ថ្នាក់ដឹកនាំខេត្តកំពត ជួបសំណេះសំណាលជាមួយប្រតិបត្តិករទេសចរណ៍ បងប្អូនប្រជាពលរដ្ឋ លក់ដូរក្នុងក្រុងកំពត
នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោកបណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជួបសំណេះសំណាលជាមួយប្រតិបត្តិករទេសចរណ៍ បងប្អូនប្រជាពលរដ្ឋ លក់ដូរក្នុងក្រុងកំពត នៅសាលសន្និសីទបូកគោ សាលាខេត្តកំពត។
ខេត្តកំពតក្រោមការដឹកនាំរបស់ លោក បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត សមិទ្ធផលធំៗជាច្រើនបានលេចរូបរាងឡើង ឆ្លើយតបសមស្របទៅនឹងការអភិវឌ្ឍតម្រូវការវិស័យទេសចរណ៍ដែល ប្រកបដោយភាពឆ្នៃប្រឌិត និងប៉ិនប្រសព្វរយៈ ហើយសមិទ្ធផលទាំងនោះរួមមាន៖ ឆ្នេរខ្សាច់ដ៏ស្រស់ស្អាត កំពង់ផែទេសចរណ៍ ការក្រាលម៉ាបសួនច្បារក្នុងក្រុងទាំងមូល រូបសំណាកសេះសមុទ្រ បាញ់ទឹកប្រកបដោយភាពទាក់ទាញ នាឡិកាយក្ស ជាលិតផលទេសចរណ៍ឯកនៅក្នុងប្រទេសកម្ពុជា ផ្លូវក្រាលបេតុងជាច្រើនក្នុងក្រុង ការបំពាក់ភ្លើងលម្អរ និងបំភ្លឺក្រុង ការពង្រីកផ្លូវបង្កលក្ខណៈងាយស្រួលដល់ការធ្វើចរាចរ។
សមិទ្ធផលទាំងនេះ បានបម្រើដោយសកម្ម និងផ្ទ...








