ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានជាតិ

ព្រឹកថ្ងៃទី២២នេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ជំនួយរបស់ឥណ្ឌា២០ម៉ឺនដូស

ព្រឹកថ្ងៃទី២២នេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ជំនួយរបស់ឥណ្ឌា២០ម៉ឺនដូស

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:នៅព្រឹកថ្ងៃអង្គារថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជេី​ញជាអធិបតីក្នុងពិធីប្រគល់-ទទួល វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន២ ០ម៉ឺនដូស​ ជាជំនួយរបស់ប្រទេសឥណ្ឌា ដែលពិធីប្រគល់-ទទួលនេះ ធ្វើឡើងនៅវិមានសន្តិភាព។ វ៉ាក់សាំងកូវីសែលជាជំនួយរបស់ឥណ្ឌា មានចំនួនសរុប ៣២៥,០០០ដូស ក្នុងនោះ ២០ម៉ឺនដូសនឹងមកដល់ថ្ងៃស្អែក ហើយចំនួនប្រមាណ ១២៥,០០០ដូស អាចនឹងមកដល់នៅខែក្រោយបន្តទៀត។ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ គឺជាជម្រើសដ៏ចាំបាច់មួយនៅក្នុងយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ១៩ និងការពារអាយុជីវិតប្រជាពលរដ្ឋពីការវាយប្រហារដោយមេរោគកូវីដ១៩។ គេហទំព័រ Facebook សម្តេចតេជោនាយករដ្ឋមន្ត្រីនឹងផ្សាយផ្ទាល់(Live)ពីវិមានសន្តិភាព នៅម៉ោង៩.០០នាទីព្រឹក៕...
សម្ដេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតឡាវថ្មីប្រចាំកម្ពុជា

សម្ដេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតឡាវថ្មីប្រចាំកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅ​​ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ នេះ បានអនុញាតិឱ្យ ឯកឧត្តម បូរកែវ ភូមិវង់សាយ (Buakeo PHUMVONGSAY) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវតែងតាំងថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម នៅវិមានសន្តិភាព។ លោក​​ បូរកែវ ភូមិវង់សាយ (Buakeo PHUMVONGSAY) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវតែងតាំងថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះសម្ដេចតេជោ ដែលបានចំណាយពេលវេលាដ៏មានអ្នកទទួលជួបឯកឧត្តម។ លោក​​ ភូមិវង់សាយ បានគោរពនាំនូវការសួរសុខទុក្ខពីនាយករដ្ឋមន្ត្រី ពីលោក​​ប្រធានាធិបតី ជូនចំពោះសម្ដេចតេជោ ហើយក៏បានគោរពថ្លែងអំណរគុណចំពោះប្រជាជន រាជរដ្ឋាភិបាលកម្ពុជា ដែលបានជួយរដ្ឋាភិបាល និងប្រជាជនឡាវ ក្នុងការទប់ស...
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ប្រារព្ធពិធីសូត្រមន្តបង្សុកូល មុនឱកាសចូលឆ្នាំថ្មី

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ប្រារព្ធពិធីសូត្រមន្តបង្សុកូល មុនឱកាសចូលឆ្នាំថ្មី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលនឹងឈានចូលមកដល់នៅថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមេសាឆ្នាំ២០២២ខាងមុខនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជា​ណាចក្រកម្ពុជា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ព្រមទាំង សមាជិកសមាជិការដ្ឋសភា បុត្រាបុត្រី ចៅប្រុសចៅស្រី និងក្រុមគ្រួសារ បាននិមន្តព្រះសង្ឃ ប្រារព្ធពិធី សូត្រមន្ត បង្សុកូល នៅវត្តគីរីសុវណ្ណរាម ហៅវត្តថ្កូវ ស្ថិតនៅភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២។ ពិធីបុណ្យបានប្រារព្ឋធ្វើឡើង តាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនបុព្វការីជន មាតាបិតា ជីដូនជីតា ញាតិកា ទាំង៧សណ្តាន ជាពិសេសបុព្វបុរសអ្នកស្នេហាជាតិគ្រប់ជំនាន់ដែលលះបង់អាយុជីវិតដើម្បីជាតិមាតុភូមិ។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី បានបួងសួងដល់គុ...
រដ្ឋមន្ត្រីក្រសួងការងារដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខនិងសំណេះសំណាលជាមួយពលករខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃ ក្នុងកម្មវិធី​សង្ក្រាន្តខ្មែរ

