ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានជាតិ

សមាគមឧកញ៉ាកម្ពុជា ចេញសេចក្តីថ្លែងការណ៍ ច្រានចោលការផ្សាយព័ត៌មានមិនពិតរបស់វិទ្យុអាស៊ីសេរី មានចេតនាមូលបង្កាច់ ដែលថា សណ្ឋាគារ លី យ៉ុងផាត់ សង្ស័យមានការជួញដូរមនុស្ស

សមាគមឧកញ៉ាកម្ពុជា ចេញសេចក្តីថ្លែងការណ៍ ច្រានចោលការផ្សាយព័ត៌មានមិនពិតរបស់វិទ្យុអាស៊ីសេរី មានចេតនាមូលបង្កាច់ ដែលថា សណ្ឋាគារ លី យ៉ុងផាត់ សង្ស័យមានការជួញដូរមនុស្ស

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ អ្នកឧកញ៉ា ហ៊ុន ឡាក់ ព្រមទាំង សមាជិក-សមាជិកានៃសមាគមឧកញ៉ាកម្ពុជា នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤នេះ បានចេញសេចក្តីថ្លែងការណ៍ ច្រានចោលការផ្សាយព័ត៌មានមិនពិត របស់វិទ្យុអាស៊ីសេរី មានចេតនាមូលបង្កាច់ថា សណ្ឋាគារ លី យ៉ុងផាត់ សង្ស័យមានការជួញដូរមនុស្ស។ សេចក្តីថ្លែងការណ៍របស់សមាគមឧកញ៉ាកម្ពុជា ដែលចុះហត្ថលេខា ដោយអ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា មានខ្លឹមសារទាំងស្រុងថា «យើងខ្ញុំទាំងអស់គ្នាជាសមាជិក-សមាជិកានៃសមាគមឧកញ៉ាកម្ពុជា សូមជម្រាបជូនសាធារណជនទាំងអស់ ឱ្យបានជ្រាបថា កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ថ្មីៗនេះមានការ ផ្សាយតាមវិទ្យុអាស៊ីសេរី ជាភាសាខ្មែរ នូវព័ត៌មានក្រុមឃ្លាំមើលស្នើឱ្យរដ្ឋាភិបាលស៊ើបអង្កេតសណ្ឋាគារ លី យ៉ុងផាត់ ដែលមានការសង្ស័យថាមានការជួញដូរមនុស្ស។ ការផ្សាយរបស់អ្នកស្រី ខាន់ លក្ខិណា នេះជាការមូលបង្កាច់មានចេតនាអាក្រក់ ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់...
រដ្ឋមន្រ្តីក្រសួងព័ត៌មាន សហការជាមួយអង្គការយូណេស្កូ ចែកអាវកាក់ជូនអ្នកសារព័ត៌មាន ដើម្បីផ្តល់សុវត្ថិភាពដល់អ្នកសារព័ត៌មាន អំឡុងពេលនៃការអនុវត្តវិជ្ជាជីវៈ

រដ្ឋមន្រ្តីក្រសួងព័ត៌មាន សហការជាមួយអង្គការយូណេស្កូ ចែកអាវកាក់ជូនអ្នកសារព័ត៌មាន ដើម្បីផ្តល់សុវត្ថិភាពដល់អ្នកសារព័ត៌មាន អំឡុងពេលនៃការអនុវត្តវិជ្ជាជីវៈ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ក្រសួងព័ត៌មានសហការជាមួយអង្គការយូណេស្កូចែកអាវកាក់ជូនអ្នកសារព័ត៌មានដែលស្ថិតក្នុងក្របខណ្ឌនៃការអនុវត្តផែនការសកម្មភាពរបស់អង្គការសហប្រជាជាតិ ដើម្បីផ្តល់សុវត្ថិភាពដល់អ្នកសារព័ត៌មានអំឡុងពេលនៃការអនុវត្តវិជ្ជាជីវៈរបស់ខ្លួន នៅលើទីវាល។ អាវកាក់ចំនួនជាង ៤០០ ត្រូវបានតំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជា លោក Alam,Sardar Umar ប្រគល់ជូនដល់ លោក​ នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន​កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ។ អាវកាក់ដែលលោក​​រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថាជាផ្នែកមួយយ៉ាងសំខាន់ក្នុងការបង្ហាញអត្តសញ្ញាណអ្នកសារព័ត៌មាននៅពេលចុះបំពេញការងារនៅទីវាល និងបង្ហាញពីសុចរិតភាពនៃការចុះប្រមូលយកព័ត៌មានផងដែរ។ លោក​ នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា អាវកាក់អ្នកសារព័ត៌មាននេះជាផ្នែកមួយនៃការសម្គាល់អត្តសញ្ញាណអ្នកសារព័ត៌មាននៅតាមទីសាធារណៈដែលនឹងធ្វើឱ្យពួកគាត់កាន់តែមានសុវត្ថិភាពក្នុងការចុះយកព័ត៌...
ឧបនាយករដ្ឋមន្រ្តី ស៊ុន ចន់ថុល ជួបពិភាក្សាការងាររវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន (AJC)

