ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សេដ្ឋកិច្ច និងវិនិយោគ

ADBនិងធនាគារអភិវឌ្ឍន៍ជនបទ រួមគ្នាអនុវត្តគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធនៃសង្វាក់តម្លៃកសិកម្ម

ADBនិងធនាគារអភិវឌ្ឍន៍ជនបទ រួមគ្នាអនុវត្តគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធនៃសង្វាក់តម្លៃកសិកម្ម

សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ លោកកៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ ជួបជាមួយលោក Mark Van Steenwyk ជំនាញការផ្នែកហិរញ្ញប្បទានខ្សែច្រវ៉ាក់ផលិតកម្មកសិកម្មនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ គោលបំណងចង់ដឹង និងស្នើសុំការចែករំលែកអំពីបទពិសោធន៍នៃការអនុវត្តគម្រោងអភិវឌ្ឍន៍នានារបស់ធនាគារអភិវឌ្ឍន៍ជនបទដែលបំពេញបានជោគជ័យកន្លងមក។ ភាគីខាង ADB ក៏បានពិភាក្សាអំពីឱកាសរបស់ធនាគារអភិវឌ្ឍន៍ជនបទចូលរួមអនុវត្តគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធនៃសង្វាក់តម្លៃកសិកម្ម (Agricultural Value Chain Infrastructure Improvement Project-AVIP) ដែលកំពុងរៀបចំដោយធនាគារ អភិវឌ្ឍន៍អាស៊ី(ADB) ហើយ ADB សង្ឃឹមថាយ៉ាងមុតមាំថា ធនាគារអភិវឌ្ឍន៍ជនបទនឹងចាប់អារម្មណ៍ចូលរួមសហការលើគម្រោងនេះជាមួយធនាគារអភិវឌ្ឍន៍អាស៊ី។ លោក កៅ ថាច  បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលនានាដែលភាគី ADB បានរួមចំណែកគាំទ្រក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាតាមរយៈកិច្ចសហប្រតិបត្តិកា...
ផ្សារហ៊ុនកម្ពុជានៅតែរីកចម្រើនក្នុងការជួញដូរ ថ្លៃភាគហ៊ុនលើទីផ្សារក្នុងរយៈពេល០៦ខែខាងមុខនេះ

ផ្សារហ៊ុនកម្ពុជានៅតែរីកចម្រើនក្នុងការជួញដូរ ថ្លៃភាគហ៊ុនលើទីផ្សារក្នុងរយៈពេល០៦ខែខាងមុខនេះ

សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានរៀបចំកម្មវិធីមួយ ស្តីពីអំពី Executive Talks 2019 ក្រោមប្រធានបទហិរញ្ញប្បទានអាជីវកម្មនិងការវិវត្តន៍នៃបច្ចេកវិទ្យាក្នុងវិស័យហិរញ្ញវត្ថុ ក្នុងគោលបំណងចែករំលែកពីស្ថានភាពអាជីវកម្ម ផលិតផល សេវាកម្ម និងយុទ្ធសាស្រ្តក្នុងការប្រើប្រាស់បច្ចេកវិទ្យាក្នុងការប្រកួតប្រជែងនៅលើទីផ្សារ ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងបុគ្គលិកជំនាញរបស់ធនាគារ ក្រុមហ៊ុនវិនិយោគ ស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជន ។ លោក ហុង សុហួរ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានឲ្យដឹងនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩នេះថា ជាងកន្លះឆ្នាំចុងក្រោយនេះមានការរីកចម្រើនច្រើនក្នុងការជួញដូរ ថ្លៃភាគហ៊ុនលើទីផ្សារក៏មានកំណើន ហើយការចំណាប់អារម្មណ៍ក៏ខ្ពស់ ក្នុងចំណោមក្រុមហ៊ុនដែលជាម្ចាស់អាជីវកម្មផ្សេងៗដែលចង់ដឹងអំពីការចូលផ្សារហ៊ុនយ៉ាងម៉េច គៀងគរទុនដើម្បីពង្រីកអាជីវកម្មយ៉ាងម៉េចៗ។ លោកអគ្គនាយក បានបញ្ជាក់ថា ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជ...
ជប៉ុនសន្យាថា៖ នឹងទាក់ទាញអ្នកវិនិយោគវិស័យឯកជនជប៉ុន មកវិនិយោគនៅកម្ពុជាបន្ថែមទៀត

ជប៉ុនសន្យាថា៖ នឹងទាក់ទាញអ្នកវិនិយោគវិស័យឯកជនជប៉ុន មកវិនិយោគនៅកម្ពុជាបន្ថែមទៀត

សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ លោក HORINOUCHI Hidehisa ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា  ជប៉ុននៅតែខិតខំបន្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ទាំង ផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ដោយតម្រង់កិច្ចសហប្រតិបត្តិការរបស់ខ្លួន ឲ្យស្របទៅនឹងវិស័យជាអាទិភាព នៃយុទ្ធសាស្រ្ត អភិវឌ្ឍន៏ជាតិនានារបស់កម្ពុជា ជាពិសេសការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងការងារកំណែទម្រង់ផ្សេងៗ របស់ រាជរដ្ឋាភិបាល រួមទាំងការងារកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈផងដែរ ។ លោក HORINOUCHI Hidehisa បែបនេះក្នុងជំនួបជាមួយ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ ។ដើម្បីចូលរួមចំណែកទាក់ទាញការវិនិយោគរបស់វិស័យឯកជនជប៉ុន មកវិនិយោគនៅកម្ពុជាបន្ថែមទៀត ។ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញ វត្ថុ ប...
គម្រោងធំៗចំនួន៤ ទទួលបាន​សិទ្ធិ​វិនិយោគផ្លូវការ​​​ពីក្រុម​ប្រឹ​ក្សា​អភិវឌ្ឍកម្ពុជា​​​​​​​

គម្រោងធំៗចំនួន៤ ទទួលបាន​សិទ្ធិ​វិនិយោគផ្លូវការ​​​ពីក្រុម​ប្រឹ​ក្សា​អភិវឌ្ឍកម្ពុជា​​​​​​​

សេដ្ឋកិច្ច និងវិនិយោគ
តាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រផលិតទៀនគ្រប់ប្រភេទរបស់ក្រុមហ៊ុន “KAM CHING (CAMBODIA) CRAFTS & GIFTS CO.,LTD.” គណៈកម្មា​ធិការ​វិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចុះ​បញ្ជីគម្រោង​វិនិយោគ​នេះ​នៅ ក.អ.ក តែពុំមានការលើកទឹកចិត្ត ជូនដល់ក្រុមហ៊ុនខាងលើ ដែល​មានទីតាំង​វិនិយោគ​ស្ថិតនៅផ្លូវលំ ភូមិកណ្តឹងធំ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ មានទុនវិនិយោគ​ប្រមាណ ៣,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣២០កន្លែង។ ក្រៅពីនេះ គណៈកម្មាធិការវិនិយោគកម្ពុជា ក៏បានសម្រេចចេញវិញ្ញាបន​ប័ត្រចុះបញ្ជីជា​ស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន៤ ទី១​​ ក្រុមហម៊ុន​“PHAT PHNOM PENH CO., LTD.”គម្រោងសាងសង់សួនទឹកកំសាន្ត ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានទុនវិនិយោគចំនួន ៥៥​លាន​ដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧១៥កន្លែង។ ក្រុមហ៊ុនវិនិយោគទ...
លោកបណ្ឌិត គីម ហ៊ាងថា ៖ «កម្ពុជាមិនអាចមានវិបត្តិដីធ្លីកើតឡើងនោះទេ» !

លោកបណ្ឌិត គីម ហ៊ាងថា ៖ «កម្ពុជាមិនអាចមានវិបត្តិដីធ្លីកើតឡើងនោះទេ» !

សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ អ្នកជំនាញផ្នែកអចលនទ្រព្យ និងជាអគ្គនាយកក្រុមហ៊ុនអលចលនទ្រព្យខ្មែររៀលអ៊ីស្ទេត បានអះអាងថា បច្ចុប្បន្ននេះ បើមើលក្នុងស្ថានភាពម៉ាក្រូសេដ្ឋកិច្ចទាំងមូល ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៤ ទៅវិស័យដីធ្លីនៅប្រទេសកម្ពុជាមិនមានបញ្ហាអ្វីកើតឡើងនោះទេ ដោយសារតែកម្ពុជាមិនមែនមានតែលំហូរវិនិយោគមកពីចិននោះទេ គឺមាន ហុងកុង សាំងហ្គាពូ ម៉ាឡេស៊ី តៃវ៉ាន់ និងប្រទេសផ្សេងៗទៀត ដែលកំពុងតែវិនិយោគ។ លោកបណ្ឌិត គីម ហ៊ាង បានមានប្រសាសន៍ថា កម្ពុជាមិនអាចមានវិស័យដីធ្លីកើតឡើងនោះទេ ប៉ុន្តែបើវិបត្តិបុគ្គលមាន ដោយសារតែបុគ្គលខ្លះចង់ក្លាយជាអ្នកមានលឿនពេក គឺអាចកើតមានបញ្ហាក្នុងការវិនិយោគ ហើយរយៈពេល៥ ឆ្នាំខាងមុខទៀតវិស័យដីធ្លីនឹងមានការរីកចម្រើនទៅមុខទៀត ក្នុងលក្ខណ្ឌមួយដែលនយោបាយមានលំនឹង និងទំហំសេដ្ឋកិច្ចកាន់តែធំធ្វើឲ្យកម្ពុជាបន្តមានការរីកចម្រើន។ លោកបណ្ឌិតបញ្ជាក់ថា «វិបត្តិដីធ្លីវាមិនអាចកើតឡើងខ្លួនឯងបានទេ នៅពេលណាដែលសេដ្ឋកិច្ច និងនយោបាយកម្ពុជាមិន...
ក្រសួងពាណិជ្ជកម្ម ថា៖ ការអនុគ្រោះពន្ធ GSP របស់សហរដ្ឋអាមេរិក បានធ្វើឲ្យទំហំនៃការនាំចេញទៅអាមេរិកកើនឡើងជាលំដាប់ 

ក្រសួងពាណិជ្ជកម្ម ថា៖ ការអនុគ្រោះពន្ធ GSP របស់សហរដ្ឋអាមេរិក បានធ្វើឲ្យទំហំនៃការនាំចេញទៅអាមេរិកកើនឡើងជាលំដាប់ 

សេដ្ឋកិច្ច និងវិនិយោគ
ភ្ណំពេញ៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងថា តាមរយៈកម្មវិធីអនុគ្រោះពន្ធ GSP របស់សហរដ្ឋអាមេរិក បានធ្វើឲ្យទំហំនៃការនាំចេញទៅអាមេរិកបានកើនឡើងជាលំដាប់ ជាពិសេសលើផលិតផលកាបូបដែលមានទំហំទឹកប្រាក់ប្រមាណជិត ៥០០ លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០១៨។លោករដ្ឋមន្ត្រី បានឲ្យដឹងទៀតថា ការផ្ដល់ការអនុគ្រោះពន្ធគយ ក៏បានទាក់ទាញវិនិយោគិនអាមេរិកផងដែរ ដូចជាក្រុមហ៊ុនផលិតកាបូបប្រណិតម៉ាក Tumi ជាដើម។ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់បែបនេះនៅក្នុងជំនួបជាមួយមន្ត្រីការិយាល័យឧបការីតំណាងពាណិជ្ជកម្មអាមេរិក ដឹកនាំដោយលោកបណ្ឌិត កាល អ៊ីលើ (Karl Ehlers) តំណាងតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក នៅទីស្ដីការក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩។ លោកបណ្ឌិត កាល អ៊ីលើ បានសម្ដែងការឯកភាពអំពីការរីកចំរើននៃទំហំនៃការនាំចេញរបស់កម្ពុជា ដែល ជាប្រទេសទទួលផលធំទី៨ ពីកម្មវិធី GSP ហើយការរីកចម្រើ...
ក្រុមផលិតករកម្ពុជានៅតែបារម្ភពីការនាំចូលផលិតផលពីបរទេសនៅតាមច្រកព្រំដែន

