ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានជាតិ

សាររំលែកទុក្ខរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត  ចំពោះដំណឹងដ៏សែនក្រៀមក្រំនៃការបាត់បង់កិត្តិនីតិកោសលបណ្ឌិត ងួន ញិល អនុប្រធានទី១ នៃរដ្ឋសភា

សាររំលែកទុក្ខរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត ចំពោះដំណឹងដ៏សែនក្រៀមក្រំនៃការបាត់បង់កិត្តិនីតិកោសលបណ្ឌិត ងួន ញិល អនុប្រធានទី១ នៃរដ្ឋសភា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សាររំលែកទុក្ខរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ជូនឯកឧត្តម ងួន សុជាតិ ឯកឧត្តម ងួន រាសី លោកជំទាវ ងួន សុគន្ធី និងលោក ងួន រស្មី សមាជិកយុវជនគណបក្សថ្នាក់កណ្តាល ចំពោះដំណឹងដ៏សែនក្រៀមក្រំនៃការបាត់បង់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញិល អនុប្រធានទី១ នៃរដ្ឋសភា ដែលត្រូវជាឪពុកបង្កើត។ ការបាត់បង់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត គឺជាការបាត់បង់នូវឥស្សរជនឆ្នើមមួយរូបរបស់កម្ពុជាដែលកន្លងមក ឯកឧត្តមបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី និងវីរភាពអង់អាចក្នុងការបំពេញកិច្ចការជូនប្រទេសជាតិ និងប្រជាជនកម្ពុជា។ ជាមួយសមានទុក្ខដ៏សែនក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់ឌួង វិញ្ញាណក្ខន្ធ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញិល សូមបានចាប់បដិសន្ធិ និងសោយសុខក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕...
បុគ្គលិកខ្លះនៃទូរទស្សន៍របស់ឧកញ៉ា គិត ម៉េង សុខចិត្តទទួលយកប្រាក់អត្ថប្រយោជន៍តិចតួច តាមកម្រិតក្រុមហ៊ុន ឯខ្លះទៀតសុំឈប់ ព្រោះឆ្អែតចិត្តពេក

បុគ្គលិកខ្លះនៃទូរទស្សន៍របស់ឧកញ៉ា គិត ម៉េង សុខចិត្តទទួលយកប្រាក់អត្ថប្រយោជន៍តិចតួច តាមកម្រិតក្រុមហ៊ុន ឯខ្លះទៀតសុំឈប់ ព្រោះឆ្អែតចិត្តពេក

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
ភ្នំពេញ៖ បន្ទាប់ពីភាគីក្រុមហ៊ុន CBS របស់អ្នកឧកញ៉ា គិត ម៉េង មិនព្រមទទួលការស្នើជួបរបស់មេធាវីសហជីពការងារ តំណាងឲ្យអតីតបុគ្គលិកចំនួនប្រាំបួននាក់ ដែលបានទៅពឹងពាក់ឲ្យយជួយដោះស្រាយវិវាទអំពីការគិតប្រាក់អត្ថប្រយោជន៍ផ្សេងៗ ក្រោយក្រុមហ៊ុនបញ្ឈប់ពីការងារ មានអ្នកមួយចំនួនហួសចិត្ត និងសុខចិត្តព្រោះមានវិបត្តិហិរញ្ញវត្ថុគ្រួសារ។ អតីតបុគ្គលិក បានលើកឡើងទៀតថា ដោយសារការតវ៉ាត្រូវអូសបន្លាយពេលយូរផង ព្រោះក្រុមហ៊ុនមិនយល់ព្រម ក៏សុខចិត្តចុះហត្ថលេខាតាមការបញ្ចប់កិច្ចសន្យាការងារ និងទទួលយកប្រាក់អត្ថប្រយោជន៍តិចតួច តាមកម្រិតក្រុមហ៊ុនគិតឲ្យ រីឯបុគ្គលិកខ្លះ ដែលកំពុងបំពេញការងារក៏បានដាក់ពាក្យសូមឈប់ព្រោះសំពាធការងារផងដែរ។ សម្រាប់ការបដិសេធមិនព្រមជួបមេធាវីសហជីពការងារតំណាងឲ្យអតីតបុគ្គលិក កាលពីដើមសប្តាហ៍នេះ ភាគីក្រុមមិនប្រាប់ហេតុផលទេ ខណៈមុនការសុំជួបចរចាររបស់មេធាវី ភាគីក្រុមហ៊ុនបានចេញសេចក្ដីបំភ្លឺមួយ ដោយនៅក្នុងខ្លឹមសារខាងក្រោមនៃលិខិ...
ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ប្រមាណជាង៧តោន ត្រូវបានមន្ត្រីអគ្គនាយកដ្ឋាន ក.ប.ប. រៀបចំពិធីដុតកម្ទេចចោល

ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ប្រមាណជាង៧តោន ត្រូវបានមន្ត្រីអគ្គនាយកដ្ឋាន ក.ប.ប. រៀបចំពិធីដុតកម្ទេចចោល

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ខេត្តពោធិ៍សាត់)៖មន្រ្តីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្តពោធិ៍សាត់ បានរៀបចំពិធីកម្ទេចចោលទំនិញខូចគុណភាព និងហួសរយៈពេលប្រើប្រាស់ចំនួន ៧ ២០០ គីទ្បូក្រាម ដែលបានដកហូតពីទីផ្សារ តាមការណែនាំជាប្រចាំរបស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងការបញ្ជាផ្ទាល់ពីឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. ក្នុងការធានាឱ្យបាននូវការការពារសុខុមាលភាពរបស់ប្រជាពលរដ្ឋជាអ្នកប្រើប្រាស់។ ពិធីនេះត្រូវបានរៀបចំឡើងនៅក្នុងបរិវេណពហុកីទ្បាដ្ឋានខេត្តពោ ធិ៍សាត់ ស្ថិតក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព លោកស្រី ម៉ែន ផល្លី អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ លោក ប៊ុង តាំងទី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត លោកស្រី ឈុន សេរីរ័ត្ន ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត លោកអ...
សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារលិខិតរំលែកមរណទុក្ខ ជូនចំពោះ លោក ងួន សុជាតិ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ  ចំពោះមរណភាពរបស់ ឯកកិត្តិនិតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី ១ រដ្ឋសភា

សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារលិខិតរំលែកមរណទុក្ខ ជូនចំពោះ លោក ងួន សុជាតិ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ ចំពោះមរណភាពរបស់ ឯកកិត្តិនិតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី ១ រដ្ឋសភា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតរំលែកមរណទុក្ខ ជូនចំពោះ ឯកឧត្តម ងួន សុជាតិ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ និងលោកជំទាវជំទាវ ចំពោះមរណភាពរបស់ ឯកឧត្តមកិត្តិនិតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី ១ រដ្ឋសភា។
កិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភាបានទទួលមរណៈភាពហើយ​​នៅវេលាម៉ោង១០:៣០នាទីព្រឹកថ្ងៃទី៥ ខែវិច្ឆិកា

កិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភាបានទទួលមរណៈភាពហើយ​​នៅវេលាម៉ោង១០:៣០នាទីព្រឹកថ្ងៃទី៥ ខែវិច្ឆិកា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា ដែលបានទទួលមរណៈភាពនៅវេលាម៉ោង១០:៣០នាទីព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០​។ ២១។ ការបាត់បង់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត គឺជាការបាត់បង់នូវឥស្សរជនឆ្នើមមួយរូបរបស់កម្ពុជាដែលកន្លងមកធ្លាប់​បានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី និងវីរភាពអង់អាចក្នុងការបំពេញកិច្ចការជូនប្រទេសជាតិ និងប្រជាជនកម្ពុជា។...
ក្រសួងសុខាភិបាល៖ ស្លាប់ចំនួន៥នាក់ (៣នាក់អត់បានចាក់វ៉ាក់សាំង), រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៧៨នាក់ (លទ្ធផលបញ្ជាក់ដោយPCR), ជាសះស្បើយ ៨២នាក់

