ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានអន្តរជាតិ

បទអត្ថាធិប្បាយ៖ រុស្ស៊ីព្រមានអាមេរិកពីផលវិបាកធ្ងន់ធ្ងរមិននឹកស្មានដល់បើហ៊ានបន្តបញ្ជូនអាវុធឲ្យអ៊ុយក្រែន

បទអត្ថាធិប្បាយ៖ រុស្ស៊ីព្រមានអាមេរិកពីផលវិបាកធ្ងន់ធ្ងរមិននឹកស្មានដល់បើហ៊ានបន្តបញ្ជូនអាវុធឲ្យអ៊ុយក្រែន

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
បរទេស៖ ប្រទេសរុស្ស៊ីបានព្រមានសហរដ្ឋអាមេរិកថានឹងជួបផលវិបាកធ្ងន់ធ្ងរនឹកស្មានមិនដល់ បើបន្តបញ្ជូនអាវុធឲ្យអ៊ុយក្រែន។ រុស្ស៊ីបានចោទប្រកាន់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តថាកំពុងដុតបញ្ឆេះភ្នក់ភ្លើងសង្រ្គាម ខណៈប្រាប់ពួកគេឲ្យបញ្ឈប់ការដឹកជញ្ជូនអាវុធដោយគ្មានការទទួលខុសត្រូវទៅឲ្យប្រទេសអ៊ុយក្រែន។ សារព័ត៌មាន Washington Post បានរាយការណ៍ថា ប្រទេសរុស្ស៊ីបានអំពាវនាវដល់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួនឲ្យបញ្ឈប់ការដឹកជញ្ជួនគ្រឿងសព្វាវុធដោយគ្មានទំនួលខុសត្រូវ ទៅឲ្យអ៊ុយក្រែន និងបានព្រមានពីផលវិបាកធ្ងន់ធ្ងរនឹងស្មានមិនដល់ សម្រាប់សន្តិសុខតំបន់ និងអន្តរជាតិ។ អ្នកនាំពាក្យមួយរូបរបស់ក្រសួងការបរទេសអាមេរិកមិនអាចបញ្ជាក់ការឆ្លើយតបតាមផ្លូវការទូតណាមួយបានទេ ប៉ុន្តែបានបញ្ជាក់ច្បាស់ថា ពួកគេនឹងបន្តបញ្ជូនអាវុធឲ្យអ៊ុយក្រែន ។ កំណត់ទូតនេះត្រូវបានបញ្ជូនទៅចំពេលរដ្ឋបាលលោកប្រធានាធិបតី Joe Bidenត្រៀមប្រកាសជំនួយជុំចុង...
ចិនអះអាងថា ទំហំពាណិជ្ជកម្មជាមួយរុស្ស៊ីនិងអ៊ុយក្រែនបានហក់ឡើងខ្ពស់នៅត្រីមាសដំបូងក្នុងឆ្នាំ ២០២២

ចិនអះអាងថា ទំហំពាណិជ្ជកម្មជាមួយរុស្ស៊ីនិងអ៊ុយក្រែនបានហក់ឡើងខ្ពស់នៅត្រីមាសដំបូងក្នុងឆ្នាំ ២០២២

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
អន្តរជាតិ៖ មន្រ្តីជាន់ខ្ពស់មួយរូបរបស់រដ្ឋាភិបាលក្រុងប៉េកាំងបាននិយាយនៅថ្ងៃពុធនេះថា ទំហំពាណិជ្ជកម្មចិនជាមួយរុស្ស៊ីនិងអ៊ុយក្រែនបានហក់ឡើងខ្ពស់នៅត្រីមាសដំបូងក្នុងឆ្នាំ២០២២ពេលដែលរុស្ស៊ី ចាប់ផ្តើមវាយលុកអ៊ុយក្រែនកាលពីខែកុម្ភៈកន្លងទៅ ។ យោងតាមការអះអាងរបស់អគ្គរដ្ឋបាលគយចិន បានឲ្យដឹងថា ពាណិជ្ជកម្មទាំងមូលជាមួយរុស្ស៊ី ចាប់ពីខែមករា ដល់ខែមីនា មានទំហំទឹកប្រាក់ ២៤៣.០៣ពាន់លានយាន់(ស្មើនឹង ៣៨.១៨ពាន់លានដុល្លារ) ពោលគឺកើនឡើងចំនួន ២៧,៨ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។ នៅក្នុងរយៈពេលតែមួយនេះ ទំហំពាណិជ្ជកម្មចិនជាមួយអ៊ុយក្រែន បានកើនឡើងដល់ ២៩.៦ពាន់លានយាន់(ស្មើនឹង ៤.៦៥ពាន់លានដុល្លារ) ពោលគឺកើនឡើងចំនួន ៨ភាគរាយពីត្រីមាសដំបូងកាលពីឆ្នាំមុន ។ លោក លី គូវិន អ្នកនាំពាក្យទីភ្នាក់ងារគយចិនបាននិយាយថា ពាណិជ្ជកម្មជាមួយប្រទេសទាំង២រក្សាបាននិន្នាការកំណើន ពីមួយឆ្នាំទៅមួយឆ្នាំ ។ លោកបន្តថា ទីភ្នាក់ងារគយចិននឹងបន្តបម្រើសេដ្ឋកិច្ចធម្មតានិងកិ...
បទអត្ថាធិប្បាយ៖សង្រ្គាមអ៊ុយក្រែនអាចក្លាយជាសង្រ្គាមធំ ក្រោយលោក Putin ព្រមានមិនលុតជង្គង់ឱនក្បាលចំពោះលោកខាងលិច

