លោក ប៉ាន សូរស័ក្តិ ៖ អបអរសាទរដល់ក្រុមជម្រើសជាតិទូកកម្ពុជា ដែលដណ្តើមបានមេដាយ មាស ១គ្រឿង និងសំរឹទ្ធ ១គ្រឿង លើវិញ្ញាសាអុំទូកបុរស
កំពត៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ថ្លែងអបអរសាទរដល់ក្រុមជម្រើសជាតិទូកកម្ពុជា ដណ្តើមបានមេដាយចំនួន ២គ្រឿង ក្នុងថ្ងៃទី២ នៃការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ (ទូកនាគ) ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលកីឡារដ្ឋានលើទឹក ក្នុងក្រុងកំពត នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣។
សូមបញ្ជាក់ថា លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជាអនុប្រធានទី១ នៃសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ជាប្រធានគណៈកម្មការរៀបចំការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ (ទូកនាគ) ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ តំណាង សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា
ដោយទទួលបានមេដាយមាស ១គ្រឿង លើវិញ្ញាសាអុំទូកបុរស ៥នាក់ អាយុក្រោម ២៤ឆ្នាំ ក្នុងចម្ងាយ ៥០០ម៉ែត្រនិងមេដាយសំរឹទ្ធ ១គ្រឿង លើវិញ្ញាសាអុំទូកចម្...








