ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានជាតិ

ក្រសួងប្រៃសណីយ៍ប្រកាសព័ត៌មានស្តីពីការចាត់វិធានការចំពោះជនឆ្លៀតឱកាសយកឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ទៅធ្វើអាជីវកម្មបន្ត

ក្រសួងប្រៃសណីយ៍ប្រកាសព័ត៌មានស្តីពីការចាត់វិធានការចំពោះជនឆ្លៀតឱកាសយកឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ទៅធ្វើអាជីវកម្មបន្ត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូនសា ធារណជនមេត្តាជ្រាបថា កន្លងមក ក្រសួងបានចាត់វិធានការជាបន្តបន្ទាប់ចំពោះជនឆ្លៀតឱកាស ដែលបានយកឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ទៅធ្វើអាជីវកម្មបន្ត ដែលខុសពីគោលការណ៍កំណត់ថា ឧបករណ៍នេះអាចទិញបានតែក្នុងគោលដៅប្រើប្រាស់ប៉ុណ្ណោះ។ ជាក់ស្តែង ក្រោយពីបានស៊ើបអង្កេតយ៉ាងជាក់លាក់រួចមក ក្រសួងបានកំណត់មុខសញ្ញាជនឆ្លៀតឱកាសទាំងនោះ ហើយបានចុះទៅចាត់វិធានការភ្លាមៗនៅទីតាំងចំនួន ៥ និងរឹបអូសបានឧបករណ៍តេស្តចំនួន ៤.២៥០គ្រឿង ដែលឧបករណ៍តេស្តទាំងនោះបានបញ្ជាទិញពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ ការទិញឧបករណ៍តេស្តពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍យកទៅធ្វើអាជីវកម្មបន្តនេះ ពុំបានផ្តល់ផលប្រយោជន៍អ្វីដល់ប្រជាពលរដ្ឋឡើយ ក៏ប៉ុន្តែបែរជានាំឱ្យប្រជាពលរដ្ឋខាតបង់ថវិកា ស្របពេលដែលកំពុងជួបការលំបាកពីជំងឺកូវីដ-១៩។ បច្ចុប្បន្ន ក្រសួងកំពុងបន្តនាំចូលឧបករណ៍តេស្តរហ័សនេះ មកចែកចាយក្នុងតម្លៃដើមត្រឹមតែ ៣,៧ដុល្លារ...
«ព្រះមហាក្សត្រ ប្រោសព្រះរាជទានព្រះរាជសាររំលែកទុក្ខជូន ឯកឧត្តម Xi JinPing»

«ព្រះមហាក្សត្រ ប្រោសព្រះរាជទានព្រះរាជសាររំលែកទុក្ខជូន ឯកឧត្តម Xi JinPing»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
«ព្រះមហាក្សត្រ ប្រោសព្រះរាជទានព្រះរាជសាររំលែកទុក្ខជូន ឯកឧត្តម Xi JinPing» ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសាររំលែកទុក្ខយ៉ាងក្រៀមក្រំ និងសំដែងការសោកស្តាយយ៉ាងជ្រាលជ្រៅ ក្នុងព្រះបរមនាមព្រះអង្គផ្ទាល់ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះរាជវង្សានុវង្សកម្ពុជា និងប្រជាជាតិកម្ពុជាទាំងមូល ជូនចំពោះ ឯកឧត្តម Xi JinPing ប្រធានាធិបតី នៃសាធរណរដ្ឋប្រជាមានិតចិន ចំពោះការទទួលរងគ្រោះធម្មជាតិទឹកជំនន់ នៅក្នុងខេត្ត Henan ដែលបានបណ្តាលឲ្យបាត់បង់អាយុជីវិតប្រជាជន ខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងផ្តល់ផលប៉ះពាល់ជាច្រើន ។...
អាល់កុលមានសារធាតុមេតាណុលចំនួន ១០០លីត្រ និងទំនិញខូចគុណភាពចំនួន ១៥គីឡូក្រាម ត្រូវបានមន្ត្រីជំនាញសាខា ក.ប.ប. ខេត្តស្វាយរៀងដកបានភ្លាមៗ

