ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានជាតិ

សម្តេចក្រឡាហោម ស ខេង បានជាសះស្បើយពីជំងឺកូវីដ-១៩ហើយ

សម្តេចក្រឡាហោម ស ខេង បានជាសះស្បើយពីជំងឺកូវីដ-១៩ហើយ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជាសះស្បើយពីជំងឺកូវីដ-១៩ហើយ ក្រោយពីបានអនុវត្តតាមវិធានសុខាភិបាល នៅដាច់ដោយឡែករយៈពេល៥ថ្ងៃ ​។ នេះយោងតាមទំព័រហ្វេសប៊ុក របស់សម្តេចផ្សព្វផ្សាយ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះ​បានសរសេរថា ៖ បងប្អូនជនរួមជាតិជាទីគោរព! នៅថ្ងៃនេះខ្ញុំបានជាសះស្បើយពីជំងឺកូវីដ-១៩ហើយ ក្រោយពីបានអនុវត្តតាមវិធានសុខាភិបាល ដោយដាក់ខ្លួននៅដាច់ដោយឡែករយៈពេល៥ថ្ងៃ ធ្វើលំហាត់ប្រាណ និងការព្យាបាល។ ចាប់ពីពេលនេះតទៅ ខ្ញុំនឹងមានវត្តមានជាសាធារណឡើងវិញ ដើម្បីបម្រើការងារជូនជាតិ និងប្រជាពលរដ្ឋ ។ ខ្ញុំសូមថ្លែងអំណរគុណជាអនេកប្បការដល់វេជ្ជបណ្ឌិតកម្ពុជាដែលបានណែនាំ និងពិនិត្យព្យាបាលខ្ញុំ និងសូមអរគុណជាអនេកផងដែរចំពោះបងប្អូនជនរួមជាតិដែលបានយកចិត្តទុកដាក់ដល់សុខភាពខ្ញុំ និងបានជូនពរឲ្យបានជាសះស្បើយ ។ ខ្ញុំក៏សូមជូនពរដល់បងប្អូនជនរួមជាតិទាំងអស់ជួបប្រទះតែពុទ្ធពរទាំង៤ប្រ...
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រជុំពិនិត្យ សេចក្ដីព្រាងព្រះរាជក្រឹត្យ ស្ដីពី គោរមងារឧកញ៉ា

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រជុំពិនិត្យ សេចក្ដីព្រាងព្រះរាជក្រឹត្យ ស្ដីពី គោរមងារឧកញ៉ា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងព្រះរាជក្រឹត្យ ស្ដីពី គោរមងារឧកញ៉ា នៅទីស្ដីការក្រសួងមហាផ្ទៃ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា បន្ទាប់ពីឆ្លងកាត់កិច្ចប្រជុំពិភាក្សាជាច្រើនលើក កិច្ចប្រជុំនៅថ្ងៃនេះ ជាកិច្ចប្រជុំចុងក្រោយសម្រាប់ការពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងព្រះរាជក្រឹត្យស្ដីពីគោរមងារឧកញ៉ា មុននឹងដាក់ជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីសម្រេច និងចុះហត្ថលេខាទូលថ្វាយព្រះមហាក្សត្រ។ សម្ដេច បានបញ្ជាក់ទៀរថា តួនាទីឧកញ៉ាក្នុងសង្គមខ្មែរ បានកើតមានឡើងតាំងពីមុនសម័យអាណាព្យាបាលបារាំងមកម្លេះ ប៉ុន្តែតាមការស្រាវជ្រាវបង្ហាញថានាសម័យនោះ តម្លៃឬតួនាទីជាឧកញ៉ា មានការខុសប្លែកពីសម័យបច្ចុប្បន្ន ដ្បិតឧកញ៉ានាពេលនោះសំដៅលើតួនាទីអ្នកដឹកនាំ មន្រ្តី ឬឥស្សរជ...
លោក ប៉ាន សូរស័ក្តិ អញ្ជើញបិទការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ (ទូកនាគ) ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅខេត្តកំពត

លោក ប៉ាន សូរស័ក្តិ អញ្ជើញបិទការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ (ទូកនាគ) ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅខេត្តកំពត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កំពត៖  លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជាអនុប្រធានទី១ នៃសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ជាប្រធានគណៈកម្មការរៀបចំការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ (ទូកនាគ) ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួត លើការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ(ទូកនាគ) ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលកីឡដ្ឋានលើទឹក ក្នុងក្រុងកំពត ខេត្ត​កំពត កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។ លោករដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ បានសម្ដែងនិងអបអរសាទរចំពោះកីឡាករ-កីឡាការិនីទាំងអស់ ដែលទទួលបានជ័យលាភីពីការប្រកួតដ៏ស្វិតស្វាញនេះ​ ព្រមទាំងបានការកោតសរសើរ និង​វាយ​តម្លៃខ្ពស់ ចំពោះ «គណៈកម្មាធិការជាតិ CAMSOC និងសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ។  ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ប្រកបដោយភាពអធិកអធម និងមហោឡារឹក ចាប់ព...
មនុស្សក្មេងចាស់ប្រុសស្រីជាង ៣០នាក់ពុលនំបញ្ចុកក្នុងពិធីភ្ជាប់ពាក្យមួយនៅខេត្តកំពង់ឆ្នាំង