ក្រុមផលិតករកម្ពុជានៅតែបារម្ភពីការនាំចូលផលិតផលពីបរទេសនៅតាមច្រកព្រំដែន

សេដ្ឋកិច្ច និងវិនិយោគ
លោកឧកញ៉ា ចាន់ ស៊ីថា នាយកក្រុមហ៊ុន ង៉ូវហេងប្រចាំខេត្តកំពត បានមាន​ប្រសា​សន៍​ថា តាមក្នុងនាមសហគ្រាសក្នុងស្រុកបានស្នើឲ្យរាជរដ្ឋាភិបាល និងស្ថាប័ន​ពាក់ព័ន្ធ​ពង្រឹង​ការរឹតបន្តឹងការនាំចូលផលិតផលតាមច្រកព្រំដែន ខណៈដែលការផលិត​ក្នុង​ស្រុកនៅមានចំនួនតិចតួចនៅឡើយនោះ។ លោកឧកញ៉ាបានទទូចថា សូមឲ្យស្ថាប័នពាក់ព័ន្ធទាំងអស់គួរតែចូលរួមសហការគ្នា និងផ្តល់ការអប់រំដល់ម្ចាស់សហគ្រាស ដើម្បីឲ្យពួកគាត់ផលិតឲ្យមានស្តង់ដារកុំប៉ះ​ពាល់​ដល់អ្នកបរិភោគ។ លោកឧកញ៉ាមានប្រសាសន៍ទៀតថា វិធានការច្បាប់គឺជារឿង​ត្រឹមត្រូវសម្រាប់អ្នក​មានកំហុស ដែលផលិតនាំឲ្យមានគ្រោះថ្នាក់ដល់អ្នកបរិភោគ ក៏ប៉ុន្តែការនាំ​ចូលផលិត​ផលតាមច្រកព្រំដែនគឺ ជារឿងសំខាន់ដែលគួរតែមានការត្រួតពិនិត្យ ដើម្បីកុំឲ្យពល​រដ្ឋជួបបញ្ហាដល់អាយុជីវិតពេលទទួលទានហើយ។ លើសពីនេះលោកបានបន្ថែមថា ការផលិតរបស់សហគ្រាស​នៅកម្ពុជាមានទំហំ​តូច​នៅ​ឡើយហើយរឿងសំខាន់ការត្រួតពិនិត្យតាមច្រកព្រំដែននឹងជួយទប់ស្កាត់បញ្ហាអ...
លោកឧកញ៉ា តែ តាំងប៉ថា គម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ចិនធ្វើឲ្យកម្ពុជាទទួលបានឱកាសវិនិយោគច្រើន

លោកឧកញ៉ា តែ តាំងប៉ថា គម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ចិនធ្វើឲ្យកម្ពុជាទទួលបានឱកាសវិនិយោគច្រើន

សេដ្ឋកិច្ច និងវិនិយោគ
អ្នកវិនិយោគកម្ពុជាបានចាត់ទុកថា គម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់​រដ្ឋាភិបាល​ចិន​នឹងធ្វើឲ្យកម្ពុជាកាន់មានឱកាសវិនិយោគច្រើនជាងមុននិងបង្កើតឲ្យមានទីផ្សារធំទូលាយ ហើយនេះបើតាម ការលើកឡើងរបស់លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធស​មាគ​ម​​សហគ្រាសធុនតូចនិងមធ្យមកម្ពុជា។ លោកឧកញ៉ា តែ តាំងប៉ មានប្រសាសន៍ថា តាមពិតទៅគម្រោង​ផ្លូវមួយខ្សែក្រវ៉ាត់មួយ​នេះពិតជាផ្តល់ផលប្រយោជន៍ច្រើនដល់ប្រទេសកម្ពុជា ដែលជំរុញនូវគម្រោងវិនិយោគ​ជាច្រើនទៀតលើគ្រប់វិស័យ ហើយក្រៅពីនេះធ្វើឲ្យប្រព័ន្ធដឹកជញ្ជូន​កាន់តែសម្បូរបែប​នឹងងាយស្រួលក្នុងការដឹកជញ្ជូនទំនិញទៅទីផ្សារអន្តរជាតិ។ លោកឧកញ៉ាបានមានប្រសាសន៍ទៀតថា« ចំពោះប្រទេសកម្ពុជាកាន់តែជម្រើសច្រើន​ជាងមុន ដោយមិនពឹងផ្អែកតែទីផ្សារតែមួយ ជាពិសេសនោះទទួលបាន​លំហូរវិនិយោគ​កាន់តែច្រើន ។ដូច្នោះតាមរយៈដំណើរទស្សនកិច្ច​សម្តេចតេជោនាយករដ្ឋមន្រ្តីនេះ​នឹង​បើកផ្លូវឲ្យមានវិនិយោគថ្មីៗបន្ថែមទៀតក៏ដូចជាពង្រឹងទំនុកចិត្តដល់អ្នកវិនិ...
ហេតុអ្វីវិនិយោគិនខ្មែរ​​សម្លឹងឃើញ ឱកាសវិនិយោគនៅតំបន់ជាយក្រុង?​​

