ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានជាតិ

(គ.ល.ក.)  បានសហការជាមួយរដ្ឋបាលខេត្តកំពង់ធំ រៀបចំកិច្ចប្រជុំ​ពិភាក្សា​ស្តីពី “ការ​​​គ្រប់គ្រងល្បែងផ្សងសំណាង និងការ​គ្រប់គ្រងផលប៉ះពាល់ពីល្បែង​ស៊ីសងខុសច្បាប់​គ្រប់​​ប្រភេទ”

(គ.ល.ក.) បានសហការជាមួយរដ្ឋបាលខេត្តកំពង់ធំ រៀបចំកិច្ចប្រជុំ​ពិភាក្សា​ស្តីពី “ការ​​​គ្រប់គ្រងល្បែងផ្សងសំណាង និងការ​គ្រប់គ្រងផលប៉ះពាល់ពីល្បែង​ស៊ីសងខុសច្បាប់​គ្រប់​​ប្រភេទ”

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ខេត្តកំពង់ធំ:អគ្គលេខាធិការដ្ឋាននៃគណៈកម្មការ​គ្រប់​គ្រង​​ល្បែង​​ពាណិ​ជ្ជ​​កម្ម​កម្ពុជា (គ.ល.ក.) នៅថ្ងៃទី១៦ ខែ​សីហា ឆ្នាំ​២០២៤នេះ បានសហការជាមួយរដ្ឋបាលខេត្តកំពង់ធំ រៀបចំកិច្ចប្រជុំ​ពិភាក្សា​ស្តីពី “ការ​​​គ្រប់គ្រងល្បែងផ្សងសំណាង និងការ​គ្រប់គ្រងផលប៉ះពាល់ពីល្បែង​ស៊ីសងខុសច្បាប់​គ្រប់​​ប្រភេទ”។ កម្មវិធីនេះ ក្រោម​​អធិបតីភាព​​​របស់​ លោក រស់ ភីរុណ អគ្គលេខាធិការ គ.ល.ក. តំណាង​ដ៏ខ្ពង់ខ្ពស់​ អគ្គបណ្ឌិត-​សភាចារ្យ​ អូន ព័ន្ធ​មុនី​រ័ត្ន ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ និងជា​ប្រធាន គ.ល.ក., និងលោក ងួន រាសី អភិបាលរងនៃ​គណៈ​អភិបាល​ខេត្តកំពង់ធំ តំណាង​ដ៏ខ្ពង់ខ្ពស់​ លោក នួន ផា​រ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ។ ក្រៅពីនេះ គឺមាន​ការ​អញ្ជើញ​ចូលរួមពី​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​កំពង់ធំ, តំណាង​សាលា​ដំបូងនិងអយ្យការ​អម​​​សា​លា​​​​ដំបូង​ខេត្ត, តំណាងបញ្ជាការ​ដ្ឋានកង​រាជ​អាវុធ​ហត្ថ​​ខេត្...
មន្ត្រីជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើកឡើងថា ប្រភពទុនវិនិយោគពីសិង្ហបុរីនៅកម្ពុជា មានសរុបប្រមាណ៤០០លានដុល្លារអាម៉េរិក

