ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានអន្តរជាតិ

បទអត្ថាធិប្បាយ៖សង្រ្គាមលោកចាប់ផ្តើមលេចចេញជារូបរាង ក្រោយចិនព្រមានពីផលវិបាកមិនអាចប៉ាន់ស្មានបាន

បទអត្ថាធិប្បាយ៖សង្រ្គាមលោកចាប់ផ្តើមលេចចេញជារូបរាង ក្រោយចិនព្រមានពីផលវិបាកមិនអាចប៉ាន់ស្មានបាន

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
បរទេស៖អនុរដ្ឋមន្ត្រីការបរទេសចិនលោក Le Yucheng បាននិយាយព្រមានពិភពលោកថា ផលវិបាកមិនអាចប៉ាន់ស្មានបាន ប្រសិនបើមហាអំណាចនុយក្លេអ៊ែរត្រូវបានបង្ខំឲ្យទាល់ច្រក ហើយពួកគេមិនគួរប្រើប្រាស់អាវុធនោះឡើយ ហើយនយោបាយប្លុកយោធាត្រូវតែត្រូវបានបដិសេធ ដែលការអត្ថាធិប្បាយនេះកើតមានឡើង រយៈពេល១ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានព្រមានសមភាគីចិន លោកXi Jinping ថានឹងមានផលវិបាកដូចគ្នា ប្រសិនបើចិនជួយគាំទ្រសកម្មភាពយោធានៅក្នុងសង្រ្គាមអ៊ុយក្រែន ដែលជាសេនារិយោមួយដែលគេមើលឃើញថា ស្រួលមិនស្រួលបើសិនជាភាគីជម្លោះទាំង២ មិនបញ្ឈប់ការវាយប្រហារគ្នាទៅវិញទៅមកទេនោះ រហូតដល់ការប្រើប្រាស់អាវុធមហាប្រល័យ សង្រ្គាមលោកច្បាស់ជានឹងផ្ទុះឡើងជាក់ជាពុំខាននោះឡើយ ។ ថ្លែងនៅឯវេទិកាអន្តរជាតិលើកទី៤ស្ដីពីសន្តិសុខ និងយុទ្ធសាស្ត្រ ក្នុងទីក្រុងប៉េកាំង មន្ត្រីជាន់ខ្ពស់រូបនេះ បានគាំទ្រការវិនិច្ឆ័យរបស់ក្រុង Moscow ដែលស្ដីបន្ទោសអង្គការ...
ក្រុម​ហ៊ុនផលិតប្រេងខ្នាតយក្ស Aramco របស់អារ៉ាប៊ីសាអូឌីតបង្កើនការវិនិយោគផលិតថាមពលបន្ថែមទៀតស្របពេលវិបត្តិនៅអ៊ុយក្រែន

ក្រុម​ហ៊ុនផលិតប្រេងខ្នាតយក្ស Aramco របស់អារ៉ាប៊ីសាអូឌីតបង្កើនការវិនិយោគផលិតថាមពលបន្ថែមទៀតស្របពេលវិបត្តិនៅអ៊ុយក្រែន

