ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានជាតិ

សិក្ខាសាលាពិគ្រោះយោបល់ស្តីពីការអភិវឌ្ឍន៍វិជ្ជាជីវៈបន្តរបស់ឆ្មប (CPD) និងការអនុវត្តគ្លីនិកផ្អែកលើសមត្ថភាព

សិក្ខាសាលាពិគ្រោះយោបល់ស្តីពីការអភិវឌ្ឍន៍វិជ្ជាជីវៈបន្តរបស់ឆ្មប (CPD) និងការអនុវត្តគ្លីនិកផ្អែកលើសមត្ថភាព

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការ នៃក្រសួងសុខាភិបាល និងជានាយកកម្មវិធីសុខភាពផ្លូវភេទ បន្តពូជ និងសិទ្ធិនៅកម្ពុជា កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការអភិវឌ្ឍន៍វិជ្ជាជីវៈបន្តរបស់ឆ្មប (CPD) និងការអនុវត្តគ្លីនិកផ្អែកលើសមត្ថភាព សិក្ខាសាលានេះបានរៀបចំឡើងដោយគណ:ឆ្មប កម្ពុជា និងសហការឧបត្ថម្ភដោយអង្គការ UNFPA។ សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងដូចជា៖ -ការផ្តល់ធាតុចូលពី សេវាសាធារណ និងឯកជនទៅលើខ្លឹមសារនៃការអភិវឌ្ឍវិជ្ជាជីវៈបន្តរបស់ឆ្មប (CPD) ដោយផ្អែកលើយុទ្ធសាស្ត្រគន្លឹះចំនួនបី ការរស់រានមានជីវិត (Survive) ការរីកចម្រើន(Thrive) និងការផ្លាស់ប្តូរ (Transform) នៃយុទ្ធសាស្រ្តសកលស្តីពី សុខភាពស្រ្តី កុមារ និងវ័យជំទង់ ឆ្នាំ២០១៦-២០៣០ របស់អង្គការសហប្រជាជាតិ ដើម្បីសម្រេចបាននៅការអភិវឌ្ឍប្រកបដោយចីរភាព (SDG) ត្រឹមឆ្នាំ២០៣០ និងផ្អែកលើក្របខណ្ឌអភិវឌ្ឍវ...
អគ្គស្នងការដ្ឋាននគរបាលជាតិ កំណត់ឱសានវាទត្រឹមថ្ងៃទី១០ ខែធ្នូ ដើម្បីឲ្យអ្នកបង្ហោះវីដេអូល្បែងអនឡាញ លុបចេញវិញទាំងអស់, បើមិនលុបនឹងចាត់វិធានការច្បាប់

អគ្គស្នងការដ្ឋាននគរបាលជាតិ កំណត់ឱសានវាទត្រឹមថ្ងៃទី១០ ខែធ្នូ ដើម្បីឲ្យអ្នកបង្ហោះវីដេអូល្បែងអនឡាញ លុបចេញវិញទាំងអស់, បើមិនលុបនឹងចាត់វិធានការច្បាប់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានកំណត់ឱសានវាទត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីឲ្យអ្នកដែលបង្ហោះវីដេអូផ្សព្វផ្សាយពីល្បែងអនឡាញទាំងអស់ ត្រូវលុបចេញវិញជាបន្ទាន់នូវរាល់ការបង្ហោះ របស់ខ្លួននាពេលកន្លងមក។ តាមរយៈសារជូនដំណឹងនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ អគ្គស្នងការដ្ឋាននគរបាលជាតិ បានព្រមានថា ក្នុងករណីអ្នកដែលបានបង្ហោះនាពេលកន្លងមក មិនបានលុបចោលនូវវីដេអូទាំងអស់នោះវិញទេ នឹងត្រូវចាត់វិធានការច្បាប់ជាធរមាន។ អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា «អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងធ្វើការទុករយៈពេលកំណត់ត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីឲ្យអ្នកពាក់ព័ន្ធទាំងឡាយ ធ្វើការលុបចោលព័ត៌មានល្បែង អនឡាញពីបណ្តាញសង្គម។ ក្នុងករណីចំពោះបុគ្គលណាដែលនៅបន្តប្រព្រឹត្តសកម្មភាពខុសច្បាប់ ដូចក្នុងសារាចរណែនាំនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងចាត់វិធានការតាមផ្លូវ»។ ការជូនដំណឹងរបស់ស្ថាប័ននគរបាលជាតិនៅពេលនេះ ធ្វើឡើ...
បើមិនមានការប្រែប្រួលទេ បុណ្យសមុទ្រលើកទី១១ ជុំទី៣ នឹងប្រារព្ធពី​ថ្ងៃទី១៣ដល់១៥ធ្នូ នៅខេត្តកំពត

