ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សេដ្ឋកិច្ច និងវិនិយោគ

មន្ត្រីធនាគារខេត្តជាំងស៊ីប្រ ទេសចិនស្វែងរកឱកាស វិនិយោគខេត្តព្រះសីហនុ

មន្ត្រីធនាគារខេត្តជាំងស៊ីប្រ ទេសចិនស្វែងរកឱកាស វិនិយោគខេត្តព្រះសីហនុ

សេដ្ឋកិច្ច និងវិនិយោគ
លោក តឹង អ៊ីងគ័ង ប្រធានធនាគារខេត្តជាំងស៊ីប្រទេសចិនស្វែងយល់ពីសក្តានុពលវិនិយោគនៅខេត្តព្រះសីហនុ ហើយនេះបើតាមជួបជាមួយនិងលោក យន្ត មីីន នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ។ លោក យន្ត មីន លើកឡើងថា សក្តានុពលរបស់ខេត្តព្រះសីហនុ មានដូចជា វិស័យកសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម និងទេស ចរណ៍ ជាវិស័យគោលដៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចខេត្ត ហើយ ខេត្តមានកំពង់ផែទឹកជ្រៅតំបន់សេដ្ឋកិច្ចពិសេស ព្រលានយន្ត ហោះអន្តរជាតិ តំបន់ឆ្នេរ និងកោះ ៣៣ ជាមរតកធម្មជាតិដ៏មានតម្លៃ ដែលរាជរដ្ឋាភិបាលចាត់ទុកនឹងប្រែក្លាយខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចគំរូពហុបំណង ស្របតាមគោលនយោបាយអភិវឌ្ឍ ន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥ -២០២៥ ។ លោកអភិបាលខេត្តបានបន្តថា វិស័យអទិភាពឈានមុខគេក្នុងការអភិវឌ្ឍខេត្តនាពេលបច្ចុប្បន្នមាន កំពង់ផែសមុទ្រអន្តរជាតិក្រុងព្រះ សីហនុក្នុងការ ដឹកជញ្ជូនតាមផ្លូវសមុទ្រជាលក្ខណៈជាតិ និងអន្តរជាតិ ដែលមានទំនិញជាកុងតឺន័រ ចេញ-ចូលប្រមាណ ៧៣ ភាគរយ នៃបរ...
អ្នកវិនិយោគ​​ចាត់ទុកខេត្តសៀម រាបជាគោលដៅទេសចរនិង​ការ វិនិយោគ​​

អ្នកវិនិយោគ​​ចាត់ទុកខេត្តសៀម រាបជាគោលដៅទេសចរនិង​ការ វិនិយោគ​​

សេដ្ឋកិច្ច និងវិនិយោគ
លោក ភារម្យ វិចិត្រតា​​​រា​​ ប្រធានក្លឹបពាណិជ្ជករ​កម្ពុជា​​​​បា​ន​ចាត់ទុកថា ទឹកដីខេត្ត សៀម រាបអង្គរ​​​នៅតែ​​​ជា​​​គោល​​​ដៅ​​​ទេសចរអន្តរជាតិយ៉ាងធំ ​​និងទាក់ទាញ​​​ ហើយ​​​​​ជាគោលដៅ​​វិនិយោគ​​​លើវិស័យ​អចលន​​​ទ្រព្យ​ផងដែរ​​​​​ ដែល​​​បច្ចុប្បន្នខេត្តមួយ​នេះ​​កំពុង​​​តែមានឈ្មោះ​បោះសម្លេងយ៉ាងខ្លាំងផ្នែកអភិវឌ្ឍ ​​ដោយ​សារតែ​​​​​​​មានអ្នក​វិនិយោគិនមកពី​ប្រទេស​​​​​​ចិនកាន់​​​តែច្រើន​​​និង​​​អ្នកវិនិយោគពីប្រទេស​​​ជប៉ុន​​​​​​​​​​​​​​បាន​ហក់ចូល​​វិនិយោគ​​​ក្នុងខេត្ត​​នេះ​​​​។​​ លោកបាន​​មានប្រសាសន៍ថា ​លើសពីភ្ញៀវទេសចរនោះ ​ខេត្តសៀមរាប​​ក៏​មាន​​​​អ្នក​​​វិនិយោគ​មក​ពីប្រទេស​​​ចិន​​​​ចាប់​ផ្តើម​មានកំណើនច្រើនមកអភិវឌ្ឍ​​​​លើវិស័យ​អចលន ទ្រព្យ​ ដោយសារតែ​​​​​មាន​​គម្រោងព្រលាន​​​យន្តហោះថ្មី ​​ដែលជាចំណុច ដ៏ទាក់ទាញផង ដែរ។​ ក្រៅពីនេះ​​​​​​​​​​ក៏មានអ្នក​វិនិយោគមកពីប្រទេស​​​ជប៉ុន​​ចាប់ផ្តើម​ហក់ចូលវិនិយោគ​​​​លើផ្ទះ​​​លំហែ...
លោក ប៉ាត់ ចំណានថា សហគ្រិន​កម្ពុជាអាច​​បង្កើត​​​បច្ចេកវិទ្យា​​ទំនើប ខ្លួនឯង​​ដើម្បី​​បម្រើ​ដល់​​​​​​​សេវាកម្ម​ដឹកជញ្ជូន​​

