ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានជាតិ

រោងម៉ាស៊ីនកិនស្រូវពីរកន្លែងក្នុងស្រុលស្ទោង ទិញស្រូវOM តម្លៃ៨០០-៨២០រៀលក្នុងមួយគីឡួក្រាម

រោងម៉ាស៊ីនកិនស្រូវពីរកន្លែងក្នុងស្រុលស្ទោង ទិញស្រូវOM តម្លៃ៨០០-៨២០រៀលក្នុងមួយគីឡួក្រាម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក ម៉ាន សុគ្រី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក អេង ជាសាន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ត្រីជំនាញអគ្គនាយកដ្ឋានកសិកម្ម លោក ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ លោក ប៉ែន វណ្ណរិទ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ និងក្រុមការងារ បានចុះពិនិត្យមើលរោងម៉ាស៊ីនកិនស្រូវ និងសំណេះសំណាលជាមួយម្ចាស់ដីស្រែក្នុងភូមិសាស្រ្តខេត្តកំពង់ធំ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥។ លោករដ្ឋលេខាធិការបានជួបសំណេះសំណាលជាមួយម្ចាស់រោងម៉ាស៊ីនកិនស្រូវ១៦៨៨ ស្រុកស្ទោង ជាមួយអ្នកគ្រប់គ្រងទុន និងលទ្ធភាពរោងម៉ាស៊ីនទទួលទិញស្រូវOM5451តម្លៃ៨០០-៨២០រៀលក្នុង១គីឡូក្រាម មានលទ្ធភាពសម្ងួតបាន៥០០តោនក្នុង១ថ្ងៃ រោងម៉ាស៊ីនមានឃ្លាំងស្តុកទុកបានចំនួន១២០០០តោន និងពិនិត្យច្រវ៉ាក់ផលិតក្នុងរោងម៉ាស៊ីន។ រោងម៉ាស៊ីនកិនស្រូវ ងួន ហុងស្រុកស្ទោង ដែលមានលទ្ធភាពទទួលទិញស្រូវ OM5451ក្នុងតម្លៃ៨០០រៀលក្នុង១គ...
តបតាមការអញ្ជើញទីភ្នាក់ងារ រដ្ឋមន្រ្តីក្រសួងការងារ ហេង សួរ ដឹកនាំគណៈប្រតិភូអន្តរក្រសួងបំពេញទស្សនកិច្ចនៅប្រទេសអាល្លឺម៉ង់

តបតាមការអញ្ជើញទីភ្នាក់ងារ រដ្ឋមន្រ្តីក្រសួងការងារ ហេង សួរ ដឹកនាំគណៈប្រតិភូអន្តរក្រសួងបំពេញទស្សនកិច្ចនៅប្រទេសអាល្លឺម៉ង់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(អាល្លឺម៉ង់)៖តបតាមការអញ្ជើញរបស់ទីភ្នាក់ងារសហប្រតិបត្តិការអាល្លីម៉ង់ (GIZ) ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូអន្តរក្រសួងកម្ពុជាទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥។ ដំណើរទស្សនកិច្ចនេះ គឺដើម្បីស្វែងយល់អំពីគោលនយោបាយ និងច្បាប់នានាពាក់ព័ន្ធនឹងវិស័យវាយនភណ្ឌ កាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប នៅក្នុងសហគមន៍អឺរ៉ុប និងអាល្លឺម៉ង់។ ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូអន្តរក្រសួងកម្ពុជា បានជួបពិភាក្សាការងារជាមួយតំណាងគណៈកម្មការអឺរ៉ុប (EU Commission), តំណាងនៃក្រសួងការងារ និងសង្គមកិច្ចអាល្លឺម៉ង់ តំណាងនៃក្រសួងសហព័ន្ធសម្រាប់កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ចអាល្លឺម៉ង់, តំណាង IndustriAll, តំណាងសហព័ន្ធនិយោជក, សហព័ន្ធសហជីពអាល្លឺម៉ង់, តំណាងស្ថាប័ន ACT, និងក្រុមហ៊ុនម្ចាស់ម៉ាកសំខាន់ៗមួយ...
លោក វង សូត  អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាថ្មី ១ខ្នង នៅវិទ្យាល័យ ហេង សំរិន ចក

