ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានជាតិ

ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានឡាយព្រះហស្ថលេខាច្បាប់ធម្មនុញ្ញស្តីពីកំណត់អោយមានសញ្ជាតិខ្មែរតែមួយ

ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានឡាយព្រះហស្ថលេខាច្បាប់ធម្មនុញ្ញស្តីពីកំណត់អោយមានសញ្ជាតិខ្មែរតែមួយ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្ម មាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា ១០៦ថ្មី(មួយ) មាត្រា១១៩ ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ និងមាត្រា៤ នៃច្បាប់ធម្មនុ ញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ ដោយកំណត់អោយមានសញ្ជាតិខ្មែរតែមួយ។ ទី១ ប្រធានព្រឹទ្ធសភា ទី២ប្រធានរដ្ឋសភា ទី៣នាយករដ្ឋមន្ត្រី និងទី៤ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានឡាយព្រះហស្ថលេខា ដោយព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាឲ្យដំណើរការជាផ្លូវការចាប់ពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះតទៅ ៕...
 រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ប៉ាន សូរស័ក្តិបានប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារអាស៊ានស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទ ជាមួយគណៈកម្មការទី៩ និងគណៈកម្មការទី៥ នៃរដ្ឋសភា

 រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ប៉ាន សូរស័ក្តិបានប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារអាស៊ានស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទ ជាមួយគណៈកម្មការទី៩ និងគណៈកម្មការទី៥ នៃរដ្ឋសភា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ លោក សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅ​ព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារអាស៊ានស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទ ជាមួយគណៈកម្មការទី៩ និងគណៈកម្មការទី៥ នៃរដ្ឋសភា ដែលដឹកនាំដោយលោកស្រី​ និន សាផុន ប្រធានគណៈកម្មការទី៩ ព្រមទាំងមានការចូលរួមពីសមាជិក សមាជិកានៃរដ្ឋសភា ដ៏ឧត្តុងឧត្តម មកពីគណៈកម្មការជំនាញផ្សេងៗទៀត។ ស្រី​ និន សាផុន ប្រធានគណៈកម្មការទី៩ បានថ្លែងមតិស្វាគមន៍ និងថ្លែងអំណរគុណតំណាងរាជរដ្ឋាភិបាល ដែលដឹកនាំដោយ លោក​​ ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ព្រមទាំងបានជម្រាបជូនអង្គប្រជុំអំពីរបាយការណ៍លទ្ធផលរបស់គណៈកម្មការជំនាញលើសេចក្តីព្រាងច្បាប់នេះ ហើយបាន ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារអាស៊ានស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទ។ លោក​​...
ក្រសួងសុខាភិបាល៖ ស្លាប់ចំនួន ៦នាក់ ( ៣នាក់ អត់បានចាក់វ៉ាក់សាំង ),រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៨៣នាក់ (លទ្ធផលបញ្ជាក់ដោយ PCR), ជាសះស្បើយ៩៦នាក់

ក្រសួងសុខាភិបាល៖ ស្លាប់ចំនួន ៦នាក់ ( ៣នាក់ អត់បានចាក់វ៉ាក់សាំង ),រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៨៣នាក់ (លទ្ធផលបញ្ជាក់ដោយ PCR), ជាសះស្បើយ៩៦នាក់

ជំងឺកូវីដ១៩, ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៨៣នាក់ (លទ្ធផលបញ្ជាក់ដោយ PCR), អ្នកជាសះស្បើយចំនួន ៩៦នាក់ និងអ្នកស្លាប់ថ្មីចំនួន ៦នាក់ ( ៣នាក់ អត់បានចាក់វ៉ាក់សាំង ) ។
ក្រសួងអនុញ្ញាតឲ្យបើកដំណើរការអាជីវកម្មបៀហ្គាដិនឡើងវិញទូទាំងប្រទេស ចាប់ពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១

ក្រសួងអនុញ្ញាតឲ្យបើកដំណើរការអាជីវកម្មបៀហ្គាដិនឡើងវិញទូទាំងប្រទេស ចាប់ពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១

ជំងឺកូវីដ១៩, ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ខេត្តក្រចេះ៖ មេឈ្មួញដឹកជញ្ជូនឈើខុសច្បាប់កំពុងតែសំរុកដឹកជញ្ជូនឈើគ្រប់រូបភាព