មន្ត្រីជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើកឡើងថា ប្រភពទុនវិនិយោគពីសិង្ហបុរីនៅកម្ពុជា មានសរុបប្រមាណ៤០០លានដុល្លារអាម៉េរិក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ប្រទេសសិង្ហបុរី គឺជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់មួយរបស់កម្ពុជា។ ក្នុងពិធីបើកកម្មវិធីពិព័រណ៍ធុរកិច្ចសិង្ហបុរី ២០២៤ នៅផ្សារទំនើបអូឡាំព្យា នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤នេះលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានគូសបញ្ជាក់ថា យោងតាមទិន្នន័យ ដែលកត់ត្រាដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ប្រភពទុនវិនិយោគពីសិង្ហបុរី ស្ថិតក្នុងចំណោមប្រភពទុនវិនិយោគផ្ទាល់ពីបរទេសឈានមុខទាំង១០ ដោយបានបណ្តាក់ទុនវិនិយោគសរុបប្រមាណ ៤០០លានដុល្លារអាម៉េរិក ក្នុងរយៈពេល ៥ឆ្នាំកន្លងទៅនេះ។ ការវិនិយោគរបស់សិង្ហបុរី បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ពិសេសក្នុងវិស័យកម្មន្តសាល អចលនទ្រព្យ និងបដិសណ្ឋារកិច្ច។ លោក បានបន្ថែមថា វត្តមាននៃក្រុមហ៊ុនធំៗ ដូចជា Keppel Infrastructure និង Changi Airport International ក៏ដូចជាម៉ាកល្បីៗ ដូចជា Charles & Keith, Ya Kun ន...
ទំនប់បង្វែរចរន្តទិសទឹកស្ទឹងស្រែង ដែលមានការជីកព្រែកសិប្បនិម្មិតប្រវែង ៤៥០ម៉ែត្រ និងទំនប់ស្ទាក់ស្ទឹងប្រវែង ១០០ម៉ែត្រ ស្ថិតនៅក្នុងឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប ។

ទំនប់បង្វែរចរន្តទិសទឹកស្ទឹងស្រែង ដែលមានការជីកព្រែកសិប្បនិម្មិតប្រវែង ៤៥០ម៉ែត្រ និងទំនប់ស្ទាក់ស្ទឹងប្រវែង ១០០ម៉ែត្រ ស្ថិតនៅក្នុងឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប ។

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ស្ទឹងស្រែង មានតួនាទីទទួលយកទឹកពីប្រភពទឹកជួរភ្នំដងរែក និងមួយផ្នែកទៀតពីផ្ទៃរងទឹកភ្លៀងក្នុងតំបន់ មកធ្វើការស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលកសិកម្ម ដំណាំរួមផ្សំ និងការប្រើប្រាស់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅតាមបណ្ដោយស្ទឹង។ កន្លងមក ដីច្រាំងស្ទឹងស្រែងបានបាក់ និងហូរច្រោះ ជាច្រើនកន្លែង ដោយសារឥទ្ធិពលជំនន់ទឹកភ្លៀងរដូវវស្សាដែលហូរមកពីជួរភ្នំដងរែក និងផ្ទៃរងទឹកភ្លៀងក្នុងតំបន់ ដែលធ្វើឱ្យប្រជាពលរដ្ឋនៅឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប ជួបការលំបាកកង្វះទឹកសម្រាប់ស្រោចស្រពបន្ថែមលើការងារបង្កបង្កើនផលកសិកម្ម និងការប្រើប្រាស់ប្រចាំថ្ងៃ។ ចរន្តទឹកស្ទឹងស្រែងបានយាយីទៅលើប្រឡាយមេបេតុងខាងកើត នៃប្រព័ន្ធធារាសាស្ត្រស្ទឹងស្រែងជំហាន១ ដែលជាប្រភពទឹកដ៏ធំចេញពីអាងទឹកស្ទឹងស្រែងយកទៅស្រោចស្រពនៅខេត្ដឧត្ដរមានជ័យ និងតំបន់មួយចំនួននៅខេត្តសៀមរាប។ ប្រព័ន្ធធារាសាស្ត្រស្ទឹងស្រែងជំហាន១ ស្ថិតនៅក្នុងឃុំជើងទៀន ស្រុកចុងកា...
លោក នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញប្រកាសមុខតំណែង លោកឧត្តមសេនីយ៍ត្រី សៀ ទីន ជាមេបញ្ជាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប

លោក នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញប្រកាសមុខតំណែង លោកឧត្តមសេនីយ៍ត្រី សៀ ទីន ជាមេបញ្ជាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញប្រកាសមុខតំណែង លោកឧត្តមសេនីយ៍ត្រី សៀ ទីន ជាមេបញ្ជាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប នាព្រឹកថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ២០២៤។ សូមបញ្ជាក់ជូនថា លោកឧត្តមសេនីយ៍ត្រី សៀ ទីន នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ ត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញអនុក្រឹត្យ តែងតាំងមុខតំណែងជាមេបញ្ជាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប និងត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិជាឧត្តមសេនីយ៍ត្រី នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤៕ ដោយ កន ចំណាន...
ក្រសួងមហាផ្ទៃ ត្រៀមខ្លួនរួចរាល់ដើម្បី ទប់ស្កាត់កុបកម្មផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់

ក្រសួងមហាផ្ទៃ ត្រៀមខ្លួនរួចរាល់ដើម្បី ទប់ស្កាត់កុបកម្មផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងនាមក្រសួងមហាផ្ទៃ មានតួនាទីគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម បានត្រៀមខ្លួនយ៉ាងអង់អាច ដើម្បីកម្ទេចកុបកម្ម ដែលមានបំណងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ ការលើកឡើងរបស់ លោកបណ្ឌិត ទូច សុឃៈ បន្ទាប់ពីនាពេលថ្មីៗនេះ ក្រុមប្រឆាំងក្រៅច្បាប់ នៅតាមបណ្តាប្រទេសមួយចំនួន បានញុះញង់ឲ្យមានបាតុកម្មប្រឆាំងនឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម ក្នុងគោលដៅទាញស្ថានភាព ប្រទេសកម្ពុជាឱ្យដូចទៅនឹងស្ថានភាពប្រទេសបង់ក្លាដេស។ តាមរយៈបណ្ដាញសង្គម នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ លោកបណ្ឌិត ទូច សុឃៈ បានបញ្ជាក់ថា «យើងទាំងអស់គ្នាគាំទ្រ កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍-DTA ដោយហេតុ ៣មាន»។ ជាកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមក ដើម្បីអភិវឌ្ឍន៍តាមតំបន់ជាប់ព្រំដែន ក្នុងនាមប្រទេសភូមិផងរបងជាមួយគ្នា ហើយធ្វើជាទូទៅជាមួ...
លោក ជិន ម៉ាលីន៖ ផែនការអូសទាញពលរដ្ឋក្នុងស្រុកដើម្បីធ្វើបាតុកម្មប្រឆាំងនឹង CLV-DTA ពុំមែនធ្វើឡើងដើម្បីសម្តែងមតិទេ ប៉ុន្តែជាផែនការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ ដែលជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុត

លោក ជិន ម៉ាលីន៖ ផែនការអូសទាញពលរដ្ឋក្នុងស្រុកដើម្បីធ្វើបាតុកម្មប្រឆាំងនឹង CLV-DTA ពុំមែនធ្វើឡើងដើម្បីសម្តែងមតិទេ ប៉ុន្តែជាផែនការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ ដែលជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
«ផែនការអូសទាញប្រមូលប្រជាជនក្នុងស្រុក ដើម្បីធ្វើបាតុកម្មប្រឆាំងនឹងគម្រោងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ពុំមែនធ្វើឡើងដើម្បីជាការសម្តែងមតិតាមច្បាប់នោះទេ ប៉ុន្តែគឺជាផែនការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល តាមរយៈការប្រើប្រាស់នូវវិធីញុះញង់អុជអាល បំផុសបំផុល និងការប្រើឧបាយកលនយោបាយបោកបញ្ឆោតអូសទាញប្រមូលកម្លាំងប្រជាជនស្លូតត្រង់ ឱ្យធ្វើបាតុកម្មបះបោរផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ សកម្មភាពជុំវិញផែនការនេះ គឺជាអំពើវិទ្ធង្សនា ដែលជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុតប៉ះពាល់ដល់សន្តិសុខជាតិ»។ នេះជាប្រសាសន៍របស់ លោក ជិន ម៉ាលីន រសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤នេះ។ លោក ជិន ម៉ាលីន ដែលជារដ្ឋលេខាធិការប្រចាំការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់បន្ថែមថា៖ «កន្លងទៅថ្មីៗនេះ មានក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេសមួយចំនួន បានបំភ្លៃការពិតពាក់ព័ន្ធនឹងគម្រោង កិច្ចសហប្...
គ.ល.ក.បានសហការនិងអភិបាលខេត្តត្បូងឃ្មុំ រៀបចំកិច្ចប្រជុំ​ពិភាក្សា​ស្តីពី “ការ​​​គ្រប់គ្រងល្បែងផ្សងសំណាង និងការ​គ្រប់គ្រងផលប៉ះពាល់ពីល្បែង​ស៊ីសងខុសច្បាប់​គ្រប់​​ប្រភេទ”