បើមិនមានការប្រែប្រួលទេ បុណ្យសមុទ្រលើកទី១១ ជុំទី៣ នឹងប្រារព្ធពី​ថ្ងៃទី១៣ដល់១៥ធ្នូ នៅខេត្តកំពត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រសួងទេសចរណ៍បានជូនដំណឹងជាផ្លូវការថា ដោយទទួលបាន​ការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា ក្រសួង​ទេសចរណ៍ រួមសហការជាមួយនឹងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួង ពាណិជ្ជកម្ម រដ្ឋបាលខេត្តកំពត គណៈកម្មាធិការ​ជាតិអូឡាំពិកកម្ពុជា សភាពាណិជ្ជកម្មខេត្តកំពត ក្រសួង ស្ថាប័នពាក់ព័ន្ធ និង ផ្នែកឯកជន នឹងរៀបចំពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ ក្រោមប្រធានបទ “អបអរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ” ដែលនឹងប្រព្រឹត្តទៅ​ចាប់ពីថ្ងៃសុក្រ ១៣កើត ដល់ថ្ងៃ​អាទិត្យ ១៥កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ដល់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់ សម្តេចមហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅខេត្តកំពត ។ ខណៈនេះរដ្ឋបាលខេត្តកំពតជាម្ចាស់ផ្ទះក៏បានត្រៀមរួចជាស្រេចដែរ តាមរយៈសកម្មភាពជាក់ស្តែង និងសេចក្តីណែនាំតាំងពី ថ្ងៃទី១ ​ខែវិច្...
រដ្ឋមន្ត្រី នេត្រ ភក្ត្រា និងលោកជំទាវ ទេព កូលាប សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) បានអញ្ជើញធ្វើការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងព័ត៌មាន និងសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ស្តីពីកិច្ចសហប្រតិបត្តិការលើកម្មវិធីបណ្តុះបណ្តាលជំនាញក្របខ័ណ្ឌវិស័យព័ត៌មាន និងសោតទស្សន៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា និងលោកជំទាវ ទេព កូលាប សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) បានអញ្ជើញធ្វើការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងព័ត៌មាន និងសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ស្តីពីកិច្ចសហប្រតិបត្តិការលើកម្មវិធីបណ្តុះបណ្តាលជំនាញក្របខ័ណ្ឌវិស័យព័ត៌មាន និងសោតទស្សន៍

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងព័ត៌មាន និងសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ស្តីពីកិច្ចសហប្រតិបត្តិការលើកម្មវិធីបណ្តុះបណ្តាលជំនាញក្របខ័ណ្ឌវិស័យព័ត៌មាន និងសោតទស្សន៍ ត្រូវបានធ្វើពិធីចុះហត្ថលេខារវាង រដ្ឋមន្ត្រី នេត្រ ភក្ត្រា និងលោកជំទាវ ទេព កូលាប សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ នាសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ អនុស្សរណៈនៃការយោគយល់នេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូ រវាងស្ថាប័នរដ្ឋ និងឯកជន សំដៅលើការរួមចំណែកលើកកម្ពស់វិស័យព័ត៌មាន តាមរយៈការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យព័ត៌មាន ប្រកបដោយគុណវឌ្ឍ កម្រិតបរិញ្ញាបត្រ បរិញ្ញាបត្ររង និងកម្រិតវិជ្ជាជីវៈក្នុងព្រះរាជាណាចក្រកម្ពុជា ៕...
ឧត្ដមសេនីយ៍ត្រី អ៊ី ចំរើ ចាត់បញ្ជូនក្រុមការងារទៅសួរសុខទុក្ខលោកវរសេនីយ៍ត្រី វង្ស សារិទ្ធីយ៉ា ឋាន:នាយរងផ្នែក កំពុងសម្រាកព្យាបាលរបួសវ៉ះកាត់នៅមន្ទីរពេទ្យប្រទេសថៃ

