លោក ថោ ជេដ្ឋា អញ្ជើញជួបប្រជុំជាមួយគណៈប្រតិភូគណៈកម្មការទី៣នៃព្រឹទ្ធសភា ស្តីអំពីវឌ្ឍនភាពការងាររបស់ក្រសួងធនធានទឹក និងឧតុនិយម
លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និង ឧតុនិយម អមដោយលោករដ្ឋលេខាធិការប្រចាំការ និងលោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួង បានអញ្ជើញជួបប្រជុំពិភាក្សាការងារ ជាមួយគណៈប្រតិភូគណៈកម្មការ ផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និង ឧតុនិយម (គណៈកម្មការទី៣) ដឹកនាំដោយលោកបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣នៃព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ២០២៥ នៅសាលប្រជុំទីស្ដីការក្រសួង។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានសម្តែងការស្វាគមន៍ និងថ្លែងអំណរគុណដល់លោកបណ្ឌិត ម៉ុង ឬទ្ធី ប្រធានគណៈកម្មការ និងគណៈប្រតិភូគណៈកម្មការទី៣នៃព្រឹទ្ធសភា ដែលបានយកចិត្តទុកដាក់ចំពោះ ក្រសួងធនធានទឹក និងឧតុនិយម និងបានអញ្ជើញមកសិក្សាឈ្វេងយល់ពីវឌ្ឍនភាពការងារ បញ្ហាប្រឈមឆ្នាំ២០២៤ និងចក្ខុវិស័យរបស់ក្រសួងឆ្នាំ២០២៥ និងបានជម្រាបអំពីកិច្ចខិតខំប្រឹងប្រែងអនុវត្តនូវភារកិច្ចយ៉ាងសកម្មរបស់ក្រ...








