ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សេដ្ឋកិច្ច និងវិនិយោគ

លោក អោម សេងបូរ៉ាថា សមាស ភាពតួអង្គទាំង៤មានឥទ្ធិពលជួយឱ្យគុណភាពអប់រំរបស់និស្សិតទទួលបានលទ្ធផលល្អ

លោក អោម សេងបូរ៉ាថា សមាស ភាពតួអង្គទាំង៤មានឥទ្ធិពលជួយឱ្យគុណភាពអប់រំរបស់និស្សិតទទួលបានលទ្ធផលល្អ

សេដ្ឋកិច្ច និងវិនិយោគ
វិស្ថាបនិកនៃវិ​​ទ្យាស្ថានស៊ីអ៊ីអូចាត់ទុកថា ​​​​អាណាព្យាបាលនិស្សិតជាគ្រូបង្វឹកមួយដ៏មានឥទ្ធិពលក្នុងចំណោមសមាសភាពគ្រូបង្វឹកផ្សេងទៀតរួមមាននិយោកជក សាស្រ្ដាចារ្យ និងថ្នាក់ដឹកនាំវិទ្យាស្ថាន ​​ដែលបានចូលរួមកែច្នៃគុណភាពជីវិតរបស់ពួកគេឱ្យទទួលបានលទ្ធផលល្អទាំងការសិក្សានិងការងារ។ លោកបណ្ឌិត អោម សេង បូរ៉ា ស្ថាបនិកនិងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានស៊ីអ៊ីអូបាន​មានប្រសាសន៍ថា ​​យើងពិតជា​​កោតសរសើនិងមានមោទកភាពចំពោះទឹកចិត្តអាណាព្យាបាលទាំងអស់ដែលបានចូលរួមចំណែកកសាងគុណភាពធនធានមនុស្ស និងផ្តល់ទំនុកចិត្តចំពោះវិទ្យាស្ថានស៊ីអ៊ីអូបានបញ្ជូនកូនឱ្យបន្តការសិក្សានៅទីនេះ។ លោកទទួលស្គាល់ថា ​​ការទំនុកបម្រុងផ្នែកហិរញ្ញវត្ថុលើការសិក្សារបស់កូនគឺជាកាតព្វកិច្ចរបស់អាណាព្យាបាលគ្រប់រូប ហើយអ្វីដែលពិសេសជាងនេះទៅទៀតគឺការចូលរួមក្រើនរំឮក ណែនាំ ជម្រុញលើកទឹកចិត្ត ត្រួតពិនិត្យតាមដាន និងវាយតម្លៃពីអាណាព្យាបាល​លើលទ្ធផលសិក្សារបស់កូនគឺពិតជាបានច...
អ្នកវិនិយោគចិនបានជួយកម្ពុជាច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងការអភិវឌ្ឍ

អ្នកវិនិយោគចិនបានជួយកម្ពុជាច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងការអភិវឌ្ឍ