ឧត្ដមសេនីយ៍ត្រី អ៊ី ចំរើ ចាត់បញ្ជូនក្រុមការងារទៅសួរសុខទុក្ខលោកវរសេនីយ៍ត្រី វង្ស សារិទ្ធីយ៉ា ឋាន:នាយរងផ្នែក កំពុងសម្រាកព្យាបាលរបួសវ៉ះកាត់នៅមន្ទីរពេទ្យប្រទេសថៃ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ប៉ុស្តិ៍.ប៉ោយប៉ែត៖ លោកឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង០៩:០០នាទីព្រឹក ប៉ុស្តិ៍បានចាត់បញ្ជូនក្រុមការងារចំនួន ០៧នាក់ ដឹកនាំដោយលោកវរសេនីយ៍ឯក ជួន សារី ឋាន:នាយរងប៉ុស្តិ៍ ដើម្បីទៅសួរសុខទុក្ខលោកវរសេនីយ៍ត្រី វង្ស សារិទ្ធីយ៉ា ឋាន:នាយរងផ្នែក ដែលកំពុងសម្រាកព្យាបាលរបួសវ៉ះកាត់នៅមន្ទីរពេទ្យ ខេត្តស្រះកែវ ប្រទេសថៃ ។ ក្នុងការចុះសួរសុខទុក្ខនេះផងដែរ ដោយមានការយកចិត្តទុកដាក់ខ្ពស់ ពី លោកឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន និងអនុវត្តតាមការចង្អុលបង្ហាញរបស់ក្រុមការងារបាននាំយកនូវជំនួយមួយចំនួនដែលបានមកពីការជួយឧបត្ថម្ភរបស់លោកឧត្ដមសេនីយ៍ត្រី នាយប៉ុស្តិ៍ និងមន្ត្រីក្រោមឱវាទទៅប្រគល់ជូនលោកវរសេនីយ៍ត្រី វង្ស សារិទ្ធីយ៉ា ជំនួយទាំងនោះរួមមាន៖ - ប្រាក់ដុល្លារចំនួន ៥០០$ (ឧបត្ថម្ភដោយលោកឧត្តមសេនីយ៍ត្រី នាយប៉ុស្តិ៍) - ប្រាក់រៀលចំនួន ១.៣៤០.០០០រៀល (មិត្តរួមការង...
លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្ត បានអញ្ជើញជាអធិបតីកិច្ចបើកសន្និបាត បូកសរុបសភាពការណ៍ និងលទ្ឋផលកិច្ចប្រតិបត្តិការប្រចាំឆ្នាំ២០២៤ និងដាក់ចេញទិសដៅការងារឆ្នាំ២០២៥ របស់ស្នងការដ្ឋាននគរបាលខេត្តក្រចេះ។

លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្ត បានអញ្ជើញជាអធិបតីកិច្ចបើកសន្និបាត បូកសរុបសភាពការណ៍ និងលទ្ឋផលកិច្ចប្រតិបត្តិការប្រចាំឆ្នាំ២០២៤ និងដាក់ចេញទិសដៅការងារឆ្នាំ២០២៥ របស់ស្នងការដ្ឋាននគរបាលខេត្តក្រចេះ។

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤
ជំនួបរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានិងសមាគមសហគ្រិនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍ ដើម្បីស្វែងយល់បន្ថែមនូវកាលានុវត្តភាពធុរកិច្ច និន្នាការវិនិយោគ

ជំនួបរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានិងសមាគមសហគ្រិនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍ ដើម្បីស្វែងយល់បន្ថែមនូវកាលានុវត្តភាពធុរកិច្ច និន្នាការវិនិយោគ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ ៖ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧកញ៉ា ហុង ឆេងឈុន ប្រធាន សមាគមសហគ្រិនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍ បានដឹកនាំក្រុមប្រឹក្សាភិបាល និងសមាជិក សមាជិកា ចូលរួមកិច្ចប្រជុំរវាងសមាគម ស.ស.ក.ស.អ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជំនួបកិច្ចប្រជុំរៀបចំឡើងក្នុងគោលបំណង ស្វែងយល់បន្ថែមនូវកាលានុវត្តភាពធុរកិច្ច និន្នាការវិនិយោគ ច្បាប់និងគោលនយោបាយថ្មីៗ យន្តការដោះស្រាយបញ្ហា និងជាពិសេសការបង្កើតនូវបណ្តាញទំនាក់ទំនងជាមួយគ្នា បន្ថែមពីនេះទៀតក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសមាគម បានផ្លាស់ប្តូរយោបល់ពីកិច្ចការពាក់ព័ន្ធធុរកិច្ច វិនិយោគ កិច្ចសម្រួលពាណិជ្ជកម្ម និងការចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា។...
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ជូនដំណឹងអំពីគម្រោងបុរី និងផ្ទះល្វែងចំនួន២ ដែលកំពុងធ្វើអាជីវកម្មដោយគ្មានអាជ្ញាបណ្ណ