មនុស្សក្មេងចាស់ប្រុសស្រីជាង ៣០នាក់ពុលនំបញ្ចុកក្នុងពិធីភ្ជាប់ពាក្យមួយនៅខេត្តកំពង់ឆ្នាំង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  កំពង់ឆ្នាំង៖ មនុស្សក្មេងចាស់ប្រុសស្រីជាង ៣០នាក់បានពុលនំបញ្ចុកក្នុងពិធីភ្ជាប់ពាក្យមួយកាលពីថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២៣ នៅភូមិទ័ពតាឡាត់ មក ឃុំ ជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ខណៈពួកគេបានចូលរួមក្នុងពិធីភ្ជាប់ពាក្យរបស់អ្នកភូមិជាមួយគ្នា។ សមត្ថកិច្ចនគរបាលស្រុកទឹកផុសបានឲ្យដឹងថា រហូតមកដល់ថ្ងៃទី ១៦ ខែឧសភាឆ្នាំ ២០២៣ នេះអ្នកភូមិនៅតែបន្ត រងការពុលនិងដឹកមកសង្គ្រោះនៅមណ្ឌលសុខភាពឃុំ និងស្រុកទឹកផុសចំនួន ជាង៣០ នាក់។ពួកគាត់មានអាការៈក្អួតចង្អោរឈឺក្បាលដែលតាមការសន្និដ្ឋានគឺបណ្ដាលមកពីពិសារនំបញ្ចុកក្នុងពិធីភ្ជាប់ពាក្យរបស់អ្នកភូមិ។ លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងបានឲ្យដឹងថាក្រោយបញ្ហាកើតឡើងក្រុមការងារបានចុះស្រាយជ្រាវហើយបានសន្និដ្ឋានជាបឋមថាពុលដោយសារនំបញ្ចុក មិនមែនបន្លែជាល្បោយនំបញ្ចុកនោះទេ។ តាមការពិនិត្យស្រាវជ្រាវនំបញ្ចុកមាន សភាពជូរ ផ្អូម ដែលពួកគាត់ពិសារថ្ងៃ ទី១៤យប់ដល...
សម្ដេចក្រឡាហោម ស ខេង ផ្ញើសារជូនកងកម្លាំងនគរបាលជាតិ ក្នុងទិវារំលឹកខួបអនុស្សាវរីយ៍លើកទី៧៨ ថ្ងៃកំណើតនគរបាលជាតិ

សម្ដេចក្រឡាហោម ស ខេង ផ្ញើសារជូនកងកម្លាំងនគរបាលជាតិ ក្នុងទិវារំលឹកខួបអនុស្សាវរីយ៍លើកទី៧៨ ថ្ងៃកំណើតនគរបាលជាតិ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ផ្ញើសារជូនកងកម្លាំងនគរបាលជាតិ ក្នុងទិវារំពួកខួបអនុស្សាវរីយ៍លើកទី៧៨ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា។ សម្ដេចក្រឡាហោម បានបញ្ជាក់ថា គិតចាប់ពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ១៩៤៥ មកដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ នេះគឺមានរយៈពេល៧៨ឆ្នាំហើយ ដែលអង្គប្រតិបត្តិច្បាប់មួយត្រូវបានចាប់បដិសន្ធិឡើង និងត្រូវបានប្រសិទ្ធនាមថា«នគរបាលជាតិកម្ពុជា» ៕...
សន្តិបណ្ឌិត នេត សាវឿន ផ្ញើសារលិខិតជូនពរកងកម្លាំងនគរបាលជាតិ ក្នុងទិវារំព្ញកខួបអនុស្សាវរីយ៍លើកទី ៧៨

សន្តិបណ្ឌិត នេត សាវឿន ផ្ញើសារលិខិតជូនពរកងកម្លាំងនគរបាលជាតិ ក្នុងទិវារំព្ញកខួបអនុស្សាវរីយ៍លើកទី ៧៨

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
  ភ្នំពេញ៖  នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ផ្ញើសារលិខិតជូនពរកងកម្លាំងនគរបាលជាតិ ក្នុងទិវារំព្ញកខួបអនុស្សាវរីយ៍លើកទី ៧៨ ថ្ងៃកំណើតនគរបាលជាតិ (១៦ ឧសភា ១៩៤៥ - ១៦ ឧសភា ២០២៣)។
ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣

ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ។ សេចក្តីជូនដំណឹងបានបញ្ជាក់ថា មួយសប្ដាហ៍ខាងមុខនេះព្រះរាជាណាចក្រកម្ពុជានឹងទទួលនូវឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតី ក្នុងកម្រិតពីខ្សោយទៅមធ្យម ។    ...
 ក្រសួងសង្គមកិច្ច ប្រារព្ធខួបអនុស្សាវរីយ៍លើកទី២៩ នៃទិវាអន្តរជាតិស្តីពីគ្រួសារ ១៥ ឧសភា

 ក្រសួងសង្គមកិច្ច ប្រារព្ធខួបអនុស្សាវរីយ៍លើកទី២៩ នៃទិវាអន្តរជាតិស្តីពីគ្រួសារ ១៥ ឧសភា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
  ភ្នំពេញ៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រារព្ធខួបអនុស្សាវរីយ៍លើកទី២៩ នៃទិវាអន្តរជាតិស្តីពីគ្រួសារ ១៥ ឧសភា ក្រោមប្រធានបទ “ គ្រួសារជាកម្លាំងចលករ ក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ”នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣។ លោករដ្ឋមន្រ្តី មានប្រសាសន៍ថា ទិវាអន្តរជាតិស្តីពីគ្រួសារ ១៥ ឧសភា ជាទិវាដែលបង្ហាញពីការយកចិត្តទុកដាក់ និងទទួលស្គាល់គុណតម្លៃរបស់គ្រួសារ ដែលជាកោសិកាសង្គមដ៏មានសារៈសំខាន់ក្នុងការអប់រំសីលធម៌ ចរិយាធម៌ ដល់សមាជិកគ្រួសារឱ្យក្លាយខ្លួនទៅជាបុគ្គលក្នុងសង្គមជាតិ ដើម្បីបន្តរក្សាបានសុខសន្តិភាព និងកំណើនសេដ្ឋកិច្ចឆ្ពោះទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៕     ...
កម្រងរូបថតអនុស្សាវរីយ៏ របស់លោកបណ្ឌិតហ៊ុន ម៉ាណែត ជាមួយសមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា

កម្រងរូបថតអនុស្សាវរីយ៏ របស់លោកបណ្ឌិតហ៊ុន ម៉ាណែត ជាមួយសមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កម្រងរូបថតអនុស្សាវរីយ៏ របស់លោកបណ្ឌិតហ៊ុន ម៉ាណែត ក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយសមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា អាណត្តិទី៥ ទូទាំងប្រទេស។ កាលពីថ្ងៃអាទិត្យ ទី១៤ ខែឧសភា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។       
លោកបណ្ឌិតហ៊ុន ម៉ាណែត ៖ រូបថតដោយអត់ព្រៀងទុកប៉ុន្មានសន្លឹកនេះឲ្យខ្ញុំមានអារម្មណ៍រំភើបដោយមិនដឹងខ្លួន

លោកបណ្ឌិតហ៊ុន ម៉ាណែត ៖ រូបថតដោយអត់ព្រៀងទុកប៉ុន្មានសន្លឹកនេះឲ្យខ្ញុំមានអារម្មណ៍រំភើបដោយមិនដឹងខ្លួន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានសម្តែងក្តីរំភើប ពេលកំពុងអង្គុយនៅក្នុងកម្មវិធីអាហារសាមគ្គីនៅខេត្តបាត់ដំបងកាលពីថ្ងៃសុក្រកន្លងទៅនេះ ខ្ញុំបានក្រឡេកមើលឃើញក្មួយប្រុសម្នាក់ ដែលកំពុងឈរមើលមកខ្ញុំពីចំងាយជាមួយផ្កាមួយបាច់នៅក្នុងដៃរបស់គាត់។ ដោយសារគាត់ប្រញ៉ាប់ត្រឡប់ទៅផ្ទះវិញក្រោយលក់ផ្កាអស់ ក្រុមការងារក៏មិនបានយកពត៌មានបន្ថែមពីគាត់ដែរ។ ខ្ញុំបានឲ្យក្រុមការងារស្រាវជ្រាវរកក្មួយប្រុសនេះ ដើម្បីពិនិត្យមើលស្ថានភាពក្រុមគ្រួសាររបស់គាត់និងលទ្ធភាពដែលអាចជួយគាត់យ៉ាងណាខ្លះទៀត។ (អរគុណបងប្អូនដែលផ្ញើរូបថតប៉ុន្មានសន្លឹកនេះមកឲ្យខ្ញុំកាលពីល្ងាចមិញ ដើម្បីក្រុមការងារងាយស្រួលស្វែងរកក្មួយប្រុស) ៕...