ឧបនាយករដ្ឋមន្រ្តី ស៊ុន ចន់ថុល ជួបពិភាក្សាការងាររវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន (AJC)

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ទីក្រុងតូក្យូ,ជប៉ុន៖ នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤នេះឧ បនា យករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) អមដំណើរដោយ លោក ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានដឹកនាំគណៈប្រតិភូកម្ពុជាមកពីក.អ.ក., ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន,សមាគមឧកញ៉ាកម្ពុជា, និងសភាពាណិជ្ជកម្មកម្ពុជា ជួបពិភាក្សាការងារជាមួយ លោក Kunihiko Hirabayashi អគ្គលេខាធិការ AJC ក្នុងគោលបំណងផ្លាស់ប្តូរធាតុចូលស្តីពីកិច្ចសហប្រតិបត្តិការចំពោះមុខរវាង ក.អ.ក. និង AJC។ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណជូនចំពោះសមភាគីដែលជានិច្ចកាលតែងតែផ្តល់ការគាំទ្រជូនចំពោះ ក.អ.ក. ក្នុងការរៀបចំគម្រោងសហប្រតិបត្តិការ ក៏ដូចជាសកម្មភាពជំរុញ និងទាក់ទាញវិនិយោគនានា សំដៅចូលរួមចំណែកលើកកម្ពស់រំហូរវិនិយោគជប៉ុនទៅកាន់ព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនភាគីមិត្តអំពីបច្ចុ...
លោក សាម៉ន បណ្ឌិត្យ ត្រូវបានផ្ទេរពីរដ្ឋលេខាធិការក្រសួងព័ត៌មាន មក​ជារដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋាន​​អាកាសចរណ៍ស៊ីវិល

លោក សាម៉ន បណ្ឌិត្យ ត្រូវបានផ្ទេរពីរដ្ឋលេខាធិការក្រសួងព័ត៌មាន មក​ជារដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋាន​​អាកាសចរណ៍ស៊ីវិល

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោក សាម៉ន បណ្ឌិត្យ ត្រូវបានផ្ទេរពីរដ្ឋលេខាធិការក្រសួងព័ត៌មាន និងតែងតាំងមក​ជារដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋាន​​អាកាសចរណ៍ស៊ីវិល ហើយ​នេះបើយោងតាម​ ព្រះរាជក្រឹត្យផ្ទេរ តែងតាំង ដែលសារព័ត៌មាន ដេលីខ្មែរទទួល​បាន​នៅថ្ងៃទី៧ខែឧសភានេះ។​​
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បដិសេធយ៉ាងដាច់អហង្ការទៅលើការចុះផ្សាយរបស់សារព័ត៌មាននិរទេសរត់ចោលស្រុក “The Cambodia Daily” ដែលបានលើកឡើងយ៉ាងងងឹតងងល់