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
អារ៉ាប៊ីសាអូឌីត៖ ក្រុមហ៊ុនផលិតប្រេងខ្នាតយក្ស Aramco គ្រប់គ្រងដោយរដ្ឋអារ៉ា​ប៊ីសាអូឌីត មានគម្រោងបង្កើនការវិនិយោគទុនយ៉ាងឆាប់រហ័សរបស់ខ្លួនក្នុងការផលិតថាម​ពលបន្ថែមទៀត ក្រោយពួកគេរាយការណ៍ប្រាក់ចំណេញកើនឡើងទ្វេដងរបស់ខ្លួនក្នុងឆ្នាំ ២០២១ ។ ក្រុមហ៊ុនមួយនេះមានបំណងបង្កើនទិន្នផលរបស់ខ្លួនក្នុងរយៈពេល ៥ឆ្នាំក្រោយ។តម្លៃថាមពល បានហក់ឡើងខ្ពស់ខ្លាំងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ស្របពេលដែលតម្រូវការទាមទារច្រើនការផ្គត់ផ្គង់ប្រេង និងឧស្ម័ន។ សង្រ្គាមនៅអ៊ុយក្រែន និងភាពស្ទាក់ស្ទើលើការពឹងផ្អែកថាមពេលរុស្ស៊ី បានបន្ថែមសំពាធស្វែងរកប្រភពថាមពលបន្ថែមទៀត ។ គម្រោងរបស់ក្រុមហ៊ុន Aramco ទំនងជាទទួលបានការស្វាគមន៍ពីក្រុមអ្នកនយោបាយ ដែលព្រួយបារម្ភពីផលប៉ះពាល់លើតម្លៃថាមពលខ្ពស់ ថ្វីត្បិតតែការបង្កើនការវិនយោគទុននេះ មានគោលដៅបង្កើនទិន្នផល ក្នុងរយៈពេលពី ៥ឆ្នាំ ដល់ ៨ឆ្នាំក៏ដោយ ។ កាលពីសប្តាហ៍មុន នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Joh...
កោះតៃវ៉ាន់ធ្វើសមយុទ្ធជិតចិនដីគោក និងដាក់ពង្រាយមីស៊ីលប្រឆាំងនាវា និងកាំជ្រួចបាញ់យន្តហោះ

កោះតៃវ៉ាន់ធ្វើសមយុទ្ធជិតចិនដីគោក និងដាក់ពង្រាយមីស៊ីលប្រឆាំងនាវា និងកាំជ្រួចបាញ់យន្តហោះ

នយោបាយ, ព័ត៌មានអន្តរជាតិ
តែវ៉ាន់៖ យោធាតៃវ៉ាន់បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅលើកោះមួយ ដែលមានចម្ងាយជិត៥០គីឡូម៉ែត្រពីប្រទេសចិនដីគោក ដោយបានបាញ់ផ្លោងទៅកាន់គោលដៅនៅឈូងសមុទ្រ ចំពេលមានការភ័យខ្លាចកាន់តែខ្លាំងឡើងនៅក្នុងទីក្រុងតៃប៉ិ ព្រោះព្រួយបារម្ភពីឥទ្ធិពលនៃការវាយលុកចូលទឹកដីអ៊ុយក្រែនរបស់រុស្ស៊ី អាចជំរុញឲ្យរដ្ឋាភិបាលទីក្រុងប៉េកាំង បើកការវាយប្រហារស្រដៀងគ្នានេះដែរ។ សមយុទ្ធនេះត្រូវបានធ្វើឡើង កាលពីម្សិលមិញ នៅលើកោះមួយ ស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសចិន ដោយ​បាញ់​កាំភ្លើង​ធំ និង​កាំភ្លើងយន្ត​សំដៅលើ​គោលដៅ​អណ្តែត​ទឹក។ ក្រសួងការពារជាតិតៃវ៉ាន់ បានចាតិទុកការធ្វើសមយុទ្ធនេះ​ គឺ​ជា​ទម្លាប់របស់ខ្លួន ប៉ុន្តែ​វា​កើតឡើង​ចំពេល​មាន​ភាព​តានតឹងកាន់តែ​ខ្លាំង​ឡើង​ជាមួយរដ្ឋាភិបាល​ក្រុង​ប៉េកាំង ដែល​ចាត់ទុក​កោះតៃវ៉ាន់ ​ជា​ផ្នែកមួយ​នៃ​ដែនដី​អធិបតេយ្យភាព​របស់​ខ្លួន។ មានសេចក្តីរាយការណ៍មកថា តៃវ៉ាន់បាននឹងកំពុងរៀបចំផែនការធ្វើសមយុទ្ធ ដើម្បីសាកល្បងប្រព័ន្ធកា...
បទអត្ថាធិប្បាយ៖អ៊ុយក្រែនមានសុទ្ធិដ្ឋិនិយមលើកិច្ចចរចាស្វែងរកសន្តិភាព ខណៈដែលរុស្ស៊ី នៅមិនទាន់ច្បាស់ខ្លួនឯង