សេដ្ឋកិច្ច និងវិនិយោគ
អ្នកវិនិយោគកម្ពុជាបានចាត់ទុកថា ប្រទេសចិនបានជួយកម្ពុជាយ៉ាងច្រើន តាមរយៈលំហូរវិនិយោគនឹងជួយអភិវឌ្ឍលើវិស័យសំណង់ឹងជំរុញកំណើនសេដ្ឋកិច្ចជាតិផងដែរ។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាភាសាចិននៃរាជបណ្ឌិតសភាកម្ពុជាបានមានប្រសាសន៍ថា ការវិនិយោគចិន មកកាន់ប្រទេសកម្ពុជាមិនមែនជារឿងមួយមិនល្អដចការលើកឡើងកន្លងមកនោះទេ ពោលប្រទេសចិនបានវិនិយោគច្រើននៅខេត្តព្រះសីហនុលើផ្នែកសណ្ឋាគារ និងភោជនីយដ្ឋាន ដែលជំរុញឲ្យមានការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាទៅវិញ។ លោកបណ្ឌិតបានអះអាងទៀតថា ទំនាក់ទំនងល្អរវាងចិន និងកម្ពុជាបានធ្វើឲ្យមានការវិនិយោគច្រើនពីប្រទេសចិនដែលជំរុញធ្វើឲ្យមានការរីកចម្រើន និងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឈានឡើង ហើយចិនជាដៃគូរអភិវឌ្ឍប្រទេសក្នុងតំបន់អាស៊ានក៏ដូចជាប្រទេសកម្ពុជាផងដែរ។ សម្រាប់ លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានថ្លែងថា បច្ចុប្បន្ននេះវិនិយោគិនចិនមកកាន់ប្រទេស កម្ពុជាច្រើន គឺដោយសារតែប្រទេសទាំ...
លោកឧកញ៉ា ស៊ា រិទ្ធី ថា កម្ពុជាត្រូវតែពង្រឹងលើវិស័យSMEដើម្បីបង្កើនចំណូលបន្ថែមទៀត

លោកឧកញ៉ា ស៊ា រិទ្ធី ថា កម្ពុជាត្រូវតែពង្រឹងលើវិស័យSMEដើម្បីបង្កើនចំណូលបន្ថែមទៀត

សេដ្ឋកិច្ច និងវិនិយោគ
អ្នកវិនិយោគក្នុងស្រុកបានអះអាងថា ប្រទេសកម្ពុជាត្រូវតែពង្រឹង លើវិស័យSMEឲ្យរឹងមាំ ដើម្បីបង្កើនចំណូលបន្ថែមទៀតជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ លោកឧកញ៉ា ស៊ា រិទ្ធី អគ្គនាយកក្រុមហ៊ុន WorldBrige Group បានមានប្រសាសន៍ថា នៅឆ្នាំ២០១៩នេះវិស័យសំណង់មានការកើនឡើងរហូតដល់ ៧០០% ហើយវិស័យនេះនៅតែបន្តមានកំណើននិងការទាក់ទាញការវិនិយោគបន្ថែមដែល កក្តាទាំងនេះ បើសិនជាគ្មានស្ថេរភាពនយោបាយនិងកំណើនសេដ្ឋកិច្ចទេនោះ គឺពុំអាចជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិនោះទេ។ លោកឧកញ៉ាបានបន្តទៀតថា ចាប់ពីពេលនេះទៅប្រទេសកម្ពុជាត្រូវតែដើរឲ្យទាន់សភាពការនៃការវិវត្តន៍របស់ពិភពលោក ដោយត្រូវពង្រឹងខ្លួនឯងបន្ថែមទៀត អ្វីសំខាន់គឺ ស្ថេរភាពនយោបាយ ហើយ លើសពីនេះកម្ពុជាត្រូវពង្រឹងបន្ថែមទៀតលើវិសយសហគ្រាសធុនតូច និងមធ្យម ដើម្បីអាចទទួលបានចំណូលបន្ថែមទៀតមកអភវិឌ្ឍសេដ្ឋកិច្ច។ អ្នកវិនិយោគខាងលើបានបន្ថែមថាបច្ចុប្បន្ននេះក្រុមហ៊ុនវិនិយោគធំៗបានសម្លឹងឃើញពីសក្តានុពលរបស់ប្រទេសកម្...
អ្នកជំនួញវិស័យអចលនទ្រព្យនៅតែមានសុទិដ្ឋិនិ យមចំពោះតម្រូវការទីផ្សារលក់និងជួល

