អង់គ្លេសនិងសហភាពអឺរ៉ុបប្តេជ្ញាដាក់ទណ្ឌកម្មធ្ងន់ធ្ងរបំផុតមកលើរុស្ស៊ីក្រោយប្រកាសឯករាជ្យនៅតំបន់ភាគខាងកើតអ៊ុយក្រែន
បរទេស៖ នៅថ្ងៃអង្គារនេះនាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន បាននិយាយថា ចក្រភពអង់គ្លេសនឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ចបន្ទាន់លើរុស្ស៊ីនិងបានព្រមានប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីនពីការធ្វើរឿងខុសច្បាប់ ពាក់ព័ន្ធនឹងការឈ្លានពានពេញលេញលើអ៊ុយក្រែន ខណៈដែលក្រុមរដ្ឋមន្រ្តីការបរទេសសហភាពអឺរ៉ុបនឹងមានជំនួបបន្ទាន់មួយនៅថ្ងៃអង្គារនេះដើម្បីសម្រេចចិត្តថាតើទណ្ឌកម្មអ្វីគួរដាក់មកលើរុស្ស៊ីក្រោយការសម្រេចចិត្តរបស់ទីក្រុងម៉ូស្គូ ទទួលស្គាល់ឯករាជ្យនៅតំបន់ផ្តាច់ខ្លួន ២កន្លែងនៅភាគខាងកើតអ៊ុយក្រែន។
លោក ចនសុន និយាយថាលោក ពូទីនពិតជាបានហែកចោលច្បាប់អន្តរជាតិ ហើយទណ្ឌកម្មអង់គ្លេសនឹងមានគោលដៅមិនត្រឹមតែតំបន់ដូណេតនិងតំបន់លូ ហាននៅអ៊ុយក្រែន ប៉ុណ្ណោះទេតែផលប្រយោជន៍សេដ្ឋកិច្ចរុស្ស៊ីផងដែរហើយពួកយើងនឹងដាក់ទណ្ឌកម្មធ្ងន់តាមដែលពួកយើងអាចធ្វើទៅបាន ។
ដោយឡែកលោកចូសេប បូរ៉ែលប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប បាននិយាយថា ជំនួបនៅក្នុងទីក្រុងប៉ារីសប...








