធិដិ្ឋនិយមលើការអភិវឌ្ឍផ្នែកអចលនទ្រព្យនៅកម្ពុជា

ក្លឹបពាណិជ្ជករកម្ពុជានៅតែមានសុទ្ធិដិ្ឋនិយមលើការអភិវឌ្ឍផ្នែកអចលនទ្រព្យនៅកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
  ភ្នំពេញ៖ លោក ភារម្យ វិចិត្រដារ៉ា ប្រធានក្លឹបពាណិជ្ជករកម្ពុជាបានមានប្រសាសន៍ប្រាប់«សារព័ត៌មានដេលីខ្មែរ»ថា ក្នុងនាមក្លឹបពាណិជ្ជករកម្ពុជា​សូមអំពាវនាវ ដល់ភ្នាក់ងារអចលនទ្រព្យ ម្ចាស់ក្រុមហ៊ុននិងអ្នកបម្រើសេវាកម្មផ្នែកអចលនទ្រព្យទាំងអស់ដើម្បី រួមគ្នាអភិវឌ្ឍលើវិស័យអចលនទ្រព្យនៅកម្ពុជា។ ការលើកឡើងរបស់អ្នកវិនិយោគវ័យក្មេងខាងលើនេះ ដោយមើលឃើញពីការហូរចូលពីក្រុមហ៊ុនធំៗមកពីក្រៅប្រទេស និងអ្នកអភិវឌ្ឍន៍ក្នុងស្រុកកាន់តែច្រើននៅក្នុងប្រទេសកម្ពុជា ។ ដូចនេះយើងត្រូវមានជំនាញពិតប្រាកដនឹងបង្កើនសមត្ថភាពបន្ថែមទៀត។ លោកមានប្រសាសន៍ទៀតថា«តាមពិតគោលបំណងធំរបស់ក្លឹបពាណិជ្ជករកម្ពុជាយើងខ្ញុំគឺ  ពួកខ្ញុំធចង់រូមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជា និងរាជរដ្ឋាភិបាល ខណៈប្រទេសកម្ពុជាកំពុងតែមានសុខសន្តិភាពពេញផ្ទៃប្រទេស ហើយធ្វើយ៉ាងណាឲ្យអ្នករកស៊ីទទួលទានផ្នែកអចលនទ្រព្យស្រុកយើង យល់ដឹងពីច្បាប់និងជំនាញវិជ្ជាជីវៈឲ្យបានស៊ីជម្រៅបន្ថែមទៀត»។ លោ...
៩ខែ​ឆ្នាំ២០១៩ កម្ពុជានាំចេញអង្ករទៅ​អឺរ៉ុប​ធ្លាក់ចុះតែ​នាំចេញទៅទីផ្សារចិនបានកើនឡើង

៩ខែ​ឆ្នាំ២០១៩ កម្ពុជានាំចេញអង្ករទៅ​អឺរ៉ុប​ធ្លាក់ចុះតែ​នាំចេញទៅទីផ្សារចិនបានកើនឡើង

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
​ ​ ភ្នំពេញ៖យោងតាម​របាយការណ៍​រប​ស់​លេខាធិការដ្ឋាន​ច្រកចេញចូល​តែមួយ​សម្រាប់​​បំពេ​ញ​បែបបទ​នាំចេញ​អង្ករ​ បានបញ្ជាក់ឲ្យដឹងថា រយៈពេល៩ខែឆ្នាំ២០១៩នេះ ការនាំចេញអង្កររបស់កម្ពុជាទៅកាន់សហគមន៍អឺរ៉ុបធ្លាក់ចុះប្រមាណ ជាជិត៣០ភាគរយ ។ ប៉ុន្តែការនាំចេញទៅទីផ្សារប្រទេសចិន បានកើនឡើងជាង៤៤ភាគរយ និងកើន​ជាង​២៧​ភាគរយ នៅក្នុងទីផ្សារប្រទេសអាស៊ាន រួមទាំងទីផ្សារប្រទេសមួយចំនួនទៀត ជាង​១៦​ភាគរយ ផងដែរ៕  ...
នាយកអេស៊ីលីដាចុះហត្ថលេខាស្តីពីការប្រើប្រាស់សេវារបស់ធនាគារសម្រាប់គៀងគរវិភាគទានសប្បុរសធម៌ជូនមន្ទីរពេទ្យគន្ធាបុប្ផា