បទអត្ថាធិប្បាយ៖អ៊ុយក្រែនមានសុទ្ធិដ្ឋិនិយមលើកិច្ចចរចាស្វែងរកសន្តិភាព ខណៈដែលរុស្ស៊ី នៅមិនទាន់ច្បាស់ខ្លួនឯង

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
បរទេស:ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បាននិយាយនៅថ្ងៃពុធនេះថាការចរចាស្វែងរកសន្តិភាពទំនងជាមានភាពប្រាកដនិយមជាងមុន ប៉ុន្តែនៅត្រូវការពេលវេលាថែមទៀត ខណៈដែលការវាយប្រហារតាមអាកាសរបស់រុស្ស៊ីបានសម្លាប់មនុស្ស៥នាក់ នៅក្នុងរដ្ឋធានីគីវ (Kyiv) និងចំនួនជនភៀសខ្លួនរត់គេចចេញពីការវាយប្រហាររបស់ទីក្រុង Moscow បានហក់ឡើងដល់៣លាននាក់ ។ មន្ត្រីអ៊ុយក្រែនបានលើកឡើងពីក្តីសង្ឃឹមថា សង្រ្គាមអាចបញ្ចប់ឆាប់ជាងការរំពឹងទុកប្រហែលជាត្រឹមខែឧសភាដោយនិយាយថា ទីក្រុង Moscow អាចនឹងឈានដល់លក្ខខណ្ឌនានាជាមួយនឹងការបរាជ័យរបស់ខ្លួនក្នុងការលើកបន្តុបរដ្ឋាភិបាលថ្មីដោយការប្រើកម្លាំង និងការបាត់បង់កម្លាំងកងទ័ពថ្មី។ លោក Zelenskiy បាននិយាយក្នុងវីដេអូ មុនការចាប់ផ្ដើមការចរចាជុំបន្ទាប់ថាជំនួបនានានឹងបន្តហើយក្រុមមន្ត្រីរបស់លោកបានប្រាប់លោកថា គោលជំហរនានាក្នុងអំឡុងការចរចាហាក់ដូចជាប្រាកដនិយមខ្លាំងជាងមុន ប៉ុន្តែនៅតែត្រូវការពេលវេលាសម្រាប់ការសម្រេ...
ឥណ្ឌា​សម្លឹង​ធ្វើ​ពាណិជ្ជកម្ម​ ជាមួយរស្ស៊ី ដោយមិនប្រើលុយ​ដុល្លារ​អាមេរិក 

ឥណ្ឌា​សម្លឹង​ធ្វើ​ពាណិជ្ជកម្ម​ ជាមួយរស្ស៊ី ដោយមិនប្រើលុយ​ដុល្លារ​អាមេរិក 

នយោបាយ, ព័ត៌មានអន្តរជាតិ, សេដ្ឋកិច្ច និងវិនិយោគ
ឥណ្ឌា៖ អ្នកប្រើប្រាស់ប្រេងធំទី៣របស់ពិភពលោក គឺប្រទេសឥណ្ឌា កំពុងតែពិចារណាចុះកិច្ចព្រមព្រៀងទិញប្រេងឆៅរបស់រុស្ស៊ី និងទំនិញផ្សេងទៀត ដែលមានបញ្ចុះតម្លៃយ៉ាងទាប ហើយប្រើរូបិយប័ណ្ណរូពីរបស់ប្រទេសរៀងៗខ្លួន ​ខណៈ​ ​អាមេរិក​កំពុង​ប្រកូកឲ្យ​ប្រទេស​នានានៅលើពិភពលោក ឈប់​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​រុស្ស៊ី ដោយជម្លោះ​នៅ​អ៊ុយក្រែន។ មន្ត្រីរដ្ឋាភិបាលឥណ្ឌា បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ នៅថ្ងៃនេះថា «រុស្ស៊ី​កំពុង​ចង់លក់​ប្រេង និង​ទំនិញ​ផ្សេងៗជាច្រើន​ទៀត ​ក្នុង​ការ​បញ្ចុះ​តម្លៃ​យ៉ាង​ខ្លាំង។ យើងនឹងរីករាយទទួលយក។ ប៉ុន្តែយើងនៅមានបញ្ហាមួយចំនួន ដូចជាការធានារ៉ាប់រងលើនាវាដឹកប្រេង និងបច្ចេកទេសលាយប្រេង ដែលត្រូវដោះស្រាយ។ នៅពេលយើងមានដំណោះស្រាយ យើងនឹងទិញយកការលក់ឲ្យដោយបញ្ចុះតម្លៃនេះ»។ លោកបានបញ្ជាក់ថា ប្រតិបត្តិការទូទាត់ប្រាក់នឹងប្រើជារូបិយប័ណ្ណជាតិ គឺរូពីរបស់ប្រទេសឥណ្ឌា និងរូបលរបស់រុស្ស៊ី ដើម្បីគេចពីប្រើប្រាក់ដុល្លារអាមេរិក ...
កិច្ចសម្ភាសន៍របស់ លោក សយ សុភាព និងអតីតនិស្សិតមក​ពីរុស្ស៊ី ជុំវិញ​ អនាគតអ៊ុយក្រែនទៅជាយ៉ាងណា ក្រោយមានប្រតិបត្តិការណ៍យោធាពិសេសរុស្ស៊ី នៅក្នុងប្រទេសនេះ?