រដ្ឋមន្ត្រីក្រសួងការងារដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខនិងសំណេះសំណាលជាមួយពលករខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃ ក្នុងកម្មវិធី​សង្ក្រាន្តខ្មែរ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(បាងកក)៖ លោក​​បណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជា​ប្រធាន​គណះកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ​ និងធ្វេីការនៅប្រទេ​សថៃ​ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ បានដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនពលករខ្មែរដែលកំពុងធ្វើការ និងរស់នៅក្នុងប្រទេសថៃ រួមនឹងក្រុមនិស្សិតដែលកំពុងបន្តការសិក្សានៅទីនេះ​ ក្នុងកម្មវិធីសង្រ្កាន្តខ្មែរនៅថៃ។ ការសាកសួរសុខទុក្ខនេះ ស្រប​​ពេលពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនឹងឈានចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ ។លោក​​បណ្ឌិត អ៉ិត សំហេង លើកឡើងថា ពិធីបុណ្យចូលឆ្នាំខ្មែរ គឺជាបុណ្យប្រពៃណីជាតិដ៏ធំរបស់ខ្មែរ ដែលកាន់ព្រះពុទ្ធសាសនា ដែលស្ថិតក្នុងដួងចិត្តខ្មែរគ្រប់រូប តាំងពីបុរាណកាលមក។ ពិធីប្រពៃណីនេះទៀតសោត បង្ហាញពីទឹកចិត្តស្រឡាញ់វប្បធម៌ ប្រពៃណីជាតិខ្មែរ ស្មារតីសាមគ្គីជាតិ ទោះជាខ្មែរទៅដល់ទីណា ក៏នៅតែស្នេហាជាតិខ្មែរ។ ទន្ទឹមនឹង...
លោក ឡាយ ចាន់ណារ៉េត និងភរិយា គោរពជូនពរ នាឱកាសឆ្នាំថ្មី ជូនចំពោះ រដ្ឋលេខាធិការក្រសួងការពារជាតិ យន្ត មីន និងលោកជំទាវ

លោក ឡាយ ចាន់ណារ៉េត និងភរិយា គោរពជូនពរ នាឱកាសឆ្នាំថ្មី ជូនចំពោះ រដ្ឋលេខាធិការក្រសួងការពារជាតិ យន្ត មីន និងលោកជំទាវ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:ក្នុងឱកាសប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ គ.ស 2022នេះ លោក ឡាយ ចាន់ណារ៉េត ទីប្រឹក្សារាជរដ្ឋាភិបាល និងភរិយា គោរពជូនពរ នាឱកាសឆ្នាំថ្មី ជូនចំពោះ រដ្ឋលេខាធិការក្រសួងការពារជាតិ យន្ត មីន និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ។ លោកបានផ្ញើសារថា សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោក ជួយបីបាច់ថែរក្សានិងប្រសិទ្ធិពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ ជូនចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ និង លោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅប្រុសចៅស្រី ទាំងអស់ របស់ឯកឧត្តមនាយឧត្តមសេនីយ៍ ទទួលបាននៅសុខភាពល្អបរិបូណ៌ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃអាយុយឺនយូរ និងសមប្រកបទៅនឹងព្រះពុទ្ធពរទាំងបួនប្រការ:គឺ អាយុ វណ្ណៈសុខៈ និងពល: កុំបីឃ្លៀងឃ្លាតឡើយ។...
ឧកញ៉ា កែវ មុំ ដឹកនាំសមាជិកាសមាជិកក្រុមប្រឹក្សាភិបាលរបស់ខ្លួនទៅធ្វើទស្សនកិច្ចហាងលក់សូត្រកីមាស Revlon Beauty Center