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បដិសេធយ៉ាងដាច់អហង្ការទៅលើការចុះផ្សាយរបស់សារព័ត៌មាននិរទេសរត់ចោលស្រុក “The Cambodia Daily” ដែលបានលើកឡើងយ៉ាងងងឹតងងល់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាកាលពីថ្ងៃទី២ខែឧសភាឆ្នាំ២០២៤នេះបាន​​បដិ​សេធយ៉ាងដាច់អហង្ការទៅលើការចុះផ្សាយរបស់សារព័ត៌មាននិរទេសរត់ចោលស្រុក “The Cambodia Daily” ដែលបានលើកឡើងយ៉ាងងងឹតងងល់ និងជាការមួលបង្កាច់យ៉ាងព្រៃផ្សៃថា លោក គុណ ញឹម បានសូកប៉ាន់ដើម្បីពន្យារអាយុចូលនិវត្តន៍ដល់ឆ្នាំ ២០២៨។ សេចក្តីប្រកាសព័ត៌មា ដែលសារព័ត៌មាន ដេលីខ្មែរទទួលបានបញ្ជាក់ថា ការលើកឡើងមួលបង្កាច់យ៉ាងងងើល និងអគតិបែបនេះ គឺសំដៅធ្វើឱ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្ដីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំតែម្ដង។ សូមបញ្ជាក់ថា លោក គុណ ញឹម បានទទួលការអនុញ្ញាតឱ្យបន្តដឹកនាំរដ្ឋបាលគយនិងរដ្ឋាករដល់ឆ្នាំ២០២៨ តាមការសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនា-បតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ គឺតាំងតែពីរាជរដ្ឋាភិបាលនីតិកាលទី ៦ នៃរដ្ឋសភាម្ល៉េះដែលមានឯកសារដូចភ្ជាប់មកជាមួយនេះ។ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាមិនជឿថា មានម...
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចូលរួមគោរពទង់ជាតិកម្ពុជា

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចូលរួមគោរពទង់ជាតិកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃចន្ទ ទី៦ ខែឧសភា ឆ្នាំ២០២៤ បានចូលរួមគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ដោយច្រៀងចម្រៀងបទ «នគររាជ» និងច្រៀងបទ «ពង្សាវតាខ្មែរ» ដោយផ្ទាល់រួមគ្នា។ សូមជម្រាបជូនថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំកម្មវិធីគោរពទង់ជាតិមានចំនួនពីរដងក្នុងមួយសប្តាហ៍ ដែលត្រូវធ្វើឡើងជារៀងរាល់ម៉ោង ៧ព្រឹកនៃថ្ងៃចន្ទ និងរៀងរាល់ម៉ោង ៥ល្ងាចនៃថ្ងៃសុក្រ៕ #MLVT #HENGSour...
«ក.ប.ប.» សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ)  បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងសមត្ថភាពស៊ើបអង្កេត ពាក់ព័ន្ធនឹងច្បាប់ និងបទប្បញ្ញត្តិ

«ក.ប.ប.» សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងសមត្ថភាពស៊ើបអង្កេត ពាក់ព័ន្ធនឹងច្បាប់ និងបទប្បញ្ញត្តិ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(រាជធានីភ្នំពេញ)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) នៅថ្ងៃទី២-៣ ខែឧសភា ឆ្នាំ២០២៤នេះបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងសមត្ថភាពស៊ើបអង្កេត ពាក់ព័ន្ធនឹងច្បាប់ និងបទប្បញ្ញត្តិក្រោមសមត្ថកិច្ច របស់អគ្គនាយកដ្ឋាន ក.ប.ប.» ។ កម្មវិធីនេះ ក្រោមអធិបតីភាព លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និងលោកស្រី គង់ ដារ៉ែន ទីប្រឹក្សាជាន់ខ្ពស់សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍វិស័យឯកជន (GIZ) សមាសភាពចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះរួមមាន ឯកឧត្តម លោកជំទាវ លោក អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប. ប្រធាន-អនុប្រធាននាយកដ្ឋាន ប្រធាន-អនុប្រធានសាខា ក.ប.ប. រាជធានី ខេត្ត និងមន្ត្រីរាជការនៃអគ្គនាយកដ្ឋាន ក.ប.ប. សរុបចំនួន ១៥០រូប (ចង្កោមទី២)។ សូមរំលឹកផង...
ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ថា សហរដ្ឋអាមេរិក​គ្មាន​ជំទាស់​នឹង​គម្រោង​ព្រែកជីក​ហ្វ៊ូ​ណន​តេ​ជោ​នោះទេ​

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ថា សហរដ្ឋអាមេរិក​គ្មាន​ជំទាស់​នឹង​គម្រោង​ព្រែកជីក​ហ្វ៊ូ​ណន​តេ​ជោ​នោះទេ​