បទអត្ថាធិប្បាយ៖សង្រ្គាមអ៊ុយក្រែនអាចក្លាយជាសង្រ្គាមធំ ក្រោយលោក Putin ព្រមានមិនលុតជង្គង់ឱនក្បាលចំពោះលោកខាងលិច

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
បរទេស៖ កាលពីថ្ងៃអង្គារម្សិលមិញ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយថា ការចរចាស្វែងរកសន្តិភាពបានបញ្ចប់ហើយ ដោយប្រើការអត្ថាធិប្បាយជាសាធារណៈដំបូងរបស់លោក ស្ដីពីជម្លោះក្នុងរយៈពេលជាង១សប្ដាហ៍ក្នុងការប្ដេជ្ញាថាទាហានរបស់លោកនឹងឈ្នះនិងដាក់គោលដៅលើបណ្ដាប្រទេសលោកខាងលិចចំពោះការបរាជ័យដែលចង់ឲ្យទីក្រុងម៉ូស្គូ លុតជង្គង់ ។ ថ្លែងពីសង្រ្គាមជាសាធារណៈជាលើកដំបូងចាប់តាំងពីកងកម្លាំងរុស្ស៊ីបានដកថយពីភាគខាងជើងអ៊ុយក្រែន បន្ទាប់ពីពួកគេត្រូវបានផ្អាកការវាយប្រយុទ្ធនៅក្បែររដ្ឋធានីគីវ លោក Putin បានសន្យាថា រុស្ស៊ីនឹងសម្រេចបានគោលដៅទាំងអស់ដែលខ្លួនបានប៉ងប្រាថ្នានៅក្នុងប្រទេសអ៊ុយក្រែន ។ នៅក្នុងសញ្ញាដ៏ច្បាស់លាស់បំផុតរហូតមកដល់បច្ចុប្បន្នដែលមើលឃើញថាសង្រ្គាមនឹងអូសបន្លាយកាន់តែយូរទៀត លោក Putin បាននិយាយថា រដ្ឋធានីគីវ បានធ្វើឲ្យការចរចាសន្តិភាពបរាជ័យដោយបង្កើតឈុតឆាកជាអ្វីដែលលោកបានហៅថាជាការអះអាងក្លែងក្លាយនៃឧក្រិដ្ឋកម្មសង្គ្...
ចិនអះអាងថា ទំហំពាណិជ្ជកម្មជាមួយរុស្ស៊ីនិងអ៊ុយក្រែនបានហក់ឡើងខ្ពស់នៅត្រីមាសដំបូងក្នុងឆ្នាំ ២០២២

ចិនអះអាងថា ទំហំពាណិជ្ជកម្មជាមួយរុស្ស៊ីនិងអ៊ុយក្រែនបានហក់ឡើងខ្ពស់នៅត្រីមាសដំបូងក្នុងឆ្នាំ ២០២២

