លោកអភិសន្តិបណ្ឌិត ស សុខាគាំទ្រពេញទំហឹងចំពោះការសម្រេចចិត្តប្រកបដោយប្រតិភាណរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការដកកម្ពុជាចេញពីតំបន់ត្រីកោណអភិវឌ្ឍន៍
លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសគាំទ្រពេញទំហឹងចំពោះការសម្រេចចិត្តប្រកបដោយប្រតិភាណរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការដកកម្ពុជា ចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) កាលពីយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤។
លើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ លោកអភិសន្តិបណ្ឌិត ស សុខា បានសរសេរថា ៖ ខ្ញុំ ព្រមទាំងក្រុមគ្រួសារទាំងមូល ក៏មិនខុសពីបងប្អូនជនរួមជាតិគ្រប់និន្នាការដែរ យើងពិតជាមានសេចក្ដីពេញចិត្ត និងគាំទ្រយ៉ាងពេញទំហឹងចំពោះការសម្រេចចិត្តដ៏ឈ្លាសវៃ និងប្រកបដោយប្រតិភាណរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការដកព្រះរាជាណាចក្រកម្ពុជា ចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)។
លោកអភិសន្តិបណ្ឌិត ស សុខា បន្តថា ការសម្រេចចិត្តនេះ គឺជាទឡ្ហីករណ៍បញ្ជាក់យ៉ាងច្បាស់ថា សម្ដេចតេ...