កិច្ចសម្ភាសន៍របស់ លោក សយ សុភាព និងអតីតនិស្សិតមក​ពីរុស្ស៊ី ជុំវិញ​ អនាគតអ៊ុយក្រែនទៅជាយ៉ាងណា ក្រោយមានប្រតិបត្តិការណ៍យោធាពិសេសរុស្ស៊ី នៅក្នុងប្រទេសនេះ?

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ភ្នំពេញ៖ កិច្ចសម្ភាសន៏៍ រវាងលោក សយ សុភាព និង​អតីតនិស្សិតមក​ពីរុស្ស៊ី តើអនាគតអ៊ុយក្រែន ទៅជាយ៉ាងណា ក្រោយមានប្រតិបត្តិការណ៍យោធាពិសេសរុស្ស៊ី នៅក្នុងប្រទេសនេះ?
បទវិភាគ៖ការទាមទារលក្ខណៈ២ ចំណុចគ្មានកងទ័ពនិងអព្យាក្រិតរបស់លោក Putinគឺជាចំណុចខ្ទាស់ដែលពិភពលោកគិតមិនយល់ក្នុងការបញ្ចប់វិបត្តិអ៊ុយក្រែន

បទវិភាគ៖ការទាមទារលក្ខណៈ២ ចំណុចគ្មានកងទ័ពនិងអព្យាក្រិតរបស់លោក Putinគឺជាចំណុចខ្ទាស់ដែលពិភពលោកគិតមិនយល់ក្នុងការបញ្ចប់វិបត្តិអ៊ុយក្រែន

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
បរទេស៖លោកប្រធានាធិបតីអ៊ុយក្រែន Zelenskyyបាននិយាយថា ការចរចាដោយផ្ទាល់ជាមួយលោកPutinគឺជាច្រកតែមួយគត់ដើម្បីបញ្ចប់សង្រ្គាមរវាងប្រទេសរុស្ស៊ីនិងអ៊ុយក្រែនតែលោក Putinនៅតែទទួលទាមទារលក្ខណៈ២ចំណុចធំៗដែលពិភពលោកពិសេសគឺលោកខាងលិច និងអង្គការអូតង់ គិតមិនយល់ក្នុងការបញ្ចប់វិបត្តិអ៊ុយក្រែន ។ លោក Zelenskyyបាននិយាយក្នុងសារផ្ញើជូនលោក Putin ថា ខ្ញុំមិនចេះខាំទេ ។ តើអ្នកខ្លាចអី?ខណៈដែលអាមេរិក និងចក្រភពអង់គ្លេសបានបង្ហាញកញ្ចប់ទណ្ឌកម្មថ្មីលើក្រុមមេដឹកនាំធុរកិច្ចធំៗរបស់រុស្ស៊ី ។ លក្ខខណ្ឌ ២ ទី១ "ប្រទេសគ្មានយោធា" និងទី២ "ប្រទេសអព្យាក្រឹត"--ជារឿង២ដែលលោកប្រធានាធិបតី Putin ចង់បានពីអ៊ុយក្រែន។ ប៉ុន្តែតើប្រទេសគ្មានយោធាជាអ្វី? ហើយអ្វីទៅជាប្រទេស អព្យាក្រឹត? ប្រទេសគ្មានយោធា គឺជាប្រទេសដែលគ្មានកងកម្លាំងប្រដាប់អាវុធ។ នេះមានន័យថាប្រទេសទាំងនេះត្រូវទទួលខុសត្រូវលើកិច្ចការពារខ្លួនឯង ហើយប្រតិបត្តិការដោយគ្មានទាំងកងកម្លាំងប្រដាប់អាវុធណា...
តម្លៃភាគហ៊ុនអាស៊ីធ្លាក់ចុះក្រោយការវាយប្រហារមកលើរោងចក្រថាមពល នុយក្លេអ៊ែរអ៊ុយក្រែន