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
អន្តរជាតិ:មន្រ្តីជាន់ខ្ពស់មួយរូបរបស់រដ្ឋាភិបាលក្រុងប៉េកាំងបាននិយាយនៅថ្ងៃពុធនេះថា ទំហំពាណិជ្ជកម្មចិន ជាមួយរុស្ស៊ីនិងអ៊ុយក្រែន បានហក់ឡើងខ្ពស់ នៅត្រីមាសដំបូងក្នុងឆ្នាំ ២០២២ ពេលដែលរុស្ស៊ី ចាប់ផ្តើមវាយលុកអ៊ុយក្រែន កាលពីខែកុម្ភៈកន្លងទៅ ។ យោងតាមការអះអាងរបស់អគ្គរដ្ឋបាលគយចិន បានឲ្យដឹងថា ពាណិជ្ជកម្មទាំងមូលជាមួយរុស្ស៊ី ចាប់ពីខែមករា ដល់ខែមីនា មានទំហំទឹកប្រាក់ ២៤៣.០៣ពាន់លានយាន់(ស្មើនឹង ៣៨.១៨ពាន់លានដុល្លារ) ពោលគឺកើនឡើងចំនួន ២៧,៨ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។ នៅក្នុងរយៈពេលតែមួយនេះ ទំហំពាណិជ្ជកម្មចិនជាមួយអ៊ុយក្រែន បានកើនឡើងដល់ ២៩.៦ពាន់លានយាន់(ស្មើនឹង ៤.៦៥ពាន់លានដុល្លារ) ពោលគឺកើនឡើងចំនួន ៨ភាគរាយពីត្រីមាសដំបូងកាលពីឆ្នាំមុន ។ លោក លី គូវិន អ្នកនាំពាក្យទីភ្នាក់ងារគយចិន បាននិយាយថា ពាណិជ្ជកម្មជាមួយប្រទេសទាំង២ រក្សាបាននិន្នាការកំណើន ពីមួយឆ្នាំទៅមួយឆ្នាំ ។ លោកបន្តថា ទីភ្នាក់ងារគយចិន នឹងបន្តបម្រើសេដ្ឋកិច្ចធម្...
ក្រុមជីវពលផ្តាច់ខ្លួនគាំទ្រដោយរុស្ស៊ីព្យាយាមរុលទៅមុខព្យាយាមគ្រប់គ្រងទីក្រុងយុទ្ធសាស្រ្តម៉ារៀប៉ូលរបស់អ៊ុយក្រែន

ក្រុមជីវពលផ្តាច់ខ្លួនគាំទ្រដោយរុស្ស៊ីព្យាយាមរុលទៅមុខព្យាយាមគ្រប់គ្រងទីក្រុងយុទ្ធសាស្រ្តម៉ារៀប៉ូលរបស់អ៊ុយក្រែន

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
អ៊ុយក្រែន៖ កងពលថ្មើរជើងជីវពលដូណេតស្ក៍ ដែលគាំទ្រដោយរថក្រោះ បានធ្វើដំណើរឆ្លងកាត់តំបន់រស់នៅអ្នកស្រុកជុំវិញរោងចក្រ Azovstal ស្ថិតនៅច្រាំងទន្លេខាងឆ្វេងទីក្រុងម៉ារៀប៉ូល ប្រទេសអ៊ុយក្រែន កាលពីថ្ងៃអាទិត្យ ។ ដោយឡែកអ៊ុយក្រែននិយាយថា ខ្លួននៅតែបន្តប្រយុទ្ធបញ្ឈប់ការវាយប្រហាររបស់រុស្ស៊ី នៅភាគអាគ្នេយ៍នៃទីក្រុងកំពង់ផែម៉ារៀលប៉ូល ដែលភាគច្រើនរងការបំផ្លិចបំផ្លាញដោយសារការវាយប្រយុទ្ធគ្នានិងការទម្លាក់គ្រាប់បែកជាច្រើនសប្ដាហ៍មកនេះ ។ កងទ័ពអ៊ុយក្រែនក៏បានរាយការណ៍ផងដែរថាមានការវាយប្រហារដោយមីស៊ីលលើអាកាសយានដ្ឋានមួយក្នុងទីក្រុងឌីនីប្រូដែលបណ្ដាលឲ្យបុគ្គលិក សង្រ្គោះបន្ទាន់ចំនួន៥នាក់រងរបួស លោក វ្ល៉ាឌីស្លាវ គឺជាជីវពលវ័យ ១៨ឆ្នាំកំពុងរៀនបើកត្រាក់ទ័រពេលដែលគាត់ ទទួលបានការហៅឲ្យមកាន់តំបន់ជួរមុខ ។ លោកបាននិយាយថា លោកអត់លាក់ខ្លួនទេ លោកមកដោយចិត្តឯងក្នុងនាមជាអ្នកស្ម័គ្រចិត្ត ។ លោកបាននិយាយទទួលស្គាល់ថា ទោះបីជាយ៉ាងណាក៏ដោយ លោកមិនរំពឹង...
ចិនចែកចាយប្រព័ន្ធប្រឆាំងយន្តហោះទៅកាន់ប្រទេសស៊ែប៊ីដែលជាសម្ព័ន្ធមិត្តរុស្ស៊ី ស្របពេលមានសង្រ្គាមនៅអ៊ុយក្រែន