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធាន​ទី​១​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ថ្លែង​ក្នុងសន្និសីតកាសកាសែតកាលពីថ្ងៃទី៣ខែឧសភានេះថា តាមរយៈ​ការបញ្ជាក់​របស់​ឯកអគ្គ​រដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក ផា​ទ្រី​ក មូរ​ហ្វ៊ី (Patrick Murphy) ភាគី​សហរដ្ឋអាមេរិក​គ្មាន​ជំទាស់​នឹង​គម្រោង​ព្រែកជីក​ហ្វ៊ូ​ណន​តេ​ជោ​នោះឡើយ ព្រោះ​គម្រោង​នេះ​ធ្វើ​នៅក្នុង​អធិបតេយ្យ​កម្ពុជា​សុទ្ធសាធ​។​ ឧបនាយករដ្ឋមន្ត្រី​បាន​ថ្លែង​អះអាង​បែបនេះ នៅក្នុង​វេទិកា​សារព័ត៌មាន​ពិសេស​មួយ រៀបចំ​ដោយ​ក្លិប​អ្នកកាសែត​កម្ពុជា និង​នៅក្រោយ​កិច្ចប្រជុំ​រវាង​លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជាមួយ​ ឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូត ក៏ដូចជា​មន្ត្រី​តំណាង​ស្ថានទូត​នានា​ប្រចាំ​នៅ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០២៤ នៅ​ទីស្តីការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក្នុង​គោលបំណង​ពន្យល់ និង​បង្ហាញ​ព័ត៌មាន​នានា​ពាក់ព័ន្ធ​នឹង​គម្រោង​ព្រែកជីក​ហ្វ...
រដ្ឋមន្រ្តីក្រសួងការងារ ហេង សួរ​​ អញ្ជើញប្រារព្ធទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារលើកទី១៩ ក្រោមប្រធានបទ ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ លើផ្នែកសុវត្ថិភាព និងសុខភាពការងារ

រដ្ឋមន្រ្តីក្រសួងការងារ ហេង សួរ​​ អញ្ជើញប្រារព្ធទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារលើកទី១៩ ក្រោមប្រធានបទ ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ លើផ្នែកសុវត្ថិភាព និងសុខភាពការងារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ពោធិ៍សាត់)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារ២៨ មេសា ក្រោមប្រធានបទ “ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ លើផ្នែកសុវត្ថិភាព និងសុខភាពការងារ” ដែលធ្វើឡើងនៅក្នុងក្រុមហ៊ុន ថូភេក អេឡិកទ្រិក ឯ.ក នាខេត្តពោធិ៍សាត់ ដោយមានការចូលរួមពី លោក​​ ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ តំណាងអង្គការអន្តរជាតិខាងការងារ(ILO) តំណាងភាគីនិយោជក និងតំណាងភាគីសហជីព។ ក្នុងនោះលោករដ្ឋមន្ត្រី បានពន្យល់ និងរំលឹកពីសារៈសំខាន់នៃការប្រារព្ឋទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារដែលជាយន្តការអន្តរជាតិដើម្បីរំលឹកដល់កម្មករនិយោជិតដែលបានបាត់បង់ជីវិត រងគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈនៅកន្លែងធ្វើការ និងដើម្បីលើកកម្ពស់ការងារសមរម្យប្រកបដោយសុវត្ថិភាព និងសុខភាពការងារ។ លោករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ទៅក...
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងព្រឹត្តិការណ៍បាល់ទាត់មិត្តភាពសប្បុរសធម៌

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងព្រឹត្តិការណ៍បាល់ទាត់មិត្តភាពសប្បុរសធម៌

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាគ្រូបង្វឹកកិត្តិយសក្រុមបាល់ទាត់តារាកម្ពុជា (Cambodia football Super Stars) នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពសប្បុរសធម៌ក្រោមមូលបទ «រួមគ្នាដើម្បីសប្បុរសធម៌ និងការប្រយុទ្ធប្រឆាំងគ្រឿងញៀន» និងដើម្បីប្រមូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។ ព្រឹត្តិការណ៍នេះ ប្រព្រឹត្តទៅនៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់មិត្តភាពសប្បុរសធម៌នេះ បានបញ្ចប់ដោយបរិយាកាសសប្បាយរីករាយបំផុត ដែលមានបងប្អូនប្រជាពលរដ្ឋទៅទស្សនាផ្ទាល់ប្រមាណជាង៣ម៉ឺននាក់ ក្នុងនោះលទ្ធផលនៃការប្រកួតគឺ កីឡាបាល់ទាត់ក្រុមតារាកម្ពុជា (Cambodia football Super Stars) បានទទួលជ័យជម្នះលើក្រុមបាល់ទាត់ Kun Khmer All Stars ក្នុងលទ្ធផល (2-0)។ ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាព ជាព្រឹត...