នាយកអេស៊ីលីដាចុះហត្ថលេខាស្តីពីការប្រើប្រាស់សេវារបស់ធនាគារសម្រាប់គៀងគរវិភាគទានសប្បុរសធម៌ជូនមន្ទីរពេទ្យគន្ធាបុប្ផា

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោកបណ្ឌិត អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិនៃធនាគារអេស៊ីលីដា ភីអិលស៊ីបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាស្តីពីការប្រើប្រាស់សេវារបស់ធនាគារអេស៊ីលីដា សម្រាប់គៀង គរនិងទទួលវិភាគទានសប្បុរសធម៌ជូនមន្ទីរពេទ្យគន្ធាបុប្ផាជាមួយមូលនិធិគន្ធាបុប្ផាកម្ពុជា នៅថ្ងៃទី១ ខែតុលាឆ្នាំ២០១៩នេះ។ លោកបណ្ឌិតមានប្រសាសន៍ថា ក្នុងនាមជាស្ថាប័នដែលទទួលបានអត្ថប្រយោជន៍នៃការរីកលូតលាស់របស់សេដ្ឋកិច្ចកម្ពុជាធនា គារនឹងបំពេញកាតព្វកិច្ចត្រឡប់មកវិញ តាមអ្វីដែលធនាគារអាចអនុវត្តន៍ទៅបាន ដើម្បីចូលរួមចំណែកចំពោះការគិតគូររបស់រាជរដ្ឋាភិបាលកម្ពុជាជាពិសេស ការគិតគូរអំពីសុខុមាលភាពរបស់កុមារ និងការធានានិរន្តរភាពរបស់មន្ទីរពេទ្យគន្ធបុប្ផា។ លោកបណ្ឌិតបន្ថែមថា ដើម្បីចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ននិងឆ្លើយតបចំពោះការអំពាវនាវការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិ...
ស្វែងយល់​​ពីចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិនក្នុងវេទិកាថ្នាក់ដឹកនាំធុរកិច្ចចិន-អាស៊ាន

ស្វែងយល់​​ពីចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិនក្នុងវេទិកាថ្នាក់ដឹកនាំធុរកិច្ចចិន-អាស៊ាន

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
(ណាននីង-ក្វាងស៊ី ប្រទេសចិន)៖លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានដឹកនាំគណៈប្រតិភូអន្តរក្រសួង អញ្ជើញចូលរួមវេទិកាថ្នាក់ដឹកនាំធុរកិច្ចចិន-អាស៊ាន ដែលបានរៀបចំឡើងនាសណ្ឋា​គារ Grand Metropark ទី​ក្រុង​ណាននីង ខេត្តក្វាស៊ី ប្រទេសចិន ដោយមានអ្នកចូលរួមជាថ្នាក់ដឹកនាំធុរកិច្ចសំខាន់ៗមកពីវិស័យសាធារណៈ ឯកជន និងដៃគូអភិវឌ្ឍន៍ប្រមាណ ២០០នាក់។ លោករដ្ឋមន្រ្តីពាណិជ្ជកម្ម​កម្ពុជា​​​បានគូសបញ្ជាក់ពីទំនាក់ទងមិត្តភាពនិងកិច្ចសហប្រតិបត្តិការយូរអង្វែង រវាងចិន និងអាស៊ានបានក្លាយជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដោយភាគីទាំងពីរបានឯកភាពគ្នាជំ​រុញកិច្ចសហ​ប្រតិ​បត្តិ​​ការលើវិស័យសេដ្ឋកិច្ច និងសង្គម លើវិស័យដទៃទៀតដូចជា ហិរញ្ញវត្ថុទូរគម​នាគមន៍និងព័ត៌មានវិទ្យា e-Commerce វិនិយោគ ធនាគារឱ្យមានភាពរីកចម្រើន។ តាមរយៈដៃគូយុទ្ធសាស្ត្រនេះបានជំរុញទំហំពាណិជ្ជកម្មរវាងចិននិងអាស៊ានមានសន្ទុះកើនឡើងក្នុងទំ​ហំ​ទឹកប្រាក់ប្រមាណ៥៨៧.៨៧ពា...
ភ្ញៀវទេសចរជាតិ-អន្តរជាតិដែលបានដើរកំសាន្តនៅតាមរមណីយដ្ឋានទេសចរណ៍ានាក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ៣ថ្ងៃមានចំនួនជាង ១លាន ៤សែននាក់កើនឡើង ៣៧,២៥%

