បទវិភាគ៖ការទាមទារលក្ខណៈ២ ចំណុចគ្មានកងទ័ពនិងអព្យាក្រិតរបស់លោក Putinគឺជាចំណុចខ្ទាស់ដែលពិភពលោកគិតមិនយល់ក្នុងការបញ្ចប់វិបត្តិអ៊ុយក្រែន
បរទេស៖លោកប្រធានាធិបតីអ៊ុយក្រែន Zelenskyyបាននិយាយថា ការចរចាដោយផ្ទាល់ជាមួយលោកPutinគឺជាច្រកតែមួយគត់ដើម្បីបញ្ចប់សង្រ្គាមរវាងប្រទេសរុស្ស៊ីនិងអ៊ុយក្រែនតែលោក Putinនៅតែទទួលទាមទារលក្ខណៈ២ចំណុចធំៗដែលពិភពលោកពិសេសគឺលោកខាងលិច និងអង្គការអូតង់ គិតមិនយល់ក្នុងការបញ្ចប់វិបត្តិអ៊ុយក្រែន ។
លោក Zelenskyyបាននិយាយក្នុងសារផ្ញើជូនលោក Putin ថា ខ្ញុំមិនចេះខាំទេ ។ តើអ្នកខ្លាចអី?ខណៈដែលអាមេរិក និងចក្រភពអង់គ្លេសបានបង្ហាញកញ្ចប់ទណ្ឌកម្មថ្មីលើក្រុមមេដឹកនាំធុរកិច្ចធំៗរបស់រុស្ស៊ី ។
លក្ខខណ្ឌ ២ ទី១ "ប្រទេសគ្មានយោធា" និងទី២ "ប្រទេសអព្យាក្រឹត"--ជារឿង២ដែលលោកប្រធានាធិបតី Putin ចង់បានពីអ៊ុយក្រែន។ ប៉ុន្តែតើប្រទេសគ្មានយោធាជាអ្វី? ហើយអ្វីទៅជាប្រទេស អព្យាក្រឹត?
ប្រទេសគ្មានយោធា គឺជាប្រទេសដែលគ្មានកងកម្លាំងប្រដាប់អាវុធ។ នេះមានន័យថាប្រទេសទាំងនេះត្រូវទទួលខុសត្រូវលើកិច្ចការពារខ្លួនឯង ហើយប្រតិបត្តិការដោយគ្មានទាំងកងកម្លាំងប្រដាប់អាវុធណា...