លោក ប៉ាត់ ចំណានថា សហគ្រិន​កម្ពុជាអាច​​បង្កើត​​​បច្ចេកវិទ្យា​​ទំនើប ខ្លួនឯង​​ដើម្បី​​បម្រើ​ដល់​​​​​​​សេវាកម្ម​ដឹកជញ្ជូន​​

សេដ្ឋកិច្ច និងវិនិយោគ
លោក ប៉ាត់ ចំណាន ម្ចាស់ក្រុមហ៊ុន ​​VKHMER EXPRESS ​​បានមានប្រសាសន៍ថា​​ សហគ្រិនវ័យក្មេងកម្ពុជាមួយ​ក្រុមបាន​​រួមគ្នា​​វិនិយោគ​​លើបច្ចេកវិទ្យា​​ទំនើប ដោយ​​​​​​​ភ្ជាប់​ទៅ​​​កាន់ ​​​​​​​សេវាកម្មដឹកជញ្ជូនអ្នក​​ដំណើរ ក្នុងនោះ​​មាន តាមរម៉កកង់បីខែ្មរ ម៉ូតូឌុបនិង​​ឡានក្រុង​​។​ លោកបាន​​លើក​ឡើង​​ថា ​​ក្រុមហ៊ុន VKHMER EXPRESS ផ្តល់សេវាកម្មដឹកអ្នកដំណើរ​តាមរម៉កកង់បីខែ្មរ ​ម៉ូតូឌុប ឡានក្រុងជាដើម ​​ហើយមុន​នឹងឈានដល់​​​​កិច្ចព្រមព្រៀង ​​និង​ក្រុមហ៊ុន​​ CNS Win Win នេះ​​ ដោយឃើញថា សព្វថ្ងៃប្រជាជនខែ្មរ​​បានប្រើប្រាស់​នៅ​រ​ម៉កកង់បីរបស់បរទេស ដែលធ្វើឲ្យរម៉កខ្មែរបាត់បង់ស្ទើរទាំងអស់​ ហើយទាំងអ្នក​ផលិតបាត់បង់ការងារ ហេតុដូច្នោះ ទើប​​មានការ​​​វិនិយោគ​​​បច្ចេក​​វិទ្យា​​នេះ​ឡើង​​។​​​​ លោក​បានមានប្រសាសន៍​​ទៀតថា ​  ក្រុមហ៊ុន​​ VKhmer Epress មានគោលបំណងចង់​​រក្សារអ្វី ​​ដែលខ្មែរមាន​ និងលើកស្ទួយនៅរម៉កខ្មែរឡើងវិញ ដោយតម្រូ...
តួនាទី​​សំខាន់ៗរបស់​​សភា ពាណិជ្ជកម្ម​​​​កម្ពុជាទាំងក្នុង និងលើឆាកអន្តរជាតិ​​

