ប្រាក់Roubleរុស្ស៊ីធ្លាក់ថ្លៃទាបបំផុតសារជាថ្មីចំនួន៣០ភាគរយ ស្របពេលវិបត្តិនៅអ៊ុយក្រែន
បរទេស៖ប្រាក់ Rouble របស់រុស្ស៊ីបានធ្លាក់ថ្លៃចំនួន៣០ភាគរយបើប្រៀបនឹងប្រាក់ដុល្លារ ក្រោយបណ្តាប្រទេសលោកខាងលិច ប្រកាសទណ្ឌកម្មថ្មីមកលើទីក្រុង Moscow ពាក់ព័ន្ធនឹងការឈ្លានពានរបស់ពួកគេនៅអ៊ុយក្រែន ។
ការធ្លាក់ថ្លៃទាបបំផុតសម្រាប់រូបបិយប័ណ្ណរុស្ស៊ីបានកើតមានឡើងបន្ទាប់ពីធនាគារប្រទេសមួយនេះ ត្រូវបានគេហាមប្រាមពីការប្រើប្រាស់ប្រព័ន្ធទូទាត់សាច់ប្រាក់អន្តរជាតិ Swift ។
កាលពីថ្ងៃអាទិត្យម្សិលមិញធនាគារកណ្តាលរុស្ស៊ីបានអំពាវនាវឲ្យមានភាពស្ងប់ស្ងាត់ ស្របពេលមានក្តីកង្វល់ថា អាចនឹងមានការប្រញាប់ប្រញាល់ទៅដកប្រាក់ចេញពីធនាគារប្រទេសមួយនេះ ។
ពួកគេបាននិយាយថាពួកគេមាននូវធនធានចាំបាច់និងឧបករណ៍គ្រប់គ្រាន់ ដើម្បីរុក្សាស្ថិរភាពហិរញ្ញវត្ថុ ហើយនិងធានាឲ្យបាននិរន្តន៍ភាពប្រតិបត្តិការវិស័យហិរញ្ញវត្ថុរបស់ខ្លួន ។
ភាពតានតឹងឡើងកម្តៅខ្លាំងនេះដែរបានធ្វើឲ្យតម្លៃប្រេងឆៅហក់ឡើងខ្ពស់ជាង ១០០ដុល្លារក្នុង១បារ៉ែល ។
ចំណាត់ការរបស់សហភាពអឺរ៉ុបសហរដ្ឋអាមេរ...








