ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានអន្តរជាតិ

ពលរដ្ឋអ៊ុយក្រែនជិត ៥ពាន់នាក់ស្លាប់នៅក្នុងទីក្រុងកំពង់ផែ Mariupol ខណៈអង្គការលើកលែងទោសអន្តរជាតិ ចោទប្រកាន់រុស្ស៊ីពីបទឧក្រិដ្ឋកម្មសង្គ្រាម

ពលរដ្ឋអ៊ុយក្រែនជិត ៥ពាន់នាក់ស្លាប់នៅក្នុងទីក្រុងកំពង់ផែ Mariupol ខណៈអង្គការលើកលែងទោសអន្តរជាតិ ចោទប្រកាន់រុស្ស៊ីពីបទឧក្រិដ្ឋកម្មសង្គ្រាម

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
បរទេស៖យោងតាមអ្នកនាំពាក្យអភិបាលក្រុង Mariupolបានឲ្យដឹងកាលពីថ្ងៃច័ន្ទថា មនុស្ស​ជិត ៥ពាន់ នាក់ រួមទាំងកុមារ ២១០ នាក់ បានស្លាប់ក្នុងទីក្រុងឡោមព័ទ្ធមួយនេះ ស្ថិតនៅភាគខាងត្បូងរបស់ប្រទេសអ៊ុយក្រែន ចាប់តាំងពីរុស្ស៊ីចូលលុកលុយកាលពីខែមុន ។ អ្នកនាំពាក្យរូបនេះបានដកស្រង់ទិន្នន័យពីការិយាល័យអភិបាលក្រុងថាអគារប្រហែល៩០​ភាគរយក្នុងទីក្រុងកំពង់ផែមួយនេះ ត្រូវបានខូចខាត និងប្រហែល ៤០ភាគរយ ត្រូវបានបំផ្លិចបំផ្លាញទាំងស្រុង ។ គេមិនទាន់ច្បាស់ភ្លាមៗទេថាតើចំនួនអ្នកស្លាប់ត្រូវបានគណនាឬរាប់ដោយរបៀបណានោះទេ ។ លោក Vadym Boichenko អភិបាលក្រុង Mariupol បាននិយាយថា ជនស៊ីវិល ១៦ម៉ឺននាក់នាក់ នៅជាប់ក្នុងទីក្រុងដោយគ្មានម៉ាស៊ីនកំដៅ និងអគ្គិសនីប្រើប្រាស់បន្ទាប់ពីការទម្លាក់គ្រាប់បែករបស់រុស្ស៊ីជាច្រើនសប្ដាហ៍មកនេះ ។ លោកបាននិយាយនៅក្នុងទូរទស្សន៍ជាតិថាស្ថានភាពក្នុងទីក្រុងនៅតែលំបាក ។ ប្រជាពលរដ្ឋកំពុងរងទុក្ខហួសពីបន្ទាត់គ្រោះមហន្តរាយមនុស្សធម៌ទៅ...
រូបភាពផ្កាយរណបថ្មី បង្ហាញពីការបំផ្លិចបំផ្លាញនៅក្នុងប្រទេសអ៊ុយក្រែន