អាល់កុលមានសារធាតុមេតាណុលចំនួន ១០០លីត្រ និងទំនិញខូចគុណភាពចំនួន ១៥គីឡូក្រាម ត្រូវបានមន្ត្រីជំនាញសាខា ក.ប.ប. ខេត្តស្វាយរៀងដកបានភ្លាមៗ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ខេត្តស្វាយរៀង)៖មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តស្វាយរៀង បានចុះត្រួតពិនិត្យទំនិញនៅទីតាំង ម៉ាត ផ្ទះលក់ទំនិញ ដែលស្ថិតក្នុងក្រុងស្វាយរៀងនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១។ ក្នងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញបានរកឃើញអាល់កុលមានសារធាតុមេតាណុលចំនួន ១០០លីត្រ និងទំនិញខូចគុណភាពចំនួន ១៥គីឡូក្រាម។ បន្ទាប់មកមន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូតរួច ម្ចាស់ទំនិញបានយល់ព្រមប្រគល់ទំនិញ និងព្រមផ្តិតមេដៃដើម្បីបញ្ឈប់ការចរាចរទំនិញគ្មានគុណភាពបន្តទៀត៕...
ប្រទេសឡាវបន្តបិទខ្ទប់១៥ថ្ងៃថែមទៀត ទប់ស្កាត់កូវីដ១៩

ប្រទេសឡាវបន្តបិទខ្ទប់១៥ថ្ងៃថែមទៀត ទប់ស្កាត់កូវីដ១៩

ព័ត៌មានជាតិ
ភ្នំពេញ៖ រដ្ឋាភិបាលឡាវបានសម្រេចបន្តអនុវត្តន៍វិធានការបិទខ្ទប់ប្រទេសបន្ថែម១៥ថ្ងៃទៀត ចាប់ពីថ្ងៃទី២០ ខែកក្កដា ដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ និងបន្ធូរបន្ថយវិធានការមួយចំនួន ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ១៩ ។ យោងតាមសេចក្ដីជូនដំណឹងរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសឡាវ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ នេះ បានឲ្យដឹងថា ដោយស្ថានភាពជំងឺកូវីដ-១៩ នៅរដ្ឋធានីវៀងចន្ទន៍ បានថយចុះជាលំដាប់ ដោយឡែកនៅតាមបណ្តាខេត្តមួយចំនួន នៅតែបន្តរកឃើញការឆ្លងក្នុងសហគមន៍ រដ្ឋាភិបាលឡាវបានបន្តអនុវត្តន៍វិធានការគ្រប់គ្រង ការពារ ការរាលដាលជំងឺកូវីដ-១៩ បន្ថែម ១៥ថ្ងៃទៀត ៕...
បញ្ហាសមុទ្រ ចិនខាងត្បូង និងសមុទ្ទចិនខាងកើត!

បញ្ហាសមុទ្រ ចិនខាងត្បូង និងសមុទ្ទចិនខាងកើត!