ភ្ញៀវទេសចរជាតិ-អន្តរជាតិដែលបានដើរកំសាន្តនៅតាមរមណីយដ្ឋានទេសចរណ៍ានាក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ៣ថ្ងៃមានចំនួនជាង ១លាន ៤សែននាក់កើនឡើង ៣៧,២៥%

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍រាជធានី-ខេត្តភ្ញៀវទេសចរជាតិ-អន្តរជាតិនិងបងប្អូនប្រជាពលរដ្ឋ ដែលបានដើរកំ សាន្តនៅតាមរមណីយដ្ឋានទេសចរណ៍នានាក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ២៧-២៩ខែកញ្ញាឆ្នាំ២០១៩នេះមានចំនួន១.៤៣៧.៩៨៨ នាក់កើនឡើង ៣៧,២៥%។ លោកបណ្ឌិតថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានមានប្រសាសន៍បញ្ជាក់ថា ក្នុងនោះភ្ញៀវជាតិមានចំនួន ១.៣៦១.២៤០ នាក់កើនឡើង៣៤,៩១%ភ្ញៀវអន្តរជាតិមានចំនួន៧៦.៧៤៨នាក់ កើនឡើង ៩៨.១៤%។ លោករដ្ឋមន្រ្តីថាបជាការគួរអោយកត់សំគាល់យោង តាមរបាយការណ៍របស់មន្ទីរទេសចរណ៍រាជធានី ខេត្តក្រុមការងារសង្កេតឃើញថាការរៀបចំរមណីយដ្ឋាន និងគោលដៅទេសចរណ៍មានការរីកចំរើនកាន់តែប្រសើរ ដែលធ្វើឲ្យចំនួនភ្ញៀវទេសចរមានការ កើនឡើង ទោះបីជាតំបន់ខ្លះមានភ្លៀងធ្លាក់ក៏ដោយ។ លើសពីនេះ លោក រដ្ឋមន្ត្រីមានប្រសាសន៍ថា យើងអាចទប់ស្កាត់ការតម្លើងថ្លៃហួសហេតុអាហារ និងសេវាកម្មទេសចរណ៍ដោយមានការបិតតម្លៃជម្រាបជូនភ្ញៀវជាមុនបានត្រឹមត្រូវស្របតាមសរា ចរណែនាំរបស់ក...
លោកបណ្ឌិត គីម ហ៊ាង ប្រាប់គន្លឹះសំខាន់ៗដល់អ្នករកសុីផ្តល់សេវាកម្មផ្នែកអចលនទ្រព្យនៅកម្ពុជា

