តបតាមការអញ្ជើញទីភ្នាក់ងារ រដ្ឋមន្រ្តីក្រសួងការងារ ហេង សួរ ដឹកនាំគណៈប្រតិភូអន្តរក្រសួងបំពេញទស្សនកិច្ចនៅប្រទេសអាល្លឺម៉ង់
(អាល្លឺម៉ង់)៖តបតាមការអញ្ជើញរបស់ទីភ្នាក់ងារសហប្រតិបត្តិការអាល្លីម៉ង់ (GIZ) ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូអន្តរក្រសួងកម្ពុជាទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥។ ដំណើរទស្សនកិច្ចនេះ គឺដើម្បីស្វែងយល់អំពីគោលនយោបាយ និងច្បាប់នានាពាក់ព័ន្ធនឹងវិស័យវាយនភណ្ឌ កាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប នៅក្នុងសហគមន៍អឺរ៉ុប និងអាល្លឺម៉ង់។
ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូអន្តរក្រសួងកម្ពុជា បានជួបពិភាក្សាការងារជាមួយតំណាងគណៈកម្មការអឺរ៉ុប (EU Commission), តំណាងនៃក្រសួងការងារ និងសង្គមកិច្ចអាល្លឺម៉ង់ តំណាងនៃក្រសួងសហព័ន្ធសម្រាប់កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ចអាល្លឺម៉ង់, តំណាង IndustriAll, តំណាងសហព័ន្ធនិយោជក, សហព័ន្ធសហជីពអាល្លឺម៉ង់, តំណាងស្ថាប័ន ACT, និងក្រុមហ៊ុនម្ចាស់ម៉ាកសំខាន់ៗមួយ...








