ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានជាតិ

មន្រ្តីជំនាញ ក.ប.ប. ពិន័យអន្តរការណ៍ដល់ម្ចាស់ដេប៉ូប្រេងឥន្ធនៈចំនួន ៤ទីតាំងក្រោយរកឃើញមិនមានអនុលោមភាព

មន្រ្តីជំនាញ ក.ប.ប. ពិន័យអន្តរការណ៍ដល់ម្ចាស់ដេប៉ូប្រេងឥន្ធនៈចំនួន ៤ទីតាំងក្រោយរកឃើញមិនមានអនុលោមភាព

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
បណ្តាខេត្ត: មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តស្វាយរៀង ខេត្តព្រៃវែង និងខេត្តបន្ទាយមានជ័យនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២នេះបានបន្តប្រតិបត្តិការត្រួតពិនិត្យតាមបណ្ដាស្ថានីយ/ដេប៉ូប្រេងឥន្ធនៈបានចំនួន ១៤ទីតាំងដើម្បីស្វែករកភាពមិនអនុលោមណាមួយក្នុងវិស័យប្រេងឥន្ធនៈ ចៀសវាងការកេង ប្រវ័ញណាមួយពីអតិថិជន ជាហេតុនាំឱ្យខាតបង់ផលប្រយោជន៍អ្នកប្រើប្រាស់។ យោងតាមលទ្ធផលមន្រ្តីជំនាញបានរកឃើញដេប៉ូប្រេងឥន្ធនៈចំនួន ៤ទីតាំងមិនមានអនុលោមភាព និងពិន័យអន្តរការណ៍ទៅតាមនីតិវិធីផងដែរ។...
ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 38នាក់ទៀត(អូមីក្រុងទាំងអស់) ជាសះស្បើយ17នាក់ និងស្លាប់ «គ្មាន»

ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 38នាក់ទៀត(អូមីក្រុងទាំងអស់) ជាសះស្បើយ17នាក់ និងស្លាប់ «គ្មាន»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 38នាក់ទៀត(អូមីក្រុងទាំងអស់) ជាសះស្បើយ17នាក់ និងស្លាប់ «គ្មាន» ករណីឆ្លងសហគមន៍ 29 នាក់ (អូមីក្រុង)និង អ្នកដំណើរពីបរទេស 09 នាក់ (អូមីក្រុង)។ គិតត្រឹមព្រឹក ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ អ្នកឆ្លងសរុប= 121,188 នាក់ អ្នកជាសះស្បើយ= 117,303 នាក់និង អ្នកស្លាប់= 3,015 នាក់។
សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសនៃប្រទេសទីម័រខាងកើត

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសនៃប្រទេសទីម័រខាងកើត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២ ០២២នេះ ទទួលជួបពិភាក្សាការងារជាមួយលោកស្រី Adaljiza Albertina Xavier Reis Magno រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត។ ក្នុងជំនួបនោះ លោក ស្រី Adaljiza Albertina Xavier Reis Magno បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីលោកប្រធានាធិបតី និងឯកឧត្តម នាយករដ្ឋមន្ត្រីទីម័រខាងកើត ជូនចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ផងដែរ ។ លោកស្រីក៏បានគោរពជូនសម្ដេចតេជោ និងបានសម្តែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះចំណាត់ការរបស់កម្ពុជា ឈរលើបញ្ហាទប់ស្កាត់ ការរាតត្បាតជំងឺកូវីដ១៩ ហើយក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះសម្តេចតេជោនិងរាជរដ្ឋាភិបាលកម្ពុជាដែលបានផ្ដល់ជាវ៉ាក់សាំងកូវីដ១៩ និងគ្រឿងបរិក្ខាវេជ្ជសាស្ត្រ ការពារទប់ស្កាត់ជំងឺកូវីដ១៩ ដ...
លទ្ធផលនៃជំនួបសន្ទនារវាង សម្ដេចតេជោ និងនាយឧត្តមសេនីយ៍ មីន អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៅសាធារណរដ្ឋសហភាពមីយ៉ាម៉ា

លទ្ធផលនៃជំនួបសន្ទនារវាង សម្ដេចតេជោ និងនាយឧត្តមសេនីយ៍ មីន អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៅសាធារណរដ្ឋសហភាពមីយ៉ាម៉ា

ព័ត៌មានជាតិ
សេចក្តីប្រកាសព័ត៌មាន លទ្ធផលនៃជំនួបសន្ទនារវាង សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមនាយឧត្តមសេនីយ៍ មីន អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៅសាធារណរដ្ឋសហភាពមីយ៉ាម៉ា ថ្ងែទី២៦ ខែមករា ឆ្នាំ២០២២ តាមប្រព័ន្ធវីដេអូ។
សម្តេចតេជោ ហ៊ុន សែន បាន​​ស្នើចំនួន ០៤ ចំណុចសំខាន់ៗ ទៅ​នាយឧត្តមសេនីយ៍ មីន អោងឡាង

