កម្ពុជាផ្តល់អំណោយរថយន្ដដឹកវ៉ាក់សាំងចំនួន១០គ្រឿងបន្ថែមទៀតដល់ប្រទេសឡាវ
ភ្នំពេញ៖ រថយន្ដដឹកវ៉ាក់សាំងចំនួន១០គ្រឿងបន្ថែមទៀតដែលជាអំណោយរបស់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាត្រូវបានរៀបចំពិធីប្រគល់ជូនរដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវរួចហើយ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២នេះ នាច្រកព្រំដែនអន្តរជាតិត្រពាំងក្រៀល ក្នុងខេត្តស្ទឹងត្រែង ជាប់ព្រំដែនខេត្តចម្ប៉ាស័ក នៃប្រទេសឡាវ។
ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) និងជាតំណាងសម្តេចតេជោនាយករដ្ឋមន្រ្តី ខណៈភាគីឡាវ មានការអញ្ជើញទទួលដោយផ្ទាល់ពីសំណាក់ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល។
ការសម្រេចផ្តល់រថយន្តដឹកវ៉ាក់សាំងរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជូនរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនាពេលនេះ គឺជាការបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ចំពោះស...