រូបភាពផ្កាយរណបថ្មី បង្ហាញពីការបំផ្លិចបំផ្លាញនៅក្នុងប្រទេសអ៊ុយក្រែន

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
អន្តរជាតិ៖ រូបភាពផ្កាយរណបដែលបានបង្ហាញកាលពីថ្ងៃសៅរ៍ ឃើញដឺប៉ូស្តុកប្រេងឆាបឆេះជាអគ្គិភ័យនោក្នុងភូមិ កាលីនូវកា ប្រទេសអ៊ុយក្រែន ក្រោយរងការវាយប្រហារពីកងកម្លាំងរុស្ស៊ី ។ ផ្សែងខ្មៅដ៏ខ្មួរខ្មាញ់ ត្រូវបានគេមើលឃើញនៅពីលើដឺប៉ូមួយនេះ ស្ថិតនៅភាគខាងនិរតីទីក្រុងគីវ ។ អគារជាច្រើន រងការឆាបឆេះផងដែរនៅក្នុងសង្កាត់ អ៊ីពីន និងហូរ៉េនកា ក៏ដូចជាប៉មអង់តែនទូរទស្សន៍ នៅក្នុងសង្កាត់ អ៊ីហ្ស៊ីម ។ ប្រជាពលរដ្ឋរស់នៅក្នុងភូមិ Kalynovkaក្បែរទីក្រុងគីវ បានរៀបរាប់នៅពេលដែលឃ្លាំងស្តុកប្រេង ឥន្ធនៈមួយកន្លែងនៅក្នុងតំបន់ត្រូវបានអគ្គិភ័យឆាបឆេះដោយការបាញ់ផ្លោងរបស់រុស្ស៊ី។ ផ្សែងអាចត្រូវបានគេមើលឃើញចេញពីឃ្លាំងស្តុក បន្ទាប់ពីការផ្ទុះដ៏ខ្លាំង។ប្រជាពលរដ្ឋបាននិយាយថាវាគឺជាការបាញ់ផ្លោងដោយមីស៊ីល។ ស្ត្រីម្នាក់និយាយថា ដំបូងឡើយនាងបានឮសំឡេងអ្វីមួយកំពុងហោះ វាឮខ្លាំង ពេលនោះនាងបានរត់ ទៅកាន់ទីជម្រក ក្នុងពេលមានការផ្ទុះកើតឡើង។ ទោះបីជាមានការបាញ់ផ្លោង...
ប្រធានាធិបតីនិងប្រជាពលរដ្ឋអ៊ុយក្រែនប្រារព្ធរយៈពេល១ខែនៃការវាយប្រហាររបស់រុស្ស៊ីមកលើប្រទេសរបស់ពួកគេ

ប្រធានាធិបតីនិងប្រជាពលរដ្ឋអ៊ុយក្រែនប្រារព្ធរយៈពេល១ខែនៃការវាយប្រហាររបស់រុស្ស៊ីមកលើប្រទេសរបស់ពួកគេ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី(Volod ឮymyr Zelenskyy) បានប្រារព្ធរយៈពេល ១ខែ ចាប់តាំងពីការចាប់ផ្តើមការវាយប្រហាររបស់រុស្ស៊ី មកលើប្រទេសរបស់លោក នៅក្នុងវីដេអូខ្លីមផ្ញើជូនប្រជាពលរដ្ឋអ៊ុយក្រែន ។ លោក ហ្សេឡេនស្គី បាននិយាយយ៉ាងមុតមាំថា រុស្ស៊ី នឹងមិនវាយប្រហារអ៊ុយក្រែននោះទេ បើសិនជាពួកគេដឹងមុនថា ប្រជាពលរដ្ឋអ៊ុយក្រែន អាចទប់ទល់ជាមួយពួកគេបានបែបនេះ។ មេដឹកនាំអ៊ុយក្រែនរូបនេះ បាននិយាយផងដែរថា ពិភពលោកបានដាក់ទណ្ឌកម្មធ្ងន់ធ្ងរមកលើរុស្ស៊ី ហើយពួកយើង បានពិភាក្សាផងដែរ លើទណ្ឌកម្មបន្ថែមទៀត ។ ខណៈពេលនោះដែរ ប្រជាពលរដ្ឋនៅក្នុងទីក្រុងគីវបានប្រារព្ធខួបមួយខែផងដែរនៃការវាយប្រហាររបស់រុស្ស៊ី ដែលបណ្តាលឲ្យមនុស្សរាប់ពាន់នាក់ស្លាប់ ទីក្រុងទាំងមូលក្លាយទៅជាកម្ទេចថ្ម និងបង្ខំមនុស្សរាប់លាននាក់ឱ្យភៀសខ្លួនចេញពី លំនៅឋានរបស់ពួកគេ។ ជម្លោះយោធាធំបំផុតនៅអឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទី ២ បានធ្វើឱ្យប៉ះពាល់ដល់ស...
បទអត្ថាធិប្បាយ៖លោកខាងលេចចាប់ផ្តើមបញ្ចេញកំហឹង ខណៈសង្រ្គាមអ៊ុយក្រែន-រុស្ស៊ី មានរយៈពេល ១ខែពេញ

បទអត្ថាធិប្បាយ៖លោកខាងលេចចាប់ផ្តើមបញ្ចេញកំហឹង ខណៈសង្រ្គាមអ៊ុយក្រែន-រុស្ស៊ី មានរយៈពេល ១ខែពេញ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
បរទេស៖ក្រុមមេដឹកនាំលោកខាងលិចបានបង្កើនជំនួយយោធានិងជំនួយមនុស្សធម៌សម្រាប់ប្រទេសអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ និងបានថ្កោលទោសការវាយលុករបស់ក្រុង Moscow លើប្រទេសជិតខាងរបស់ខ្លួនថាជាអំពើព្រៃផ្សៃ ខណៈប្រជាពលរដ្ឋអ៊ុយក្រែនរាប់ពាន់នាក់នៅក្នុងទីក្រុងមួយចំនួនដែលរងការឡោមព័ទ្ធបានស្នាក់នៅក្នុងបន្ទប់ក្រោមដី គេចចេញពីការទម្លាក់គ្រាប់បែករបស់កងទ័ពរុស្ស៊ី ។ នៅក្នុងកិច្ចប្រជុំកំពូល ៣លើកមិនធ្លាប់មានពីមុនមកនៅទីក្រុងព្រុចសែលសម្ព័ន្ធភាពឆ្លងមហាសាគរសមុទ្រអាត្លង់ទិកអូតង់ ប្រទេសមានឧស្សាហកម្មជឿនលឿន G7 និងមេដឹកនាំអឺរ៉ុបបានលើកឡើងពីជម្លោះដ៏អាក្រក់បំផុតរបស់ទ្វីបនេះចាប់តាំងពីសង្គ្រាមតំបន់បាល់កង់ឆ្នាំ ១៩៩០ ។ សម្ព័ន្ធមិត្តអូតង់បានប្រកាសពីគម្រោងនានាសម្រាប់អង្គភាពប្រយុទ្ធប្រឆាំងថ្មីនៅក្នុងប្រទេ​ស​ចំនួន៤នៅអឺរ៉ុបខាងកើតជិតអ៊ុយក្រែន ខណៈដែលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងឡុងដ៍បានបង្កើនជំនួយ ហើយនិងពង្រីកទំហំទណ្ឌកម្មទៅលើគោលដៅថ្មី...
កូរ៉េខាងជើងបាញ់មីស៊ីលហាមឃាត់បាលីស្ទិកអន្តរទ្វីបICBMជាលើកដំបូង ចាប់តាំងពីឆ្នាំ ២០១៧

កូរ៉េខាងជើងបាញ់មីស៊ីលហាមឃាត់បាលីស្ទិកអន្តរទ្វីបICBMជាលើកដំបូង ចាប់តាំងពីឆ្នាំ ២០១៧

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
តំបន់ឧបទ្វីបកូរ៉េ៖ កូរ៉េខាងត្បូង និងជប៉ុន បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលហាមឃាត់បាលីស្ទិកអន្តរទ្វីប(ICBM)ជាលើកដំបូង ចាប់តាំងពីឆ្នាំ ២០១៧ ។ ក្រុមមន្រ្តីជប៉ុនបានប៉ានស្មានថា មីស៊ីលនេះ ហោះបានចម្ងាយ ១.១០០គ.ម និងបានធ្លាក់ក្នុងដែនសមុទ្រជប៉ុន ក្រោយហោះហើរបានរយៈពេលជាង ១ម៉ោង ។ ពួកគេអះអាងថា ការបាញ់សាកល្បងមីស៊ីលនៅថ្ងៃព្រហស្បតិ៍នេះ ទំនងជាងមីស៊ីលថ្មីជាងមុន និងមានកម្លាំងខ្លាំងជាងមីស៊ីលបានបាញ់កាលពីរយៈពេល ៥ឆ្នាំមុន ដែលបានហោះឡើងដល់រយៈកម្ពស់ជាង ៦ពាន់គ.ម ។ គួរឲ្យដឹងថា មីស៊ីល ICBM អាចធ្វើដំណើរបានចម្ងាយរាប់ពាន់គីឡូម៉ែត្រលើគន្លងស្តង់ដារ ហើយតាមទ្រឹស្តីបទ វាអាចហោះដល់សហរដ្ឋអាមេរិក ។ កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលជាច្រើនលើកច្រើនសាររួចមកហើយ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ។ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បាននិយាយថា ការសាកល្បងមួយចំនួននៃមីស៊ីលទាំងនេះដែលទីក្រុងព្យុងយ៉ាងអះអ...
ក្រុមហ៊ុន Renault ប្រកាសការផ្អាកបន្ទាន់ប្រតិបត្តិការនៅរោងចក្ររបស់ខ្លួនក្នុងទីក្រុងម៉ូស្កូ

ក្រុមហ៊ុន Renault ប្រកាសការផ្អាកបន្ទាន់ប្រតិបត្តិការនៅរោងចក្ររបស់ខ្លួនក្នុងទីក្រុងម៉ូស្កូ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
បារាំង៖ ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្ស Renault បាននិយាយនៅថ្ងៃនេះថា ខ្លួននឹងផ្អាកបន្ទាន់ប្រតិបត្តិការនៅរោងចក្រក្នុងទីក្រុងម៉ូស្កូ ក្រោយទីក្រុងគីវ អំពាវនាវឲ្យធ្វើពហិកាក្រុមហ៊ុនដែលបន្តសង្វាក់ផលិតកម្មនៅក្នុងប្រទេសរុស្ស៊ី ។ ក្រុមហ៊ុន Renault បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ពួកគេកំពុងពិចារណាផងដែរលើលទ្ធភាពនៃជម្រើសសម្រាប់សាខាក្រុមហ៊ុនរុស្ស៊ី Avtovaz ដោយពួកគេបានបន្ទាបទស្សនវិស័យហិរញ្ញវត្ថុឆ្នាំ ២០២២ របស់ខ្លួនរួចទៅហើយ ដើម្បីកែប្រែកម្រិតប្រាក់ចំណេញប្រហែល ៣ភាគរយ ។ ការប្រកាសបែបនេះ បានកើតមានឡើង ក្រោយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyបាននិយាយប្រាប់ក្រុមតំណាងរាស្រ្តបារាំងកាលពីព្រឹកមិញថា ក្រុមហ៊ុនបារាំង ដែលរួមទាំងក្រុមហ៊ុន Renault និងក្រុមហ៊ុនលក់រាយ Auchanត្រូវតែចាកចេញពីទីផ្សាររុស្ស៊ី ។ លោក Zelensky បាននិយាយនៅក្នុងសុន្ទរកថាតាម Video Conferenceទៅកាន់សភាបារាំងថា ក្រុមហ៊ុន Renault, Auchan និងក...
អង្គការអូតង់អះអាងថា ទាហានរុស្ស៊ីជិត១៥.០០០នាក់បានស្លាប់ក្នុងសង្រ្គាមអ៊ុយក្រែន

