រថយន្តដឹកឈើមួយគ្រឿង បានក្រឡាប់ ក្រោយពីសកម្លាំងសមត្ថកិច្ចដេញតាមបង្ក្រាប ពាក់ព័ន្ធបទល្មើសព្រៃឈើ
កំពង់ធំ៖ រថយន្តម៉ាកលុចស៊ីសមួយគ្រឿងទំនងបើកគេចពីសមត្ថកិច្ច ទើបបាត់ម្ចាស់ការ បានជ្រុលចង្កូតទៅបុកបង្គោលភ្លើង និងរបងផ្ទះលោកមេឃុំសណ្ដាន់ បែកធុងទឹកទៅមុខលែងរួច នៅវេម៉ោងប្រមាណ ២:៣០រំលងអាធ្រាត្រ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ ត្រង់ចំណុចនិយាមកា(526216-1448426) ស្ថិតក្នុងភូមិកំពង់ត្របែក ឃុំសណ្ដាន់ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា សមត្ថកិច្ចបានការធ្វើការបង្ក្រាបបទល្មើសព្រៃឈើនេះបានពីរករណីផ្សេងគ្នាក្នុងថ្ងៃតែមួយ ក្នុងនោះ សង្កាត់រដ្ឋបាលព្រៃឈើសណ្ដាន់ សហការជាមួយរដ្ឋបាលស្រុកសណ្ដាន់ កម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសណ្ដាន់ បានចុះប្រតិបត្ថិការបង្ក្រាបបទល្មើសព្រៃឈើ ដឹកនាំដោយ លោក គង់ សុភា អភិបាលរងស្រុកសណ្ដាន់។
ករណីទី១ នៅត្រង់ចំណុចនិយាមកា(526216-1448426) ស្ថិតក្នុងភូមិកំពង់ត្របែក ឃុំសណ្ដាន់ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ កម្លាំងបានឃាត់ចាប់រ...