ចិនចែកចាយប្រព័ន្ធប្រឆាំងយន្តហោះទៅកាន់ប្រទេសស៊ែប៊ីដែលជាសម្ព័ន្ធមិត្តរុស្ស៊ី ស្របពេលមានសង្រ្គាមនៅអ៊ុយក្រែន

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ទីក្រុងប៉េកាំង៖នៅថ្ងៃចន្ទនេះប្រទសចិនអះអាងថា ខ្លួនបានចែកចាយការផ្គត់ផ្គង់យោធាតាមទម្លាប់របស់ខ្លួនទៅកាន់ប្រទេសស៊ែប៊ី ដោយពួកគេបញ្ជាក់ថា វាមិនពាក់ព័ន្ធនឹងស្ថានការតានតឹងបច្ចុប្បន្ននោះទេ ។ ស៊ែប៊ីដែលជាសម្ព័ន្ធមិត្តរបស់រុស្ស៊ីបានទទួលយកការចែកចែកប្រព័ន្ធប្រឆាំងយន្តហោះរបស់ចិន អំឡុងប្រតិបត្តិការបិទបាំងកាលពីចុងសប្តាហ៍កន្លងទៅ ស្របពេលលោកខាងលិចព្រួយបារម្ភថា ការដំឡើងសាច់ដុំយោធានៅតំបន់បាល់កង់នៅពេលមានសង្រ្គាមនៅអ៊ុយក្រែន អាចគំរាមកំហែងដល់ពលរដ្ឋស្លូតត្រង់ដ៏ផុយស្រួយនៅក្នុងតំបន់ ។ សារព័ត៌មាន និងក្រុមអ្នកជំនាញយោធាបាននិយាយកាលពីថ្ងៃអាទិត្យថា យន្តហោះដឹកជញ្ជូន Y-20 របស់កងទ័ពអាកាសចិន ចំនួន ៦គ្រឿងបានចុះចតនៅអាកាសយានដ្ឋានស៊ីវិល ស្ថិតក្នុងទីក្រុងបែលក្រាដ កាលពីព្រឹកថ្ងៃសៅរ៍ ផ្ទុកជាមួយប្រព័ន្ធមីស៊ីលបាញ់ពីដីទៅលើអាកាស HQ-22 សម្រាប់យោធាស៊ែប៊ី ។ ដោយមិនបានលម្អិតអ្វីច្រើនពីការផ្គត់ផ្គង់នេះ អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក ច...
មនុស្សជាង ៣០នាក់ស្លាប់និងជាង១០០រងរបួសពេលដែលមីស៊ីលរុស្ស៊ីវាយប្រហារមកលើស្ថានីយ៍រថភ្លើងនៅភាគខាងកើតអ៊ុយក្រែន

មនុស្សជាង ៣០នាក់ស្លាប់និងជាង១០០រងរបួសពេលដែលមីស៊ីលរុស្ស៊ីវាយប្រហារមកលើស្ថានីយ៍រថភ្លើងនៅភាគខាងកើតអ៊ុយក្រែន