ព័ត៌មានជាតិ
ភ្នំពេញ៖ក្នុងសង្គ្រាមលោកទី២ និងមុនសង្គ្រាមលោកលេីកទី១, សង្គ្រាមរវាងចិន-ជប៉ុនមាន២លើកធំៗ ដែលក្នុងនោះ ជប៉ុនបានកាន់កាប់ឧបទ្វីបកូរ៉េ, កោះតៃវ៉ាន់, កោះប៉េងហ៊ូ(Penghu), ម៉ាន់ជូរី(Manchuria), ហឹបេ(HEBEI) សមុទ្ទលឿង និងបណ្តាញឧបទ្វីបលាវដុង។ល។ ក្នុងពេលសង្គ្រាមទាំង២លើក និងកំឡុងពេលដែលខ្លួនឈ្នះកាន់កាប់ ជប៉ុនបានកាប់សម្លាប់ ឆក់ប្លន់ និង ចាប់ស្ត្រីចិននិងកូរ៉េឲ្យកងទ័ពរំលោភយ៉ាងសាហាវព្រៃផ្សៃយង់ឃ្នងបំផុត។ យោងតាមបណ្ដាញសង្គមហ្វេសប៊ុកលោក សយ សុភាព ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ  ។ ការឈឺចាប់នៅតែបន្ត ទោះជាជប៉ុនចាញ់សង្គ្រាម ក៏ដោយ មេទ័ពសំខាន់ៗនិងកងទ័ពដែលបានប្រព្រឹត្តិក្នុងកំឡុងសង្គ្រាម ពិសេសនៅចិននិងកូរ៉េ បានត្រូវថែរក្សាក្នុងព្រះវិហារយ៉ាស៊ូគូនី ទុកសម្រាប់គោរពបូជា ដែលគេសង្កេតឃើញយ៉ាងហោចណាស់ ក៏នាយករដ្ឋមន្ត្រីជប៉ុន២នាក់រួចមកហើយចូលទៅគោរពបូជា ដែលធ្វើឲ្យមានការតវ៉ាយ៉ាងខ្លាំងពីរដ្ឋាភិបាលចិននិងកូរ៉េ។ ការបន្តកាន់កាប...
ថៅកែ បុរី អ៊េមឺរ៉លដ៏ ស៊ីធី លោក កែវ មុនីរតន៍ ត្រូវចាប់ខ្លួនរឿងចេញសែកស្អុយជិត ៥០ម៉ឺនដុល្លារ

ថៅកែ បុរី អ៊េមឺរ៉លដ៏ ស៊ីធី លោក កែវ មុនីរតន៍ ត្រូវចាប់ខ្លួនរឿងចេញសែកស្អុយជិត ៥០ម៉ឺនដុល្លារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ លោក កែវ មុនីរតន៍ ថៅកែ បុរី អ៊េមឺរ៉លដ៏ ស៊ីធី  ត្រូវបានសមត្ថកិច្ចជំនាញ នៃស្នងការរាជធានីភ្នំពេញ ឃាត់ខ្លួនជាលើកទី៣ពាក់ព័ន្ធករណីចេញសែកស្អុយ។ ព័ត៌មានពៅសមត្ថកិច្ច បង្ហាញថា ការឃាត់ខ្លួនលោក កែវ មុនីរតន៍ ថៅកែ បុរី អ៊េមឺរ៉លដ៏ ស៊ីធីធ្វើឡើងតាមដីកាបង្គាប់ឲ្យនាំខ្លួន របស់លោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០។ ជនត្រូវចោទឈ្មោះ កែវ មុនីរតន៍ ថៅកែ បុរី អ៊េមឺរ៉លដ៏ ស៊ីធី ភេទប្រុស អាយុ ៥៥ឆ្នាំ រស់នៅផ្ទះលេខ៧ ផ្លូវលេខ១០១៥ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានតំណាងអយ្យបើការស៊ើបសួរ និងសម្រេចចោទប្រកាន់បញ្ជូនរឿងឲ្យស៊ើបសួរ តាមដីកាលេខ១២៥៥ អ.យ.ឋ ចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០។ យោងតាមប្រភពពីសមត្ថកិច្ច បានបង្ហើបថា បុគ្គលឈ្មោះ កែវ មុនីរតន៍ ថៅកែ បុរី អ៊េម...
លោក សយ សុភាព ៖ ពលរដ្ឋខ្មែរនៅក្រៅប្រទេស កុំចាញ់បោក ការអំពាវនាវ បោកប្រាស់ របស់ សម រង្ស៊ី ឲ្យបង្កើតរដ្ឋាភិបាល បង្រួបបង្រួមជាតិ

លោក សយ សុភាព ៖ ពលរដ្ឋខ្មែរនៅក្រៅប្រទេស កុំចាញ់បោក ការអំពាវនាវ បោកប្រាស់ របស់ សម រង្ស៊ី ឲ្យបង្កើតរដ្ឋាភិបាល បង្រួបបង្រួមជាតិ