អង្គការអូតង់អះអាងថា ទាហានរុស្ស៊ីជិត១៥.០០០នាក់បានស្លាប់ក្នុងសង្រ្គាមអ៊ុយក្រែន

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
បរទេស៖ មន្រ្តីជាន់ខ្ពស់មួយរូបរបស់អង្គការអូតង់ បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មាន APកាលពីថ្ងៃពុធថា ទាហានរុស្ស៊ី ចន្លោះពី ៧ពាន់នាក់ដល់ ១៥.០០០នាក់ បានស្លាប់ រយៈពេល ១ខែ ក្រោយការវាយលុកមកលើអ៊ុយក្រែន ។ មន្រ្តីរូបនោះ បានបន្តថា ជនជាតិរុស្ស៊ី ចន្លោះពី ៣ម៉ឺននាក់ ទៅ ៤ម៉ឺននាក់ ត្រូវបានគេគិតថា បានស្លាប់ ឬរងរបួសក្នុងសង្រ្គាមមួយនេះ ។ ទោះបីជាយ៉ាងណាក៏ដោយ រុស្ស៊ី មិនបានផ្តល់ចំនួនស្លាប់ផ្លូវការនោះទេ ចាប់តាំងពីថ្ងៃទី ២ ខែមីនារហូតមក ពេលដែលពួកគេនិយាយថា ទាហានរបស់ខ្លួន ៥០០នាក់ បានស្លាប់ ។ ដោយឡែក អ៊ុយក្រែន បានផ្តល់តួលេខទាហានស្លាប់ផ្ទាល់ខ្លួនមិនច្បាស់លាស់ដូចគ្នា ក្នុងនោះប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយកាលពីរយៈពេល ២សប្តាហ៍មុនថា ទាហានអ៊ុយក្រែន ១.៣០០នាក់ បានស្លាប់ ។ ខណៈពេលនោះដែរ ចក្រភពអង់គ្លេសបានផ្តល់អាវុធប្រឆាំងរថក្រោះ ៤ពាន់ដើមរួចទៅហើយដល់អ៊ុយក្រែន ដោយអាវុធទាំងអស់នេះ អាចកាន់បាន និងបាញ់ចេញពីល...
រុស្ស៊ីចែករំលែកវីដេអូគ្លីបនៃការវាយប្រហារដោយមីស៊ីលមកលើគោលដៅយោធានៅក្នុងប្រទេសអ៊ុយក្រែន

រុស្ស៊ីចែករំលែកវីដេអូគ្លីបនៃការវាយប្រហារដោយមីស៊ីលមកលើគោលដៅយោធានៅក្នុងប្រទេសអ៊ុយក្រែន

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
រុស្ស៊ី៖នៅថ្ងៃពុធនេះក្រសួងការពារជាតិរុស្ស៊ីបានចែករំលែករូបវីដេអូឃ្លីបនៃការវាយប្រហារដោយមីស៊ីល មកលើហេដ្ឋារចនាសម្ព័ន្ធយោធាអ៊ុយក្រែន។ រូបវីដេអូឃ្លីបនេះ ឃើញមីស៊ីលបាញ់ចេញពីដីគោក និងក្នុងសមុទ្រ ។ ខណៈពេលនោះដែរ ទូរទស្សន៍រដ្ឋរុស្ស៊ី បានចេញផ្សាយវីដេអូឃ្លីប ដែលខ្លួនបាននិយាយថា ជាការបង្ហាញ ពីក្រុមផ្ដាច់ខ្លួនគាំទ្ររុស្ស៊ីមកពីតំបន់ដូណេតស្ក៍ (Donetsk) កំពុងប្រយុទ្ធគ្នានៅក្នុងប្រទេសអ៊ុយក្រែន ព្រមទាំងការខូចខាតនៅអាកាសយានដ្ឋានក្រុង ម៉ារីប៉ូល (Mariupol) ។ ទូរទស្សន៍ RU-RTR បានរាយការណ៍ថា ក្រុមផ្ដាច់ខ្លួនកំពុងស្ថិតនៅក្នុងទីក្រុង ម៉ាយីនកា( Maryinka) ក្នុងតំបន់ ដូណេតស្ក៍ និងបានបង្ហាញផងដែរពីទិដ្ឋភាពនៃការខូចខាតរបស់អាកាសយានដ្ឋានទីក្រុង ម៉ារីប៉ូល ដោយអះអាងថា អាកាសយានដ្ឋានមួយនេះ ត្រូវបានប្រើជាបន្ទាយទាហាន សម្រាប់យោធាអ៊ុយក្រែន។ ទោះបីជាយ៉ាងណាក៏ដោយ ទូរទស្សន៍នេះ ពុំបាននិយាយទេថាតើ វីដេអូនេះ ត្រូវបានថតនៅពេលណានោះដែរ ស្របពេ...
បទវិភាគ៖តើសង្រ្គាមនុយក្លេអែរអាចនឹងផ្ទុះឡើងឬនៅពេលដែលរុស្ស៊ីអះអាងថា នឹងប្រើប្រាស់វាបើសិនជាចាំបាច់នោះ?

បទវិភាគ៖តើសង្រ្គាមនុយក្លេអែរអាចនឹងផ្ទុះឡើងឬនៅពេលដែលរុស្ស៊ីអះអាងថា នឹងប្រើប្រាស់វាបើសិនជាចាំបាច់នោះ?