ខេត្តក្រចេះ៖ មេឈ្មួញដឹកជញ្ជូនឈើខុសច្បាប់កំពុងតែសំរុកដឹកជញ្ជូនឈើគ្រប់រូបភាព

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ខេត្តក្រចេះ :មេឈ្មួញដឹកជញ្ជូនឈើខុសច្បាប់កំពុងតែរុកដឹកជញ្ជូនឈើគ្រប់ភាពឆ្លងកាត់ភូមិវឌ្ឍនៈឃុំវឌ្ឍនៈស្រុកសំបូរខេត្តក្រចេះយ៉ាងអាណាធិបតេយ្យកាលពីថ្ងៃទី 2 ខែវិច្ឆិកា ឆ្នាំ2021នមានមន្ត្រីពាក់ព័ន្ធណាហ៊ានបង្ក្រាបបានឡើយដោយគេដឹងថាមេឈ្មួញឈ្មោះចែដែតរស់នៅភូមិដងទង់ឃុំវឌ្ឍនៈស្រុកសំបូរខេត្តក្រចេះ។ ក្រុមឈ្មួញបានដឹកជញ្ជូនឈើរៀងរាល់ថ្ងៃមិនដែលឃើញមន្ត្រីមូលដ្ឋានថ្នាក់ឃុំថ្នាក់ស្រុកឬថ្នាក់ខេត្តណាមួយហានបង្ក្រាបបានឡើយពលរដ្ឋរិះគន់មន្ត្រីរដ្ធបាលព្រៃឈើសង្កាត់វឌ្ឍនៈនិងមន្ត្រីប៉ុស្តិ៍វឌ្ឍនៈគ្មានវិធានការទប់ស្កាត់ដោយគេសង្ស័យថាមន្ត្រីទាំងនេះប្រហែលជាមានមេឈ្មួញយកអ្វីញាត់មាត់ជិតឈឹងអស់ហើយ។ ពលរដ្ឋផ្សេងទៀតបានខ្លះរិះគន់មន្ត្រីប៉ុស្តិ៍ឃុំវឌ្ឍនៈថារាល់ថ្ងៃដេកតែរាប់ក្បាលម៉ូតូនិងរថយន្តគ្មានវិធានការទប់ស្កាត់បានឡើយ។ ជាក់ស្ដែងនៅថ្ងៃទី 2 ខែវិច្ឆិកាឆ្នាំ 2021 មានរថយន្តសាំយ៉ុងនិងម៉ូតូដឹកឈើដឹកឈើឆ្លងកាត់ទឹកដីរបស់ខ្លួនយ៉ាងគគ្រឹកគគ្រេងរីឯពលរដ្...
ក្រសួងសុខាភិបាល៖ ការចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១

ក្រសួងសុខាភិបាល៖ ការចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១

ជំងឺកូវីដ១៩, ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រសួងសុខាភិបាល៖ កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ មាន ១០០,១៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៨,១០% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០២,១៤% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់ និងលើកុមារអាយុ ០៥ឆ្នាំ មាន ៣៤,១៥% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់៕...
កម្ពុជា-រុស្ស៊ី បាន​​ឯកភាពគ្នា ដោយ​ប្តេជ្ញាថា នឹង​​ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍

កម្ពុជា-រុស្ស៊ី បាន​​ឯកភាពគ្នា ដោយ​ប្តេជ្ញាថា នឹង​​ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានប្រកាស បើកដំណើរការឡើងវិញ នូវគ្រប់វិស័យ រួមទាំងបានដាក់ចេញ យុទ្ធសាស្ត្រទេសចរវ៉ាក់សាំងនោះ លោក អាណាតូលី បូរ៉ូវិក ឯកអគ្គរដ្ឋទូតវិសមញ្ញ និងពេញសមត្ថភាព នៃសហព័ន្ធរុស្ស៊ី ប្រចាំកម្ពុជា បានប្រកាសគាំទ្រ នូវយុទ្ធសាស្រ្តនេះ ហើយនឹងរៀបចំឲ្យពលរដ្ឋ មកលេងកម្ពុជាក្នុងពេលឆាប់ៗនេះ ។ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក អាណាតូលី បូរ៉ូវិក ឯកអគ្គរដ្ឋទូតវិសមញ្ញ និងពេញសមត្ថភាព នៃសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ បានជួបពិភាក្សាគ្នា ដោយ​​​ភាគីទាំងពីរបានឯកភាព ពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ និងដាក់ចុះនូវផែនការ ទទួលស្វាគមន៍ទេសចររុស្ស៊ី ក្នុងក្របខណ្ឌយុទ្ធសាស្ត្រ ទេសចរវ៉ាក់សាំង របស់កម្ពុជាដូចជា៖ ទី១៖ រៀបចំឲ្យមានការមកចុះសិក្សាពិនិត្យ ដោយក្រុមហ៊ុនទេសចររុស្ស៊ី និងបណ្ដាញសារព័ត៌មានរុស្ស៊ី (Far Trip) នាពេលខាងមុខ ដើម្បីផ្សព្វផ្សាយការរៀបចំខ្ល...
អគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. បានអញ្ជើញចូលរួមក្នុងវគ្គបណ្តុះបណ្តាលចែករំលែកបទពិសោធន៍«បរិបទទូទៅនៃយន្តការត្រួតពិនិត្យការរួមបញ្ចូលគ្នានៃធុរកិច្ចក្នុងប្រទេសហ្វីលីពីន»

អគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. បានអញ្ជើញចូលរួមក្នុងវគ្គបណ្តុះបណ្តាលចែករំលែកបទពិសោធន៍«បរិបទទូទៅនៃយន្តការត្រួតពិនិត្យការរួមបញ្ចូលគ្នានៃធុរកិច្ចក្នុងប្រទេសហ្វីលីពីន»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(រាជធានីភ្នំពេញ)៖  លោក​​ ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. បានអញ្ជើញចូលរួមក្នុងវគ្គបណ្តុះបណ្តាលចែករំលែកបទពិសោធន៍ក្រោមប្រធានបទ «បរិបទទូទៅនៃយន្តការត្រួតពិនិត្យការរួមបញ្ចូលគ្នានៃធុរកិច្ចក្នុងប្រទេសហ្វីលីពីន» តាមប្រព័ន្ធអនឡាញ MS Teamsនៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា។ វគ្គបណ្តុះបណ្តាលខាងលើ ជាវគ្គបណ្តុះបណ្តាលជាស៊េរី ហើយត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងអគ្គនាយកដ្ឋាន ក.ប.ប. និងគណៈកម្មា​ធិការប្រកួតប្រជែងប្រទេសហ្វីលីពីន (PCC) ដែលប្រព្រឹត្តទៅចំនួន២លើក គឺលើកទី១ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ និងលើកទី២ នៅថ្ងៃទី៣ ខែ​វិច្ឆិកា ឆ្នាំ២០២១។ វគ្គបណ្តុះបណ្តាលនេះ នឹងដើរតួរយ៉ាងសំខាន់សម្រាប់ក្រុមការងារនៃអគ្គនាយកដ្ឋាន ក.ប.ប. ក្នុងការទទួលបានធាតុចូលបន្ថែម​សម្រាប់តាក់តែងសេចក្ដីព្រាងអនុក្រឹត្យស្ដីពី «ការរួមបញ្ចូលគ្នានៃធុរកិច្ច»។ អគ្គនាយកដ្ឋាន ក.ប.ប. បានថ្លែងអំណរគុណដល់គណៈកម្មាធិ...
ក្រសួងសុខាភិបាល៖ ស្លាប់ចំនួន៧នាក់ (៥នាក់អត់បានចាក់វ៉ាក់សាំង),រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៨៥នាក់ (លទ្ធផលបញ្ជាក់ដោយ PCR), ជាសះស្បើយ ៩៤នាក់

ក្រសួងសុខាភិបាល៖ ស្លាប់ចំនួន៧នាក់ (៥នាក់អត់បានចាក់វ៉ាក់សាំង),រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៨៥នាក់ (លទ្ធផលបញ្ជាក់ដោយ PCR), ជាសះស្បើយ ៩៤នាក់

ជំងឺកូវីដ១៩, ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៨៥នាក់ (លទ្ធផលបញ្ជាក់ដោយ PCR), អ្នកជាសះស្បើយចំនួន ៩៤នាក់ និងអ្នកស្លាប់ថ្មីចំនួន ៧នាក់ ( ៥នាក់ អត់បានចាក់វ៉ាក់សាំង) ។
ក្រសួងសុខាភិបាល៖ ការចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១

ក្រសួងសុខាភិបាល៖ ការចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១

ជំងឺកូវីដ១៩, ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រសួងសុខាភិបាល៖ កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ មាន ១០០,១១% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៨,០២% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០១,៧៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់ និងលើកុមារអាយុ ០៥ឆ្នាំ មាន ២២,៤៥% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់៕...