តម្លៃភាគហ៊ុនអាស៊ីធ្លាក់ចុះក្រោយការវាយប្រហារមកលើរោងចក្រថាមពល នុយក្លេអ៊ែរអ៊ុយក្រែន

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
អាស៊ី៖តម្លៃភាគហ៊ុនបានដាំក្បាលចុះនៅអាស៊ីក្រោយអគ្គិភ័យឆាបឆេះរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia នៅអ៊ុយក្រែន ដែលជារោងចក្រថាមពលនុយក្លេអ៊ែរធំបំផុតនៅអឺរ៉ុប ។ ភាគហ៊ុន Nikkei របស់ជប៉ុនបានធ្លាក់ថ្លៃចំនួន ២,៥ភាគរយ ហើយភាគហ៊ុន Hang Seng របស់ទីក្រុងហុងកុង បានធ្លាក់ថ្លៃចំនួន ២,៦ភាគរយ ។ ចំណែកឯតម្លៃប្រេងសាំងវិញបានហក់ឡើងខ្ពស់នៅអាស៊ីនៅព្រឹកមិញនេះក្នុងនោះតម្លៃប្រេងឆៅលើ ១១២ដុល្លារ ក្នុង១បារ៉ែល ។ អគ្គិភ័យនៅរោងចក្រថាមពលនុយក្លេអ៊ែរអ៊ុយក្រែនបានឆាបឆេះឡើង ក្រោយទាហានរុស្ស៊ីផ្លោងគ្រាប់កាំភ្លើងធំ ។ ការព្រួយបារម្ភរបស់ក្រុមវិនិយោគិនមួយចំនួន លែងមាន ក្រោយក្រុមមន្រ្តីនិយាយថា សុវត្ថិភាពរោងចក្រ រក្សាបានវិញហើយ ។ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ(IAEA)បាននិយាយថាពួកគេបាននិយាយជាមួយថ្នាក់ដឹកនាំអ៊ុយក្រែន ហើយពួកគេទទួលបានព័ត៌មានថា ឧបករណ៍សំខាន់នៅក្នុងរោងចក្រដំណើរការធម្មតាទេ ។ ការផ្លោងគ្រាប់កាំភ្លើងធំនេះបានធ្វើឲ្យមានការថ្កោលទោស...
ជនភៀសខ្លួនអ៊ុយក្រែនធ្វើដំណើរមកដល់ហុងគ្រីខណៈUNHCRរាយការណ័ថាជនភៀសខ្លួនអ៊ុយក្រែនកើនឡើងដល់១លាននាក់