លោកបណ្ឌិត គីម ហ៊ាង ប្រាប់គន្លឹះសំខាន់ៗដល់អ្នករកសុីផ្តល់សេវាកម្មផ្នែកអចលនទ្រព្យនៅកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោកបណ្ឌិត គីម ហ៊ាង ប្រធាន KW Cambodia បានប្រាប់គន្លឹះសំខាន់ៗ ដល់អ្នករកសុីផ្តល់សេវាកម្មកអចលនទ្រព្យកម្ពជាក្នុងនោះលោកប្រាប់ចំណុចសំខាន់ចំនួន៤យ៉ាងទី១អ្នកលក់ចាប ហ៊ួយគឺសំដៅលើភ្នាក់ងារម្នាក់២នាក់ឬច្រើន ដែលអត់មានក្រុមហ៊ុនអត់ការិយាល័យពិតអត់មានអជ្ញបណ្ណ័ និងអត់មានរចនាសម្ពន្ធ័ការងារច្បាស់លាស់ ហើយអតិថិជនរបស់គាត់ជាអ្នកលក់និងអ្នកទិញភាគច្រើនគឺ ជាអ្នកគួកជេដូចគ្នា!ពួកគាត់ផ្តល់សេវាកម្មអាចដល់២៥ខេត្តក្រុង ហើយកំរិតជោគជ័យគឺក្រោម១ %! ។ លោកបណ្ឌិត បានពន្យល់ទៀតថា ចំណុចទៅ២ អ្នកលក់បាយស្រូប គឺសំ ដៅលើមនុស្ស២ឬច្រើនជាងបង្កើតជាក្រុមហ៊ុន១ដែលដាក់ឈ្មោះទាក់ទងអចលនទ្រព្យមានការិយាល័យ  តែមិនមានអាជ្ញាបណ្ណផ្នែកអចលនទ្រព្យពីក្រសួងសេដ្ឋកច្ច  និងហិរញ្ញវត្ថ  ហើយក៏មិនបានបង់ពន្ធ័ទេ ដោយកំរិតជោគជ័យគឺពី ២%ដល់ ៣%។ សម្រាប់ ចំណុចទី ៣ ថៅកែភោជនីយដ្ឋាន គឺសំដៅលើក្រុមហ៊ុនអចលនទ្រព្យស្របច្បាប់នៅកម្ពុជា    ដែលមានការិយាល័យបុគ្គ លិកអាជ្ញាបណ្ណ័ គ...
សេដ្ឋវិទូថា សេដ្ឋកិច្ចកម្ពុជានឹងនៅតែបន្តសម្រេចបានកំណនរឹង​មាំ​ក្នុង​ឆ្នាំ២០១៩​នេះ​

សេដ្ឋវិទូថា សេដ្ឋកិច្ចកម្ពុជានឹងនៅតែបន្តសម្រេចបានកំណនរឹង​មាំ​ក្នុង​ឆ្នាំ២០១៩​នេះ​

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
សេដ្ឋកិច្ចរបស់​កម្ពុជា​ នឹង​នៅ​តែ​បន្ត​សម្រេច​បាន​កំណើន​រឹង​មាំ​ក្នុង​ឆ្នាំ​នេះ​បើ​ទោះ​បី​ជា​ផលិតកម្ម​កសិកម្ម​មាន​ការកើន​ឡើង​យឺត​ ជាង​ការ​រំពឹង​ទុក​ក៏​ដោយ​។ ការធ្វើបច្ចុប្បន្នភារបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន អំពីសេដ្ឋកិច្ចដែលមានឈ្មោះថាទស្សនៈវិស័យអភវឌ្ឍន៍អាស៊(ADO)​ ឆ្នាំ​២០ ១៩ ​ADB ​រក្សា​ការព្យាករណ៍របស់ខ្លួនអំពី​កំណើន​ផលិ​តផ​ល​ក្នុង​ស្រុក​សរុប​(ផ.ស.ស)ពិតសម្រាប់​ប្រទេសក​ម្ពុជា​ក្នុង​កម្រិត ៧.០ % សម្រាប់ឆ្នាំនេះនិ៦.៨%សម្រាប់ឆ្នាំ២០២០។ លោកស្រី Sunniya Durrani-Jamal នាយិកា ADB ប្រចាំ​ប្រទេស​កម្ពុជាបានមានប្រសាសន៍ថា«សេដ្ឋកិច្ច​របស់កម្ពុជា​បន្ត​រី​ក​ចម្រើន​ក្នុង​ល្បឿន​មួយ​ដ៏​ខ្លាំ​ងក្លា​ ដោយ​សារ​វិស័យ​សេដ្ឋកិច្ច​នាំមុខ​ដូច​ជា ​កាត់​ដេរ ទេសចរណ៍​ពាណិជ្ជ​កម្ម​និង​សំណង់​នៅ​តែ​បន្ត​មាន​ភាព​រឹងមាំ»​។​ លោកស្រី​លើកឡើងថា«ជាមួយ នឹងភាពមិនប្រាកដប្រជានៃបរិ យា កាសពាណិជ្ជកម្ម ​សកល​មាន​ការ​កើន​ឡើង​ព្រម​ទាំង​ផល...
នៅចុងខែសីហានេះឆ្នាំ២០១៩​​ ​​កម្ពុជា​​នាំចេញអង្ករជាង34 ម៉ឺនតោន​ទៅកាន់ទីផ្សារអន្តរជាតិ