សម្តេចតេជោ ហ៊ុន សែន បាន​​ស្នើចំនួន ០៤ ចំណុចសំខាន់ៗ ទៅ​នាយឧត្តមសេនីយ៍ មីន អោងឡាង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពី​រសៀល ថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២២នេះ បានអញ្ជើញទទួលជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយ លោក​​នាយឧត្តមសេនីយ៍ មីន អោង ឡាង (Min Aung Hlaing) មេដឹកនាំជាន់ខ្ពស់របស់ប្រទេសមីយ៉ាន់ម៉ា ដើម្បីបន្តពិភាក្សារកដំណោះស្រាយលើវិបត្តិនៅមីយ៉ាន់ម៉ា។ តាមរយៈជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរបានផ្លាស់ប្ដូរព័ត៌មានគ្នាទៅវិញទៅមក។ សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២នេះ បានគូសបញ្ជាក់ និងអំពាវនាវ លោក​ Min Aung Hlaing នូវ ០៤ចំណុចសំខាន់ៗដូចខាងក្រោម ៖ ១)សម្ដេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យ លោក​​ Min Aung Hlaing ខិតខំអនុវត្ត នូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទចំនួន០៥ចំណុចនោះ ដែលប្រមុខរដ្ឋាភិបាលអាស៊ាន បានឯកភាពគ្នា កាលពីខែមេសា ឆ្នាំ២០២១ កន្លងទៅ។ ២)សម្តេចតេជោស្នើសុំឲ្យ លោក​​ Min Aung Hlaing បង្កលក្ខណៈធ្វើយ៉ាងណា អាចអោយប្រេសិតពិសេសរប...
រទេះភ្លើងពីរខ្សែរបស់ឧកញ៉ា គិត ម៉េង បុកគ្នាឯងក្រឡាប់ធ្លាក់រប៉ាត់រប៉ាយ នៅក្រុងព្រះសីហនុ

រទេះភ្លើងពីរខ្សែរបស់ឧកញ៉ា គិត ម៉េង បុកគ្នាឯងក្រឡាប់ធ្លាក់រប៉ាត់រប៉ាយ នៅក្រុងព្រះសីហនុ

នយោបាយ, ព័ត៌មានជាតិ, សង្គម និងកម្សាន្ត, សេដ្ឋកិច្ច និងវិនិយោគ
  ព្រះសីហនុ៖ រថភ្លើងពីរខ្សែរនៃក្រុមហ៊ុន រ៉ូយ៉ាល់ រ៉េលវេ (Royal Railway) របស់ឧកញ៉ា គិត ម៉េង បានបុកគ្នាឯងពេញទំហឹង កាលពីរសៀលថ្ងៃ២៥ ខែមករា ឆ្នាំ២០២២ ត្រង់ចំណុចភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ បណ្តាលឲ្យទូរថភ្លើងមួយចំនួនបានក្រឡាប់ធ្លាក់ពីផ្លូវដែក និងអ្នកបើកបររថភ្លើងម្នាក់រងរបួសបែកក្បាល។ រថភ្លើងពីរខ្សែនេះ គឺជាប្រភេទដឹកទំនិញនាំចេញ-នាំចូល ទៅកាន់កំពង់ផែអន្តរជាតិខេត្តព្រះសីហនុ ហើយបុកគ្នានៅក្បែរកំពង់ផែតែម្តង ជាទីដែលមានសំណង់មិនរៀបរយនៅសងខាងផ្លូវដែក។ ប៉ុន្តែមិនបណ្តាលគ្រោះថ្នាក់ដល់អ្នករស់នៅឡើយ គ្រាន់ប៉ះផ្ទះសម្បែងបន្តិចបន្តួច។ អ្នកនៅកន្លែងកើតហេតុបានឲ្យដឹងថា រថភ្លើងពីរខ្សែនេះបើកបរទិសដៅបញ្ច្រាសគ្នា ក្នុងនោះម្ខាងមកពីភ្នំពេញ ឯម្ខាងទៀតចេញពីស្ថានីយក្រុងព្រះសីហនុ បានបុកគ្នាពេលកំពុងបើកបរលើផ្លូវដែកតែមួយ។ ស្ត្រីម្នាក់រស់នៅក្បែរផ្លូវរថភ្លើង និងកំពុងតែថតផ្សាយផ្ទាល់លើបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក បាន...
លោករដ្ឋមន្រ្តី វេង សាខុន ចូលរួមពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២២

លោករដ្ឋមន្រ្តី វេង សាខុន ចូលរួមពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២២