លោក វង សូត អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាថ្មី ១ខ្នង នៅវិទ្យាល័យ ហេង សំរិន ចក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក វង សូត អនុប្រធានទី២ រដ្ឋសភា និងលោកជំទាវបានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាថ្មី ១ខ្នង កម្ពស់២ជាន់ ស្មើនឹង១៦បន្ទប់ នៃវិទ្យាល័យ ហេង សំរិន ចក ស្ថិតនៅភូមិចំឡាក់ ឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយស នៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នាព្រឹកថ្ងៃសៅរ៍ ៥រោច ខែ បុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនិងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោក លោកជំទាវ ជាសមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល លោកអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ លោកប្រធានក្រុមប្រឹក្សាខេត្ត លោក លោកជំទាវអភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលស្រុក កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណជាង៤០០០០នាក់៕...
រដ្ឋសភាម៉ាឡេស៊ី ទន្ទឹងរង់ចាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយសភា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដើម្បីពង្រឹងសន្ទុះទំនាក់ទំនងរវាងប្រទេសទាំងពីរ

រដ្ឋសភាម៉ាឡេស៊ី ទន្ទឹងរង់ចាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយសភា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដើម្បីពង្រឹងសន្ទុះទំនាក់ទំនងរវាងប្រទេសទាំងពីរ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យលោក Tan Sri Dato Johari bin Abdul ប្រធានរដ្ឋសភានៃប្រទេសម៉ាឡេស៊ី ក្នុងអំឡុងពេលបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅដំណើរទស្សនកិច្ចរបស់លោក Tan Sri Dato Johari bin Abdul និងគណៈប្រតិភូ និងសំដែងនូវក្តីរីករាយដែលជួបមិត្តចាស់សាជាថ្មី បន្ទាប់ពីជំនួបកាលពីខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ។ សម្តេចតេជោ បានលើកឡើងថា ការចាកចេញពីតំណែងនាយករដ្ឋមន្ត្រី នៅពេលដែលសម្តេចមានប្រជាប្រិយភាពខ្ពស់បំផុត និងមានកម្លាំងរឹងមាំ គឺជាការប្តូរនឹងសន្តិភាពរយៈពេលវែង និង ចៀសវាងបញ្ហាច្រំដែលនៃប្រវត្តិសាស្ត្រកម្ពុជាក្នុងរយៈពេលជាង៥០០ឆ្នាំកន្លងទៅដែលកើតមានឡើងនូវចលាចលនៅពេលផ្លាស់ប្តូរអ្នកដឹកនាំ។ លោកប្រធានរដ្ឋសភាម៉ាឡេស៊ី បានសម្តែងនូវក...
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ណែនាំដល់ប្រធានមន្ទីរព័ត៌មានថ្មីខេត្តត្បូងឃ្មុំ សាមគ្គីគ្នាគ្រប់គ្រងព័ត៌មាន និងសាធារណមតិឱ្យជាប់ជាប្រចាំ ផ្សព្វផ្សាយសមិទ្ធផល និងព័ត៌មានពិត ចំណេះដឹងជូនពលរដ្ឋ

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ណែនាំដល់ប្រធានមន្ទីរព័ត៌មានថ្មីខេត្តត្បូងឃ្មុំ សាមគ្គីគ្នាគ្រប់គ្រងព័ត៌មាន និងសាធារណមតិឱ្យជាប់ជាប្រចាំ ផ្សព្វផ្សាយសមិទ្ធផល និងព័ត៌មានពិត ចំណេះដឹងជូនពលរដ្ឋ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
រដ្ឋមន្ត្រី នេត្រ ភក្ត្រា នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាព ប្រកាសឱ្យចូូលកាន់តំណែងជាផ្លូវការ ប្រធានមន្ទីរព័ត៌មានថ្មី ខេត្តត្បូងឃ្មុំ លោក ធីន ស៉ីថាច ជំនួសលោក ស ស៉ីណា អតីតប្រធានមន្ទីរព័ត៌មាន ដែលបានទទួលមរណភាពកាលពីពេលថ្មីៗនេះ។ ពិធីនេះបានធ្វើឡើងនៅសាលាខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន, លោក ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ, លោក ប៉ែន កុសល្យ អភិបាលខេត្ត ព្រមទាំងសមាជិកប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ជាង២០០នាក់។ រដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានផ្ដាំផ្ញើដល់ប្រធានមន្ទីរដែលទើបតែងតាំងថ្មី ត្រូវបន្តខិតខំយកចិត្តទុកដាក់សហការជាមួយមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដើម្បីរួមចំណែកក្នុងការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធទៅលើវិស័យព័ត៌មានឱ្យមានប្រសិទ្ធភ...
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ៖ ប្រជាពលរដ្ឋមានវិវាទលើករណី មិនពាក់ព័ន្ធបទល្មើស និងករណីដែលច្បាប់ហាមឃាត់ អាចស្នើសុំការិយាល័យនីតិកម្ម ជួយសម្រុះសម្រួលដោះស្រាយបាន