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ជូនដំណឹងអំពីគម្រោងបុរី និងផ្ទះល្វែងចំនួន២ ដែលកំពុងធ្វើអាជីវកម្មដោយគ្មានអាជ្ញាបណ្ណ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានចេញសេចក្តីជូនដំណឹង អំពីគម្រោងបុរី និងផ្ទះល្វែងចំនួន២ ដែលកំពុងធ្វើអាជីវកម្ម ដោយគ្មានអាជ្ញាបណ្ណនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ។ ខាងក្រោមនេះជាសេចក្តីជូនដំណឹង របស់និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ៖
តំណាងរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ជុំ កុសល អញ្ជើញបើកវគ្គបណ្តុះបណ្តាលការប្រយុទ្ធប្រឆាំង និងការឆ្លើយតបព័ត៌មានក្លែងក្លាយដល់មន្ត្រីជុំវិញរដ្ឋបាលរាជធានីភ្នំពេញ

តំណាងរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ជុំ កុសល អញ្ជើញបើកវគ្គបណ្តុះបណ្តាលការប្រយុទ្ធប្រឆាំង និងការឆ្លើយតបព័ត៌មានក្លែងក្លាយដល់មន្ត្រីជុំវិញរដ្ឋបាលរាជធានីភ្នំពេញ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោក ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាតំណាងដ៏ខ្ពង់ខ្ពស់ រដ្ឋមន្ត្រី នេត្រ ភក្រ្តាកាលពីថ្ងៃទី៣ខែធ្នូនេះបានអញ្ជើញ បើកកម្មវិធីវគ្គបណ្តុះបណ្តាលការប្រយុទ្ធប្រឆាំងនិងការឆ្លើយតបព័ត៌មានក្លែងក្លាយដល់មន្ត្រីជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ដែលមានអ្នកចូលរួមចំនួនជាង៣០០នាក់។ នៅក្នុងពិធីនោះដែរ រដ្ឋលេខាធិការក្រសួងព័ត៌មាន ជុំ កុសល ក៏បានអញ្ជើញបិទ វគ្គបណ្តុះបណ្តាលនោះផងដែរ ក្រោមគំនិតផ្តួចផ្តើមរៀបចំកម្មវិធីដោយលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ សហការជាមួយក្រសួងព័ត៌មាន មាន លោក ហ៊ីវ ជននាថ រដ្ឋលេខាធិការ ជាអ្នកសម្របសម្រួលដ៏សំខាន់ ។ សម្រាប់ វគ្គបណ្តុះបណ្តាលនេះពិតជាមានសារ:សំខាន់ក្នុងការផ្តល់ចំណេះដឹងបន្ថែមដល់មន្ត្រីថ្នាក់ក្រោមជាតិ ក្នុងការប្រយុទ្ធប្រឆាំង និងឆ្លើយតបព័ត៌មានក្លែងក្លាយ មានប្រសិទ្ធភាព ។ ក្រសួងព័ត៌មាន បានត្រៀមលក្ខណ:ជានិច្ចក្នុងការសហការជាមួយគ្រប់ស្ថាប័នជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីបើកវគ្គបណ្តុ...
ពិធីចុះអនុស្សរណៈយោគយល់គ្នារវាងក្រសួងពាណិជ្ជកម្មនិងធនាគារ (ARDB) សំដៅពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម និងពាណិជ្ជកម្ម

ពិធីចុះអនុស្សរណៈយោគយល់គ្នារវាងក្រសួងពាណិជ្ជកម្មនិងធនាគារ (ARDB) សំដៅពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម និងពាណិជ្ជកម្ម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ): លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃអង្គារទី៣ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នារវាង ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម តំណាងដោយ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងក្រសួងពាណិជ្ជកម្មតំណាងដោយ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ-មន្រ្តីរាជការក្រសួងពាណិជ្ជកម្ម, ថ្នាក់ដឹកនាំធនាគារ ARDB, តំណាងសហព័ន្ធស្រូវអង្ករកម្ពុជា, រោងម៉ាស៊ីនកិនស្រូវ, ក្រុមហ៊ុននាំចេញអង្ករ, សហព័ន្ធដំឡូងមីកម្ពុជា, ក្រុមហ៊ុនប្រមូលទិញ-កែច្នៃដំឡូងមី, ក្រុមហ៊ុនប្រមូលទិញ-កែច្នៃស្វាយចន្ទី, តំណាងក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធផ្សេងៗទៀត នៅទីស្តីការក្រសួងពាណិជ្ជកម្ម ដែលមានអ្នកចូលរួមប្រមាណ ១៥០នាក់។ ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះធ្វើឡើងក្នុងគោលបំណងជំរុ...