ហេតុអ្វីវិនិយោគិនខ្មែរ​​សម្លឹងឃើញ ឱកាសវិនិយោគនៅតំបន់ជាយក្រុង?​​

សេដ្ឋកិច្ច និងវិនិយោគ
មុនដំបូងទីតាំងដីនៅជាយក្រុងមិនទាន់មានការអភិវឌ្ឍន៍ខ្លាំងនោះទេ ប៉ុន្តែចាប់តាំង ពីរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសពីគម្រោងផ្លូវល្បឿនលឿននិងផ្លូវក្រវ៉ាត់ក្រុងរួចមក ទើបតំបន់ទាំងអស់នោះកាន់តែមានសក្តានុពលខ្លាំង ហើយជាក់ស្តែងនៅតំបន់នេះ ដោយសារតែនៅជិតទីប្រជុំជនមានផ្សារ រោងចក្រ និងនៅមិនឆ្ងាយប៉ុន្មាន ពីផ្លូវជាតិ លេខ៤នោះទេ ដែលជាឱកាសដល់អ្នកវិនិយោគ។ លោកឧកញ៉ា ឯល គ្រីយ៉ា អគ្គនាយកក្រុមហ៊ុន N&Y Real Estate បាន​​វិនិយោគ លើ ផ្ទៃដីទំហំជិត៣០ ហិកតា ដែលជាជំហានទី១ លើការអភិវឌ្ឍ ពុះដីឡូតិ៍លកជូនប្រជា ពលរដ្ឋនេះប្រហែលជា ១៨ហិកតា ក្នុងនោះមានកន្លែងកម្សាន្ត សម្រាប់ប្រ ជាពលរដ្ឋ ហើយគម្រោងទី២ គឺ ជាគម្រោងផ្សារលើផ្ទៃដីប្រហែល៤ ហិកតា ដើម្បីធ្វើរោងចក្រ នឹងមានជំហានអភិវឌ្ឍជាបន្តបន្ទាប់ទៀត ។ គោលដៅធំរបស់ក្រុមហ៊ុនមកវិនិយោគតំបន់នេះ ​​គឺចង់ឲ្យមានការអភិវឌ្ឍសេដ្ឋ កិច្ចតំ បន់ឲ្យមានការរីកលូតលាស់ ហើយក្នុងនោះចង់បង្កើត ផ្សារ រោងចក្រ និងលំនៅ ឋាន ស...
លោក សេង វណ្ណារិទ្ធថា ​នឹង​​ប្តេជ្ញា ជំរុញការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យ​អប់រំ​នៅ​​កម្ពុជា​​​

លោក សេង វណ្ណារិទ្ធថា ​នឹង​​ប្តេជ្ញា ជំរុញការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យ​អប់រំ​នៅ​​កម្ពុជា​​​

សេដ្ឋកិច្ច និងវិនិយោគ
ទើបតែវិលត្រឡប់មកពីសហរដ្ឋអាមេរិកនៅថ្ងៃទី៣ ខែមិថុនានេះ ម្ចាស់សហគ្រិនខ្មែរ មួយរូបជាសមាជិកក្លឹបអ្នកជំនួញកម្ពុជា ​​ CEO Master club  លោក សេង វណ្ណារិទ្ធ បាន​​អះអាង​​ថា ​លោក​​នឹង​​ប្តេជ្ញាពង្រីក​ការ​​វិនិយោគលើវិស័យអប់រំនៅកម្ពុជា ហើយ​​នឹងជំរុញ ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាឲ្យ​រីកចម្រើននិង មានគុណភាព​​​​ដូចបណ្តាប្រទេស លើពិភពលោក​​​​​។ លោក សេង វណ្ណារិទ្ធ អគ្គនាយកសាលាអន្តរជាតិចុង អ៊ីង និងជាសមាជិករបស់ CEO Master club បានមានប្រសាសន៍  តាមថ្ងៃនេះ​ក្រុមអ្នកជំនួញប្រមាណជាង ២០ នាក់ បានទៅទស្សនកិច្ចសិក្សានៅសហរដ្ឋអាមេរិក ហើយទស្សនកិច្ចនោះក្នុងបំ ណង ស្វែង យល់ពីលើវិស័យអប់រំនៅសហរដ្ឋអាមេរិក ដើម្បីយកមកអភិវឌ្ឍ សាលាអន្តរជាតិ ចុង អ៊ីង នៅក្នុងប្រទេសកម្ពុជាផងដែរ។ លោកបានមានប្រសាសន៍​​ទៀតថា បច្ចុប្បន្នសហគ្រិនខ្មែរមានការរីកចម្រើនច្រើន ហើយបានវិនិយោគវិស័យអប់រំនៅកម្ពុជានឹងបានជំរុញការអភិវឌ្ឍធនធានមនុស្សផងដែរ  ហើយជាក់ស្តែងសាលាអន្ត...