សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំកំពូលលើកទី៤ ស្តីពីបញ្ហាទឹក នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក
ជប៉ុន៖ កិច្ចប្រជុំកំពូលលើកទី៤ ស្តីពីបញ្ហាទឹក នៅតំបន់អាស៊ី-ប៉ាស៊ីហ្វីក ក្រោមមូលបទ ធនធានទឹកសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព : ឧត្តមានុវត្តន៍ និងអ្នកបន្តវេនជំនាន់ក្រោយ បានប្រារព្វពិធីបើកជាផ្លូវការ នៅព្រឹកថ្ងៃទី២៣មេសា នៅសាល Komamoto Jo ក្នុងទីក្រុងគូម៉ាម៉ូតូ ខេត្តគូម៉ាម៉ាតូ ប្រទេសជប៉ុន។
ព្រះចៅអធិរាជជប៉ុន សម្តេច ប្រមុខរដ្ឋ ប្រមុចរដ្ឋាភិបាលនៃប្រទេសមួយចំនួន បានយាងនិងអញ្ជើញចូលរួមក្នុងប្រជុំកំពូលដ៏មានសារសំខាន់នេះ ដោយផ្ទាល់ និងប្រព័ន្ធវីដេអូអនឡាញ។
ទីក្រុងគូម៉ាម៉ូតូ គឺជាទីក្រុងធំទី១២ របស់ប្រទេសជប៉ុន មានផ្ទៃក្រឡាជាង ៣៩០គីឡូម៉ែក្រឡា និងមានប្រជាជនរស់នៅប្រមាណ ៧៣៧ពាន់៦៤០នាក់។ ប្រមុខរដ្ឋាភិបាលនៃប្រទេវសជប៉ុន កម្ពុជា ឡាវ ទូវ៉ាលូ នេប៉ាល់ រួមទាំងបណ្តារដ្ឋមន្រ្តី នៃប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វីក បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលដ៏មានសារសំខាន់នោះ ដែលមានប្រទេសជប៉ុនធ្វើជាម្ចាស់ផ្ទះ។
នៅក្នុងពិធីបើកកិច្ចប្រជុំ...