ឧកញ៉ា កែវ មុំ ដឹកនាំសមាជិកាសមាជិកក្រុមប្រឹក្សាភិបាលរបស់ខ្លួនទៅធ្វើទស្សនកិច្ចហាងលក់សូត្រកីមាស Revlon Beauty Center

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:ឧកញ៉ា កែវ មុំ ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជាបានដឹកនាំសមាជិកាសមាជិកក្រុមប្រឹក្សាភិបាលរបស់ខ្លួនទៅធ្វើទស្សនកិច្ច ហាងលក់សូត្រកីមាស Revlon Beauty Center នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ក្នុងផ្សារទំនើបបាយ័នជាន់ទីមួយ(ជិតទីស្តីការគណៈរដ្ឋមន្រ្តី)។ ដំណើរទស្សនកិច្ចនេះ ក្នុងគោលបំណងដើម្បីស្វែងយល់បន្ថែមអំពីផលិតផល ឬសេវាកម្មរបស់សមាជិកា ក៏ដូចជាកសាងទំនាក់ទំនងឲ្យកាន់តែជិតស្និតស្នាលថែមទៀត ព្រមទាំងជួយផ្សព្វផ្សាយអាជីវកម្មរបស់សមាជិកាតាម រយ:ប្រព័ន្ឋផ្សព្វផ្សាយរបស់សមាគមផងដែរ។ តាំងនាមឲ្យសមាគម សូមគោរពថ្លែងអំណរគុណដល់ Revlon Beauty Center ដែលបានអនុញ្ញាតិ និងបានទទួលស្វាគមន៍គណៈប្រតិភូរបស់យើងយ៉ាងរួសរាយរាក់ទាក់ និងស្និតស្នាលជាទីបំផុត។ សូមបញ្ជាក់ថាសមាគមសហគ្រិនស្រ្តីកម្ពុជានឹងបន្តចុះធ្វើទស្សនកិច្ចសមាជិការបស់សមាគមបន្តទៀតតាមពេលវេលា និងទីកន្លែងដែលបានរៀបចំទុករបស់គណៈកម្មការសមាជិកភាព។...
រយៈពេល២ថ្ងៃ ៖«កបប» បាន​​បញ្ចប់ការ​​ផ្សព្វផ្សាយច្បាប់ស្តីពីការប្រកួតប្រជែង និងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់

រយៈពេល២ថ្ងៃ ៖«កបប» បាន​​បញ្ចប់ការ​​ផ្សព្វផ្សាយច្បាប់ស្តីពីការប្រកួតប្រជែង និងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(សៀមរាប)៖ លោក​​ ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. និងជាសមាជិកនៃគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា«គ.ប.ក.» និងគណៈ​កម្មាធិការជាតិការពារអ្នកប្រើប្រាស់«គ.ជ.ក.ប.» នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២បានអញ្ជើញផ្តល់កិត្តិយសបិទសិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ស្តីពីការប្រកួតប្រជែង និងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់” ក្រោមកិច្ចសហការជាមួយនឹងទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់(GIZ) នៅសណ្ឋាគារ Regency Angkor ខេត្តសៀមរាប។ សិក្ខាសាលាថ្ងៃទី២នេះ គឺជាវេទិកាដ៏មានសារៈសំខាន់មួយសម្រាប់បណ្តុះបណ្តាលបែបបទនិងនីតិវិធីនានាក្រោមច្បាប់ស្តីពីការប្រកួតប្រជែង និងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជូនដល់មន្ត្រីនៃមន្ទីរពាណិជ្ជកម្ម និងមន្ត្រីនៃសាខា ក.ប.ប. ដែលជាអ្នកអនុវត្តផ្ទាល់នូវឯកសារគតិយុត្តក្រោមច្បាប់ទាំងពីរខាងលើ។ សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពី លោកអគ្គនាយករង លោកប្...
សម្ដេចក្រឡាហោម ស ខេង ផ្ញើសារជូនពរ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពណីជាតិ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ

សម្ដេចក្រឡាហោម ស ខេង ផ្ញើសារជូនពរ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពណីជាតិ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃផ្ញើសារជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពណីជាតិ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ៕...
ឆ្នាំ២០២១កន្លងទៅនេះ កម្ពុជាបាន​​បណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់បាន ៣ ពាន់ ៥៩៤នាក់ភាគច្រើនជាជនជាតិថៃ

ឆ្នាំ២០២១កន្លងទៅនេះ កម្ពុជាបាន​​បណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់បាន ៣ ពាន់ ៥៩៤នាក់ភាគច្រើនជាជនជាតិថៃ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍(GDI)បាន​បង្ហាញយោងតាមរបាយការណ៍របស់ខ្លួនថា​ នៅឆ្នាំ​២០២១​នេះ កម្ពុជាបានបណ្ដេញចេញជនបរទេសខុសច្បាប់ចំនួន ៣,៥៩៤នាក់ ដែលមានជាង​៤០​សញ្ជាតិទៅកាន់ប្រទេសកំណើតវិញដោយ៨០%គឺជាជនជាតិថៃ។ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាន​ថ្លែង​ថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបំពេញតួនាទីរបស់ខ្លួនប្រកបដោយជោគជ័យ ពោលគឺបានបិទបញ្ចប់នូវបញ្ហាស្មុគស្មាញធំៗ បញ្ហាប្រឈមធំៗមិនមែនសម្រាប់តែក្រសួងមហាផ្ទៃប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ប្រទេសជាតិដែរ ដែលមកដល់ពេលនេះមិនមែនបានសេចក្ដីថា តួនាទីនិងភារកិច្ចរបស់អគ្គនាយកដ្ឋានមួយនេះបានបញ្ចប់នោះទេ។ សម្តេចមានប្រសាសន៍ថា ឧបសគ្គធំៗបានដោះស្រាយនិងឆ្លងកាត់រួចហើយហើយក៏ត្រូវបន្តបំពេញភារ​កិច្ចផ្សេងៗទៀតរាប់ទាំងបញ្ហាមួយចំនួនដែលនៅសេសសល់ ។ សម្ដេចបាន​​ថ្លែងទៀតថា តួនាទីរបស់អគ្គនាយករដ្ឋានអន្តោប្រវេសន៍អាចមាន៣ធំៗ ទី១គឺការគ្រប់គ្រងជនបរទេសដែលចូលមកកម្ពុជា ...
លោកឧកញ៉ា ឆាយ សុធា អគ្គនាយកក្រុមហ៊ុន DLAនិងលោកជំទាវ  សូមគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន  ក្នុងឱកាសដ៏មង្គលសួស្ដីប្រពៃថ្លៃថ្លា ចម្រើនជន្មាយុគម្រប់៧០ ឈានចូល ៧១ ឆ្នាំ

លោកឧកញ៉ា ឆាយ សុធា អគ្គនាយកក្រុមហ៊ុន DLAនិងលោកជំទាវ សូមគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសដ៏មង្គលសួស្ដីប្រពៃថ្លៃថ្លា ចម្រើនជន្មាយុគម្រប់៧០ ឈានចូល ៧១ ឆ្នាំ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោកឧកញ៉ា ឆាយ សុធា អគ្គនាយកក្រុមហ៊ុន DLAនិងលោកជំទាវ ព្រមទាំងបុគ្គលិកក្រុមហ៊ុនទាំងអស់ សូមគោរពជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មង្គលសួស្ដីប្រពៃថ្លៃថ្លា ចម្រើនជន្មាយុគម្រប់៧០ ឈានចូល ៧១ ឆ្នាំ។ នាឱកាសដ៏មហាប្រសើរនេះ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាឆ្នាំថ្មី ដែលថែរក្សាទឹកដី ព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំសព្ទសាធុការពរជ័យជូន សម្ដេចតេជោ នាយករដ្ឋមន្ត្រី សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាភ្លឺថ្លា ជន្មាយុយឺនយូរ ឈ្នះអស់មារសត្រូវ គ្រប់ទិសទី និងទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ក្នុងបុព្វហេតុជាតិមាតុភូមិ និងប្រជាជនកម្ពុជា។ សូមគុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រោសប្រទានពរជ័យជូន សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹ...