ព័ត៌មានជាតិ
លោកឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ស្នើឱ្យមានការផ្លាស់ប្តូរទស្សនកិច្ចរវាងកម្ពុជា-អ៊ីរ៉ង់ ឱ្យបានញឹកញ៉ាប់ ដើម្បីពង្រឹងសន្ទុះទំនាក់ទំនងរវាងប្រទេសទាំងពីរ
នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យ លោក អាលី អាកបារ ណាហ្សារី ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
សម្តេចតេជោ បានលើកឡើងថា ការទទួលជួបប្រធានស្ថានតំណាង ពុំមាននិវេសនដ្ឋាននៅកម្ពុជា គឺស្ថិតនៅក្នុងក្របខ័ណ្ឌនៃអាទិភាពការទូតសភា ដែលសម្តេចបានកំណត់ ហើយដែលជួយរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការងារការទូត។
លោកឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ក៏បានសម្តែងនូវការអបអរសាទរចំពោះ សម្តេចតេជោ ដែលទទួលបានការគាំទ្រជាប់ឆ្នោតជាប្រធានព្រឹទ្ធសភា។ លោក បានសម្តែងនូវការស្ងប់ស្ងែង និងវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ សម្តេចតេជោ ដែលបានបូជា លះបង់យ៉ាងធំធេង ក្នុងការដឹកនាំកម្ពុជា ឱ្យមានសន្តិភាព ស្ថិរភាព និងការរីកចម្រើនលើគ្រប់វិស័យរហូតដល់បច្ចុប្បន្ន។ សមិទ្ធផលដ៏ច្រើនលើសលុបសម្រេចបានទា...
ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងរដ្ឋមន្ត្រី ហួត ហាក់ ជាមួយ លោក Ali Akbar NAZARI ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម និងព្រះរាជាណាចក្រកម្ពុជា
កាលពីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតជូន លោក Ali Akbar NAZARI ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម និងព្រះរាជាណាចក្រកម្ពុជា និងសហការី អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ជំនួបពិភាក្សានេះដែរ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍រវាងកម្ពុជា-អ៊ីរ៉ង់ និងជំរុញការចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងក្រសួងទេសចរណ៍កម្ពុជាជាមួយជាមួយក្រសួងបេតិកភណ្ឌវប្បធម៌ ទេសចរណ៍ និងសិប្បកម្មអ៊ីរ៉ង់ ទន្ទឹមនឹងនេះ ភាគីទាំងពីរក៏បានលើកឡើងពីការជំរុញឱ្យមានទស្សនកិច្ចសិក្សា (FAM Trip) ជំនួបផ្លាស់ប្ដូរធុរកិច្ចរវាងវិស័យឯកជនក្នុងវិស័យទេសចរណ៍ ក៏ដូចជាសមាគមទេសចរណ៍នៃប្រទេសទាំងពីរ ដើម្បីជំរុញឱ្យមានការផ្សព្វផ្សាយ និងការទិញលក់កញ្ចប់ទស្សនកិច្ចឱ្យបានកាន់តែច្រើនឡើង ជាពិសេសជំរុញឱ្យមានការតភ្ជាប់ជើងហោះហើរត...
ក្រសួងរៀបចំដែនដី បាន និងកំពុងធ្វើបរិវត្តកម្មឌីជីថល ទៅលើទិន្នន័យ ដែលក្រសួងគ្រប់គ្រង និងប្រែក្លាយរបៀបរបបការងារ
លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយ ការប្រើប្រាស់សេវាសាធារណៈអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងការរៀបចំឥណទានក្នុងវិស័យសំណង់ និងអចលនទ្រព្យ។
សិក្ខាសាលានេះ ធ្វើឡើងដើម្បីផ្សព្វផ្សាយអំពីទិន្នន័យឌីជីថល និងរបៀបរបបការងារតាមបែបឌីជីថលនេះ ជូនទៅដល់សាធារណៈជន រួមមានទាំងបងប្អូនប្រជាពលរដ្ឋទូទៅ ស្ថាប័នពាក់ព័ន្ធ និងដៃគូហិរញ្ញវត្ថុ ដូចជាធនាគារ និងមីក្រូហិរញ្ញវត្ថុជាដើម។
សូមគូសបញ្ជាក់ថា ទិន្នន័យរបស់ក្រសួង ដែលមានដូចជាប្រភេទក្បាលដី និងទីតាំងជាក់លាក់របស់ដី ដែលផ្តល់នូវភាពងាយស្រួលដល់ដៃគូ ដូចជាធនាគារ មីក្រូហិរញ្ញវត្ថុ អាចចូលមើលទិន្នន័យរបស់អ្នកដែលមកធ្វើការជាមួយស្ថាប័នខ្លួន។ ជាមួយគ្នានោះ ទ្រព្យដែលបានដាក់រក្សាការពារដោយតុលាការក៏អាចចូលទៅពិនិត្យមើលផងដែរ ហើយការរក្សាការសម្ងាត់ និងឯ...
