លោក ផាន់ វណ្ណៈ ប្រធានស្នាក់ការគយ និងរដ្ឋាករប្រចាំច្រកទ្វាអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ និងមេគយចល័តលើផ្ទៃប្រទេសកំពុងរងការរិះគន់ថា ប្រមូលប្រាក់ដាក់ហោប៉ៅផ្ទាល់ខ្លួន ច្រើនជាងប្រមូលពន្ធចូលរដ្ឋ.!
ការប្រមូលពន្ធរបស់គយនៅច្រកទ្វាអន្តរជាតិអូរស្មាច់ និងគយចល័តយកប្រាក់ពីរថយន្ដដឹកទំនិញគ្មានបង្កាន់ដៃបង់ពន្ធទេ?
សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋឃើញផ្ទាល់ភ្នែកក៏ដូច ជាឈ្មួញរកស៊ីដឹកទំនិញបាននិយាយថា គ្រប់ទឹកហើយលោកប្រធានសាខាគយនិងរដ្ឋាករប្រចាំច្រកទ្វាអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ និងមេគយចល័តក្រសួង ប្រមូលប្រាក់ពីរថយន្ដដឹកទំនិញ អត់មានបង្កាន់ដៃពន្ធ សង្ស័យចូលហោប៉ៅច្រើនជាងចូលពន្ធរដ្ឋ។ ដូច្នេះសូមលោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ និងអគ្គនាយកដ្ឋានគយនិងរដ្ឋាករ ជួយពិនិត្យមើលផងដើម្បីការពារផលប្រយោជន៍ជាតិ។
លោក ផាន់ វណ្ណៈ ប្រធានស្នាក់ការគយ និងរដ្ឋាករប្រចាំច្រកទ្វាអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ និងមេគយចល័តក្រសួងកំពុងរងការរិះគន់ថា បាននឹងកំពុងប្រមូល ប្រាក់ដាក់ហោប៉ៅផ្ទាល់ខ្លួន ច្រើនជាងប្រមូលពន្ធចូលរដ្ឋ ដោយហេតុមានអាជីវករដឹកទំនិញ តាមរថយន្ដជាច្រើន បានលើកឡើងស្រដៀងគ្នាថា អស់លោកមន្ត្រីគយនៅច្រកព្រំដែនខាងលើនេះ ...