គ.ល.ក.បានសហការនិងអភិបាលខេត្តត្បូងឃ្មុំ រៀបចំកិច្ចប្រជុំ​ពិភាក្សា​ស្តីពី “ការ​​​គ្រប់គ្រងល្បែងផ្សងសំណាង និងការ​គ្រប់គ្រងផលប៉ះពាល់ពីល្បែង​ស៊ីសងខុសច្បាប់​គ្រប់​​ប្រភេទ”

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: អគ្គលេខាធិការដ្ឋាននៃគណៈកម្មការ​គ្រប់​គ្រង​​ល្បែង​​ពាណិ​ជ្ជ​​កម្ម​កម្ពុជា (គ.ល.ក.)នៅ ថ្ងៃទី១៥ ខែសីហា ឆ្នាំ​២០២៤នេះ នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំបានសហការ រៀបចំកិច្ចប្រជុំ​ពិភាក្សា​ស្តីពី “ការ​​​គ្រប់គ្រងល្បែងផ្សងសំណាង និងការ​គ្រប់គ្រងផលប៉ះពាល់ពីល្បែង​ស៊ីសងខុសច្បាប់​គ្រប់​​ប្រភេទ” ។ កម្មវិធីនេះ ក្រោម​​អធិបតីភាព​​​របស់​ លោក រស់ ភីរុណ អគ្គលេខាធិការ គ.ល.ក. តំណាង​ដ៏ខ្ពង់ខ្ពស់​ អគ្គបណ្ឌិត-​សភាចារ្យ​ អូន ព័ន្ធ​មុនី​រ័ត្ន ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ និងជា​ប្រធាន គ.ល.ក.និងលោក ណុប ឡងឌី អភិបាលរងនៃ​គណៈ​អភិបាល​ខេត្តត្បូងឃ្មុំ តំណាង​ដ៏ខ្ពង់ខ្ពស់​ លោក ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ។ ក្រៅពីនេះមាន​ការ​អញ្ជើញ​ចូលរួមពី​សមាជិក​ក្រុមប្រឹក្សា​ខេត្តត្បូងឃ្មុំ, តំណាង​សាលា​ដំបូងនិងអយ្យការ​អម​​​សា​លា​​​​ដំបូង​ខេត្ត, តំណាងបញ្ជាការ​ដ្ឋានកងរាជ​អាវុធ​ហត្ថ​...
សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបជាមួយ លោក Masahiko Metoki  អគ្គនាយកនៃសហភាពប្រៃសណីយ៍សកល (UPU) ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។

សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបជាមួយ លោក Masahiko Metoki អគ្គនាយកនៃសហភាពប្រៃសណីយ៍សកល (UPU) ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
UPU) គឺជាទីភ្នាក់ងារឯកទេសរបស់អង្គការសហប្រជាជាតិដែលសម្របសម្រួលប្រៃសណីយ៍ជាសកល។ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៨៧៤ (UPU) គឺជាអង្គការអន្តរជាតិចំណាស់ជាងគេទីពីរទូទាំងពិភពលោក ដែលមានប្រទេសចំនួន ១៩២ ជាសមាជិក។ បេសកកម្មរបស់ UPU គឺដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាពនៃសេវាកម្មប្រៃសណីយ៍សកលប្រកបដោយប្រសិទ្ធភាព គុណភាព និងតម្លៃសមរម្យ ដើម្បីជួយសម្រួលដល់ការទំនាក់ទំនងរវាងមនុស្ស ជុំវិញពិភពលោក។ រាជធានីភ្នំពេញ រសៀលថ្ងៃព្រហស្បតិ៍ ទី១៥ សីហា ២០២៤...
ក្នុងឱកាសដ៏មង្គលថ្លៃថ្លានៃពិធីចម្រើនជន្មាយុគម្រប់ ៧១ឆ្នាំ ឈានចូល ៧២ឆ្នាំ ឯកឧត្តម ហេង សួរ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក តាមបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរជូនចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ព្រមទាំងក្រុមគ្រួសារ ជួបតែសេចក្តីសុខចម្រើន និងសមប្រកបដោយពុទ្ធពរបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ក្នុងឱកាសដ៏មង្គលថ្លៃថ្លានៃពិធីចម្រើនជន្មាយុគម្រប់ ៧១ឆ្នាំ ឈានចូល ៧២ឆ្នាំ ឯកឧត្តម ហេង សួរ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក តាមបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរជូនចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ព្រមទាំងក្រុមគ្រួសារ ជួបតែសេចក្តីសុខចម្រើន និងសមប្រកបដោយពុទ្ធពរបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។...
រដ្ឋមន្ត្រីក្រសួងព័ត៌មាន គាំទ្រចំពោះការចង់ឱ្យមានការផ្លាស់ប្តូរពីការសរសេរអត្ថបទព័ត៌មានបែបសន្តិសុខ ទៅជាការសរសេបែបព័ត៌មានសេដ្ឋកិច្ចវិញ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន គាំទ្រចំពោះការចង់ឱ្យមានការផ្លាស់ប្តូរពីការសរសេរអត្ថបទព័ត៌មានបែបសន្តិសុខ ទៅជាការសរសេបែបព័ត៌មានសេដ្ឋកិច្ចវិញ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបង្ហាញនូវការគាំទ្រចំពោះការលើកឡើងរបស់ លោក យិន លាងគង់ ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជាដែលចង់ផ្លាស់ប្តូរផ្នត់គំនិតរបស់អ្នកសារព័ត៌មានឱ្យងាកពីការសរសេរព័ត៌មានបែបសន្តិសុខ ឬការសរសេរព័ត៌មានបែបមិនសូវមានប្រយោជន៍ ទៅជាការសរសេរអត្ថបទព័ត៌មានបែបផ្តល់ចំណេះដឹងពាក់ព័ន្ធទៅនឹងដំណើរនៃការអភិវឌ្ឍរបស់ប្រទេសជាតិ ឬជាព័ត៌មានបែបសេដ្ឋកិច្ចវិញ ខណៈដែលកម្ពុជាកំពុងទទួលបាននូវកំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់ ក្រោមនយោបាយ ឈ្នះ ឈ្នះ ដែលបានដាក់ចេញដោយសម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី។ ការគាំទ្ររបស់លោករដ្ឋមន្រ្ដីបែបនេះ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលជំនាញសរសេរព័ត៌មានសេដ្ឋកិច្ច និងចំណេះដឹងទាក់ទងនឹងពន្ធដារ ដែលបានរៀបចំឡើងដោយក្រសួងព័ត៌មាន ក្រោមកិច្ចសហការជាមួយសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា ព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងព័ត៌មាន។ លោក នេត្រ ភក្ត្រា បានសម្តែងន...