លោកបណ្ឌិត កៅ ថាច និងលោក ណូ លីដា បានអញ្ជើញអម រដ្ឋមន្ត្រី ឌិត ទីណា ជាវាគ្មិន ក្នុងសន្និសីទសារព័ត៌មាន ស្តីពី ស្ថានភាពថ្លៃស្រូវ និងការប្រមូលផលស្រូវប្រាំង
ភ្នំពេញ: លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB
និងលោក ណូ លីដា អគ្គនាយកនៃសាជីវកម្មធានាឥណទានកម្ពុជា នៅរសៀលថ្ងៃទី១៥ខែមករានេះបានអញ្ជើញអម លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីធ្វើជាវាគ្មិន ក្នុងសន្និសីទសារព័ត៌មាន ស្តីពី ស្ថានភាពថ្លៃស្រូវ និងការប្រមូលផលស្រូវប្រាំង ។
នៅក្នុងឱកាសនោះ លោកបណ្ឌិត កៅ ថាច បានរំលឹកអំពីបញ្ហាស្រូវអង្ករកម្ពុជាមុន និងក្រោយឆ្នាំ 2010 ជាពិសេស នៅពេលដែលសម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រីបានដាក់ឱ្យប្រេីប្រាស់នូវឯកសារគោលនយោបាយស្ដីពីការជំរុញផលិតកម្មស្រូវនិងការនាំចេញអង្ករ។ លោកបណ្ឌិតបានជម្រាបជូនថាកាលមុនឆ្នាំ២០១០ កម្ពុជាក៏ធ្លាប់ជាប្រទេសទទួលជំនួយអង្ករពីបរទេសនឹង បានប្រែក្លាយជាប្រទេសនាំចេញអង្ករទៅលក់ក្រៅប្រទេសជាទ្រង់ទ្រាយតូច។
លោកបណ្ឌិតបានរំលឹក ក្នុងសន្និសីទនោះថា ក្រោយពីមានការដាក់ចេញឯកសារគោលនយោបាយជំរុញការនាំចេញអង្ករ វិស័យ...
អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា ការពន្យល់ពីស្ថានភាពថ្លៃស្រូវអូអឹម មិនមែនជាការដោះសារ ឬការស្តីបន្ទោសដល់កសិករ តែជាការវាយតម្លៃសភាពការណ៍នៃទីផ្សារអង្ករលើសកលលោក
ភ្នំពេញ៖ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា ការពន្យល់ពីស្ថានភាពថ្លៃស្រូវអូអឹម មិនមែនជាការដោះសារ ឬការស្តីបន្ទោសដល់កសិករ តែជាការវាយតម្លៃសភាពការណ៍នៃទីផ្សារអង្ករលើសកលលោក។
ជាការឆ្លើយតបនឹងវិទ្យុអាស៊ីសេរី (RFA Khmer), អ្នកនាំពាក្យក្រសួងកសិកម្ម លោក ឃឹម ហ្វីណង់ បានគូសបញ្ជាក់ថា «ពេលវេលានេះ មិនមែនជាពេលកេងចំណេញនយោបាយនោះទេ តែជាពេលមូរដៃអាវធ្វើការរួមគ្នា ដើម្បីប្រែក្លាយបញ្ហាប្រឈមឱ្យទៅជាឱកាស ជួយនាំគ្នាផ្សព្វផ្សាយឱ្យត្រូវ ជំរុញឱ្យកសិករយើងងាកមកចាប់យកពូជអង្ករក្រអូបរបស់កម្ពុជា ជំនួសពូជស្រូវរបស់វៀតណាមវិញ»។
លោកបានបន្តថា «ជាជាងទៅកាត់យកពាក្យសំដីត្រឹមតែជាង១នាទីនៃបទសម្ភាសជិត២០នាទី ហើយដាក់ចំណងជើងថា "រដ្ឋមន្ត្រីក្រសួងកសិកម្មស្តីបន្ទោសកសិករ" ក្នុងចេតនាព្យាយាមធ្វើឱ្យមានការយល់ច្រលំពីអត្ថន័យដើម និងបន្ទុចបង្អាក់ដល់ការបញ្ចូនសារដ៏មានសារៈសំខាន់របស់រដ្ឋមន្ត...