តួនាទី​​សំខាន់ៗរបស់​​សភា ពាណិជ្ជកម្ម​​​​កម្ពុជាទាំងក្នុង និងលើឆាកអន្តរជាតិ​​

សេដ្ឋកិច្ច និងវិនិយោគ
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្ម​កម្ពុជា​បានមានប្រសាសន៍ លើក ឡើងពី​​តួនាទី​​សំខាន់ៗ របស់​​សភាពាណិជ្ជកម្ម​​​​កម្ពុជាទាំងក្នុង ​​និងលើឆាកអន្តរ ជាតិ​​​​​​​ ដោយលោក​​ពន្យល់​​ថា ​​សភាពា​ណិជ្ជ​កម្ម​កម្ពុជា​​កើតឡើង ដោយសារតែ​​កម្ពុជាជា សមា ជិកនៃ​​អង្គការពាណិជ្ជកម្ម​​ពិភពលោក(​WTO) ។ ដូច្នោះ​រវាង​​​រដ្ឋាភិបាល និងវិស័យ​ឯក ជន តែង​​មាន​ជំនួប​ដាច់ដោយឡែកៗពីគ្នា​​​​​ ដែលប្រទេស​​​ជាសមាជិក​​​ទាំងអស់​​​​​តម្រូវ​​ឲ្យ​​មាន​​នសភាពាណិជ្ជកម្មក្នុងក្របខណ្ខអង្គការពាណិជ្ជកម្មពិភពលោក និងក្របខណ្ខអាស៊ានដូចអាស៊ានដូច គ្នា​​​ ដោយ​តម្រូវឲ្យ​មានបង្កើត​​​​សភាពាណិជ្ជកម្ម​​ ដើម្បីដោះស្រាយ​​នូវ​​បញ្ហា​​ប្រឈម​នានា ផ្នែកពាណិជ្ជកម្ម​​​ ​​និង​​​ការវិ​​​និយោគ​​។​ លោកឧកញ៉ា​បាន​មានប្រសាសន៍​​ថា«តួនាទីសភាពាណិជ្ជកម្ម​​​​​ជា គឺ​​បម្រើ​ដល់វិស័យ​ឯកជន​ទាំងក្នុងប្រ​​​ទេស​​​​​ និង​​​បណ្តាប្រទេស ដែលជាសមាជិកក្នុងក្រប ខណ្ខនៃអង្គការ ពាណិជ្ជ...
ឧកញ៉ា ប៊ុន មុនីថា វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​​​​បាន​​រួមចំណែកយ៉ាងធំ​​​​​​​​​​​ក្នុង​ការអភិវឌ្ឍសេដ្ឋកិច្ច​​

ឧកញ៉ា ប៊ុន មុនីថា វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​​​​បាន​​រួមចំណែកយ៉ាងធំ​​​​​​​​​​​ក្នុង​ការអភិវឌ្ឍសេដ្ឋកិច្ច​​

សេដ្ឋកិច្ច និងវិនិយោគ
លោកឩកញ៉ា ប៊ុន មុនី​ ទីប្រឹក្សាសមាគម​មីក្រូហិរញ្​វត្ថុកម្ពុជា ​និងជាប្រធានក្រុមប្រឹក្សាភិ​បាល​​គ្រឹះ​ស្ថានមីក្រូហិរញ្ញវត្ថុ​ វិថី​​ហ្វាយណាន់ បានមាន​​​ប្រសាសន៍​​​​​ថា ​​​​​វិស័យ​​​មីក្រូ​ហិរញ្​ញវត្ថុ​បាន​បំ​ពេញ​​​​​តួនាទី​យ៉ាងល្អប្រសើរ​នៅក្នុងប្រទេស​កម្ពុជា ហើយជាពិសេស​​​​បាន​ផ្សារ​​ភ្ជាប់​ការរស់​នៅរបស់ប្រជាពលរដ្ឋមូលដ្ឋាន​​ ​​​នឹ​​ងជួយ​​ជំរុញការអភិវឌ្ឍ​​​សេដ្ឋកិច្ច​​​ក្នុង​ស្រុក​​​​ផងដែរ​​​​​។​ លោក​ឩកញ៉ាមានប្រសាសន៍ទៀត​​​ថា« ​​​​ក្នុងន័យសេដ្ឋកិច្ចកន្លែងណា ​​​ដែល​​​​គ្មាន​គ្រឹះ​ស្ថាន​​​​​ហិរញ្ញវត្ថុ​ទីនោះគ្មានការអភិវឌ្ឍ​​​​ទេ​​ ហេតុដូច្នោះ​​បានជា​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​បាន​​​ខិតខំប្រឹងប្រែង​​នាំយក​សេវាកម្ម​ទំាងអស់​នេះ​​​​ដល់​មូលដ្ឋាន​ប្រជាពលរដ្ឋ ​​​​ដែលមាន​ជីវ​ភាពខ្វះខាត​​ធ្វើ​​​ឲ្យ​ពួកគាត់​​​ទទួល​​បានសេវាកម្ម​ហិរញ្ញវត្ថុ​​​ដើម្បីយក​​ទៅពង្រីកអាជីវកម្ម​​​​ផ្សេងៗ»​​។​ អ្នក​ជំនាញខាងលើ​បញ្ជា...
ក្រសួងពាណិជ្ជកម្មរកឃើញ​​បេក្ខ ជនជ័យលាភីផ្នែកការប្រើប្រាស់កម្មវិធីព័ត៌មាន តាមទូរ ស័ព្ទចល័ត សម្រាប់ខែឧសភាឆ្នាំ២០១៩