អ្នកជំនួញវិស័យអចលនទ្រព្យនៅតែមានសុទិដ្ឋិនិ យមចំពោះតម្រូវការទីផ្សារលក់និងជួល

សេដ្ឋកិច្ច និងវិនិយោគ
អ្នកវិនិយោគវិស័យអចលនទ្រព្យនៅថ្ងៃចន្ទទី២៧ខែវិច្ឆិកានេះនៅតែមានសុទិដ្និនិយមនៅឡើយចំពោះតម្រូវការទីផ្សារលក់ ឬជួលអចលនទ្រព្យដូចជា គម្រោងពុះដីឡូតិ៍ និងលំនៅឋានដែលមានតម្លៃសមរម្យជូនប្រជាពលរដ្ឋ។ លោក ភារម្យ ចិត្រតារា ប្រធានក្លឹបពាណិជ្ជករកម្ពុជាបានថ្លែងឲ្យដឹងថា បច្ចុប្បន្ននេះ ចរន្តលក់ដូរគម្រោងអចលនទ្រព្យនានានៅរាជធានីភ្នំពេញនៅតែមានតម្រូវការទីផ្សារនៅឡើយ ជាពិសេស គម្រោងពុះដីឡូតិ៍ និងលំនៅឋានដែលមានតម្លៃសមរម្យជូនប្រជាពលរដ្ឋ ហើយដៃគូរវវិនិយោគមកពីក្រៅប្រទេសដូចជាមកពីប្រ ទេសចិននៅតែបន្តទាក់ការវិនិយោគនៅតំបន់ផ្សេងៗ នៅរាជធានីភ្នំពេញគឺគ្មានអ្វីដែលប្រែប្រូលនទេនៅរយៈពេល២ឬ៣ខែចុងក្រោយនេះ។ លោកបានថ្លែងទៀតថា" ចំណុចដែលធ្វើឲ្យវិស័យអចលនទ្រព្យមានចរន្តទីផ្សារល្អប្រសើរនោះបណ្តាលមកពីកត្តាសេដ្ឋកិច្ចកម្ពុជាល្អប្រសើរ ក្រោមការដឹកនាំ របស់សម្តេចតេជោធ្វើឲ្យប្រទេសសន្តិភាព ហើយចំណូលរបស់ប្រជាពលរដ្ឋនៅតែបន្តមានការរីកចម្រើន"។ លើសពីនេះលោកថា ការបង់ប្...
វិទ្យាស្ថានស៊ីអ៊ីអូបញ្ជូនតំ ណាងនិស្សិត IBMទៅសិក្សានៅគណៈកម្មការមូលបត្រកម្ពុជា

វិទ្យាស្ថានស៊ីអ៊ីអូបញ្ជូនតំ ណាងនិស្សិត IBMទៅសិក្សានៅគណៈកម្មការមូលបត្រកម្ពុជា

សេដ្ឋកិច្ច និងវិនិយោគ
វិទ្យាស្ថានស៊ីអ៊ីអូបញ្ជូនតំណាងនិស្សិតបរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិចំនួន១០ នាក់ចូលរួមស្ដាប់ការចែករំលែកចំណេះដឹងស្ដីពវិស័យមូលបត្រកម្ពុជាពីវាគ្មិនជំនាញក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយសម្រាប់អ្នកសារព័ត៌មានលើកទី៩នៅទីស្ដីការគណៈកម្មការមូលបត្រកម្ពុជាហៅកាត់ថា គ.ក.ម។ ក្រោមកិច្ចសហប្រតិបត្តិការជាមួយ គ.ក.ម ដើម្បីលើកកម្ពស់ការយល់ដឹង និងការអភិវឌ្ឍធនធានមនុស្សនៅក្នុងវិស័យមូលបត្រ កាលពីថ្ងៃទី២៩ ឧសភានេះ វិទ្យាស្ថានស៊ីអ៊ីអូបានគាំទ្រ និងបញ្ជូននិស្សិតរបស់ខ្លួនចូលរួមស្ដាប់ការចែករំលែកចំណេះដឹងមួយចំនួនពាក់ព័ន្ធទៅនឹងវិស័យមូលបត្រដូចជា ការវិវត្តន៍នៅក្នុងវិស័យមូលបត្រនៅកម្ពុជា គុណសម្បត្តិរបស់ទីផ្សារមូលបត្រដល់កិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ការយល់ដឹងអំពីផលប្រយោជន៍គម្រោងវិនិយោគរួម។ សារៈសំខាន់នៃអភិបាលកិច្ចសាជីវកម្ម កិច្ចដំណើរការបោះផ្សាយលក់សញ្ញាបណ្ណសាជីវកម្មនៅកម្ពុជា និងភាពខុសគ្នានៃការវិនិយោគ៖ មូលបត្រកម្មសិទ្ធិ មូល...
អស្ចារ្យមែន! គ្រាន់តែកក់៥០០ដុល្លារក្នុងគម្រោង Enarita ឈ្នះរង្វាន់ ភ្លាម