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ៖ ប្រជាពលរដ្ឋមានវិវាទលើករណី មិនពាក់ព័ន្ធបទល្មើស និងករណីដែលច្បាប់ហាមឃាត់ អាចស្នើសុំការិយាល័យនីតិកម្ម ជួយសម្រុះសម្រួលដោះស្រាយបាន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
យោងតាមអនុក្រឹត្យលេខ១៨២ ១៨៣ និង១៨៤ ស្ដីពី មុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក ខណ្ឌ ការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋានមានតួនាទីជាសេនាធិការឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌលើការងារនីតិកម្ម និងការសម្រុះសម្រួលវិវាទមូលដ្ឋានក្រៅប្រព័ន្ធតុលាការ និងមានភារកិច្ចចាត់ចែង លើការងារមួយចំនួនទៀត។ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានលើកឡើងថា ប្រសិនបើប្រជាពលរដ្ឋមានវិវាទលើករណីដែលមិនពាក់ព័ន្ធបទល្មើសមជ្ឈឹម បទឧក្រិដ្ឋ និងករណីផ្សេងទៀតដែលច្បាប់ហាមឃាត់ ដូចជាករណីលែងលះជាដើមនោះ ពួកគាត់អាចស្នើសុំការិយាល័យនីតិកម្ម និងដោះស្រាយវិវាទនៅមូលដ្ឋាន ឱ្យជួយសម្រុះសម្រួលដោះស្រាយបាន ប្រសិនបើឯកភាពគ្នាលើការដោះស្រាយនៅថ្នាក់ឃុំ សង្កាត់។ បើតាម លោកបណ្ឌិត ទូច សុឃៈ ក្រៅពីយន្តការការិយាល័យជំនាញខាងលើនេះ ប្រជាពលរដ្ឋដែលមានទំនាស់ជាមួយគ្នាដូចបញ្ជាក់ខាងដើម ក៏មានផ្លូវផ្សេងទៀតដើម្បីស្វែងរកដំណោះស្រាយបានដែរ ពោលគឺពួកគាត់ ក៏អ...
ចាប់ខ្លួនលោកស្រី ម៉ន ដានី ម្ចាស់បុរី ម៉ន ដានី ករណីចេញសែកស្អុយ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» ប្រមាណ ៦០ម៉ឺនដុល្លារ !

ចាប់ខ្លួនលោកស្រី ម៉ន ដានី ម្ចាស់បុរី ម៉ន ដានី ករណីចេញសែកស្អុយ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» ប្រមាណ ៦០ម៉ឺនដុល្លារ !

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
បរិវិត្តកម្មបច្ចេកវិទ្យារបស់ខេត្តគ្វីចូវ ជំរុញកិច្ចសហការធុរកិច្ចរវាងសហគ្រាសធុនតូចនិងមធ្យមចិន និងកម្ពុជា