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេង សាខុន នៅ​ថ្ងៃទី២៦ ខែមករានេះ​មានការអញ្ជើញចូលរួមពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២២។ លោក​​រដ្ឋមន្ត្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីនៃអគ្គនាយកដ្ឋានកសិ​កម្មដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្មប្រកបដោយវិជ្ជាជីវ និងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តតួនាទីរបស់ខ្លួន សម្រេចទទួលបានលទ្ធផលគួរជាទីមោទន ដូចដែលយើងបានជ្រាបតាមរយ​:របាយការណ៍របស់លោក​ ងិន ឆាយ។ សមិទ្ធផលនេះ បានឆ្លុះបញ្ចាំងឲ្យឃើញពីឆន្ទ:មោះមុតក្នុងការដឹកនាំ គ្រប់គ្រង សាមគ្គីផ្ទៃក្នុង និងកិច្ចសហ ការ និងគាំទ្រពីសំណាក់មន្រ្តីក្រោមឱវាទ អន្តរក្រសួង រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិ​វឌ្ឍន៍ វិស័យឯកជន សហគមន៍កសិកម្ម ធ្វើឱ្យការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ ការផ្សព្វផ្សាយ អនុវត្តបច្ចេកទេសកសិកម្មថ្មីៗ ការស្វែងរកទី...
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូ ជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូ ជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាល​ពី​នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ បានទទួលជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយ លោក​​ Ismail Sabri Yaakob នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី។ នៅក្នុងជំនួបនេះមានចំណុច២សំខាន់ៗត្រូវបានលើកឡើងដែល ទី១)គឺកិច្ចសហប្រតិបត្តិការទ្វេភាគី និងចំណុចទី២) គឺកិច្ចសហប្រតិបត្តិការក្នុងអាស៊ាន ជាពិសេសវិបត្តិនៅមីយ៉ាម៉ា ។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណ នាយករដ្ឋមន្រ្តី​ ដែលបានជួបសម្តែងការគួរសមជាមួយសម្តេចនៅព្រឹកនេះ សម្តេចតេជោ បានគូសបញ្ជាក់អំពីទំនាក់ទំនងទ្វេភាគីរវាងប្រទេសយើងទាំងពីរ ដែលមានការរីកចម្រើន ដោយមានកិច្ចសហប្រតិបត្តិការល្អ ពិសេសទំហំពាណិជ្ជកម្មរបស់យើងនៅរក្សាបានការកើនឡើងជាលំដាប់។ សម្តេចតេជោក៏បានអបអរសាទរចំពោះការគ្រប់គ្រង និងការដឹកនាំពិសេសក្នុងការគ្រប់គ្រងកូវីដ-១៩ របស់ប្រទេសម៉ាឡេស៊ី ក្នុងការគ្រប់គ្រងនិងការឆ្...
ក្រសួងសុខាភិបាល​រកឃើញអ្នកឆ្លងថ្មី 22 នាក់ទៀត (អូមីក្រុងទាំងអស់) ជាសះស្បើយ 20 នាក់ និងស្លាប់ «គ្មាន»

ក្រសួងសុខាភិបាល​រកឃើញអ្នកឆ្លងថ្មី 22 នាក់ទៀត (អូមីក្រុងទាំងអស់) ជាសះស្បើយ 20 នាក់ និងស្លាប់ «គ្មាន»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ក្រសួងសុខាភិបាល​រកឃើញអ្នកឆ្លងថ្មី 22 នាក់ទៀត (អូមីក្រុងទាំងអស់) ជាសះស្បើយ 20 នាក់ និងស្លាប់ «គ្មាន» ករណីឆ្លងសហគមន៍ 17 នាក់ (អូមីក្រុង) និង​អ្នកដំណើរពីបរទេស 05 នាក់ (អូមីក្រុង)។ គិតត្រឹមព្រឹក ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ អ្នកឆ្លងសរុប= 121,116 នាក់ អ្នកជាសះស្បើយ= 117,267 នាក់ និង​អ្នកស្លាប់= 3,015 នាក់។
កម្ពុជាបានប្រារព្ធ«ទិវាជាតិកម្ពុជា»នៅក្នុងពិព័រណ៍ពិភពលោក២០២០ឌុយបៃសហភាពអារ៉ាប់រួម ដោយមានប្រទេសនិងអង្គការអន្តរជាតិធំៗប្រមាណជាង៥០បានចូលរួមអបអរសាទរ

កម្ពុជាបានប្រារព្ធ«ទិវាជាតិកម្ពុជា»នៅក្នុងពិព័រណ៍ពិភពលោក២០២០ឌុយបៃសហភាពអារ៉ាប់រួម ដោយមានប្រទេសនិងអង្គការអន្តរជាតិធំៗប្រមាណជាង៥០បានចូលរួមអបអរសាទរ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ទីក្រុងឌុយបៃ)៖ លោក​ ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំ-ចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនានា កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ នៅទីក្រុងឌុយបៃ ក្នុងឋានៈជាអគ្គស្នងការរបស់កម្ពុជាសម្រាប់ពិព័រណ៍ពិភព​លោក​២០២០ ឌុយបៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញចូលរួមអបអរសាទរពិធីប្រារព្ធ «ទិវាជាតិកម្ពុជា» នៅក្នុងពិព័រណ៍ពិភពលោក ២០២០ នៅទីក្រុងឌុយបៃ សហភាពអារ៉ាប់រួម។ ពិធីដ៏មហោឡារឹកនេះ បានប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីលោក​​បណ្ឌិត ថានី ប៊ីន អាម៉េដ អាល់ ហ៊្សេរយូឌី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអន្តរជាតិ នៃសហភាពអារ៉ាប់រួម និងមន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា-សហភាពអារ៉ាប់រួម ភ្ញៀវជាតិ អន្តរជាតិ តំណាងឱ្យប្រទេសនានា ព្រមទាំងអង្គការអន្តរជាតិធំៗ...