ក្រសួងសុខាភិបាល៖ ស្លាប់ចំនួន៥នាក់ (៣នាក់អត់បានចាក់វ៉ាក់សាំង), រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៧៨នាក់ (លទ្ធផលបញ្ជាក់ដោយPCR), ជាសះស្បើយ ៨២នាក់

ជំងឺកូវីដ១៩, ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៧៨នាក់ (លទ្ធផលបញ្ជាក់ដោយPCR), អ្នកជាសះស្បើយចំនួន ៨២នាក់ និងអ្នកស្លាប់ថ្មីចំនួន ៥នាក់ (៣នាក់ អត់បានចាក់វ៉ាក់សាំង) ។
ក្រសួងកសិកម្ម​​បង្ហាញ​​លទ្ធផលនៃការនាំចេញកសិផលក្រៅពីអង្កររបស់កម្ពុជាក្នុងរយៈពេលតែមួយថ្ងៃ ដើមខែវិឆ្ឆិកា ឆ្នាំ២០២១

ក្រសួងកសិកម្ម​​បង្ហាញ​​លទ្ធផលនៃការនាំចេញកសិផលក្រៅពីអង្កររបស់កម្ពុជាក្នុងរយៈពេលតែមួយថ្ងៃ ដើមខែវិឆ្ឆិកា ឆ្នាំ២០២១

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ យោងតាមប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) ទទួលបានពីអគ្គនាយកដ្ឋានកសិកម្ម នៅល្ងាចថ្ងៃទី០១ ខែវិឆ្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា ក្នុងរយៈពេលតែមួយថ្ងៃ ដើមខែវិឆ្ឆិកា ឆ្នាំ២០២១នេះ ការនាំចេញកសិផលទៅក្រៅប្រទេស មានបរិមាណសរុបចំនួន ៤១ ៦៧១,២០ តោន ទៅកាន់ទិសដៅ ១០ ប្រទេស ដែលក្នុងនេះ មានផលិតផលដែលបាននាំចេញច្រើនជាងគេគឺ៖ ១. ស្រូវ មានចំនួន ១៦ ០០០,០០ តោន ទៅកាន់ប្រទេសវៀតណាម ២. ដំឡូងបីស្រស់មានចំនួន ១១ ២៥០,០០ តោន ទៅកាន់ប្រទេសវៀតណាម និងថៃ ៣. ផ្លែស្វាយស្រស់មានចំនួន ៣ ៥៧០,៥៨ តោន ទៅកាន់ប្រទេសវៀតណាម ចិន និងថៃ ៤. ផ្លែចេកស្រស់មានចំនួន ៣ ៥៣២,៩៦ តោន ទៅកាន់ប្រទេសចិន ៥. សណ្តែកសៀងមានចំនួន ២ ៥០០, ០០ តោន ទៅកាន់ប្រទេសវៀតណាម ។ ដោយឡែកចំពោះផលិតផលកសិកម្មដែលពាណិជ្ជករបានលើកសំណើធ្វើការនាំចេញក្នុងរយៈពេលមួយថ្ងៃដ៏ទៃទៀត ខ្ញុំសូមជូនភ្ជាប់មកជាមួយនៅក្នុងតារាងខាងក្រោម៖...
ដេប៉ូប្រេងឥន្ធនៈមិនអនុលោមចំនួន ២ ត្រូវបានមន្ត្រីជំនាញធ្វើការពិន័យអន្តរការណ៍ក្នុងខេត្តព្រៃវែង និងខេត្តរតនគិរី

