ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានជាតិ

បញ្ជូនខ្លួនស្ត្រីអ្នកលក់តាមអនឡាញ ម្នាក់ទៅតុលាការ ពីបទប្រើហឹង្សាលើអតីតម្តាយក្មេក

បញ្ជូនខ្លួនស្ត្រីអ្នកលក់តាមអនឡាញ ម្នាក់ទៅតុលាការ ពីបទប្រើហឹង្សាលើអតីតម្តាយក្មេក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ ៖ ស្រ្តីជនសង្ស័យម្នាក់ ជាអ្នកលក់ផលិតផលតាមអនឡាញ ត្រូវបានកម្លាំងសមត្តកិច្ច នគរបាលខណ្ឌទួលគោកឃាត់ខ្លួន និងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ពាក់ពន្ធករណីពបទ.ជេរប្រមាថជាសាធារណៈ បទហឹង្សាដោយ ចេតនា និងបទរំលោភលំនៅឋាន តាមពាក្យបណ្តឹងរបស់អតីតម្តាយក្មេក ។ សមត្ថកិច្ចប៉ូលិសបានឲ្យដឹងថា ស្ត្រីជនសង្ស័យឈ្មោះ ញឹម សុខឡេង ហៅ លូមីអាយុ២៧ ឆ្នាំ មានទីលំនៅក្នុងបុរីប៉េងហួតបឹងស្នោ ផ្ទះលេខ៤៧ ផ្លូវP២១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះបានបញ្ជាក់ថា កាលពីវេលាម៉ោង១០ និង៣០ នាទីយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ឈ្មោះ ញឹម សុខឡេង ហៅលូមី ជាអតីតកូនប្រសារ បានទៅស្រែកជេរប្រមាថឡូឡា វាយទ្វារផ្ទះធ្វើឲ្យមានការភ្ញាក់ផ្អើលទាំងយប់ ស្របពេលនោះក្មេងនៅផ្ទះជាមួយបានបើកទ្វារក៏ឃើញឈ្មោះ ញឹម សុខឡេង ស្ទុះឡើងទៅលើផ្ទះជាន់ទី១ ជួបអតីតម្តាយក្មេក។  ពេល នោះអតីតម្តាយក្មេក បានសួរទៅអតីតកូនប្រសារថ...
ព្រះមហាក្សត្រត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា»ដល់លោក សេង វណ្ណារិទ្ធ

ព្រះមហាក្សត្រត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា»ដល់លោក សេង វណ្ណារិទ្ធ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
  ភ្នំពេញ៖ លោក សេង វណ្ណារិទ្ធ ជាទីប្រឹក្សាហិរញ្ញវត្ថុ និងអចលនទ្រព្យ ជាអគ្គនាយកសាលាអន្តរជាតិ ចុងអ៊ីង ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះ  ​     បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា» នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ។ ព្រះរាជក្រឹត្យផ្តល់គោរមងារនេះ យោងតាមការក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ ការត្រាស់បង្គាប់ផ្តល់គោរពងារជា «ឧកញ៉ា» នេះ ដោយព្រះករុណាជាអម្ចាស់តម្កល់លើត្បូងយាងទតឃើញថា លោក សេង វណ្ណារិទ្ធ បានចូលរួមធ្វើសកម្មភាពជាច្រើន ដើម្បីរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ បម្រើនូវឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាជន ពិសេសការងារមនុស្សធម៌៕  ...
គណៈរដ្ឋមន្ត្រី អនុម័តទាំងស្រុងលើ សេចក្ដីព្រាងច្បាប់ ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម

គណៈរដ្ឋមន្ត្រី អនុម័តទាំងស្រុងលើ សេចក្ដីព្រាងច្បាប់ ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ ៖ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាពរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចអនុម័តទាំងស្រុងលើ “សេចក្ដីព្រាងច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម”។ សូមបញ្ជាក់ថា សេចក្ដីព្រាងច្បាប់ស្ដីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ក្នុងគោលបំណងធ្វើការកែសម្រួលនូវបទប្បញ្ញត្តិ គតិយុត្តណាដែលពុំទាន់មានភាពសមស្រប និងបំពេញបន្ថែមនូវបទប្បញ្ញត្តិថ្មីៗបន្ថែមទៀត ព្រមទាំងបញ្ចូលនូវប្រព័ន្ធថ្មី ដែលពុំធ្លាប់មានប្រើប្រាស់ដូចជា ប្រព័ន្ធរួមអត្តសញ្ញាណប្រជាជន (ប្រព័ន្ធ IPIS)ជាដើម។ សេចក្ដីព្រាងច្បាប់នេះ គឺបានប្រមូលផ្ដុំនូវរាល់បទដ្ឋានគតិយុត្តទាំងអស់ដែលទាក់ទងទៅនឹងអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មឲ្យមានលក្ខណៈប្រមូលផ្ដុំនៅក្នុងច្បាប់តែមួយដែលពីមុនបទប្បញ្ញត្តិទាំងន...
ទំនិញបង់ពន្ធ និងបង់ពន្ធមិនគ្រប់ ហូរចូលតាមច្រករបៀងអូរបីជាន់ បានដោយរលូន​?

ទំនិញបង់ពន្ធ និងបង់ពន្ធមិនគ្រប់ ហូរចូលតាមច្រករបៀងអូរបីជាន់ បានដោយរលូន​?

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
  បន្ទាយមានជ័យ៖ ប្រភពពីក្រុមឈ្មួញបានឲ្យដឹងថា ច្រករបៀងអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កំពុងដំណើរការ បទល្មើស ចេញចូលទំនិញគ្រប់ប្រភេទយ៉ាងសេរីខណៈពេលដែល លោក វរសេនីយ៍ទោ អ៊ុន ចាន់ មេប៉ុស្តិ៍ច្រករបៀង អូរបីជាន់ មិនមានចំណាត់ការឬមួយលោកមិនទាន់ដឹងទើបមិនទាន់មានចំណាត់ការ។ តាមប្រភពដដែលបានឲ្យដឹងថា ទំនិញទាំងនោះ ដឹកជញ្ជូន តាម រថយន្ត តូច ៗ, រ៉ី ម៉ក សណ្តោង , រ៉ឺ ម៉កម៉ូតូកង់បី និង គោយន្ត កែច្នៃ ជាដើម ដោយ ក្នុង មួយ ថ្ងៃ ៗ ជា ច្រើន គ្រឿង ឆ្ពោះទៅ កាន់ គោលដៅ ផ្សេង ៗដើម្បីចែកចាយទៅតាមទីផ្សារលក់បន្ត ។ ប្រភព ពីរអ្នកដឹកទំនិញបានឲដឹងថា ទំនិញ ទាំងនោះ ភាគច្រើន ចេញតាម ច្រករបៀង អូរបីជាន់ ក្នុងស្រុក អូរជ្រៅ និងច្រកមួយចំនួនទៀត តាមបន្ទាត់ព្រំដែន ហើយយានយន្ត ដឹកទំនិញ ទាំងនេះឆ្លងកាត់បារ៉ាស់ ត្រួតពិនិត្យ របស់ ក្រុម យោធាតាម ចំណុច ភូមិសាស្ត្រច្រកអូបីជាន់ ចូលទៅ តំតំបន់ស ដើម្បីដឹកទំនិញដែល ខាងឈ្មួញថៃ ដឹកជញ្ជូនមកឲ្យ ...
រដ្ឋបាលរាជធានីភ្នំពេញ នឹងផ្អាកចរាចរជាបណ្តោះអាសន្ន លើកំណាត់មហាវិថីព្រះមុន្នីវង្ស (ចាប់ពីរង្វង់មូលគួចកាណុង រហូតដល់ដល់ស្តុប BKC)

រដ្ឋបាលរាជធានីភ្នំពេញ នឹងផ្អាកចរាចរជាបណ្តោះអាសន្ន លើកំណាត់មហាវិថីព្រះមុន្នីវង្ស (ចាប់ពីរង្វង់មូលគួចកាណុង រហូតដល់ដល់ស្តុប BKC)

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការបញ្ជៀសចរាចរ និងផ្អាកចរាចរជាបណ្តោះអាសន្ន លើកំណាត់មហាវិថីព្រះមុន្នីវង្ស (ចាប់ពីរង្វង់មូលគួចកាណុង រហូតដល់ដល់ស្តុប BKC និងបរិវេណជុំវិញទីតាំងប្រារព្ធពិធី) ដោយមិនអនុញ្ញាត ឲ្យយានយន្តគ្រប់ប្រភេទធ្វើចរាចរឆ្លងកាត់ នៅថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង ៥ព្រឹក រហូតដល់បញ្ចប់កម្មវិធី ។ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នឹងមានរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារមជ្ឈមណ្ដលពហុឯកទេស “អគារតេជោអភិវឌ្ឍន៍” នៅមន្ទីរពេទ្យកាលម៉ែត ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ៕...
ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត បានចុះកិច្ចសន្យាភាពជាដៃគូ រវាងរដ្ឋ និងឯកជន នឹងបើកការដ្ឋានថ្ងៃទី០៧ ខែមិថុនា ខាងមុខនេះ

ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត បានចុះកិច្ចសន្យាភាពជាដៃគូ រវាងរដ្ឋ និងឯកជន នឹងបើកការដ្ឋានថ្ងៃទី០៧ ខែមិថុនា ខាងមុខនេះ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន  បានចុះហត្ថលេខាលើកិច្ចសន្យាភាពជាដៃគូ រវាងរដ្ឋ និងឯកជន នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីភ្នំពេញ ទៅកាន់ក្រុងបាវិត ជាមួយ លោក Zhou Yong តំណាងក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន (CRBC) នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ។ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត ត្រូវបានឯកភាពគ្នាជាគោលការណ៍ ក្រោមកិច្ចសន្យា PPP ដែលបានចុះហត្ថលេខានាឱកាសនេះ មានប្រវែង១៣៥,១០ គីឡូម៉ែត្រ សាងសង់ជា ០៤ គន្លង ដោយឆ្លងកាត់ខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង។ ការសាងសង់ជាមួយទុនវិនិយោគប្រមាណ ១,៣៥ ពាន់លានដុល្លារអាមេរិក និងរយៈពេលសាងសង់ ០៤ឆ្នាំ ក្រោមទម្រង់វិនិយោគសាងសង់-ប្រតិបត្តិការ-ផ្ទេរ (Build-Operate-Transfer) ហៅកាត់ថា BOT ដូចគ្នាទៅនឹង គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុដែរ ហើយក្រុមហ៊ុននឹងធ្វើប្រត្តិបត្តិការរយៈពេល៥០ឆ...
សមាគមអ្នកសារព័ត៌មានកម្ពុជាចិន និងវិទ្យាស្ថានសិក្សាចិន ចុះអនុស្សារណៈយោគយល់គ្នា បង្កើនការផ្សព្វផ្សាយ

សមាគមអ្នកសារព័ត៌មានកម្ពុជាចិន និងវិទ្យាស្ថានសិក្សាចិន ចុះអនុស្សារណៈយោគយល់គ្នា បង្កើនការផ្សព្វផ្សាយ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សមាគមអ្នកសារព័ត៌មានកម្ពុជាចិន និងវិទ្យាស្ថានសិក្សាចិន ចុះអនុស្សារណៈយោគយល់គ្នា បង្កើនកិច្ចផ្សព្វផ្សាយ ទំនាក់ទំនង កម្ពុជា ចិន ។ សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា  លោក សយ សុភាព ប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជាចិន (សសកច-CCJA) និងលោកបណ្ឌិត គី សេរីវឌ្ឍន៍ប្រធានវិទ្យាស្ថានសិក្សាចិន (ICS) នៃរាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២៣ បានចុះអនុស្សារណៈយោគយល់គ្នា បង្កើនកិច្ចផ្សព្វផ្សាយ ទំនាក់ទំនងកម្ពុជា ចិន។ តាងនាមសសកច លោក សយ សុភាព បានសំដែងនូវក្តីរីករាយ ចំពោះកិច្ចខិតខំប្រឹងរបស់ស្ថាប័នទាំង២ ក្នុងសម្រេចបាននូវលទ្ធផល ជាវិជ្ចមាន ឈានទៅរកការចុះហត្ថលេខា នៅថ្ងៃនេះ។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានសម្តែងនូវអំណរសាទរ ចំពោះភាគីទាំងពីរ សម្រេចបាននូវការចុះហត្ថលេខា ជាមួយក្តីរំពឹងថា នឹងបង្កើនកិច្ចសហប្រតិបត្តិការវិទ្យាសាស្រ្ត និងកិច្ចផ្សព្វផ្សាយ កាន់តែធំទូលាយថែមទៀត។ សូមបញ្ជាក់ថា អនុស្សារណៈ ដែលម...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រ ដល់និស្សិតពេទ្យជាង១ពាន់នាក់

សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រ ដល់និស្សិតពេទ្យជាង១ពាន់នាក់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញប្រគល់សញ្ញាបត្រដល់​និស្សិតពេទ្យបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលចំនួន ១,៣៩៦នាក់។ ពិធីនេះ ធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣  ។ សម្ដេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ ចំពោះសាកវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលដែលបានបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកសុខាភិបាលទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់ ដែលជាធនធានមនុស្សដ៏សំខាន់ក្នុងវិស័យសុខាភិបាលរបស់កម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរដល់និស្សិតពេទ្យ ដែលបានស្ម័គ្រចិត្តចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាមួយក្រុមគ្រូពេទ្យយុវជនស្ម័គ្រចិត្ត សម្តេច នាអំឡុងពេលកម្ពុជាកំពុងប្រឈមនឹងជំងឺរាតត្បាតនេះ ដើម្បីជួយដល់ប្រជាពលរដ្ឋកម្ពុជា។ សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា បច្ចុប្បន្នប្រទេសកម្ពុជាក្លាយជាកន្លែងសម្រាប់ប្រទេសធំៗ មួយចំនួន...
ព្រឹត្តការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២  ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងចាប់ផ្តើមពីថ្ងៃទី០៤-០៦ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ

ព្រឹត្តការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២  ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងចាប់ផ្តើមពីថ្ងៃទី០៤-០៦ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖  លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញជួបសំណេះសំណាលជាមួយកីឡាករជនមានពិការភាព និងគ្រូបង្វឹក ដែលត្រៀមបើកព្រឹត្តការណ៍ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅរាជធានីភ្នំពេញ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី០៤-០៦ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ។ ពិធីនេះបានធ្វើឡើងនៅមជ្ឈមណ្ឌលជាតិជនពិការតេជោសែន នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ។ សូមជម្រាបថា ព្រឹត្តការណ៍ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២នេះ មានការចូលរួមពីបណ្តាប្រទេសដូចជា ប្រទេសប្រុយណេ ឥណ្ឌូនេសុី ឡាវ ម៉ាឡេសុី ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម ទីម័រ និងប្រទេសកម្ពុជា ដែលមានកីឡាករ កីឡាការិនី សរុបចំនួន១,៤២៣នាក់ លើប្រភេទកីឡាចំនួន ១៤ ត្រូវនឹង ១៦០ វិញ្ញាសា ហើយក្នុងនោះមានកីឡាករកីឡាការិនីកម្ពុជាមានចំនួន ៣១៧នាក់ បានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមប្រកួតដណ្តើមមេដាយ ដើម្បីជូនជាតិមាតុភូមិ៕   ...
សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញជាអធិបតីបិទព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២

សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញជាអធិបតីបិទព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន កាលពីល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២៣នេះបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបិទព្រឹត្តិការណ៍ Sea Games លើកទី៣២ ដែលកម្ពុជាបានធ្វើជាម្ចាស់។ ពិធីបិទព្រឹត្តិការណ៍ស៊ីហ្គេមនេះ ធ្វើឡើងនៅពហុកីឡាដ្ឋានជាតិមរតកតេជោ។ពិធីបិទការប្រកួតស៊ីហ្គេមដ៏មហោឡារិកនៅកម្ពុជានេះ មានការអញ្ជើញចូលរួមពី​ថ្នាក់ដឹកនាំកីឡាជាតិ អន្តរជាតិ ប្រតិភូកីឡាទាំង១១ប្រទេស ព្រមទាំងភ្ញៀវជាតិ អន្តរ​ជាតិ មហាជនសរុបប្រមាណជាង ៦ម៉ឺននាក់។ ព្រឹត្តិការណ៍បិទស៊ីហ្គេមនេះ បានប្រព្រឹត្តទៅជាមួយរបៀបវារៈជាច្រើនរួមមាន៖ ការអុជកាំជ្រួចអបអរសាទរ, សិល្បៈចម្រៀងកីឡា, ទស្សនីយភាពមហាព្រលឹងក្បាច់គុនល្បុក្កតោដង្ហែក្បួនប្រតិភូកីឡាអាស៊ីអាគ្នេយ៍ និងអ្នកស្ម័គ្រចិត្ត, ។ បង្ហូតចុះទង់សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍, ប្រគល់ទង់សហព័ន្ធកីឡាអាស៊...