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
បរទេស៖អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា រុស្ស៊ីនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រសិនបើអត្ថិភាពរបស់ខ្លួន ត្រូវបានគំរាមកំហែង ។ ការអត្ថាធិប្បាយរបស់លោក Peskov បានធ្វើឡើង ខណៈអ្នកអត្ថាធិប្បាយព័ត៌មាន CNN លោកស្រីChristiane Amanpour បានសង្កត់ធ្ងន់ឲ្យលោកបញ្ជាក់ថាតើលោកមានការជឿជាក់ ឬទុកចិត្តទេថា លោកប្រធានាធិបតី Vladimir Putin នឹងមិនប្រើជម្រើសអាវុធនុយក្លេអ៊ែរ នៅក្នុងបរិបទសង្រ្គាមនៅអ៊ុយក្រែននោះ ។ លោក Peskov និយាយថា យើងមានទស្សនផ្នែកសន្តិសុខក្នុងតំបន់ និងជាសាធារណៈរបស់ខ្លួន ។អ្នកអាចអានរាល់មូលហេតុសម្រាប់អាវុធនុយក្លេអ៊ែរដែលអាចត្រូវបានប្រើ ។ ដូច្នេះប្រសិនបើរដ្ឋរបស់យើងត្រូវបានរងការគំរាមកំហែង អញ្ចឹងអាវុធនុយក្លេអ៊ែរអាចត្រូវប្រើស្របទៅតាមទស្សនៈរបស់ពួកយើង ។កាលពីខែមុន លោក Putin បានបញ្ជាឲ្យកងកម្លាំងនុយក្លេអ៊ែររបស់ប្រទេសរុស្ស៊ី ត្រៀមលក្ខណៈរួចទៅហើយ បើសិនជាចាំបាច់ត្រូវប្រើប្...
មនុស្ស១៣២នាក់ នៅលើយន្តហោះរបស់អាកាសចរណ៍ចិន គឺស្លាប់ទាំងអស់

មនុស្ស១៣២នាក់ នៅលើយន្តហោះរបស់អាកាសចរណ៍ចិន គឺស្លាប់ទាំងអស់

នយោបាយ, ព័ត៌មានអន្តរជាតិ
គុនមីង៖ យោងតាមការផ្សាយរបស់បណ្តាញព័ត៌មានផ្លូវការរបស់ចិន បានឲ្យដឹងនៅថ្ងៃនេះថា ក្នុងចំណោមអ្នកដំណើរ និងអ្នកបម្រើលើយន្តហោះ១៣២នាក់ គ្មាននរណាម្នាក់រស់រានមានជីវិតទេ ក្នុងហេតុការណ៍ធ្លាក់យន្តហោះ នៅក្នុងក្រុងគុនមីង ខេត្តយូណា របស់ចិន។ ក្រុមអ្នកជួយសង្គ្រោះ បានអះអាងថា ពួកគេរកមិនឃើញអ្នកនៅរស់ទេ គឺស្លាប់ទាំងអស់តែម្តង ក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះ ម៉ាក Being 737-800 កាលពីថ្ងៃចន្ទ នៅតំបន់ភ្នំព្រៃមួយ ដែលគ្រោះមហន្តរាយអាកាសដ៏អាក្រក់បំផុតរបស់ប្រទេសចិន ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។ ទូរទស្សន៍រដ្ឋចិនបានផ្សាយនៅព្រឹកថ្ងៃអង្គារនេះថា «បំណែកយន្តហោះត្រូវបានរកឃើញនៅកន្លែងកើតហេតុ ប៉ុន្តែរហូតមកដល់ពេលនេះ ប៉ូន្តែគ្មានអ្នកជិះលើយន្តហោះណាម្នាក់ នៅរស់ទេ»។ យន្តហោះ ប្រភេទ Boeing 737-800 ផលិតនៅសហរដ្ឋអាមេរិក បានធ្លាក់នៅជិតទីក្រុង អ៊ូជូ ក្នុងតំបន់ ក្វាងស៊ី ខណៈកំពុងហោះហើរពីទីក្រុង គុនមីង ក្នុងខេត្ត យូណាន ទៅកាន់មជ្ឈមណ្ឌលឧស្សាហកម្ម ...