បន្ទាប់ពីគម្រោងព្រែកជីកហ្វូណនតេជោបើកការដ្ឋាន ខេត្តកែប និងខេត្តកំពតទទួលបានការចាប់អារម្មណ៍ពីវិនិយោគិន
ខេត្តកំពត និងខេត្តកែប គឺជាខេត្តចំនួន២ ក្នុងចំណោមខេត្តចំនួន៤ ព្រែកជីកហ្វូណនតេជោ ឆ្លងកាត់។ពិសេសខេត្តទាំង២ ជាខេត្តភ្ជាប់ ទៅកាន់សមុទ្រផ្ទាល់ ។ខណៈនេះវិនិយោគិនបរទេសនិងក្នុងស្រុកជាច្រើនបានចាប់ផ្ដើមសម្លឹងឱកាសវិនិយោគនៅខេត្តទាំង២។
ភ្នាក់ងារអចលនទ្រព្យប្រចាំខេត្តកំពត និងខេត្តកែប បានលើកឡើងថា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានបើកការដ្ឋានសាងសង់ព្រែកជីក ហ្វូណនតេជោ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក៏មានអ្នកវិនិយោគបរទេសមួយក្រុមស្វែងរកការវិនិយោគលើអគារកំពុងដំណើរការនៅក្នុងខេត្តកែប និងវិនិយោគលើសណ្ឋាគារ ឬបដិសណ្ឋារកិច្ចនៅក្នុងខេត្តនេះ។ ភ្នាក់ងារដដែលបានកត់សម្គាល់ថា សកម្មភាពក្រុមវិនិយោគិន បានកើតឡើងតែប៉ុន្មានសប្ដាហ៍ក្រោយការបើកការដ្ឋាន និងស្របពេលរាជរដ្ឋាភិបាលចេញសេចក្ដីជូនដំណឹងស្ដីពីការបន្តការអភិវឌ្ឍឆ្នេរខ្សាច់កម្សាន្តកម្រិតខ្ពស់នៅក្នុងខេត្តកែប ។ ...