ក្រសួងពាណិជ្ជកម្មរកឃើញ​​បេក្ខ ជនជ័យលាភីផ្នែកការប្រើប្រាស់កម្មវិធីព័ត៌មាន តាមទូរ ស័ព្ទចល័ត សម្រាប់ខែឧសភាឆ្នាំ២០១៩

សេដ្ឋកិច្ច និងវិនិយោគ
ក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩នេះ បានរកឃើញបេក្ខ​ជន​ជ័យលាភីផ្នែកការប្រើប្រាស់កម្មវិធី App ព័ត៌មានតាមទូរ ស័ព្ទចល័តច្រើន ជាងគេ សម្រាប់ខែឧសភា ឆ្នាំ២០១៩ គឺបានទៅលើលោក ស៊ុន ប៊ុនថុង ដែលជាបុគ្គលិក​ក្រុម​ហ៊ុន Mega Asset Management ។ លោក ​ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា  បេក្ខជនជ័យ​លាភី ដែលបានតាម​​​ដាន និងគាំទ្រសកម្មភាពនានារបស់​ក្រសួងពាណិជ្ជកម្ម តាមរយ:​ការ​ចុច Like និងចែករំលែកព័ត៌​មាន​​​បន្ត នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនច្រើនជាងគេ។ លោក​រដ្ឋមន្ត្រីបានមានប្រសាសន៍ទៀត​​ថា កម្មវិធី App ព័ត៌មានរបស់ក្រ​សួងពាណិជ្ជ​កម្ម​មានផ្ទុកនូវកម្រងសេវាសាធារណៈ និងសកម្មភាពការងារប្រចាំ​ថ្ងៃរបស់ថ្នាក់​ដឹកនាំ​ក្រសួង ដើម្បីផ្តល់ចំណេះដឹងស្តីពី​ការអភិវឌ្ឍវិស័យពាណិជ្ជកម្ម​នៅកម្ពុជា។ ទន្ទឹមគ្នានេះ សាធារណជនក៏អាចប្រើប្រាស់កម្មវិធីនេះ ដើម្បីធ្វើការទំនាក់ទំនង ឬសាក​សួរព័ត៌មានផ្សេងៗ មក...
រាជរដ្ឋាភិបាលប្តេជ្ញាធ្វើឱ្យកម្ពុជាក្លាយជាដែនដីសម្រាប់ការវិនិយោគពីបរទេស