ជនភៀសខ្លួនអ៊ុយក្រែនធ្វើដំណើរមកដល់ហុងគ្រីខណៈUNHCRរាយការណ័ថាជនភៀសខ្លួនអ៊ុយក្រែនកើនឡើងដល់១លាននាក់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
បរទេស៖ជនភៀសខ្លួនបានជួបជុំគ្នានៅស្ថានីយ៍រថភ្លើង Zahonyក្នុងប្រទេសហុងគ្រីជិតព្រំដែន​អ៊ុយក្រែននាថ្ងៃព្រហស្បតិ៍នេះស្របពេលដែលសង្រ្គាមអូសបន្លាយពេល ១សប្តាហ៍មកហើយ ក្រោយការឈ្លានពានរបស់រុស្ស៊ី ។ ថ្លែងទៅកាន់ទីភ្នាក់ងារព័ត៌មាន APក្រោយធ្វើដំណើររយៈពេល ២៤ម៉ោង លោក អាដាម និយាយថា លោកធូរចិត្តច្រើន និងរំភើងសប្បាយរីករាល ដោយសារតែលោកដឹងថា លោកនឹងមានសុវត្ថិភាពនៅទីនេះ ។ គួរឲ្យដឹងថាភាគច្រើននៃជនភៀសខ្លួនបានរត់ភៀសខ្លួនចូលទៅកាន់ប្រទេសប៉ូឡូញទៅភាគខាងលិចប្រទេសអ៊ុយក្រែនទៅកាន់ប្រទេសហុងគ្រីម៉ុលដូវ៉ា រ៉ូម៉ានីនិងស្លូវ៉ាគី។ វីដេអូដែលថតបានឃើញប្រជាពលរដ្ឋជាច្រើនស្ថិតនៅកន្លែងរងចំានៅស្ថានីយ៍រថភ្លើងទីក្រុង Kharkivកំពុងតម្រង់ជួរឡើងជិះរថភ្លើងទៅកាន់ទីក្រុងUzhgorodនៅភាគខាងលិចប្រទេសអ៊ុយក្រែនដោយមានកូនតូចនិងសត្វចិញ្ចឹម ខណៈពួកគេភៀសខ្លួនចេញពីការវាយប្រហារទៅលើទីក្រុងមួយនេះ ។ ស្របពេលនោះដែរទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ(UNHCR)បាននិយ...
លោកBidenអះអាងថាលោកPutinមិនអាចបំបែកអាមេរិកចេញពីសម្ព័ន្ធមិត្តរបស់ខ្លួនបានឡើយ

លោកBidenអះអាងថាលោកPutinមិនអាចបំបែកអាមេរិកចេញពីសម្ព័ន្ធមិត្តរបស់ខ្លួនបានឡើយ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
បរទេស៖ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និយាយថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin គិតថាគាត់អាចបំបែកសហរដ្ឋអាមេរិកពីសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ប៉ុន្តែគាត់គិតខុសហើយ ។ លោកនិយាយថា សហរដ្ឋអាមេរិកមានជំហរប្តេជ្ញាចំពោះប្រជាជនអ៊ុយក្រែន និងចំពោះសម្ព័ន្ធមិត្តរបស់ខ្លួនក្នុងការប្រឈមមុខទៅនឹងការឈ្លានពានរបស់រុស្ស៊ី ។ លោក Putin បានធ្វើនូវអ្វីដែលគាត់សម្រេចចិត្តធ្វើព្រោះគាត់គិតថាលោកអាចបំបែកអង្គការអូតង់បំបែកអឺរ៉ុបនិងបំបែកសហរដ្ឋអាមេរិកជាពិសេសបន្ទាប់ពីការបះបោរនៅវិមានកាពីតូលកាលពីថ្ងៃទី ៦ ខែមករា។ លោក Bidenបន្តថា យើងនឹងបង្ហាញទៅកាន់ពិភពលោកទាំងមូលថា គ្មាននរណាម្នាក់អាចបំបែកប្រទេសមួយនេះបានទេ ។ រដ្ឋបាលលោក Bidenបានប្រកាសដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ី និងសម្ព័ន្ធមិត្តរបស់ខ្លួន គឺប្រទេសបេឡារុស្ស រួមទាំងពង្រីកការគ្រប់គ្រងការនាំចេញដែលផ្តោតលើវិស័យចម្រាញ់ប្រេងរបស់រុស្ស៊ីនិងអង្គភាពដែលគាំទ្រដល់យោធារុស្ស៊ី និងបេឡារុ...