ព័ត៌មានជាតិ
ភ្នំពេញ ៖ លោក សយ សុភាព បានផ្ញើសារទៅដល់ពលរដ្ឋក៏ដូចជាពលករខ្មែរ នៅក្រៅប្រទេសថា កុំចាញ់បោកការអំពាវនាវបោកប្រាស់របស់លោក សម រង្ស៊ីដែលបានអំពាវនាវឲ្យចូលរួមបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិ ឲ្យដូចទៅនឹងប្រទេសភូមា ។ តាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួននាថ្ងៃ១៧ កក្កដា លោក សម រង្ស៊ី បានអំពាវនាវឲ្យពលរដ្ឋកម្ពុជា ចាប់ផ្តើមគិតគូរបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិនៅកម្ពុជា ដោយយកតាមគំរូប្រទេសភូមា ដើម្បីទាមទារឲ្យសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាប្រគល់អំណាចជូនពលរដ្ឋ ។ ដោយឃើញការអំពាវនាវរបស់លោកសម រង្ស៊ីបែបនេះ នាថ្ងៃ២០ កក្កដា នេះលោក សយ សុភាពបានលើកឡើងថា ការពិតនៅពេលអតីតមេដឹកនាំបក្សប្រឆាំង អំពាវនាវឲ្យមានរដ្ឋាភិបាលរួបរួមជាតិ នៅកម្ពុជាដែលយកលំនាំតាមក្រុមប្រឆាំងនៅភូមានេះ ចាត់ទុកជា ទង្វើខុសច្បាប់ផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញទាំងស្រុង។ លោកថា សាធារណជនត្រូវយល់ថា នេះហើយភូមិសាស្ត្រនយោបាយ និងមហិច្ឆតានយោបាយរបស់មហាអំ...
ចាប់ពីថ្ងៃ២១-២៧ កក្កដា កម្ពុជានឹងបន្តមានភ្លៀងធ្លាក់ ពីតិចទៅច្រើន

ចាប់ពីថ្ងៃ២១-២៧ កក្កដា កម្ពុជានឹងបន្តមានភ្លៀងធ្លាក់ ពីតិចទៅច្រើន

ព័ត៌មានជាតិ
ភ្នំពេញ ៖ នៅថ្ងែទី២០ ខែកកដ្កា ឆ្នាំ២០២១ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថាពីថ្ងៃទី២១-២២ ខែកកដ្កា ទទួលឥទ្ធិពលពីមូសុងនិរតីខ្លាំង ប្រព័ន្ធសម្ពាធទាបភ្ជាប់និងព្យុះលើកទី៧ សេមប៉ាកា។ ពីថ្ងៃទី២៣-២៧ ខែកកដ្កា ទទួលឥទ្ធិពលពីមូសុងនិរតីកម្រិតខ្លាំង ជ្រលងសម្ពាធទាបពីប្រទេសចិន និងប្រព័ន្ធសម្ពាធទាប។   យោងតាម ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃ២១-២៧ កក្កដា កម្ពុជានឹងបន្តមានភ្លៀងធ្លាក់ ពីកម្រិតតិចទៅខ្លាំង ដោយលាយឡំខ្យល់កន្ត្រាក់បក់ខ្លាំងផងដែរ ហើយលទ្ធភាពនៃជំនន់ទឹកភ្លៀង ក៏មានភាគរយខ្ពស់ដែរ នៅតំបន់មាត់សមុទ្រ ៕...
លោករដ្ឋមន្រ្តី  វេង សាខុន :”មានសារព័ត៌មាន និងសាធារណជន មួយចំនួនបានចុះផ្សាយអត្ថបទ និងធ្វើការបកស្រាយដាក់បន្ទុកមកលើក្រសួង ចំពោះការគ្រប់គ្រងធនធានធម្មជាតិ ការបង្ក្រាបបទល្មើសព្រៃឈើ និងជលផល ដោយមិនបានតាមដាន និងសិក្សាឲ្យបានច្បាស់លាស់