រាជរដ្ឋាភិបាលប្តេជ្ញាធ្វើឱ្យកម្ពុជាក្លាយជាដែនដីសម្រាប់ការវិនិយោគពីបរទេស

សេដ្ឋកិច្ច និងវិនិយោគ
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក​​ ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ពីការប្តេជ្ញាមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តអនុវត្តកំណែទម្រង់ស៊ីជម្រៅ ដើម្បីជួយសម្រួលការធ្វើធុរកិច្ចរបស់វិស័យឯកជន សំដៅទាក់ទាញការវិនិយោគបន្ថែមពីបរទេសលើវិស័យសំខាន់ៗ ជាពិសេសឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរសម្លៀកបំពាក់នៅកម្ពុជា។ ការបញ្ជាក់របស់ លោក រដ្ឋមន្ត្រីខាងលើ​​បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយលោក គ្រីស ហេលហ្សឺ (CHRIS Helzer) អនុប្រធានក្រុមហ៊ុនផលិតសម្លៀកបំពាក់ NIKE ដ៏ធំរបស់សហរដ្ឋអាមេរិក និងសហការី នៅទីស្តីការក្រសួងពាណិជ្ជកម្មនាពេលថ្មីៗនេះ​​។​​ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានបង្ហាញដល់តំណាងក្រុមហ៊ុន NIKE អំពីវិធានការសំខាន់ៗដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ចេញតាមរយៈវេទិការាជរដ្ឋាភិបាល និងផ្នែកឯកជន ដើម្បីកាត់បន្ថយបន្ទុកចំណាយរបស់វិនិយោគិន សំដៅពង្រឹងឯករាជ្យភាព និងលើកស្ទួយឧត្ត...
លោកបណ្ឌិត ឡាំ គឹមឡេង​ថា«​ក្រ​សួង​ឧស្សាហកម្ម​​​កំពុងតែ​​ជំរុញឲ្យ​​SME​​ អនុវត្តស្តង់ដាក្នុងការ​​ផលិត​ឲ្យ​​បានខ្ពស់ជាង​​មុន​​​​​​​​​»

លោកបណ្ឌិត ឡាំ គឹមឡេង​ថា«​ក្រ​សួង​ឧស្សាហកម្ម​​​កំពុងតែ​​ជំរុញឲ្យ​​SME​​ អនុវត្តស្តង់ដាក្នុងការ​​ផលិត​ឲ្យ​​បានខ្ពស់ជាង​​មុន​​​​​​​​​»

សេដ្ឋកិច្ច និងវិនិយោគ
លោកបណ្ឌិត ឡាំ គឹម​ឡេង​​ ​​អគ្គនាយក​​សហគ្រាសធុនតូច មធ្យម និងសិប្បកម្ម​​​នៃ​ក្រសួង​ឧស្សាហកម្ម​និង​​សិប្ប​​​កម្ម​​​​បានមានប្រសាសន៍ថា  បច្ចុប្បន្ន​នេះក្រសួង​ឧស្សា​ហកម្ម ​និងសិប្បកម្មក៏ដូចជា​​​អគ្គនា​​​យក​​សហគ្រាសធុនតូច ធម្យម និងសិប្បកម្ម​​​កំពុងតែ​​ឲ្យ​ម្ចាស់សហគ្រាសក្នុងស្រុក​ចាប់ផ្តើម​​​​​​​​អនុវត្ត​​​​​​​ស្តង់ដារ​​​​ ​​​​ដើម្បីឲ្យ​​​សមស្រប​តាម​ស្តង់ដារ​អាស៊ាន ​​​​និងទីផ្សារនាំចេញ​​​​​​។​ ​​​លោកបណ្ឌិត​​បានមានប្រសាសន៍​​ទៀត​​​ថា« តាមពិត​​​​​​ដើម្បីអនុត្តឈានចូលស្តង់​ដារបាន​នោះ គឺមាន៣ កត្តាធំៗ ទី១ កត្តាមនុស្ស ​​​​ដែល​​​ត្រូវមាន​ជំនាញច្បាស់លាស់ ទី២ ប្រព័ន្ធ​សែ​សង្វាក់​ផលិតកម្ម​​​មួយគ្រប់ជ្រុងជ្រោយ​ និងចំណុចទី៣ ​​វត្ថុ​​​ធាតុដើម​ ដែលត្រូវទាម​ទារ​ឲ្យ​​​​​​ប្រើ​ប្រាសឲ្យ​បានសមស្រប​​ ហើយ​កត្តាទាំង៣ ខាងលើ​នេះ មិន​អាច​​​ខ្វាស់​​​​គ្នា​​បាន​នោះ​​ទេ​​​»។​ ​​​លើសពីនេះ​លោកបណ្ឌិត​​​ថា ​​ក្រសួងឧស្សាហកម្ម និង...
ក្រុមហ៊ុន Vkhmer Express បង្កើតឡើងសម្រាប់កូនខ្មែរទាំងអស់គ្នា