អស្ចារ្យមែន! គ្រាន់តែកក់៥០០ដុល្លារក្នុងគម្រោង Enarita ឈ្នះរង្វាន់ ភ្លាម

សេដ្ឋកិច្ច និងវិនិយោគ
យោងតាមការបង្ហោះរបស់ក្រុមហ៊ុន Enarita បានអោយដឹងថា សម្រាប់គម្រោងដីលម្ហែកាយស្ថិតនៅក្បែររមណីយត្រាវកុដិ្ឋ ខេត្តសៀមរាប អតិថិជន គ្រាន់តែកក់ប្រាក់៥០០ដុល្លារ នឹងទទួលបានមាសមួយជីភ្លាមៗ ខណៈដែលអតិថិជនក៍ទទួលបានឱកាសឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀត។ នេះជាប្រូម៉ូតហ្សិន ដ៍គួរអោយចាប់អារម្មណ៍ខណៈដែលគម្រោងដីលម្ហែកាយ នៅត្រាវកុដ្ឋិ គ្រាន់តែបើកគម្រោងភ្លាមគឺមានការទាក់ទាញស្រាប់ទៅហើយ តាំងពីមិនទាន់មានប្រូម៉ូតហ្សិនបែបនេះ។  បើតាមការបញ្ជាក់បន្ថែមពី លោក ឌីម សួនណាត និង លោកស្រី ម៉ក់ សុភក្ត្រ័ អគ្គនាយកក្រុមហ៊ុន បានអោយដឹងថា"ឱកាសពិសេសពីក្រុមហ៊ុន អុីណារីតា ឌីវេឡុបមុិន ឯ.ក (ENARITA DEVELOPMENT CO.,LTD.) លោកអ្នកទិញដីឡូតិ៍ក្នុងគម្រោងត្រាវកុដ្ឋិដែលជាគម្រោងស្ថិតក្នុងដំបន់ទេសចរណ៍ធម្មជាតិ ពីក្រុមហ៊ុន អុីណារីតា ឥឡូវនេះ នឹងទទួលបានរង្វាន់ពិសេសពីក្រុមហ៊ុនភ្លាមៗដូចជា លោកអ្នកគ្រាន់តែធ្វើការកក់ប្រាក់ចំនួន $500 នឹងទទួលបានមាសសុទ្ធ ចំ...
ក្រុមហ៊ុនអភិវឌ្ឍន៍វិស័យអចលនទ្រព្យ អាចនឹងប្រមូលដើមទុន ពីវិស័យមូលបត្រ មកអភិវឌ្ឍន៍គម្រោងវិនិយោគរួមគ្នា

ក្រុមហ៊ុនអភិវឌ្ឍន៍វិស័យអចលនទ្រព្យ អាចនឹងប្រមូលដើមទុន ពីវិស័យមូលបត្រ មកអភិវឌ្ឍន៍គម្រោងវិនិយោគរួមគ្នា

សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ លោកស៊ូ សុជាតិ អគ្គនាយកគណៈកម្មការមូលបត្រកម្ពុជា(គ.ម.ក.) បានលើកឡើងនៅក្នុងសិក្សាសាលាស្តីពី ការត្រៀមខ្លួនដើម្បីជោគជ័យក្នុងវិស័យអចលនទ្រព្យ និងការវិនយោគ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ នេះថា ពាក់ព័ន្ធអ្នករកស៊ីក្នុងវិស័យអចលទ្រព្យ ម្ចាស់វិនិយោគអាចមានដើមទុនផ្ទាល់ខ្លួនរបស់ពួកគេ។ ប៉ុន្តែក្នុងករណីពួកគាត់ត្រូវការដើមទុនវិនិយោគបន្ថែម ភាគច្រើនរកកម្ចីពីធនាគារ ឬការដូរដៃគូរសហការវិនិយោគ។ សម្រាប់បញ្ហានេះចំពោះវិស័យមូលបត្រវិញ ក៍អាចឲ្យអ្នករកស៊ីទទួលទានក្នុងវិស័យអចលនទ្រព្យ មានរកដើមទុនវិនយោគបានផងដែរ តែត្រូវគោរពតាមបទប្បញ្ញាត្តិជាធរមានក្នុងវិស័យមូលបត្រ ។ លោកសុជាតិ បន្តថា ជុំវិញបញ្ហានេះ នៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ក្រុមហ៊ុនចំនួន៤ នឹងទទួលបានការអនុញ្ញត្តិជាគោលការណ៍ ពីគណៈកម្មការមូលបត្រកម្ពុជា ដើម្បីបង្កើតជាគម្រោងវិនិយោគរួម ក្នុងនោះមានក្រុមហ៊ុនផ្នែកវិស័យអចលទ្រព្យផងដែរ ដែលអាចរួមសហការ ដើម្បីប្រមូលដើមទុនពីសាធារណជន សម្...
​ក្រសួងសេដ្ឋកិច្ច សម្រេចលើកលែងពន្ធអប្បបរមា១% ចំពោះសហគ្រាសដែលជាប់ពន្ធតាមរបបស្វ័យប្រកាស

​ក្រសួងសេដ្ឋកិច្ច សម្រេចលើកលែងពន្ធអប្បបរមា១% ចំពោះសហគ្រាសដែលជាប់ពន្ធតាមរបបស្វ័យប្រកាស

សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖​​ក្រោយពី​មានការ​សម្រេច​របស់​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្រ្តី​  ​នៅក្នុង​សិក្ខាសាលា​ស្តី​ពី​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​ ​នៅទី​ក្រុង​តូក្យូ​ប្រទេស​ជប៉ុន​ ​កាលពី​ថ្ងៃទី២៩​ ខែ​ឧសភា​ ​ឆ្នាំ២០១៩​ ​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​បាន​ប្រកាស​ថា​ ​រាជរដ្ឋាភិបាល​នឹង​លើកលែង​ពន្ធ១ភាគរយ​ ​ចំពោះ​គ្រប់​សហគ្រាស​ដែល​ជា​អ្នកជាប់ពន្ធ​ទាំងអស់​តាម​របប​ស្វ័យ​ប្រកាស ដែលបានបំពេញកាតព្វកិច្ចសារពើព័ន្ធត្រឹមត្រូវក្នុងគោលបំណងទាក់ទាញ និងលើយទឹកចិត្តដល់វិនិយោគិន ដែលប្រកបអាជីវកម្មនៅព្រះរាជាណាចក្រកម្ពុជា ។...
នាយករដ្ឋមន្ត្រីសម្រេចដកចេញនូវ ពន្ឋកាត់ទុក ១%  ដើម្បីឲ្យពាណិជ្ជករកាន់តែចំណេញច្រើន