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ភ្នំពេញ:មនុស្សជាង៣០នាក់ត្រូវបានសម្លាប់និងមនុស្សជាង១០០នាក់ផ្សេងទៀត បានរងរបួស អំឡុងការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីមកលើស្ថានីយ៍រថភ្លើងមួយកន្លែង ស្ថិតនៅតំបន់ភាគខាងកើតប្រទេសអ៊ុយក្រែន ស្របពេលដែលជនស៊ីវិល ព្យាយាមជម្លៀសខ្លួនទៅកាន់តំបន់មានសុវត្ថិភាពជាងនេះនៅក្នុងប្រទេសអ៊ុយក្រែន ។ ការវាយប្រហារមកលើស្ថានីយ៍រថភ្លើងដ៏មមាញឹកនៅក្នុងទីក្រុងក្រាម៉ា តូស(Kramatorsk) បណ្តាលឲ្យសាកសពមនុស្សរាយប៉ាយពាសពេញកម្រាលឥដ្ឋ ដេកដួលនៅជិតឥវ៉ាន់ដែលគេទុកចោល និងរទេះរុញទារក ។ រូបភាពដែលថតបាន ឃើញបំណែកមីស៊ីលនៅលើស្មៅស្ថិតនៅខាងក្រៅស្ថានីយ៍រថភ្លើង ។ ប្រធានាធិបតីអ៊ុយក្រែនលោកវ៉ូឡូឌីមៀហ្សេឡេនស្គីបានសរសេរនៅលើបណ្តាញសង្គម Instagramថា លោកមិនអាចទទួលយកបាននោះទេចំពោះការវាយប្រហារបែបនេះ ហើយលោកបានបញ្ជាក់ពីសេចក្តីរាយការណ៍គ្រោះថ្នាក់ស្លាប់ និងរងរបួស ។ លោកបានសរសេរថា កងកម្លាំងរុស្ស៊ី កំពុងបំផ្លាញប្រជាពលរដ្ឋឆៅៗ ។ នេះគឺជាបិសាចដែលគ្មានដែនកំណត់ ហើយបើសិន...
រដ្ឋមន្រ្តីការបរទេសណាតូពិភាក្សាលើវិធីបង្កើនការគាំទ្រដល់អ៊ុយក្រែន ខណៈសង្រ្គាមបន្តជាមួយរុស្ស៊ី

រដ្ឋមន្រ្តីការបរទេសណាតូពិភាក្សាលើវិធីបង្កើនការគាំទ្រដល់អ៊ុយក្រែន ខណៈសង្រ្គាមបន្តជាមួយរុស្ស៊ី

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
បរទេស:នៅថ្ងៃព្រហស្បតិ៍នេះ ក្រុមរដ្ឋមន្រ្តីការបរទេសអង្គការណាតូ បានជួបជុំគ្នានៅក្នុងទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក ដើម្បីពិភាក្សាលើវិធីបង្កើនការគាំទ្រដល់រដ្ឋាភិបាលអ៊ុយក្រែន ។ មុនជំនួបធ្វើឡើង រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន លោក ឌីមីត្រូ គូឡេបា (Dmytro Kuleba)បានអំពាវនាវដល់សម្ព័ន្ធមិត្តឲ្យផ្តល់អាវុធបន្ថែមទៀត ធ្វើសង្រ្គាមជាមួយរុស្ស៊ី ដើម្បីជួយការពារអំពើឃោឃៅបន្ថែមទៀតដូចនៅទីក្រុងប៊ូឆា ។ គូរឲ្យដឹងថា អង្គការណាតូ បដិសេធន៍មិនព្រមបញ្ជូនទាហានទៅកាន់ប្រទេសអ៊ុយក្រែន ឬក្រុមនគរបាលទៅកាន់តំបន់គ្មានការហោះហើរណាមួយ ដើម្បីការពាររុស្ស៊ី ពីការវាយប្រហារមកលើប្រទេសជិតខាងរបស់ខ្លួនមួយនេះនោះទេ ។ ប៉ុន្តែក្នុងមានជាប្រទេសសមាជិក អាចផ្គត់ផ្គង់អាវុធប្រឆាំងយន្តហោះ និងរថក្រោះ ក៏ដូចជាកសម្ភារសឹក និងការផ្គត់ផ្គង់ឱសថ ដល់អ៊ុយក្រែន ។ ប្រទេសមួយចំនួនដែលផ្គត់ផ្គង់អាវុធ ធ្វើខុសគ្នាចំពោះការគាំទ្រអ្វីដែលពួកគេអាចផ្តល់ជូន ។ ពួកគេ បាននិយ...
បទអត្ថាធិប្បាយ៖ ការប្រទាញប្រទង់គ្នាយកត្រូវយកខុសនៅតែកើតមានឡើងជុំវិញសង្រ្គាមរវាងអ៊ុយក្រែន និងរុស្ស៊ី

បទអត្ថាធិប្បាយ៖ ការប្រទាញប្រទង់គ្នាយកត្រូវយកខុសនៅតែកើតមានឡើងជុំវិញសង្រ្គាមរវាងអ៊ុយក្រែន និងរុស្ស៊ី