នៅចុងខែសីហានេះឆ្នាំ២០១៩​​ ​​កម្ពុជា​​នាំចេញអង្ករជាង34 ម៉ឺនតោន​ទៅកាន់ទីផ្សារអន្តរជាតិ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
យោងតាម​​សហព័ន្ធស្រូវអង្ការកម្ពុជាបង្ហាញថា ​​គិតត្រឹមចុង ខែសីហា ឆ្នាំ 2019 បរិមាណនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ គឺបានជាង 34ម៉ឺនតោន បើប្រៀបធៀប រយះពេលដូចគ្នាកាលពីឆ្នាំមុន​​​ គឺច្រើន ជាងបន្តិច បន្តួចទៅនឹងឆ្នាំ 2018។ ក្នុងស្ថានភាពគឺ ទីផ្សារប្រទេសចិន កើនជាង 50% ស្របពេលទីផ្សារអឺរ៉ុប ធ្លាក់ចុះ ប្រមាណជា 32% ហើយទីផ្សារក្នុងប្រទេសអាស៊ាន ជាពិសេស ម៉ាឡេស៊ី និង ប៊្រុយណេកើន ជាង 12% ប្រទេសទៀតមានតំបន់អាព្រិច អាមេរិច កា ណាដា អូស្ត្រាលី ជាដើមកើនជាង13%។ ការធ្លាក់ចុះនៃទីផ្សារសហគមន៌អ៊ឺរ៉ុប គឺបណ្តាលមកពីការចាប់អនុវត្តន៍ការយកពន្ធ ក្នុងមួយតោន 170 EURO  តាមវិធានការ រក្សារការពារ safeguard របស់អ៊ឺរ៉ុប មកលើ កម្ពុជានិងប្រទេសភូមា ដើម្បីជួយដល់ប្រជាកសិករ របស់ ប្រទេសអីតាលី។ តែអីដែលសហព័ន្ធស្រូវអង្ករកម្ពុជាកត់សំគាល់នោះគឺការធ្លាក់ចុះតែបរិមាណអង្ករ សគ្រាប់វែង តែប៉ុណ្ណោះ ហើយបរិមាណអង្ករក្រអូបមានការកើនឡើងហើយតំលៃបានខ្...
ឆ្នាំ២០២០បរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុមានកំណើនលើសពីការរំពឹងទុក​​​​

ឆ្នាំ២០២០បរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុមានកំណើនលើសពីការរំពឹងទុក​​​​

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
នៅ​​​ឆ្នាំ២០២០ខាងមុខបរិមាណកុងតឺន័រដែលបាន​​​ឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ​ នឹងមានកំណើន​ខ្ពស់លើសពីការរំពឹងទុក ដោយសារតែ​​​មានការវិនិយោគ​​​ពង្រីកកំពង់ផែថ្មី​​​​ស្របតាម​ការរីកចម្រើនសេដ្ឋកិច្ច។​​​ ​​​លោក​​ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបាន​​មានប្រសាសន៍​​ថា​​ ​​​​​ជាមោទនភាពយ៉ាងខ្លាំងរបស់ប្រទេសកម្ពុជា ដោយបរិមាណទំនិញឆ្លង កាត់បានកើនឡើង ខ្ពស់ក្នុងឆ្នាំ ២០១៨ ពោលគឺមានកំណើន ២២,០៨% ធៀបនឹងឆ្នាំ២០១៧ហើយចំណែកចំណូលអាជីវកម្មសរុបសម្រេចបានប្រមាណ៧២ លានដុល្លារអាមេរិក។ លោក​បណ្ឌិត​​បា​នអះអាង​ទៀតថា« ​​ផ្អែកលើកំណើនសេដ្ឋកិច្ចដ៏រឹងមាំ និងកំណើនបរិមាណទំនិញឆ្លងកាត់កំពង់ផែ កំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹងរំពឹងថា បរិមាណកុងតឺន័រដែលបាន​​​​ឆ្លងកាត់កំពង់ផែនឹងកើនលើស ៧០០រយ ពាន់ ធីអ៊ីយូ (TEUs )នៅឆ្នាំ ២០២០ និងលើស ១ លាន​​ ធីអ៊ីយូ(TEUs)»។ លោក​​ទេសរដ្ឋមន...