លោក តាន់ ផាន់ណារ៉ា បានណែនាំដល់មន្ទីរកសិកម្មទាំង២៥រាជធានី-ខេត្តត្រូវបន្តតាមដានជំងឺដុំពកលើស្បែកគោ ក្របី
ភ្នំពេញ៖ លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់កាលពីថ្ងៃទី១៩ ខែកក្ដដានេះថា ជំងឺដុំពកលើស្បែកគោ-ក្របី( LSD )បានឆ្លងមកប្រទេសកម្ពុជាកាល ដែលពីខែឧសភាឆ្នាំ២០២១កន្លងទៅ ដោយក្រុមការងារពាក់ពន្ធ័បាន យកចិត្តទុកដាក់ចុះអន្តរាគមន៍និងចាត់វិធានការចាំបាច់នានា ដូចជាការព្យាបាលនិងទិញវ៉ាក់សាំងមកពីបរទេស ដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺនេះ ដែលរហូតមកដល់បច្ចុប្បន្នមានសភាពស្ងប់ស្ងាត់ទៅវិញហើយ ។
លោកបានលើកឡើងថា បើទោះបីជាជំងឺនេះបានស្ងប់ស្ងាត់ពីក្នុងប្រទេសកម្ពុជាក៏ពិតមែន ក៏អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅតែបន្តធ្វើការណែនាំនិងដាស់តឿន ដល់មន្ទីរកសិកម្ម រាជធានីខេត្តទាំងអស់ ជាពិសេសការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានី-ខេត្តដែលនៅជាប់ព្រំដែន ត្រូវបន្តអ...