នាយករដ្ឋមន្ត្រីសម្រេចដកចេញនូវ ពន្ឋកាត់ទុក ១% ដើម្បីឲ្យពាណិជ្ជករកាន់តែចំណេញច្រើន

សេដ្ឋកិច្ច និងវិនិយោគ
នៅក្នុងសិក្ខាសាលាស្ដីអំពី " បរិយាកាសវិនិយោគនៅកម្ពុជា" ដែលបានធ្វើឡើងនៅក្នុងទីក្រុងតូក្យូប្រទេសជប៉ុន កាលពីថ្ងៃ ទី២៩ ឧសភា ២០១៩  សម្ដេចអគ្គមហាសេនាប តីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចដកចេញនូវ “ពន្ធកាត់ទុក” (១%) ដែលបានតម្រូវឲ្យពាណិជ្ជករបង់មុន ទោះបីចំណេញ ឬខាតក៏ដោយ។ “ពន្ឋកាត់ទុក” នេះនឹងត្រូវលុបចោល ព្រោះវាជាប្រភេទបំណុលដែលហាក់ដូចជារដ្ឋទៅខ្ចីពីក្រុមហ៊ុនឯកជនមកទុក។ ដូច្នេះការបញ្ចប់ពន្ធកាត់ទុកនេះ គឺវានឹងបញ្ចប់នូវបំណុលរដ្ឋជាមួយនឹងក្រុមហ៊ុនឯកជនចំនួន (១%) ដែលនឹងកាន់តែជួយជំរុញដល់ការប្រកួតប្រជែងក្នុងការឈានឡើងនៃសេដ្ឋកិច្ចរបស់កម្ពុជា ហើយក៏នឹងជួយដល់ផ្នែកឯកជនក្នុងការរក្សាបាននូវទុនបន្ថែម ដើម្បីពង្រីកនូវអាជីវកម្មរបស់ខ្លួនផងដែរ ។ ចំពោះពេលវេលានៃការអនុវត្ត សម្ដេចតេជោនាយករដ្ឋមន្រ្តី បានស្នើឲ្យរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ សិក្សាផ្ដល់យោបល់។ ប៉ុន្តែ សម្ដេចតេជោ ហ៊ុន សែន បានមាន...
ADB គ្រោងផ្តល់ហិរញ្ញប្បទានប្រមាណជាង ៩០០លានដុល្លារអាមេរិក សម្រាប់គាំទ្រដល់កិច្ចអភិវឌ្ឍនៅកម្ពុជា

ADB គ្រោងផ្តល់ហិរញ្ញប្បទានប្រមាណជាង ៩០០លានដុល្លារអាមេរិក សម្រាប់គាំទ្រដល់កិច្ចអភិវឌ្ឍនៅកម្ពុជា

សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ លោកស្រី Sunniya Durrani-Jamal នាយិកាស្ថានតំណាង ADB ប្រចាំកម្ពុជា បានលើកឡើងនៅក្នុងកិច្ចប្រជុំបូកសរុបស្តីពីការរៀបចំកម្មវិធីអភិវឌ្ឍន៍ និងជំនួយបច្ចេកទេសឆ្នាំ២០២០-២០២២ ស្ថិតនៅក្រោមក្របខ័ណ្ឌយុទ្ធសាស្រ្តភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជាឆ្នាំ២០១៩-២០២៣ រវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ ។ តាមរយៈកម្មវិធីអភិវឌ្ឍន៍ និងជំនួយបច្ចេកទេស ឆ្នាំ២០២០-២០២២  ADB គ្រោងនឹងផ្តល់ហិរញ្ញប្បទានប្រមាណជាង ៩២១លានដុល្លារអាមេរិកដល់កម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃកិច្ចអភិវឌ្ឍរបស់កម្ពុជា ជាពិសេសក្នុងការសម្រេចបាននូវគោលដៅក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ នេះ បើគិតទាំងសហហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ផ្សេងៗ រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាល កម្មវិធីអភិវឌ្ឍន៍ និងជំនួយបច្ចេកទេសឆ្នាំ២០២០-២០២២ របស់ ADB មានទឹកប្រាក់ចំនួនប្...