លោករដ្ឋមន្រ្តី វេង សាខុន :”មានសារព័ត៌មាន និងសាធារណជន មួយចំនួនបានចុះផ្សាយអត្ថបទ និងធ្វើការបកស្រាយដាក់បន្ទុកមកលើក្រសួង ចំពោះការគ្រប់គ្រងធនធានធម្មជាតិ ការបង្ក្រាបបទល្មើសព្រៃឈើ និងជលផល ដោយមិនបានតាមដាន និងសិក្សាឲ្យបានច្បាស់លាស់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
មួយរយៈពេលកន្លងមកនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានពិនិត្យឃើញថា មានសារព័ត៌មាន និងសាធារណជន មួយចំនួនបានចុះផ្សាយអត្ថបទ និងធ្វើការបកស្រាយដាក់បន្ទុក មកលើក្រសួង លើការគ្រប់គ្រងធនធានធម្មជាតិ ជាពិសេសការបង្ក្រាបបទល្មើសព្រៃឈើ និងជលផល ដោយមិនបានតាមដាន និងសិក្សាឲ្យបានច្បាស់លាស់ពីដំណើរការធ្វើកំណែទម្រង់របស់ប្រមុខរាជរដ្ឋាភិបាល បានធ្វើឱ្យសាធារណជន មានការយល់ច្រឡំមកលើក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ លោករដ្ឋមន្ត្រី  វេង សាខុន បានថ្លែងថា ក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខ្ញុំមានកិត្តិយស សូមជម្រាប ជូនសាធារ ណជន ជាពិសេសសារព័ត៌មាន ឲ្យបានជ្រាបថា យោងតាម៖ ១. អនុក្រឹត្យ លេខ ១៥៦ អនក្រ.បក ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៤ ស្តីពី ការរៀបចំ និងប្រព្រឹត្តទៅនៃគណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ, ២. សារាចរណែនាំ របស់រាជរដ្ឋាភិបាល លេខ ០៥ សជណ ស្តីពីវិធានការចាំបាច់នានាក្នុងការពង្រឹ...
អំណោយជាថវិកា និងគ្រឿងបរិក្ខារវេជ្ជសាស្ត្ររបស់កម្ពុជា ត្រូវបានផ្ដល់ជូនប្រទេសវៀតណាមហើយ

អំណោយជាថវិកា និងគ្រឿងបរិក្ខារវេជ្ជសាស្ត្ររបស់កម្ពុជា ត្រូវបានផ្ដល់ជូនប្រទេសវៀតណាមហើយ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
អំណោយជាថវិកា និងគ្រឿងបរិក្ខារវេជ្ជសាស្ត្ររបស់កម្ពុជា ត្រូវបានផ្ដល់ជូនប្រទេសវៀតណាមហើយនៅព្រឹកថ្ងៃទី១៩ ខែកក្កដាឆ្នាំ២០២១នេះ។ អំណោយជាសម្ភារ:បរិក្ខារពេទ្យប្រើប្រាស់សម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានផ្ដល់ជូនប្រទេសវៀតណាម ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ដើម្បីចូលរួមចំណែកប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក្នុងប្រទេ សវៀតណាម ដែលកំពុងរងការវាយលុកខ្លាំងនាពេលបច្ចុប្បន្ននេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចឧបត្ថម្ភថវិកា ២០ម៉ឺនដុល្លារ ម៉ាសធម្មតាចំនួន ១លានបន្ទះ និងម៉ាសវេជ្ជសាស្ត្រ (N95) ចំនួន ១០ម៉ឺនបន្ទះ ព្រមទាំងម៉ាស៊ីនផលិតអុកស៊ីសែន ១០០គ្រឿង ជូនប្រទេសវៀតណាម។ ជាមួយគ្នានោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏បានជួយឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនដុល្លារ ជូនដល់កាកបាទក្រហមប្រទេសវៀតណាម តាមរយៈស្...