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
បរទេស៖ ប្រទេសចិនបាននិយាយថា រូបភាពនៃការស្លាប់ជនស៊ីវិលក្នុងទីក្រុង Buchaរបស់ប្រទេសអ៊ុយក្រែន កំពុងរំខានយ៉ាងខ្លាំង ប៉ុន្តែមិនគួរទម្លាក់កំហុសឲ្យគ្នាឡើយរហូតរកឃើញការពិត ។ ការលេចចេញភស្តុតាងនៃអ្វីដែលបង្ហាញការសម្លាប់រង្គាលលើជនស៊ីវិល ក្រោយរុស្ស៊ីដកកងទ័ពចេញពីតំបន់រដ្ឋធានី Kyiv អាចបង្កភាពស្មុគស្មាញដល់ការប្រឹងប្រែងរបស់ក្រុងប៉េកាំង ក្នុងការដឹកនាំគំនិតជាសាធារណៈជុំវិញជម្លោះដែលចិនមិនព្រមរិះគន់ក្រុង Moscow ។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោកZhao Lijian បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មាននៅសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា ប្រទេសចិនគាំទ្រការផ្ដួចផ្ដើម និងវិធានការទាំងឡាយ ជួយកាត់បន្ថយវិបត្តិមនុស្សធម៌ក្នុងប្រទេសអ៊ុយក្រែន និងត្រៀមបន្តធ្វើការរួមគ្នាជាមួយសហគមន៍អន្តរជាតិ ដើម្បីទប់ស្កាត់ការប៉ះពាល់ទាំងឡាយដល់ជនស៊ីវិល ។ លោក Zhao បាននិយាយថា ការពិត និងមូលហេតុនាំឲ្យមានឧបទ្ទវហេតុកើតឡើងត្រូវតែផ្ទៀងផ្ទាត់ ។ គ្រប់ភាគីទាំងអ...
ធនាគារពិភពលោកកាត់បន្ថយការព្យាករណ៍ផលិតផលក្នុងស្រុកសរុបនៅតំបន់អាស៊ីបូព៌ាដោយសារសង្រ្គាមអ៊ុយក្រែន

ធនាគារពិភពលោកកាត់បន្ថយការព្យាករណ៍ផលិតផលក្នុងស្រុកសរុបនៅតំបន់អាស៊ីបូព៌ាដោយសារសង្រ្គាមអ៊ុយក្រែន

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ក្រុងវ៉ាស៊ីងតុន៖ធនាគារពិភពលោកបានកាត់បន្ថយការព្យាករណ៍កំណើនផលិតផលក្នុងស្រុកសរុប(GDP) សម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកក្នុងឆ្នាំ ២០២២ដោយសារតែផលប៉ះពាល់សេដ្ឋកិច្ចបង្កឡើងពីការវាយលុយរបស់រុស្ស៊ីមកលើអ៊ុយក្រែន ហើយពួកគេបានព្រមានថា តំបន់មួយនេះ អាចនឹងបាត់បង់សន្ទុះបន្ថែមទៀត បើសិនជាស្ថានភាពកាន់តែអាក្រក់ទៅ ។ ធនាគារដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីងតុនមួយនេះបាននិយាយនៅក្នុងរបាយការណ៍របស់ខ្លួននាថ្ងៃអង្គារនេះថា ពួកគេរំពឹងថា កំណើនសេដ្ឋកិច្ចឆ្នាំ ២០២២នៅក្នុងតំបន់កំពុងអភិវឌ្ឍន៍អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក ដែលរួមទាំងចិន នឹងកើនឡើងចំនួន ៥ភាគរយ ពោលគឺទាបជាងការព្យាករណ៍កាលពីខែតុលា កន្លងទៅ ដែលមានចំនួន ៥,៤ភាគរយ ។ ធនាគារពិភពលោក បាននិយាយថាប៉ុន្តែកំណើនមួយនេះអាចនឹងធ្លាក់មកនៅត្រឹម៤ភាគរយ បើសិនជាស្ថានភាពកាន់តែអាក្រក់ទៅ ហើយគោលនយោបាយរដ្ឋាភិបាលឆ្លើយតបខ្សោយជាងមុន ។ ពួកគេបន្តថា សេដ្ឋកិច្ចចិន ត្រូវបានគេរំពឹងថានឹងកើនឡើងចំនួន៥ភាគរយក...