ក្រុមហ៊ុន Vkhmer Express បង្កើតឡើងសម្រាប់កូនខ្មែរទាំងអស់គ្នា

សង្គម និងកម្សាន្ត, សេដ្ឋកិច្ច និងវិនិយោគ
វីខ្មែរ អុិចប្រេស( Vkhmer Express )ជាក្រុមហ៊ុនមួយផ្តល់សេវាកម្មហៅតាក់ស៊ី កង់បី ដឹកអ្នកដំណើរតាមប្រពន្ធ័ Vkhmer’App ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៨ដោយស្នារដៃកូនខ្មែរ១០០% ទាំងទុនគំនិតរួមទាំងទុនវិនិយោគផងដែរ។ ការបង្កើតកម្មវិធី Vkhmer Express ​ក្នុងApp/play Store ក្នុងគោលបំណងរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា ក្នុងសម័យការពហុបច្ចេកវិទ្យាតិចណូឡូជី ជាមួយការប្រកួតប្រជែងទីផ្សារក្នុងប្រទេស និងក្នុងប្រទេសតំបន់អាស៊ាន និងក្នុងពិភពលោក។ លោកប៉ាត់ ចំណាន អគ្គនាយក Vkhmer Express បានបញ្ជាក់ថា ការដែលបង្កើតឡើងក្រុមហ៊ុននេះ គឺដើម្បីកូនខ្មែរទាំងអស់គ្នា មិនមែនជារបស់លោកម្នាក់ឯងនោះទេ ។​ ហើយផែនការណ៍របស់យើងVkhmer Express នឹងនាំចេញទៅប្រទេសវៀតណាម  ឥណ្ឌូនេស៊ី  ប្រសិនបើគេដោនឡូត  វីខ្មែរ  ទាំងនេះបញ្ជាក់ថា ជាអត្តសញ្ណាណរបស់ខ្មែរ ។...
លោក សុខ ពុទ្ធិវុធ ពិភាក្សានិងអ្នករកស៊ីស្រូវអង្ករលើ «បញ្ហាការដាក់ពន្ធរបស់អឺរ៉ុបលើការនាំចូលអង្ករពីកម្ពុជា ឬ EUSafeg uard»

លោក សុខ ពុទ្ធិវុធ ពិភាក្សានិងអ្នករកស៊ីស្រូវអង្ករលើ «បញ្ហាការដាក់ពន្ធរបស់អឺរ៉ុបលើការនាំចូលអង្ករពីកម្ពុជា ឬ EUSafeg uard»

សេដ្ឋកិច្ច និងវិនិយោគ
ក្រុមការងារទី៩ ផ្នែកឯកជន-ផ្នែកស្រូវអង្ករបានបើកកិច្ចប្រជុំនាំដោយ លោក សុខ ពុទ្ធិវុធនៅង្ងៃទី៧ មិថុនានេះ  សហប្រធានក្រុមការងារ ដើម្បីបន្តពិភាក្សាទៅលើ«បញ្ហាការដាក់ពន្ធរបស់អឺរ៉ុបលើការនាំចូលអង្ករពីកម្ពុជា ឬ EU Safeguard»។ សហប្រធានក្រុមការងារបានថ្លែងថា យោងតាមសេចក្តីសម្រេចរបស់អង្គប្រជុំក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជាកាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩ សហព័ន្ធស្រូវអង្ករកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់តុលាការអឺរ៉ុបរួចទៅហើយ ដោយពេលវេលានៃការប្តឹងនេះបានកំណត់ឱ្យដាក់ពាក្យមិនឱ្យលើសពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩។ លោកមានប្រសាសន៍ថា"បន្ទាប់ពីបានពិភាក្សាគ្នាយ៉ាងផុសផុលរួចមក សមាជិកអង្គប្រជុំទាំងអស់បានផ្តល់មតិឯកភាពទាំងស្រុងនិងបានលើកដៃគាំទ្រ១០០% លើការដាក់ពាក្យបណ្តឹងទៅកាន់តុលាការអឺរ៉ុបករណី «ការដាក់ពន្ធរបស់អឺរ៉ុបលើការនាំចូលអង្ករពីកម្ពុជា ឬ EU Safeguardនេះ» ព្រមទាំងអង្គប្រជុំស្នើសុំជំរុញឱ្យមានការគាំទ្រពីក្រសួងពាណិជ្ជ...