ដេប៉ូប្រេងឥន្ធនៈមិនអនុលោមចំនួន ២ ត្រូវបានមន្ត្រីជំនាញធ្វើការពិន័យអន្តរការណ៍ក្នុងខេត្តព្រៃវែង និងខេត្តរតនគិរី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ មន្ត្រី ក.ប.ប. បានបន្តចុះត្រួតពិនិត្យអនុលោមភាពនៃស្ថានីយ និងដេប៉ូប្រេងឥន្ធនៈចំនួន ១១ ដែលស្ថិតក្នុងខេត្តព្រៃវែង និងខេត្តរតនគិរី នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។ ការចុះត្រួតពិនិត្យនេះ គឺសំដៅទប់ស្កាត់ឱ្យបាននូវការប្រកបអាជីវកម្មមិនសុចរិតតាមបណ្ដាស្ថានីយ និងដេប៉ូលក់ប្រេងឥន្ធនៈ។ ក្រោយពីបានត្រួតពិនិត្យ មន្ត្រីជំនាញក៏បានរកឃើញភាពមិនអនុលោមលើដេប៉ូប្រេងឥន្ធនៈចំនួន ២។ ក្រោយពីបានរកឃើញដូចនេះ មន្ត្រីក.​ប.​ប​. បានធ្វើការពិន័យអន្តរការណ៍ និងណែនាំដល់ម្ចាស់ដេប៉ូឱ្យបញ្ឈប់ការប្រកបអាជីវក្មមិនសុចរិត៕...
លោក​ឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន បាននាំមកនូវអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនដល់​ប្រជាពលរដ្ឋនិង​រៀបចំពិធី​​ជួបសំណេះសំណាល សួរសុខទុក្ខជាមួយមន្រ្តីគណះបក្សប្រជាជន ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម

លោក​ឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន បាននាំមកនូវអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនដល់​ប្រជាពលរដ្ឋនិង​រៀបចំពិធី​​ជួបសំណេះសំណាល សួរសុខទុក្ខជាមួយមន្រ្តីគណះបក្សប្រជាជន ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កំពង់ចាម៖ លោក​​ឧកញ៉ា ឡូវ ហ៉ឹង ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅ​ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ​ បាននាំមកនូវអំណោយរបស់​​សម្តេចតេជោ និង សម្តេចគតិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដេម្បីជួបសំណេះសំណាលនិងសួរសុខទុក្ខជាមួយមន្រ្តីគណះបក្សប្រជាជន ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ លោកឧកញ៉ា បានថ្លែងថា ថ្ងៃនេះក្នុងនាមសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត យើងខ្ញុំសូម រំលឹកថា ក្នុងនាម​យើងជាអ្នក​បម្រើ​ប្រជាពរដ្ឋយើងត្រូវព្យាយាមដោះស្រាយបញ្ហានៅមូល​ដ្ឋាន​ដែល​បាន​កើត​ឡើង ហើយ​​បើសិន​ជាប្រជាជន​យើង​ជួប​បញ្ហាផ្ទាល់​​ ដូចជាករណីវិវាទរវាងប្រជាពលរដ្ឋនិងប្រជាពលរដ្ឋ តួនាទីមេភូមិន មេឃុំ ​​​ត្រូវតែដោះស្រាយ​ជូនពួកគាត់ ដោយឈលើ​មូលដ្ឋាន​ឈ្នះៗ ទាំងអស់គ្នា ដើម្បីសេចក្តីសុខរបស់​ប្រជាពលរដ្ឋយើងទាំងអស់គ្នា។ លើសពីនេះលោកឧកញ៉ា ឡូវ ហ៊ឹង បាន​មានប្រសាសន៍នាំយក​នូវ​​ការ​ផ្តាំផ្ញើ​ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិ...
ក្រសួងសុខាភិបាល៖ ការចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១

ក្រសួងសុខាភិបាល៖ ការចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១

ជំងឺកូវីដ១៩, ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រសួងសុខាភិបាល៖ កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ មាន ១០០,២៤% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៨,១៧% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០២,៤៥% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់ និងលើកុមារអាយុ ០៥ឆ្នាំ មាន ៤៤,៩៣% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់៕...