បរិវិត្តកម្មបច្ចេកវិទ្យារបស់ខេត្តគ្វីចូវ ជំរុញកិច្ចសហការធុរកិច្ចរវាងសហគ្រាសធុនតូចនិងមធ្យមចិន និងកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ រដ្ឋមន្ត្រី ហែម វណ្ណឌី បានទទួលជួបគណៈប្រតិភូធុរកិច្ចមកពីសមាគមអ៊ីនធឺណិតខេត្តគ្វីចូវ (Guizhou) នៅទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីពិភាក្សាអំពីការអភិវឌ្ឍនវានុវត្តន៍បច្ចេកវិទ្យា សម្រាប់តម្រូវការរបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ ក្នុងជំនួបនោះ លោក Yu Junfang ប្រធានសមាគមអ៊ីនធឺណិតខេត្តគ្វីចូវ បានលើកឡើងពីបទពិសោធន៍នៃបរិវត្តកម្មបច្ចេកវិទ្យារបស់ខេត្តគ្វីចូវ ដោយបានប្រែក្លាយពីខេត្តដែលមានការអភិវឌ្ឍតិចតួចនៅក្នុងប្រទេស ទៅជាមជ្ឈមណ្ឌលនវានុវត្តន៍ឈានមុខមួយ ក្នុងរយៈពេលត្រឹមតែមួយទសវត្សរ៍ តាមរយៈការអភិវឌ្ឍបច្ចេកវិទ្យា AI និង 5G ដើម្បីធ្វើទំនើបកម្មឧស្សាហកម្ម និងសេដ្ឋកិច្ចរបស់ខេត្ត។ គណៈប្រតិភូដែលមានតំណាងមកពីក្រុមហ៊ុនបច្ចេកវិទ្យាចម្រុះ បានស្នើកិច្ចសហប្រតិបត្តិការ ដោយប្រើប្រាស់ជំនាញបច្ចេកវិទ្យារបស់ខ្លួន ដើម្បីបង្កើតដំណោះស្រាយជាក់លាក់របស់កម្ពុ...
ក្នុងពិធីសម្ពោធធនាគារ ARDBសាខាខណ្ឌដូនពេញ លោកបណ្ឌិត កៅ ថាច ប្តេជ្ញានឹងបំពេញមុខងាររួមដើម្បីគាំទ្រវិស័យកសិកម្មលើកកម្ពស់ជីវភាពប្រជាកសិករនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម

ក្នុងពិធីសម្ពោធធនាគារ ARDBសាខាខណ្ឌដូនពេញ លោកបណ្ឌិត កៅ ថាច ប្តេជ្ញានឹងបំពេញមុខងាររួមដើម្បីគាំទ្រវិស័យកសិកម្មលើកកម្ពស់ជីវភាពប្រជាកសិករនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម នៅក្នុងពិធីសម្ពោធធនាគារ ARDB សាខាខណ្ឌដូនពេញនៅថ្ងៃទី១៦ខែមករាឆ្នាំ២០២៥នេះ  បានប្តេជ្ញាថា នឹងបន្តបំពេញមុខងាររួមរបស់ខ្លួន ដើម្បីគាំទ្រវិស័យកសិកម្មលើកកម្ពស់ជីវភាពប្រជាកសិករ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ ពិធីសម្ពោធនេះ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់បំផុតរបស់ លោក រស់ សីលវ៉ា រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ របស់ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ,លោក សុន គន្ធរ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក ជ ដារិទ្ធ នាយកសាខា ធនាគារជាតិនៃកម្ពុជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា  សមាជិកក្រុមប្រឹក្សាភិបាលនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលសរុបចំនួន ១៥០នាក់។ ថ្លែងនៅក្នុងឱកាសនោះ លោក រស់ សីលវ៉ា រដ្ឋលេខាធិការ ...
សម្ដេចក្រឡាហោម ស ខេង ណែនាំឱ្យជួយទំនុកបម្រុង និងផ្តល់ឱកាសដល់កុមារ ជួបការលំបាក និងងាយរងគ្រោះបានចូលរៀន

សម្ដេចក្រឡាហោម ស ខេង ណែនាំឱ្យជួយទំនុកបម្រុង និងផ្តល់ឱកាសដល់កុមារ ជួបការលំបាក និងងាយរងគ្រោះបានចូលរៀន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសាលាបឋមសិក្សា ហ៊ុន សែន កំចាយមារ នៃមជ្ឈមណ្ឌលអប់រំ និងបណ្ដុះបណ្ដាល ជា ស៊ីម កំចាយមារ ខេត្តព្រៃវែង នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥។ អញ្ជើញមានប្រសាសន៍នាឱកាសនោះ ក្នុងនាមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេច បានថ្លែងអំណរគុណយ៉ាងស្មោះដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួង អប់រំ យុវជន និងកីឡា និងរដ្ឋបាលខេត្តព្រៃវែង ចំពោះកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ ក្នុងការដាក់ចេញនូវផែនការ គោលនយោបាយ និងកម្មវិធីកំណែ ទម្រង់នានា និងជួយបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាងធ្វើឱ្យសាលាមត្តេយ្យសិក្សា, បឋមសិក្សា, វិទ្យាល័យ និងសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ នៃមជ្ឈមណ្ឌល អប់រំ និងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារ បានដំណើរការបណ្តុះបណ្តាល សិស្សានុសិស្ស...