រដ្ឋមន្ដ្រី ឌិត ទីណា អញ្ជេីញចុះទស្សនកិច្ចនៅរោងចក្រអង្ករខ្មែរ ហ៊្វូត គ្រុប (KHMER FOODS GROUP) និងជួបសំណេះសំណាលជាមួយសមាជិកសហគមន៍កសិករព្រៃវិហារនៅខេត្តកំពង់ស្ពឺ
នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ រដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជេីញចុះទស្សនកិច្ចនៅរោងចក្រអង្ករខ្មែរ ហ៊្វូត គ្រុប (KHMER FOODS GROUP) និងជួបសំណេះសំណាលជាមួយសមាជិកសហគមន៍កសិករព្រៃវិហារ ស្ថិតនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ក្នុងដំណេីរទស្សនកិច្ចនេះ រដ្ឋមន្ដ្រី បានចុះត្រួតពិនិត្យជាមួយប្រជាកសិករតាមបណ្តាសហគមន៍នៅរោងចក្រអង្ករ ដេីម្បីឱ្យប្រជាកសិករទាំងអស់បានស្វែងយល់នូវមូលហេតុដែលនាំឱ្យស្រូវធ្លាក់ថ្លៃ ដោយបច្ចុប្បន្ននេះទីផ្សារនៃប្រភេទស្រូវ (អូអឹម ៥៤៥១) មានភាពឆ្អែត និងចាល់នៅក្នុងទីផ្សារប្រទេសវៀតណាម។
រដ្ឋមន្ដ្រី បានសង្កត់ធ្ងន់ថាសម្រាប់រោងម៉ាសុីនកិនស្រូវរបស់កម្ពុជាបានប្រឹងប្រែងអស់លទ្ធភាព និងសមត្ថភាពរបស់ខ្លួនក្នុងការស្រូបយកទាំងផលស្រូវ និងអង្កររបស់ប្រជាកសិករក្នុងស្រុក ដែលទស្សនកិច្ចនេះបានគូសបញ្ជាក់ដល់ប្រជាកសិករយ៉ាងច្បាស់ថា ទំហំស្តុកនៃរោងម៉ាសុីនមានស្តុកច្រេីនលេីសលប់ និងមិនអាចទទួលយកបន្ថែ...
ក្រសួងព័ត៌មានស្នើឱ្យអ្នកសារព័ត៌មាន រួមគ្នាកសាងវិស័យសារព័ត៌មាននៅកម្ពុជាឱ្យស្មើមុខ ស្មើមាត់ ស្មើសិទ្ធិ ជាមួយបណ្តាប្រទេសនៅក្នុងតំបន់និងពិភពលោក
សំណើររបស់រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើងខណៈសន្តិសុខ និងសណ្តាប់ធ្នាប់ផ្នែកសារព័ត៌មាននៅកម្ពុជា ត្រូវបានវាយតម្លៃថាមានភាពល្អប្រសើរក្នុងរយៈពេល១ឆ្នាំជាងមកនេះ ហើយទន្ទឹមនេះក្រសួងព័ត៌មាន បានកសាងការទូតព័ត៌មាន ជាមួយបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក ដើម្បីប្រឆាំងព័ត៌មានក្លែងក្លាយ នៅក្នុងដំណាក់កាលបរិបទបច្ចេកវិទ្យាឌីជីថល ឈានទៅប្រើបញ្ញាសិប្បនិមិត្ម (AI)។
នៅក្នុងពិធីបិទសិក្ខាសាលាផ្សព្វផ្សាយស្វែងយល់អំពី ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន និងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាននៅកម្ពុជាកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា
អីឡូវនេះយើងចាប់ផ្តើមនិយាយពីការទូតព័ត៌មាន ពីព្រោះ ប្រទេសនីមួយៗមានបញ្ហាដូចគ្នា រឿងបណ្តាញទំនាក់ទំនងសង្គម រឿងព័ត៌មានក្លែងក្លាយ រឿងបញ្ញាសិប្បនិមិត្ម ដែលជ្រៀតជ្រែកក្នុងវិស័យសារព័ត៌មាន។
សូមរំលឹកថា កាលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ក្រសួងព័ត៌មានបានធ្វើកិច្ចសហប្រតិបត្តិការជ...
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ជំរុញឱ្យមន្ត្រីព័ត៌មាន និងសាធារណមតិខេត្តកំពង់ឆ្នាំង ធ្វើការងារឱ្យសកម្មគាំទ្ររដ្ឋបាលខេត្តក្នុងការគ្រប់គ្រងសាធារណមតិ ផ្សព្វផ្សាយព័ត៌មានពិតជូនពលរដ្ឋ និងរួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយឱ្យទាន់ពេលវេលា
រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានណែនាំបន្ថែមដល់មន្ត្រីនៃមន្ទីរព័ត៌មាន និងក្រុមការងារសាធារណមតិនៅក្នុងខេត្តកំពង់ឆ្នាំង ត្រូវធ្វើការងារឱ្យកាន់តែសកម្មទៅលើការគាំទ្រគណៈបញ្ជាការឯកភាព និងរដ្ឋបាលខេត្តលើការងារគ្រប់គ្រងសាធារណមតិ គ្រប់គ្រងព័ត៌មាន និងសាធារណមតិ ដោយតាមដានព័ត៌មានធ្វើការឆ្លើយតប បកស្រាយ ផ្សព្វផ្សាយនូវព័ត៌មានពិត ត្រឹមត្រូវជូនប្រជាពលរដ្ឋ
ឱ្យយល់ដឹងពីគោលនយោបាយរបស់រាជរដ្ឋាភិបាល រួមទាំងដំណើរការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ ជាពិសេសរួមគ្នាទប់ស្កាត់ និងប្រឆាំងព័ត៌មានក្លែងក្លាយឱ្យទាន់ពេលវេលា។
ការណែនាំបែបនេះរបស់ រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង និងបងប្អូនអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ នៅមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង។
រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ក្រសួងព័ត...
ក្រសួងកសិកម្មលើកទឹកចិត្តប្រជាកសិករឲ្យផ្លាស់ប្តូរទម្លាប់ពីការដាំដុះពូជស្រូវបរទេស ងាកមកជ្រើសរើសដាំដុះស្រូវពូជជាតិមាន ពូជស្រូវសែនក្រអូប ស្រូវស្រង៉ែ
ភ្នំពេញ៖លោក ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយលោក ហៃ វាសនា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប លោក ថ្លៃ ចិន អភិបាលរង ស្រុកពួក ក្រុមប្រឹក្សាឃុំកែវពណ៍ និងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥កន្លងទៅនេះ បានអញ្ជើញចុះពិនិត្យមើលស្ថានភាពការដាំដុះស្រូវប្រាំងរបស់ប្រជាកសិករនៅក្នុងឃុំកែវពណ៍ និងឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប។
ដំណើរចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណង ពិនិត្យមើលស្ថានភាពនៃការដាំដុះស្រូវប្រាំង ស្ថានភាពទឹកសម្រាប់ស្រោចស្រពដំណាំស្រូវ និងតម្លៃស្រូវ នាពេលបច្ចុប្បន្ន តាមអនុសាសន៍ណែនាំរបស់ឯកឧត្ដមរដ្ឋមន្ត្រី ឌិត ទីណា ។
បន្ទាប់ពីក្រុមការងារបានពិនិត្យជាក់ស្តែង និងបានស្តាប់ការលើកឡើងរបស់ប្រជាកសិករ លោករដ្ឋលេខាធិការ បានបញ្ជាក់ពីស្ថានភាពតម្លៃស្រូវនៅកម្ពុជា ក៏ដូចជាពិភពលោក ឱ្យប្រជាកសិករបានជ្រាប ព្រមទាំងបានលើកទឹកចិត្តប្រជាកសិករឲ្យផ្លាស់ប្តូរទម...
